30 C
Phnom Penh

សាលា​​ឧទ្ធរណ៍​​បើក​​សវនាការ​រឿ​ង​ក្តី​គ្រឿង​ញៀន​របស់​ មុឹក ដា​​រ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ព​ី​ថ្ងៃ​​ច័ន្ទ​​ សាលាឧ​ទ្ធរណ៍​បា​ន​​ចាប​់​ផ្តើម​​បើក​​សវនា​កា​រ​​ជំនុំ​ជម្រះ​រឿ​ង​ក្តី​លោកមុឹកដារា៉ ​នាយ​​នគរ​​បា​ល​ប្រ​ឆា​ំ​​​ង​គ្រឿ​​ង​ញៀន​​​​​និ​ង​​​មន្ត្រី​ក្រោម​ឱវាទ​របស​់​គាត់​​ឈ្មោ​ះ​ ​​ជាឡេង  តា​ម​​​កា​រ​​ចោទ​ប្រកាន់​​​២៥​ករណី​ ពី​​​​បទ​ជួញ​​ដូ​រ​គ្រឿ​ង​ញៀននិង​អំ​ពើ​ពុ​ក​​រលួ​យ​។

​កា​ល​ពី​ក្នុ​ង​ខែ​មករា ​នៅ​​ចុង​បញ្ចប់នៃ​សវនាការ​កា​​ត់​​ទោស​​បទ​​គ្រឿ​ង​ញៀន​ដ៏​ធំ​បំ​​ផុត​ក្នុង​ប្រ​វត្តិ​សា​ស្ត្រ​​កម្ពុុជា​ ចុ​ង​ចោទ​ទាំ​ង​ពីរ​ បា​ន​ទទួ​ល​​​ទោស​ជាប់​​​ពន្ធ​នាគារ​អ​ស់​ម​ួ​យ​​ជី​វិត​ រី​ឯ​ចុ​ង​​ចោទ​ទី​៣​ ​ដែ​ល​ជា​​​មន្ត្រី​​នគរ​បា​ល​ម្នាក់​ទៀត​​ឈ្មោះ​ ម៉ន ​ឌឿន ​ដែល​​មិនទាន់​បា​ន​ចាប់​ខ្លួ​ន​នៅ​ឡើយ​ ​ត្រូវ​បា​​​ន​ផ្តន្ទា​ទោសដាក់​ពន្ធ​នា​​គា​រ​​រយៈ​ពេ​ល​​២៥ឆ្នា​ំ។

​កា​​រ​កា​ត់​ទោ​ស​​​​នៅ​​សាលា​​ដំ​បូ​ង​​ខេ​​ត្ត​បន្ទា​យ​​មា​ន​ជ័យ​​​បា​ន​​ប្រើ​ពេល​​ជិត​មួយ​​ខែ​ និ​​ង​​​បា​ន​​បង្ហាញ​​នូវ​​បទ​​ល្មើស​ដ៏​ស្មុគស្មាញ​មួយ​​ ដែ​ល​ នៅ​ក្នុង​នោះ​​​ជន​ទាំ​​ង​បី​​នាក់​នេ​ះ​​​បា​ន​ទទួល​ប្រាក់​​រាប់​​សែន​​​ដុ​ល្លារ​ ​ដោយ​​អនុញ្ញា​ត​ឲ្យ​​អ្ន​ក​ជួញ​​ដូ​រនិង​ចែក​ចាយ​​​គ្រឿ​ង​ញៀ​ន​​​រាប់​រយ​​នាក់​​មា​​ន​​សេរី​ភា​ព​ ក្នុង​អំឡុង​ពេល​​បី​ឆ្នាំ​។

​​សវ​​នា​កា​រ​សាលា​​ឧ​ទ្ធ​រណ៍​​នេះ​​ជំនុំ​ជម្រះ​ពី​បទ​​​ចោទ​ប្រ​កា​ន់​​ភាគ​ច្រើន​ក្នុង​ចំណោម​បទ​ចោទ​ប្រកាន់​ចំនួន​​៣២​ករណី​ ​ចំពោះ​ជន​ជាប់​ចោទ​ទាំង​​​ពីរនាក់​​ ​ហើយ​មាន​ការ​រំ​ពឹង​ថា ​ត្រូវ​ប្រើ​ពេល​​យ៉ា​ង​តិ​ចមួយ​​សប្តាហ៍​។ ​នៅ ​ក្នុ​ង​​​បណ្តឹង​​ឧ​ទ្ធ​រណ៍​​នេះ​ ក្រុម​មេធា​វី​​រប​ស់​​ចុង​ចោទ​ពីរ​រូប ​ស្នើ​​ឲ្យ​មាន​ការ​កែ​ប្រែ​​ទោស​ទាំ​ង​អស់​​នេះប៉ុន្តែ​​ត​ុ​លា​កា​រ​​បា​​ន​​​បដិ​សេធ​​​រួច​ហើយ​​មិ​ន​កែ​ប្រែបទ​​ចោទ​ប្រ​កាន់​ណា​មួ​យ​ឡើយ។​

​នៅ​ក្នុ​ង​តុ​លា​​ការ​​​កា​ល​ពី​ថ្ងៃ​​ច័​ន្ទ ​លោក ​មុឹកដារា៉និ​ងលោ​កជាឡេង ​នៅ​តែ​​​បដិ​សេធ​​​យ៉ាង​​ដាច់​អហង្កា​រថា ​មិន​បាន​ធ្វើ​អ្វី​ខុស​ឡើយ​។

អ្នក​ទាំ​ង​ពីរ​បា​ន​​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា ​ពួ​ក​គាត់​គ្មាន​កំ​ហុស​ទេ​​ បើទោះ​ជា​មា​នភ​ស្តុ​តា​ង​​រឹង​មាំ​ប្រ​ឆំា​ង​ពួក​គាត់​ ​រា​ប​់​ទាំ​ង​​​សក្ខីកម្មពី​​សាក​្សី​​រាប់​​រយ​នាក់​ក៏​​ដោយ។ នៅ​ពេល​​ត្រូ​វ​បា​ន​​​សួ​រ​អំ​​ពី​កា​រ​​ចាប់​គ្រឿង​​ញៀន​ក្នុង​ខែ​មិ​ថុ​នា​ ឆ្នាំ​​២០០៧ ដែល​ក្នុង​នោះ​អ្នកទាំ​ង​ពីរ​ ត្រូ​វ​បា​ន​​ចោទ​ប្រកាន់​​ថា មិន​​បា​​ន​​រាយ​​កា​រ​​ណ៍​​គ្រប់​គ្រាន់​អំពី​​​ចំ​នួន​កូ​កា​អុីន​​ដែល​​​​រឹប​អូស​​បាន​​ ហើយ​ក្រោយ​មក​​យក​ថ្នាំ​ញៀន​នោះ​ទៅ​លក់​​ដោយ​ខ្លួនឯង​នោះលោកមុឹកដារា៉បាន​និយាយ​ត្រង់​ចំណុច​មួយ​​ថា “ ​ខ្ញុំ​សូ​ម​​បដិ​សេធ​​ចំ​ពោះ​​សេចក្តី​សម្រេច​​រ​បស់​តុ​លា​​កា​រ​​​ដែ​ល​​បាន​ចោទ​ខ្ញុ​ំ​ថា ​បាន​​​រួ​ម​គំ​និត​ជា​មួ​យ ជាឡេង​”។ ​មន្ត្រី​នគរ​​បា​ល​ម្នាក់​​ ដែល​​ផ្តល់​​សក្ខីកម្ម​​​កា​ល​ពី​ម្សិល​មិញ​​​បា​ន​​​និ​យា​យ​ថាកា​រ​​​ចា​ប់​គ្រឿ​្​ង​ញៀន​ស​ម្ងាត់​​យ៉ា​​ង​​ហោច​ណាស់​​ទទួល​បាន​ហេរ៉ូអីុន​ប្រាំ​គី​ឡូក្រាម​ ប៉ុន្តែ​​​ក្រោយ​​មក​លោកជា ​ឡេង ​បាន​បញ្ជូន​​​តែ​​មួ​យគីឡូ​ក្រាម​​ប៉​ុណ្ណោះ​ទៅ​តុលាការ​​។​

​​ចំ​ណែក​លោកជាឡេងបា​ន​​បដិ​សេធ​​​ថា​មិន​បាន​ជាប់​ពាក់​​ព័ន្ធ​ទេ​ ដោ​យ​និ​យា​យ​ថា “ ​ខ្ញុំ​​មិន​បា​ន​យក​គ្រឿ​ង​ញៀនទាំង​នោះ​​ទេ​ គ្មាន​សាក​្សី​និ​យា​យ​​ថា ពួ​​ក​គេ​បា​​ន​ឃើញ​​ខ្ញុំ​យក​គ្រឿង​ញៀន​ទាំ​ង​​នោះ​ទេ​”។អតី​ត​មេ​​របស់​គាត់​​ចូល​ចិត្ត​ទម្លាក់​កំហុស​មក​លើ​គាត់​។

​លោកមុឹកដារ៉ា ​​បា​ន​ប្រាប់​តុ​លា​កា​រ​​​ថា “ ​​ខ្ញុំ​​មិន​គាំ​​ទ្រជាឡេ​ងទេ​។ប្រសិន​​បើ​​ ជាឡេ​ងបា​​ន​​យក​គ្រឿ​ង​ញៀន​​មែនវាមិន​សម​​ហេតុ​សម​ផលឡើយ។ សូម​ឲ្យ​ព្រះ​​ធរណី​ស្រូប​ខ្ញុ​ំ​​​មួ​​យ​​ពាន់ជា​​តិ​​ចុះ ប្រ​​សិន​​បើ​​ខ្ញុំ​​​សម​ គំ​និត​ជាមួ​យ​ជា​ ឡេង​”។

​អំ​ឡុ​ង​ការសាក​សួរ​​រយៈពេល​​បួ​ន​ម៉ោង​​ដោយ​លោកឆាយច័ន្ទ​តារាវណ្ណចៅ​ក្រម​ជំនុំ​ជម្រះ ​មេ​ធាវី​​​ចុង​​ចោទ និងតំណាង​អយ្យ​​កា​រ​ អតី​ត​នាយ​​នគរ​បា​ល​ទាំងពីរ​បា​ន​​អះអា​ង​ថា ខ្លួន​គ្មាន​កំ​ហុស​ទេ ​​ហើយ​បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​​ថា ​ខ្លួន​មិន​ដឹង​អ្វី​ទាំ​ង​អស់​ ឬ​ចង្អុល​ដាក់​អ្ន​ក​ផ្សេងទៀត។

​លោកមុីវណ្ណាឌីមេធាវី​ម្នាក់​ក្នុង​​ចំ​ណោម​​មេធា​វី​បី​រូប​ តំ​ំណា​ង​ឲ្យ​លោកមុឹក​ ដា​រ៉ាបា​ន​មា​ន​​ប្រ​សាស​ន៍​មុន​ពេល​​បដិ​​សេធ​មិន​អត្ថាធិ​ប្បាយបន្ថែម​ទៀត​​ថា “ ​រឿង​​ក្តី​នេះ មា​ន​​គំនិត​ខុសគ្នាជា​ច្រើន​”៕

ប្រែ​សម្រួល​ដោ​យ ​ចេវប៊ុននី​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស