32.5 C
Phnom Penh

អ្នក​បោះ​ឆ្នោត​នៅ​តែ​មិន​សូវ​ទៅ​បោះ​ឆ្នោត​ច្រើន​ទោះបី​ជា​សុវត្ថិភាពល្អ​ប្រសើរ​ជាង​មុន​ក្ដី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីឆ្នាំ១៩៩៣ អំពើ​ហិង្សា​មិន​អាច​រារាំង​អ្នក​បោះ​ឆ្នោត​មិនឲ្យទៅ​បោះ​ឆ្នោត​​បាន​​ឡើយ ដែលជាការ​បោះ​ឆ្នោត​​លើក​ដំបូង​បង្អស់ តាំង​ពីរ​បប​ខ្មែរ​ក្រហម​បាន​ដួល​រលំ​មក​នោះ​។​ ទោះ​បី​ជា​មានសេចក្តី​រាយ​ការណ៍ថា ​មាន​មនុស្ស​ចំនួន​៣៨០​ នាក់ត្រូវ​បាន​សម្លាប់​កាលពី​ឆ្នាំ​នោះ​​ ដោយសារ​​អំពើ​ហិង្សា​ពាក់​ព័ន្ធនឹង​រឿង​នយោបាយ​ក៏​ដោយ​ ក៏​ប្រជា​ពល​រដ្ឋ​កម្ពុជា​ចំនួន​៨៤​ភាគ​រយ​បាន​ចេញ​ទៅ​បោះ​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ ​ដែល​រៀប​ចំ​ឡើងដោយ​អង្គ​ការ​សហ​ប្រជា​ជាតិ​ដែរ​។​

ប្រាំ​ឆ្នាំ​ក្រោយ​មក​ មនុស្ស​៤០​នាក់​ត្រូវបាន​សម្លាប់​នៅ​ប៉ុន្មាន​ខែ ​មុន​ថ្ងៃ​បោះ​ឆ្នោត​ជាតិក្នុងឆ្នាំ១៩៩៨ ប៉ុន្តែ​អំពើហិង្សា​នេះ​ក៏មិន​អាច​រារាំង​អ្នក​បោះ​ឆ្នោត​បាន​ឡើយ​ ហើយនៅឆ្នាំនោះប្រជា​ពលរដ្ឋ​កម្ពុជា​ចំនួន​៩៤​ភាគរយ​បានចេញ​ទៅ​បោះ​ឆ្នោត​។

យ៉ាង​ហោច​ណាស់​សកម្មជន និងបេក្ខជន​​ឈរ​ឈ្នោះប្រកួតប្រជែងក្នុង​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់ ចំនួន​២០​នាក់​ ត្រូវបាន​សម្លាប់​យ៉ាង​​អាថ៌​កំបាំង​​ នៅ​មុន​ថ្ងៃ​នៃ​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ លើក​ដំបូង​កាល​ពី​ឆ្នាំ​២០០២​។​ទោះ​ជា​យ៉ាងណា ​នៅ​តែ​មាន​ប្រជាពល​រដ្ឋ​ចំនួន​៨៧​ភាគ​រយ​បានចេញ​ទៅ​បោះ​ឆ្នោត​។

ប៉ុន្តែ​ ការ​ប្រើ​អំពើ​ហិង្សា​ពាក់​ព័ន្ធ​រឿង​នយោបាយ​បានថយចុះអំឡុង​ការ​បោះ​ឆ្នោត​​កាល​ពី​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​​ និង​ចំនួន​អ្នក​បោះ​ឆ្នោត​ក៏​បាន​ថយ​ចុះ​ដែរ​ ហើយ​មានតែ​ចំនួន​អ្នកបោះឆ្នោតចន្លោះពី​៥៤​ភាគរយទៅ​៦៤​ភាគ​រយ ​ប៉ុណ្ណោះ ​ បាន​ចេញទៅ​បោះ​ឆ្នោត​នៅ​ក្នុងការបោះឆ្នោតឃុំ-សង្កាត់​ កាល​ពី​ថ្ងៃ​អាទិត្យ​។

លោក​ ធនសារាយប្រធាន​អង្គការ​សិទ្ធ​ិ​មនុស្ស​​អាដ​ហុក​ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃគណៈកម្មាធិការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌ ហៅកាត់ថា ខុមហ្វ្រែល​ បាន​​មាន​ប្រសាសន៍​ថា​ ការ​ប៉ាន់​ប្រមាណ​ទុក​ជា​មុន​នៃ​លទ្ធ​ផល​បោះ​ឆ្នោត​ទំនង​ជា​ហេតុ​ផល​ធ្វើ​ឲ្យ​ចំនួន​អ្នកទៅ​បោះ​ឆ្នោត​ថយ​ចុះ។

លោកធនសារាយបាន​លើក​ឡើង​ថា ​ “ ចំនួន​អ្នក​ទៅ​បោះ​ឆ្នោត​ នៅក្នុង​ការបោះ​ឆ្នោត​ឃុំ-សង្កាត់​លើក​នេះ​ តិច​ជាង​ការបោះ​ឆ្នោត​ឃុំ-សង្កាត់​លើក​មុនៗ​ ពី​ព្រោះ​ខ្ញុំគិត​ថា​ ប្រជាពលរដ្ឋ​លែងចាប់អារម្មណ៍​ អំ​ពី​ការ​ផ្លាស់​​ប្តូរ​ផ្នែកន​យោបាយ​ ហើយ​ពួក​គាត់​អាច​ស្មាន​ដឹង​មុននូវលទ្ធ​ផលនៃការ​​បោះ​ឆ្នោត​ មុន​ថ្ងៃ​បោះ​ឆ្នោត​មក​ដល់​ទៅ​ទៀត​”។

លោកបានបន្តថា “ វាអាចបណ្តាលមកពីហេតុថា គណ​បក្ស​ធំមួយ​ប្រកួត​ប្រជែង​ជា​មួយ​នឹង​គណបក្សតូចៗ ហើយពួកគាត់​មិន​ចង់​ទៅ​បោះ​ឆ្នោត​នោះទេ ពីព្រោះពួកគាត់​គិត​ថា (ទោះ​បី​​ជាខ្ញុំទៅ​បោះ​ឆ្នោត ​ក៏​គណ​បក្ស​ប្រជា​ជន​កម្ពុជា) នៅ​តែ​ឈ្នះ​ដដែល​”។

កាលពី​ថ្ងៃ​អាទិត្យ ​គណ​បក្ស​កាន់​អំណាច​ គឺ​គណ​បក្ស​ប្រជាជន​កម្ពុជា របស់​លោក​នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បានទទួល​ជ័យ​ជម្នះ​៧២​ភាគរយ​នៃ​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​ ទូទាំងប្រទេស គឺ​​ថា  គណ​បក្ស​ប្រជា​ជន​កម្ពុជា គ្រប់​គ្រង​អាសនៈ​បាន​ស្ទើរ​តែទាំង​អស់ លើក​​លែង​តែ​តំណែង​មេ​ឃុំ​-ចៅ​សង្កាត់ចំនួន​៤១ ក្នុង​ក្នុងតំណែង​សរុប​១.៦៣៣។

ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ គឺ​ដូច​គ្នានឹង​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​ អ៊ីចឹង​ដែរ។លោកធនសារាយ​ ក៏បាន​មាន​ប្រសាសន៍ផង​ដែរ​ថា ការ​ចង់​បាន​ថ្ងៃ​​មាន​សុវត្ថិភាព​ និង​ថ្ងៃ​ដ៏ល្អប្រសើរ​ ដែលអាច​ធ្វើ​ឲ្យ​អ្នក​បោះ​ឆ្នោត​អាច​ចេញទៅ​បោះ​ឆ្នោត​ដូច​ការ​បោះ​​ឆ្នោត​កាលពី​ឆ្នាំ​១៩៩៣​ និង​ឆ្នាំ​១៩៩៨​ គឺលែង​មាន​ទៀត​ហើយ​។

ប្រទេស​កម្ពុជា ទទួលបាន​ស្ថិរភាព​ចាប់​តាំង​ពី​ការ​ធ្វើ​សមា​ហរណ​កម្ម​ចុង​ក្រោយ​របស់​ខ្មែរ​ក្រហម​ កាលពី​ឆ្នាំ​១៩៩៩​ ហើយ​កំណើន​សេដ្ឋ​កិច្ច​ប្រចាំឆ្នាំបាន​កើន​ឡើង​ជា​មធ្យម១០​ភាគ​រយ នៅ​ចន្លោះ​​ឆ្នាំ​២០០០និង​ឆ្នាំ​២០០៨។

ចំពោះ​លោក​ ជាមយៀបសមាជិ​ក​សភា​និង​ជាអ្ន​ក​នា​ំ​ពាក្យ​​របស់​គណ​បក្ស​​ប្រជាជន​កម្ពុជាវិញចំនួ​ន​អ្ន​ក​បោះ​ឆ្នោត​តិចគឺជា​សញ្ញា​មួ​យបង្ហាញ​ពី​​​លទ្ធិ​ប្រជា​ធិប​តេយ្យ​ពិត​ប្រាកដ។លោក​​លើក​ឡើង​ថា “នៅ​ក្នុង​ប្រទេ​ស​​ប្រជា​ធិប​តេយ្យមា​ន​ពល​រដ្ឋ​តិច​តួ​ច​ទៅ​បោះ​ឆ្នោត  ប៉ុន្តែ​ថា វាជា​​សិទ្ធិ​​របស់​អ្ន​ក​បោះឆ្នោត។ មា​ន​កា​រ​ពិត​​ខ្លះដែរ​​ចំ​ពោះ​កា​រ​លើក​ឡើង​​របស់​លោក។

ក្នុង​ឆ្នាំ​២០០៨ ប្រធានា​ធិប​តី​អាមេរិក​​ លោកបា​រ៉ាក់អូបាម៉ា​ បា​ន​ជា​ប់​ឆ្នោត​ ក្នុង​កា​រ​បោះឆ្នោត​មួយដែលមា​ន​​ប្រជាជន​អាមេរិកចូល​រួម​បោះ​ឆ្នោត​តែ​៥៧ភាគ​រយ​ប៉ុណ្ណោះ​។ហើយ​មា​ន​ចំ​នួ​ន​អ្ន​ក​បោះ​ឆ្នោត​​​៦៥​ភាគ​រយ​បាន​ចូ​ល​រួ​ម​បោះ​ឆ្នោតនៅ​​ពេល​នាយក​រដ្ឋ​មន្ត្រី​អង់​គ្លេសលោកដេវីដ ខាមុឺរ៉ុន (David Cameron)​បាន​ជាប់​ឆ្នោត​ក្នុង​ឆ្នាំ​២០១០។

ប៉ុន្តែ​ក៏មា​ន​ហេតុផល​ច្រើន​ទៀត​ដែរដែល​​អា​ច​បង្ហាញព​ី​ចំ​នួន​អ្ន​ក​បោះ​ឆ្នោត​ក្នុង​កា​រ​បោះ​ឆ្នោត​ឃុំ-សង្កាត់​កា​ល​ពី​ថ្ងៃ​អា​ទិត្យ​លោក​ គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃគណៈ​កម្មាធិ​ការ​ខុមហ្រែ្វលមា​ន​លើក​ឡើង​ថា បញ្ហា​​នានា​ដូចជា​អ្នក​បោះ​ឆ្នោត​មិន​អា​ច​​ស្វែង​រក​ឈ្មោះ​របស់​ខ្លួន​នៅ​លើ​បញ្ជី​ឈ្មោះ​​បោះ​ឆ្នោត​របស់​​គណៈកម្មាធិ​កា​រ​ជាតិ​រៀបចំ​កា​រ​បោះ​ឆ្នោត​ ក៏រួម​ចំណែក​​ដល់​ការ​ធ្លាក់​ចុះ​ចំនួន​អ្នក​​បោះ​ឆ្នោត​នេះ​ដែរ។​លោក​បា​ន​ថ្លែង​​ថា “យើងរក​​ឃើញ​​ភាព​មិន​ប្រក្រតី​​មួយ​ចំនួន​។ដូ​ចជានៅ​​ឆ្នាំ​២០០៧អ៊ីចឹង​ដែរពល​រដ្ឋ​ខ្លះ​មិន​អា​ច​រក​ឈ្មោះ​​របស់​ខ្លួនឃើញ​ ហើយការ​រក​ឈ្មោះ​មិន​ឃើញ​នេះ ​មាន​ន័យ​​ថា ពួក​គេ​មិន​អា​ចបោះ​ឆ្នោត​បា​ន​ឡើយ។អ្នក​សង្កេត​ការណ៍​របស់​យើង​បា​ន​​រាយ​កា​រណ៍​ភាគច្រើន​បំផុត​ពី​​បញ្ហា​​បច្ចេក​ទេស”។

​លោកកែវផល្លាប្រធា​ននាយក​ដ្ឋាន​ច្បាប់​​​នៃគណ​ៈ​កម្មា​ធិ​កា​រ​ជាតិ​រៀប​ចំ​កា​រ​បោះ​ឆ្នោតបា​ន​យល់​ស្រប​ថា មា​ន​ប្រជា​ពល​រដ្ឋ​ ដែ​ល​មិន​អា​ច​រក​ឈ្មោះ​​​​របស់​ខ្លួ​ន​ឃើញ បន្ទាប់ពី​​ផ្លាស់​ទៅ​ទី​កន្លែង​ផ្សេង​ទៀត​ក្នុង​ប្រទេ​ស។

លោកថ្លែងថា “​​​នេះ​មិន​មែនជា​​កំ​ហុស​របស់​យើង​ទេ​ ពី​ព្រោះ​ប្រជាពល​រដ្ឋ​បា​ន​ផ្លាស់​ចេញ​ពី​​កន្លែ​ង​នោះ​ហើយ។ យើង​បា​ន​ដឹង​ថា​ ពល​រដ្ឋ​ខ្លះ​មិន​បា​ន​ពិនិត្យ​ឈ្មោះ​​របស់​ខ្លួន​ឡើ​ង​វិញទេមុន​ថ្ងៃ​បោះ​ឆ្នោត​ ​បើទោះ​ជា​​យើង​បាន​ប្រ​កាស​​ជា​ច្រើ​នលើក​ច្រើន​សាក៏​ដោ​យ។ពួក​គេមិន​​ខ្វល់​ឡើយ​”។លោក​ថ្លែង​ថា  គណ​ៈ​កម្មាធិ​កា​រជាតិ​រៀប​ចំ​កា​រ​បោះ​ឆ្នោតបាន​ទទួលពាក្យ​បណ្តឹង​ចំ​នួ​ន​​១១៩​ ដែ​លក្នុង​នោះ​មាន​ពាក្យ​បណ្តឹង​ចំនួន​១០៦​មក​ពី​គណ​​បក្ស​ សមរង្ស៊ី ​ពាក្យ​បណ្តឹង​ប្រាំ​មក​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុជាពាក្យ​បណ្តឹង​ប្រាំ​​មកពី​គណ​បក្ស​សិទ្ធិមនុស្ស​ ពាក្យ​បណ្តឹង​មួយ​​មក​ពី​អ្ន​ក​បោះ​ឆ្នោត​ម្នាក់ មួ​យ​​មកពី​អាជ្ញាធរកា​រ​ពារ​មណ្ឌល​​បោះ​ឆ្នោត ​និង​មួ​យ​ទៀត​​មកពី​គណ​​បក្សហ្វុ៊នស៊ិន​បុិច។ លោកថ្លែង​ថា ពាក្យ​បណ្តឹង​ទាំង​នោះមាន​ តាំង​ពី​ការ​​ប្តឹង​ពី​កា​រ​ជ្រៀត​ជ្រែកក្នុងដំ​ណើរកា​រ​បោះឆ្នោត​រហូត​ដល់​កា​រ​បាត់​ឈ្មោះ  ហើយ​ថា ពាក្យ​បណ្តឹង​​ខ្លះអំ​ពាវ​នាវ​ឲ្យ​មាន​ការ​​បោះ​ឆ្នោត​ឡើង​វិញ។

​ចំពោះ​លោក ធន សារាយ នៅ​អង្គការ​អាដហុកវិញ បាន​ឲ្យ​ដឹងថា ​​អ្ន​ក​បោះ​ឆ្នោត​ប្រហែល​​៣,៦លាន​នា​ក់​ដែល​មិន​បា​ន​​ទៅ​​បោះ​ឆ្នោតកាល​ពី​​ថ្ងៃ​អាទិត្យ​ ត្រូវ​​​មាន​​ទឹក​ចិត្ត​ទៅ​​​បោះឆ្នោតវិញ​​នៅ​ពេល​អនាគត។ហើយ​​ប្រ​សិ​ន​បើ​អ្ន​ក​បោះ​ឆ្នោត​ដែល​បាត់​ឈ្មោះបា​ន​ទៅ​បោះ​ឆ្នោត​ “ខ្ញុំគិត​ថា នឹង​មាន​លទ្ធ​ផល​ផ្សេងពី​នេះ”៕

(រាយ​កា​រ​ណ៍​បន្ថែម​ដោ​យ​ អ៊ាងម៉េងឡេង)

​ប្រែ​សម្រួលដោ​យ ស៊ា ស៊ុយឈាងនិងចេវប៊ុននី

​​

                 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស