34 C
Phnom Penh

ការ​ពិភាក្សាពី​ជំនួយ​​អា​មេរិក លោក​ស្រី​​ គ្លីនតុន ​យល់​ស្របទៅ​ នឹង​​ជំនួយ​របស់​ប្រទេស​ចិនដែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​លោក​ស្រី​ ហ៊ីលឡារី​ គ្លីនតុន(Hillary Clinton) ​​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ កាល​ពី​ថ្ងៃព្រហស្បតិ៍ បាន​​​គូសបញ្ជាក់​ពី​ជំ​ហរ​របស់​អា​មេរិក ​​អំ​ពី​បញ្ហា​ជម្លោះ​រវាង​រដ្ឋជា​សមាជិក​អា​ស៊ាន​ និងប្រ​ទេសចិន​​អំ​ពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ លោក​ស្រី​ក៏​បាន​លើក​ឡើង​បញ្ជាក់​ពី​ទស្សន​អំ​ពី​ភាព​​​ជិត​ស្និទ្ធ​​​ជា​មួយ​​ប្រទេស​​កម្ពុជា​ថែម​ទៀត​​អំ​ពីអត្ថប្រ​យោជន៍​​ដែលប្រ​ទេស​កម្ពុជា ​ទទួល​​​សម្រាប់​ការអភិ​វឌ្ឍន៍​​របស់​​អា​មេរិក​​បាន។

លោក​ស្រី​ ហ៊ីល​​ឡារី​ គ្លីនតុន ​​បាន​ថ្លែង​​ទៅ​កាន់​អ្នក​យក​ពត៌​មាន​នៅពិធី​​បិទ​កិច្ចប្រជុំ​កំពូល​រដ្ឋមន្ត្រី​អាស៊ាន​​​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ថា​​បើ​សិននិយាយ​អំ​ពី​ជំ​នួយ​របស់​ប្រ​ទេស​ចិន​​ចំពោះ​កម្ពុជា ដែល​កំ​ពុងមាន​ការ​​កើនឡើងយ៉ាង​លឿន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​និង​បាន​ក្លាយ​​ជា​ប្រ​ទេស​ដែល​ផ្តល់​ជំ​នួយ​ធំ​បំ​ផុត​សម្រាប់​​កម្ពុជា​​។ លោក​ស្រី​​ គ្លីន​តុន ​មាន​ប្រសាសន៍បន្ត​ទៀតថា​​ “ឥឡូវ​ពេល​​នេះ​ការ​ផ្តល់​ជំ​នួយ​សហ​​​រដ្ឋ​អា​មេរិក​ត្រូវ​ផ្អាក​បន្តិច​សិន ​​ខ្ញុំ​​ទទួល​ស្គាល់​ ជា​ការ​ពិត​​ជាង​​នោះ​ទៅ​ទៀត ​ពី​ព្រោះ​យើង​មាន​ប្រ​ព័ន្ធ​ជំ​នួយរបស់​​យើងបាន​​ផ្តល់​ ទៅ​តាម​លទ្ធភាព​​ដែល​អាច​​ធ្វើ​ទៅ​បាន​​ជូន​ទៅ​ប្រជាជន​ដោយ​ផ្ទាល់​។យើង​ចង់ឲ​្យប្រជា​ ជន​ទទួល​បាន​​នូវ​អាហារ​​ថែម​ទៀត​។យើង​​ចង់ឲ្យ​ពួក​គេ​ទទួល​បាន​​​សុខភាព​​ល្អ។យើង

​ចង់ឲ្យ​​បុរស​​ និង​ស្ត្រី​ និង​ជាពិសេសកុមារទទួល បាន​នូវជីវិត​ដ៏​ប្រសើរ​។​ ដូច្នេះ​​យើងមិន​អាច​គ្រាន់តែ​ចង្អុល​បង្ហាញ​ពី​អាគារ​ធំ​មួយ ​ដែល​យើង​បា​នក​សាងប៉ណ្ណោះ​​​ទេ​​​ ប៉ុន្ដែ​ យើងអាច ​ចង្អុលបង្ហាញ​ពី​កុមារ​ជា​ច្រើ​ន​​និង​​​អ្នកផ្ទុក​​មេរោគ​អេដស៍​​ និង​អ្នក​ជំងឺអេដស៍​​ដែល​នៅ រស់​រាន​មាន​ជីវិត ​​សង្គ្រោះ​ស្ដ្រី​មាន​គភ៌​ពេល​សម្រាល​​ ហើយ​យើង​នឹង​បន្ដ​ធ្វើអ្វី​គ្រប់​យ៉ាង​​​​​​​​ដែល​យើង​អាច​ជួយ​ដល់​ប្រជា​ជន​កម្ពុជា ដើម្បី​ទទួលបាន​នូ​វ​អនាគត​​របស់​ពួកគេ”។

ខណៈ​ដែល​លោក​ស្រី​​ គ្លីន​តុន ​មិន​មាន​ប្រសាសន៍សំដៅ​ជា​ពិសេស​ទៅ​លើ​​ចិន​តែលោក​ស្រីសំដៅ​លើ​ក្រុង​ប៉េកាំង​ហាក​់​​​សំដៅ​ទៅ​លើ​​​អគារទីស្ដីការ​​គណៈ​រដ្ឋមន្ដ្រី​ដែល​​ក្រុង​ប៉េកាំង​បានកសាង​​បញ្ចប់​រួច​រាល់​ក្នុង​ឆ្នាំ​២០០៩ ហើយ​​ចំណាយ​ទឹកប្រាក់​អស់​៣០លាន​ដុល្លារ​ ដែល​ជា​មូល​និធិរបស់​ប្រទេស​ចិន ​និង​មាន​ទីតាំង​ស្ថិត​ជាប់​​​អគារ​ខុទ្ទកា​ល័យ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន។

​ បើ​តាម​អ្នក​វិភាគបាន​និយាយ​ថា​ ជំហរ​សហរដ្ឋអាមេរិក​​និង​ជំហរ​ប្រទេស​ចិន​ ដែលប្រទេស​ទាំង​ពីរមាន​ឥទ្ធិពល​លើ​តំបន់​អា​ស៊ី ​​ត្រូវបានគេ​​មើល​ឃើញ​ថា​ ជា​យុទ្ធ​សាស្ដ្រ​ដ៏​សំខាន់មិន​គ្រាន់តែជា​​សក្តា​នុពល​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ​​ ប៉ុន្ដែវា​ក៏ ​មាន​ទីតាំង​ភូមិសាស្ត្រសំខាន់​​​របស់​ពួគគេ​ដែរ​​ និង​ជា​ផ្លូវ​នាវា​ចរណ៍​​សំខាន់ និងការ​ផ្ដល់​ហរិញ្ញ​វត្្ថុរបស់​ ប្រទេស​ចិន​​ឲ្យរដ្ឋា​ភិបាល​ក្រុង​ភ្នំពេញ​ ធ្វើ​ឲ្យ​កម្ពុជាស្ថិតក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន។

គម្រោង​ក​សាង​ផ្លូវ​ ស្ពាន និង​វារី​អគិ្គសនី​ត្រូវបាន​កសាង​ឡើង​ដោយ​មូលនិធិ​របស់​ប្រទេស​ចិន។ ​ប៉ុន្ដែ លោក​ស្រី​​ គ្លីន​តុន​ បាន​មាន​ប្រសា​សន៍​ថា​ សហរដ្ឋអាមេរិក ​បាន​លៃ​លក​ជំនួយ​ក្នុង​តំបន់​ដែល​ផ្ដល់​អត្ថប្រយោជន៍​ផ្ទាល់​ដល់​ប្រជាជន​ទូទៅ​​។​

លោក​ស្រី​​ គ្លីន​តុន បាន​មាន​ប្រសាន៍​​ថា “​សហរដ្ឋ​អាមេរិក​បានសហការ​និង​បន្ត​ការ​គាំ​ទ្រ​ដល់​កម្ពុជា​។ ​ជំនួយ​អភិវឌ្ឍន៍​របស់យើង​បាន​កើន​ឡើង​ទ្វេដង​កាលពី​ទសវត្សរ៍​មុន​​។​ឥឡូវ​​នេះ​ គឺ​មាន​៧៥​លាន​ដុល្លារ​ហើយ”។​

លោក ​​ជាម​ យៀប តំណាង​រាស្ត្រ​គណ​បក្ស​​ប្រជាជនកម្ពុជា ​​​ស្វាគមន៍​ជំនួយ​របស់​សហរដ្ឋអាមេរិកមក​ឲ្យ​​កម្ពុជា​ ដោយ​ថ្លែងថា  ទោះ​ជំនួយនោះ​ជា​ជំនួយ​ប្រទេស​ណា​ក៏​ដោយ ដូចជា​​ប្រទេសចិន​ជាដើម។​លោក ​​ជាម​ យៀប ថ្លែងថា “​​​ពិត​ណាស់​កម្ពុជាត្រូវ​ការជំនួយ​និង​ស្វាគមន៍​រាល់​ជំនួយ​ទាំង​អស់ ដែល​ចង់ជួយ​ដល់​កុមារ៕

ប្រែសម្រួល​ដោយ​ លី​ ដារ៉ូ​

​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស