video

ពលរដ្ឋរាប់សិបនាក់នាំគ្នាតវ៉ានៅមុខតុលាការខេត្តកោះកុង ទាមទារឱ្យទម្លាក់ការចោទប្រកាន់លើតំណាងរបស់ខ្លួន

ពលរដ្ឋមានវិវាទដីធ្លីជាមួយក្រុមហ៊ុនរបស់លោក ឧកញ៉ាហេង ហ៊ុយ រាប់សិបនាក់ បានប្រមូលផ្តុំគ្នានៅខាងមុខសាលាដំបូងខេត្តកោះកុង  ខណៈពលរដ្ឋចំនួន៥នាក់ទៀត ត្រូវបានតុលាការខេត្តនេះកោះហៅឱ្យចូលបំភ្លឺនៅថ្ងៃទី១៧ ខែវិច្ឆិកានេះ។ គណនីហ្វេសប៊ុកលោក ញិល ភាព បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែវិច្ឆិកា នេះថា ពលរដ្ឋមានវិវាទដីធ្លី ជាមួយឩកញ្ញ៉ាហេង ហ៊ុយស្ថិតក្នុងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង...
video

សកម្មជនការពារបរិស្ថានប្រឈមនឹងផ្លូវច្បាប់ ខណៈគ្រឹស្ថានសិក្សាបានលុបឈ្មោះរបស់ខ្លួនចេញសាលា

សមាជិកយុវជនសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង ត្អូញត្អែរថា សកម្មជនការពារបរិស្ថានមួយរូបទៀតហើយ ដែលកំពុងរងការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរកម្ពុជា និងត្រូវបានលុបឈ្មោះចេញពីបញ្ជីឈ្មោះនិសិ្សត នៃសាកលវិទ្យាល័យមួយនៅទីក្រុងភ្នំពេញ។ លើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុក សមាជិកយុវជនសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង លោក មាស ពិសាល ដែលមានគណនី ហ្វេស ប៊ុក ឈ្មោះ កូនខ្មែរស្វាយរៀង បានអះអាងថា លោក សុខ...
video

ទាហានវៀតណាមបង្កើតការរំលោភបំពានលើកម្ពុជា ខណៈរដ្ឋាភិបាលខ្មែរនៅតែមិនមានវិធានការ

ក្រុមអ្នកឃ្លាំមើលបញ្ហាព្រំដែនជំរុញឲ្យរដ្ឋាភិបាលកម្ពុជា មានភាពក្លាហានក្នុងការតវ៉ា លើករណីទាហានវៀតណាម បោះតង់ ឬបោះជំរំជាសំណង់រឹង នៅតាមព្រំដែនខ្មែរ។ ពួកគេថា បញ្ហានេះជាសញ្ញាបង្ហាញអំពីការឈ្លានពានគ្មានកោតញញើត មកលើបូរណភាពទឹកដី របស់កម្ពុជា ដែលជាសកម្មភាពរំលោភលើគោលការណ៍ច្បាប់ជាតិ និងអន្តរជាតិនានា មិនអាចប្រកែកបាន។ ប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត រិះគន់ថា រដ្ឋាភិបាលលោក...
video

សាលាឧទ្ធរណ៍បើកសវនាការជំនុំជម្រះ លើសំណុំរឿងក្តីចាក់សាំងដុតមនុស្សទាំងរស់ នៅខេត្តព្រះសីហនុ

ក្រុមអ្នកឃ្លាំមើលការគោរពសិទ្ធិមនុស្ស និងជនរងគ្រោះលើសំណុំរឿងក្តីចាក់សាំងដុតមនុស្សទាំងរស់ នៅខេត្តព្រះសីហនុ កំពុងទន្ទឹងរង់ចាំមើលលទ្ធផល នៃអង្គសវនាការ លើសំរឿងព្រហ្មទណ្ឌដ៏រ៉ាំរ៉ៃ និងមានភាពមិនប្រក្រតីរាប់មិនអស់ ដែលបានលើកយកមកជំនុំជំរះ នៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ សំណុំរឿងព្រហ្មទណ្ឌមួយនេះ ជនរងគ្រោះមានឈ្មោះ ស៊ុយ ប៊ុនថាន អាយុ ៣៦ឆ្នាំ រស់នៅភូមិបឹងវែង...
video

IDEA TALK៖ តើទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកនឹងមានឧបសគ្គបែបណាអំពីវត្តមានមូលដ្ឋានយោធាចិននៅកម្ពុជា

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីអំពី៖ តើទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកនឹងមានឧបសគ្គបែបណានៅពេលដែលអាមេរិកបន្តចោទសួរកម្ពុជាអំពីវត្តមានមូលដ្ឋានយោធាចិននៅកម្ពុជាម្តងហើយម្តងទៀត
video

ប្រធានាធិបតីត្រាំនឹងដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសចិន ខណៈចិនសាទរលោកបៃដិន

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងដាក់ចេញនូវគោលនយោបាយដាក់សម្ពាធបន្ថែមទៀត ទៅលើប្រទេសចិន មុនពេលប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន អាចនឹងចូលកាន់តំណែងជំនួសលោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងឋានៈជាប្រធានាធិបតី ឈ្នះឆ្នោត ដែលជាប្រធានាធិបតីអាមេរិកទី៤៦។ តាមការចេញផ្សាយរបស់សារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកានេះ...
video

ក្រសួងសុខាភិបាលអំពាវនាវឱ្យអ្នកពាក់ព័ន្ធនឹងព្រឹត្ដិការណ៍ ៣ វិច្ឆិកា បន្តដាក់ខ្លួនឱ្យនៅដាច់ដោយឡែក គ្រប់១៤ថ្ងៃ

ក្រសួងសុខាភិបាល បានអំពាវនាវជាថ្មីទៀតឱ្យអ្នកទាំងអស់ដែលពាក់ព័ន្ធព្រឹត្តិការណ៍៣វិច្ឆិកា ត្រូវបានដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែកគ្រប់រយៈពេល១៤ថ្ងៃឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺ កូវីដ១៩នៅកម្ពុជា។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៦ ខែវិច្ឆិកា បានឱ្យដឹងថា ការយកសំណាកអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣វិច្ឆិកា មកធ្វើតេស្តលើកទី៣ ដែលមានចំនួន ១ពាន់ ៣៥២ វត្ថុសំណាក។ លទ្ធផលបង្ហាញថា អវិជ្ជមាននៃជំងឺកូវីដ១៩ទាំងអស់ ដែលជាលទ្ធផលល្អប្រសើរសម្រាប់កម្ពុជា។
video

អាមេរិក នៅតែបន្តចោទសួរកម្ពុជាអំពីបញ្ហាមូលដ្ឋានយោធាចិននៅសមុទ្ររាម

សហរដ្ឋអាមេរិក នៅតែបន្តលើកឡើងអំពីបញ្ហាមូលដ្ឋានយោធាចិននៅតំបន់សមុទ្ររាម ក្នុងខេត្តព្រះសីហនុ ក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលមិនមែនជាការចោទសួរ ជាលក្ខណៈទ្វេរភាគីដូចគ្រាមុននោះឡើយ។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៥ ដែលបានធ្វើឡើងតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក រ៉ូបឺត អូប្រាយអិន នៅតែសម្តែងក្តីព្រួយបារម្ភ ជុំវិញព័ត៌មានដែលថាកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់កងទ័ពជើងទឹកបរទេស និងបុគ្គលិករបស់គេ ដោយទំនងសំដៅទៅភាគីចិន នៅឯមូលដ្ឋានកងទ័ពជើងទឹករាម។
video

អ្នកជំនាញអង្គការសហប្រជាជាតិជំរុញឱ្យរដ្ឋាភិបាលលោកហ៊ុន សែន បញ្ឈប់ជាបន្ទាន់នូវការចាប់ឃុំខ្លួនជាលក្ខណៈប្រព័ន្ធទៅលើសង្គមស៊ីវិល

ក្រុមអ្នកជំនាញរបស់អង្គសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានសម្តែងក្តីបារម្ភជាថ្មីទៀតជុំវិញការធ្វើទុក្ខបុកម្នេញទៅលើក្រុមសង្គម    ស៊ីវិល និងការចាប់ឃុំខ្លួនអ្នកការពារសិទ្ធិមនុស្ស ដែលមានលក្ខណៈជាប្រព័ន្ធ។ សេចក្តីថ្លែការណ៍ពីទីក្រុងហ្សឺណែវរបស់ ក្រុមអ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ បានបង្ហាញក្តីកង្វល់ចំពោះការបង្ក្រាបទៅលើសំឡេងសង្គមស៊ីវិល និងការវាយប្រហារទៅលើអ្នកការពារសិទ្ធិមនុស្ស។ សេចក្តីថ្លែងការណ៍ដដែល បានអំពាវនាវឱ្យរដ្ឋាភិបាលលោកហ៊ុន សែន បញ្ឈប់ជាបន្ទាន់នូវការឃុំខ្លួនដែលមានលក្ខណៈជាប្រព័ន្ធ...
video

អតីតមេបក្សប្រឆាំងនៅក្រៅស្រុកថ្កោលទោសរដ្ឋាភិបាលលោក ហ៊ុន សែន ថាបានរំលោភច្បាប់ជាតិ និងអន្តរជាតិ ដោយរំលាយគណបក្សសង្គ្រោះជាតិ

ប្រមុខរដ្ឋាភិបាលកម្ពុជាអះអាងថា ខ្លួនបានផ្តល់អំណោយជាម៉ាសចំនួន២លាន ១សែនម៉ាស និងគ្រឿងបរិក្ខារពេទ្យសរុបចំនួន១២មុខដល់នាយករដ្ឋមន្រ្តីឡាវ។ ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា នេះ បញ្ជាក់ថាអំណោយទាំងនេះ ត្រូវបានដឹកនាំយកទៅជូនមេដឹកនាំឡាវ ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ ។