video

កម្ពុជាផ្តល់ជំនួយជាម៉ាសជាង២លាន និងបរិក្ខារពេទ្យចំនួន១២មុខ ដល់មិត្តឡាវដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី រិះគន់ថា ខណៈគណបក្សសង្គ្រោះជាតិលែងមានវត្តមាននៅកម្ពុជា រដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន បានប្រើអំណាចផ្តាច់មុខគ្មានដែនកំណត់ដែលបាន រំលោភលើច្បាប់ជាតិ និងច្បាប់អន្តរជាតិ នានា ជាពិសេសគឺ រំលោភរដ្ឋធម្មនុញ្ញ និងរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ឆ្នាំ១៩៩១ យ៉ាងធ្ងន់ធ្ងរ។ អតីតមេបក្សប្រឆាំងដែលកំពុងនិរទេសខ្លួនរស់នៅក្រៅប្រទេស បានចោទថា...
video

កសិកររស់នៅខេត្តកំពត កំពុងព្រួយបារម្ភអំពីជំងឺឆ្លងរាតត្បាត ងាប់គោក្របី ពួកគាត់

កសិករភាគច្រើន រស់នៅតាមមូលដ្ឋានភូមិឃុំមួយចំនួន ស្ថិតក្នុងស្រុកដងទង់, ស្រុកឈូក និងស្រុកជុំគីរី ខេត្តកំពត កំពុងព្រួយបារម្ភចំពោះជំងឺចម្លែក ដែលបានឆ្លងរាតត្បាតដល់សត្វគោក្របី ជាពិសេសសត្វគោ ដែលបណ្តាលឲ្យ ស្លាប់ ឬងាប់ជាបន្តបន្ទាប់។ កសិកររស់នៅឃុំនារាយណ៍, ឃុំព្រៃស្បូវ ស្រុកឈូក និងឃុំជ្រេស ស្រុកជុំគីរី ក៏ដូចជាឃុំមួយចំនួន ក្នុងស្រុកដងទង់ជាដើម...
video

សហភាពអឺរ៉ុបសម្រេចបន្តដាក់ទណ្ឌកម្មលើរបបផ្ដាច់ការនៅវេណេហ្សូអេឡាមួយឆ្នាំទៀត

របបផ្ដាច់ការនៅវេណេហ្សូអេឡា បន្តរស់រៀនមានជីវិតពិតមែនប៉ុន្តែរស់យ៉ាងវេទនាបំផុត។ សេដ្ឋកិច្ចរបស់ប្រទេសនេះ ត្រូវបានមូលនិធីរូបីយវត្ថុអន្តរជាតិ IFM អោយដឹងថា បានដើរដល់ ចំណុចដួលរំលំហើយ។ សេដ្ឋកិច្ចរបស់ប្រទេសនេះដែលពឹងផ្អែកទាំងស្រុងលើការផលិតប្រេងលក់ទៅក្រៅប្រទេស បានជួបគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដូចនេះ គឺដោយសារតែការដាក់ទណ្ឌកម្មពីសំណាក់សហគមន៍អន្តរជាតិ ក្នុងនោះមានសហរដ្ឋអាមេរិក កាណាដា ប្រទេសជប៉ុន និងប្រទេសទាំង២៧នៃសហភាពអឺរ៉ុប។ ដោយសារស្ថានភាពនេះ ពលរដ្ឋរបស់ប្រទេសនេះ បាននាំគ្នារត់ភៀសខ្លួន ទៅនៅប្រទេសជិតខាងចំនួនជាង៥លាននាក់...
video

ក្រសួងមហាផ្ទៃ ថាការបែងចែកព្រំប្រទល់ថ្នាក់រាជធានី-ខេត្ត មិនបានច្បាស់លាស់នាំឱ្យមានការដណ្តើមសមត្ថកិច្ចគ្នាក្នុងការគ្រប់គ្រង

ក្រសួងមហាផ្ទៃ បានលើកឡើងថា ការកំណត់ព្រំប្រទល់រដ្ឋបាលរាជធានី-ខេត្ត មិនបានច្បាស់លាស់ ជាហេតុនាំឱ្យមានការប្រទាញប្រទង់ដណ្តើមសមត្ថកិច្ចគ្នាក្នុងការគ្រប់គ្រង។ លើសពីនេះ វានឹងជះឥទ្ធិពលមិនល្អដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការរៀបចំផែនការអភិវឌ្ឍ ការការពារសន្តិសុខសណ្តាប់ធ្នាប់ និងកិច្ចការផ្សេងៗទៀតនៅតំបន់ទាំងនោះជាដើម។ យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៣ខែវិច្ឆិកា ដែលបានជម្រាបជូនអភិបាលរាជធានី-ខេត្តទាំងអស់ បញ្ជាក់ថា តាមស្ថានភាព ជាក់ស្តែងនាពេលបច្ចុប្បន្ន ព្រំប្រទល់រដ្ឋបាលថ្នាក់ក្រោមជាតិនៅតំបន់មួយចំនួនបានធ្វើការកំណត់ច្បាស់លាស់រួចហើយ ប៉ុន្តែតំបន់ខ្លះនៅមិនទាន់បានសិក្សា...
video

សាច់ញាតិអតីតមន្ត្រីគណបក្សសង្រ្គោះជាតិស្វែងរកកិច្ចអន្តរាគមន៍ពីព្រះមហាក្សត្រជាលើកទី២ ក្រោយបរាជ័យលើកទី១

សាច់ញាតិអតីតសកម្មជនបក្ស និងមន្ត្រីគណបក្សសង្រ្គោះជាតិ បានស្វែងរកកិច្ចអន្តរាគមន៍ពីព្រះមហាក្សត្រ សម្តេចព្រះបាទនរោត្តមសីហមុនី ជាលើកទី២ នៅថ្ងៃទី១៣ខែវិច្ឆិកានេះ។ ការស្វែងរកកិច្ចអន្តរាគមន៍ទៅព្រះមហាក្សត្រជាលើកទី២នេះ ក្រោយពេលពួកគេបានព្យាយាមថ្វាយលិខិតអន្តរាគមន៍ទៅព្រះអង្គលើកទី១ ប៉ុន្តែត្រូវបានបរាជ័យ ដោយសារអាជ្ញាធររាជធានីភ្នំពេញរារាំង។ នៅព្រឹកថ្ងៃសុក្រនេះ ក្រុមសាច់ញាតិអតីតមន្ត្រីបក្សប្រឆាំងទាំងនោះបាននាំគ្នាយកញត្តិទៅដាក់នៅព្រះបរមរាជវាំង ដើម្បីស្នើសុំព្រះមហាក្សត្រព្រះរាជទានជួយអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធ ឱ្យមានការដោះលែងស្វាមី និងឪពុករបស់ពួកគេដែលកំពុងជាប់ឃុំនៅពន្ធនាគារដោយអយុត្តិធម៌។
video

Human Rights Watch ជំរុញឱ្យរដ្ឋាភិបាលរំលាយចោលសេចក្តីព្រាងច្បាប់គ្រប់គ្រងអ៊ិនធឺណិត

អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ជំរុញឲ្យ រដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលឬ រំលាយចោលសេចក្ដីព្រាងច្បាប់ស្តីពីការច្បាប់គ្រប់គ្រងបណ្ដាញអ៊ិនធឺណិត ព្រោះថាសេចក្ដីព្រាងច្បាប់នេះគំរាមកំហែងដល់អ្នកប្រើប្រាស់អ៊ិនធឺណិត។ លើសពីនេះ ជាការរំលោភដល់សិទ្ធិឯកជន និងសេរីភាពបញ្ចេញមតិតាមបណ្ដាញអ៊ិនធឺណិតថែមទៀតផង។ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិមួយនេះ បានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី១៣វិច្ឆិកា ដោយអះអាងថា សេចក្តីព្រាងច្បាប់គ្រប់គ្រងបណ្ដាញអ៊ិនធឺណិត មិនត្រូវបានចែករំលែកឱ្យសាធារណជនដឹងទេ ហើយក៏មិនបានពិគ្រោះយោបល់ជាមួយសង្គមស៊ីវិល ឬអ្នកជំនាញនោះឡើយ។
video

លោក ហេង ស្រស់ និងលោក សរ ម៉ូរី លាតត្រដាងក្រុមឧក្រិដ្ឋជនព្រៃឈើជាង ៥ពាន់នាក់

លោក ហេង ស្រស់ សកម្មជនការពារព្រៃឈោះ និងលោក សរ ម៉ូរី ប្រធានកម្មវិធីស្រាវជ្រាវនិងតស៊ូមតិនៃបណ្តាញយុវជនកម្ពុជា បានលាតត្រដាងក្រុមឧក្រិដ្ឋជនព្រៃឈើជាង ៥ពាន់នាក់។ លោកទាំងពីរក៏បានបង្ហាញឈ្មោះឧកញ៉ាសំខាន់ៗដែលរកស៊ីឈើមួយចំនួនផងដែរ។
video

សមាជិកសភាក្រុមប្រជាធិបតេយ្យនៅហុងកុងសន្យាលះបង់សមាជិកភាពរបស់ខ្លួនប្រឆាំងនឹងការដកហូតសិទ្ធិរបស់មិត្តរួមការងារ

សមាជិកសភាហុងកុងទាំងអស់ ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យបានប្រកាសថា ពួកគេនឹងលាលែងចេញពីសមាជិកភាព ជាសមាជិកសភា ដែលនេះជាការវាយបកទៅលើរដ្ឋបាលក្រុងហុងកុង ដែលស្ថិតនៅក្រោមការចាត់ចែង និងត្រួតត្រាដោយបក្សកុម្មុយនិសក្រុងប៉េកាំង។ បណ្ដាញផ្សាយព័ត៌មាន CHANNEL NEWS ASIA បានចុះផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកានេះ ការសម្ដែងសាមគ្គីភាព របស់សមាជិកសភានៃក្រុមប្រជាធិបតេយ្យ ក្រុងហុងកុង បន្ទាប់ពីសមាជិកសភា បួននាក់ដែលជាមិត្តរួមការងារ ត្រូវបានអាជ្ញាធរក្រុងហុងកុងក្រោមការត្រួតត្រាពីទីក្រុងប៉េកាំង...
video

ពលរដ្ឋជិត៧០គ្រួសារ ចោទអាជ្ញាធរស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ថាបានឃុបឃិត ជាមួយក្រុមហ៊ុនបម្រុងឈូសផ្ទះរបស់ពួកគាត់

តំណាងពលរដ្ឋចំនួន ៦៨គ្រួសារ រស់នៅចំណុចភ្នំត្រងោល ស្ថិតក្នុងភូមិអូរត្រជាក់ចិត្តឃុំសំរុង ខេត្តព្រះសីហនុបានចោទកម្លាំងចម្រុះ នៃរដ្ឋបាលស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ថាបានឃុបឃិត ឬធ្វើសកម្មភាពបម្រើឲ្យក្រុមហ៊ុន ឋានសួគ៌ របស់ លោក  យឹម ឆៃលី  ដែលត្រូវជាដន្លង របស់ ហ៊ុន សែន  ថាបាននាំយកគ្រឿងចក្រប៉ុនប៉ងឈូសបំផ្លាញផ្ទះដើម្បីរំលោភយកដី របស់ពួកគាត់ កាលពីថ្ងៃទី១១ ខែវិច្ឆិកា...
video

អ្នកតំណាងរាស្ត្រអតីតបក្សសង្រ្គោះជាតិមួយរូបសម្រេចចុះចូលជាមួយបក្សកាន់អំណាច

មន្ត្រីជាន់ខ្ពស់ និងជាអ្នកតំណាងរាស្ត្រអតីតគណបក្សសង្រ្គោះជាតិមួយរូប គឺអ្នកស្រី លី ស្រីវីណា បានសម្រេចសរសេរលិខិតមួយភ្លាមៗផ្ញើជូនលោក ហ៊ុន សែន កាលពីថ្ងៃទី៩ខែវិច្ឆិកា ដើម្បីរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច ។ ការសម្រេចចិត្តនេះ ក្រោយពេលអ្នកស្រី លី ស្រីវីណា បានផ្ញើលិខិតមួយផ្សេងទៀត ទៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី៩ខែវិច្ឆិកា ដើម្បីស្នើសុំសម្បទាផ្នែកនយោបាយឡើងវិញ បន្ទាប់ពីតុលាការកំពូលដាក់បម្រាមអ្នកស្រី...