30 C
Phnom Penh

កា​រ​រួ​មបញ្ចូល​គ្នានៃបក្ស​ ហ្វុ៊នស៊ីនប៉ិច និង​បក្ស នរោត្តម រណឫទ្ធិ បា​ន​ពន្យា​រពេល​ជា​ថ្មី​ម្តង​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មិន​ដល់​មួ​យ​​ខែ​ផង​ បន្ទាប់​ពី​​គណ​បក្ស ​ហ៊្វុន​​​​ស៊ីន​បុិចនិង​គណ​បក្សនរោត្តម​ ​រណឫទ្ធិបា​ន​ប្រ​កា​ស​ថា គណ​បក្សទាំង​ពី​រ​នឹង​រួម​កម្លាំង​​​​​​គ្នា​​សម្រាប់​កា​រ​​​បោះ​ឆ្នោត​​ជ្រើស​​រើស​តំ​ណា​ង​រាស្រ្ត​នៅ​ឆ្នាំ​​ក្រោយ​នោះ​ កា​រ​ពិភាក្សា​​អ​ំ​ពី​កា​រ​​​​រួ​ម​បញ្ចូល​គ្នា​​​របស់​អ្ន​ក​រាជា​និ​យមនេះ​ បា​ន​បរាជ័យ។

​កា​ល​ពី​ថ្ងៃ​ទី​​២៤​ខែ​​​ឧ​សភាព្រះ​អង្គ​ម្ចាស់​ នរោត្តម​ រណឫ​ទ្ធិនិង​លោកញឹកប៊ុន​ឆៃប្រធា​ន​ប្រតិបត្តិ​​គណ​​បក្សហ៊្វុន​ស៊ីន​បុិចបា​ន​​ចេញ​​សេចក្តី​ថ្លែ​ង​ការ​ណ៍​​រួម​មួ​យ ​​អះ​អា​ង​ថា គណ​បក្ស​រាជានិយម​ទាំងពីរ​នឹង​​រួ​ម​បញ្ចូល​គ្នា​ ក្រោយ​​កា​រ​​​បោ​ះ​ឆ្នោត​ឃុំ-សង្កាត់​ថ្ងៃ​ទី​៣​ ខែ​​​មិថុនា។ ​ទោះជាយ៉ា​ង​ណាលោកញឹកប៊ុន​ឆៃបា​ន​​​មា​ន​ប្រ​សាសន៍​កា​ល​ពី​ម្សិលមិញ​ថាការ​រួូម​​​បញ្ចូលគ្នា​នេះ ​មិន​​អាច​ដំណើរ​ការ​ទៅ​មុខ​បាន​ ទេ​ រហូត​ដល់​​ក្រោយ​​ការ​បោះ​ឆ្នោត​ជ្រើស​​​​រើស​តំណាង​រាស្ត្រ​ ហើយ​លោក​បាន​ចោទ​គណបក្ស​ នរោត្ដមរណឫទ្ធិ​ ថា​បាន​​បំបែក​បំបាក់​ សម្ពន្ធភាព​របស់​ខ្លួន​ជា​មួយ​គណបក្ស​ប្រជា​​​ជន​កម្ពុជាដែល​កំពុង​តែ​គ្រប់​គ្រង​អំណាច​។

លោក​ថ្លែងថា “ ​ពេល​នេះ ​គណបក្ស នរោត្ដម​ រណឫទ្ធិ មានពីរ​​​ក្រុម​។ ក្រុមមួយ​ចង់​រួមបញ្ចូល​ជាមួយ​គណបក្ស ​ហ៊្វុន​​​ស៊ីន​​​ប៉ិច ​ហើយ​ក្រុម​មួយ​ទៀត​ចង់​ឲ្យ ​ហ៊្វុន​ស៊ីនប៉ិច​ ជា​គណបក្សមួយប្រឆាំង​នឹង​គណបក្ស​ប្រជា​​​ជន​កម្ពុជា​”។

មុន​ពេល​​ប្រកាសពី​​ផែនការ​រួម​បញ្ចូល​គ្នា​នេះកាល​ពី​ខែ​ឧសភាទាំង​ព្រះ​អង្គម្ចាស់​​រណឫទ្ធិ​ និង​លោកញឹកប៊ុនឆៃ​ បាន​ជួប​ជា​​​មួយ​​​លោក​នាយក​​រដ្ឋមន្ត្រី​ ហ៊ុនសែន​ និង

​សរសើរ​លោក​នាយក​រដ្ឋ​មន្ត្រី​ថា​ បាន​ជួយបក្ស​រាជា​និយម​ទទួល​​​បាន​កិច្ច​ព្រម​ព្រៀង​​មួយ។

យោង​តាម​កិច្ច​ព្រម​ព្រៀង​នោះ​បាន​ឲ្យ​ដឹង​ថាគណបក្ស​ទាំង​ពី​រ​នេះ​នឹង​រួម​បញ្ចូល​គ្នា​ក្រោម​ឈ្មោះ​ ហ៊្វុន​ស៊ីន​ប៉ិចហើយ​​តែង​តាំង​ព្រះអង្គម្ចាស់​ រណឫទ្ធិជា​ប្រធាន​គណបក្ស​វិញ​ ​ដែល​ព្រះអង្គត្រូវ​បាន​បណ្ដេញ​ចេញពី​តួនាទី​នេះ​ កាលពី​ឆ្នាំ​២០០៦​។

លោក ញឹក  ប៊ុនឆៃ​ លើកឡើងថា នឹង​​​​មិនមាន​ការ​រួម​បញ្ចូល​គ្នា​ទេ​ ប្រសិន​បើ​គណ​បក្ស​ នរោត្ដម​ រណឫទ្ធិ​ មិន​សុខ​ចិត្ត​ឲ្យ​ហ៊្វុន​ស៊ីន​ប៉ិច ធ្វើ​ជា​ដៃ​គូ​ចម្រុះ​ជាមួយ​គណ​​​បក្ស​​​​ប្រជា​​​ជន​​​​កម្ពុជា​​ទេនោះ​។ លោក​ថ្លែង​ថា“ ​ប្រសិន​បើ​​ក្រុម​មួយ​នៅ​​​ក្នុងគណបក្ស​ នរោត្ដម​ រណឫទ្ធិ​ ចង់​រួម​បញ្ចូល​ជាមួយ​គណបក្ស​ ហ៊្វុនស៊ីនប៉ិច​​នោះ…ទាល់តែ​គេ​​យល់​ព្រម​ធ្វើ​​ជា​ដៃ​គូ​​ជាមួយ​​រដ្ឋា​​​ភិបាល​”។

លោកប៉ែនសង្ហាអ្នក​នាំពាក្យ​របស់​គណ​​​បក្ស​ នរោត្តម ​រណឫទ្ធិ  ​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​លោកញឹក​ ប៊ុនឆៃ​ ដោយ​​​​លើក​ឡើង​ថាព្រះ​អង្គម្ចាស់​ រណឫទ្ធិនិងអ្ន​ក​ឯទៀត​ក្នុង​គណបក្ស​របស់​ព្រះអង្គ​ ត្រៀម​ចូល​រួម​ជាមួយ​គណបក្ស​ ហ៊្វុនស៊ីនប៉ិច​ និង​ស្វាគមន៍​សម្ពន្ធភាព​របស់​ខ្លួន​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា​។ លោក​បាន​ថ្លែង​ថា “ ​គណ​បក្ស​ នរោត្ដមរណឫទ្ធិមាន​ក្រុម​តែ​មួយ​ គ្មាន​ពីរ​ឡើយ​”។ លោក​​បន្ថែម​ថាការ​រួម​បញ្ចូល​គ្នា​នេះ ​នៅ​តែ​អាច​ធ្វើ​បាន​ត្រឹម​ខែ​​ក្រោយឬ​ខែ​សីហា​។ លោក បែ៉ន សង្ហា​ បាន​មា​ន​ប្រ​សា​​​សន៍​ថា “អ្វី​ដែល​​លោក  ប៊ុនឆៃ លើក​ឡើង​​ គឺ​ជា​មតិ​ផ្ទាល់​ខ្លួន​របស់​លោក​ទេ​”។ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេដែល​ការ​ចរចាអំពី​ការ​រួម​បញ្ចូល​គ្នា​ បាន​បរាជ័យ​រវាង​គណបក្ស​ទាំង​ពីរ​នេះ​។

ក្នុង​ឆ្នាំ​២០១០​ ព្រះ​អង្គម្ចាស់​ រណឫទ្ធិបាន​អំពាវ​នាវ​ឲ្យ​មាន​ការ​រួម​បញ្ចូល​គ្នា​មួយ​ជា​មួយ​គណបក្ស​ ហ៊្វុនស៊ីនប៉ិចក៏ប៉ុន្ដែ​លុះ​​​ត្រា​​​ណា​គណបក្ស​នេះ​ដាក់​​ឈ្មោះ​ ហ៊្វុនស៊ីនប៉ិច​​​៨១​។ ក៏ប៉ុន្ដែ លោក ​ប៊ុនឆៃ​ បាន​ច្រាន​ចោល​ការ​​​​​​​ផ្លាស់​ប្ដូរ​ឈ្មោះ​នេះ ​ ហើយ​បាន​លប់ចោល​​​ការ​​​​រួម​បញ្ចូលគ្នា​​។

ទាំង​គណបក្ស​ ហ៊្វុនស៊ីនប៉ិចនិង​គណបក្ស​ នរោត្ដម​ រណឫទ្ធិមិន​បាន​ទទួល​មុខ​តំណែង​ជា​​មេឃុំ ឬ​ចៅ​សង្កាត់​ណាមួយ​ទេ​នៅ​ក្នុង​ការ​​បោះ​ឆ្នោត​ឃុំ-សង្កាត់​កាល​ពី​ថ្ងៃ​ទី​៣​ ខែ​មិថុនា ​​ ទោះ​ជា​មាន​សេចក្ដី​ប្រកាស​​នៅខែ​​មុន​​ថាបក្ស​ទាំងពីរ​នេះ​នឹង​រួម​បញ្ចូល​គ្នា​ក៏ដោយ​។

លោក​ គល់ បញ្ញា នាយក​ប្រតិបត្តិ​​នៃ គណៈ​កម្មាធិការ​សម្រាប់​ការ​បោះ​ឆ្នោត​ដោយសេរី​ និង​យុត្តិធម៌​ បាន​ថ្លែង​ថា  គណបក្ស​រាជា​​​​​​​និយម​ទាំងពីរ​នេះ​ចាំបាច់​ត្រូវតែ​​ជម្នះ​ការខ្វែង​​​​​​គំនិត​របស់​ខ្លួន និង​រួម​គ្នា​មុន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ បើ​មិន​ដូច្នេះ​ទេ​​ នឹង​ធ្វើ​ឲ្យ​បាត់​បង់​អ្នក​គាំទ្រ​បន្ថែម​ទៀត​។ លោកបានមា​ន​ប្រ​សាសន៍ថា“គណបក្ស​ ទាំង​ពីរ​នេះ​គួរ​តែ​រួម​បញ្ចូល​គ្នា​។ ពួក​គេ​គ្មាន​ជម្រើស​ឡើយ”​៕

ប្រែសម្រួល​ដោយចេវប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស