31 C
Phnom Penh

ព្រះមហាវីរក្សត្រ​ នរោត្តម សីហនុ ​ជាមេដឹកនាំដ៏កំពូលក្នុង​​ចំណោម​មេ​ដឹក​នាំល្បីៗ​នៅសត​វត្សរ៍ទី​២០

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខ្ញុំបានជួបព្រះ​មហាក្សត្រ នរោត្តមសីហនុជា​លើក​ដំបូង​តាម​រយៈ​ប្រធានា​ធិប​តី​ឥណ្ឌូ​ណេសុី លោក ស៊ូកាណូ​ (Sukarno) នៅក្នុង​ឆ្នាំ​​១៩៦៣ ហើយខ្ញុំ​បាន​ជួប​លោកប្រធា​នាធិប​តី​រូបនេះនៅ​ដើម​ឆ្នាំ​នោះ​​ដែរ ​ក្នុង​ហាង​លក់​វត្ថុ​បុរាណ​មួយ នៅ​ក្នុង​សណ្ឋាគារ​អីុមភើរៀល (Imperial Hotel) ដែលជា​សណ្ឋាគារ​បុរាណ​មួយ​នៅ​ទី​ក្រុងតូក្យូ។

ក្រោយ​មក ​បន្ទាប់ពីខ្ញុំបានមក​ដល់​ទី​ក្រុង​តូក្យូ​បន្តិច​ ខ្ញុំ​បាន​ចូល​ធ្វើការ​ឲ្យ​ទស្សនាវដ្តី​ញូវ​ស៍វីក​ (Newsweek) ខណៈ​ដែល​ខ្ញុំ​មិន​ទាន់​មាន​​បទ​ពិសោធច្រើន​ខាង​យក​ព័ត៌មាននៅ​ឡើយ​នោះ​​ ខ្ញុំ​មាន​ការ​ភាន់​ច្រឡំ​ដោយសារ​រឿង​មួយ ​ដែល​ហួស​ពីលទ្ធភាព​ និង​ការ​រំពឹង​ទុក​របស់​ខ្ញុំ។

កាលពេលនោះប្រទេសឥណ្ឌូណេស៊ី និង​ប្រទេស​ម៉ាឡេស៊ី​​ គឺ​ប្រុង​ផ្ទុះ​សង្គ្រាម​ជា​មួយ​គ្នា​ ដោយសារគោល​នយោបាយ “​ ការ​ប្រឈម​មុខ​គ្នា” របស់​លោក ស៊ូកាណូ​ ហើយ​ទាំង​លោក ​ស៊ូកាណូនិងនាយករដ្ឋមន្ត្រី​ម៉ាឡេសុីលោកទុនគូ អាប់ឌុល រ៉ាម៉ាន់ (Tunku Abdul Rahman )​កំពុង​ចូល​រួម​កិច្ច​ប្រជុំ​មួយ​នៅទី​ក្រុង​តូក្យូដែល​អាចជួយដោះ​ស្រាយ​បញ្ហា​បាន​តិចតួច​។

ខ្ញុំ​ត្រូវ​បាន​ចាត់​តាំង​ឲ្យ​សរសេរ​អត្ថបទ​ព័ត៌មាន​ ​អំពី​កិច្ច​ប្រជុំ​នោះ​​ ហើយ​ដើម្បី​ឲ្យយល់​កាន់​តែ​​ច្បាស់​ពី​បញ្ហា​នោះ​​ខ្ញុំ​បាន​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ​ ដើម្បី​ព្យាយាម​ដើរតាម​លោកស៊ូកា​ណូ​ ​និងលោក ទុនគូ​។ លោក ទុនគូ បាន​លះបង់​ពេល​វេលា​យ៉ាង​ច្រើន​របស់​លោកដើម្បីបន់​ស្រន់​នៅ​ក្នុងព្រះ​វិហារ​មួយ។ចំណែក​ឯ​លោក ​ស៊ូកាណូ ​វិញ បាន​ចំណាយ​ពេល​ដើរទិញ​ទំនិញ​​តាម​ហាង​ ទៅ​មើល​ភាពយន្ត ចេញ​ទៅ​ជួប​ស្រីៗ​ដោយស្ងាត់ៗ​​​ ហើយនៅ​ទី​នោះ​​តែង​តែ​​មាន​ពិធី​ជប់​​​លៀងយ៉ាង​ធំ​​ ដែល​មាន​ស្រី​កំដរ​ភ្ញៀវ​នៅ​ពេល​យប់ ​និងនៅតាមផ្ទះ​ផង​ដែរ​។

លោក ស៊ូកាណូ​ ត្រូវ​បាន​ការ​ពារ​យ៉ាង​តឹង​រឹុង​ដោយ​ក្រុម​សន្តិសុខ ប៉ុន្តែ​ នៅ​ព្រឹក​ថ្ងៃ​មួយ​ ខ្ញុំ​អាច​ចូល​បាន​ទៅ​ក្នុង​ហាង​លក់​វត្ថុ​បុរាណ​​នៅ​ក្នុង​សណ្ឋាគារ អុីមភើរៀលដែល​​​លោកតែង​តែ​ស្នាក់​នៅ​ ហើយ​បាន​មើល​គាត់​​ព្យាយាម​តថ្លៃ​បដិមា​បុរាណ​តូចៗ ​ដែល​លោកពេញ​ចិត្ត​។ដោយ​មាន​មន្ត្រី​របស់​លោក​ជា​ច្រើន​ ព្រម​ទាំង​បុក្គលិក​ និងមន្រ្តី​ស្ថាន​ទូត​ផង​បាន​សម្លឹង​មើល​លោក ស៊ូកាណូ ​ចង្អុល​​ម្ចាស់​ហាង​ ហើយ​និយាយ​ថា “ខ្ញុំជា​ប្រធានា​ធិបតី​​ប្រទេសឥណ្ឌូណេស៊ី​ ខ្ញុំចង់​ឲ្យ​ចុះថ្លៃ​៥០​ភាគរយ​”។ នៅពេល​ខ្ញុំ​កំពុង​កត់​ត្រា​សម្តីលោក​ ស៊ូកាណូ​ បាន​ឈប់រួចសម្លឹងនិង​ចង្អុល​​

មក​​ខ្ញុំ ដោយ​ចង់ដឹង​ថា​តើខ្ញុំ​ជា​អ្នក​ណា​ និង​កំពុង​ធ្វើ​អ្វី​នៅ​ទី​នោះ។ ខ្ញុំ​បាន​ឆ្លើយ​តប​ថា​​ ខ្ញុំជាអ្នក​យក​ព័ត៌មាន​ឲ្យ​ទស្សនាវដ្តី​ញូវស៍វីក​​ ហើយ​ខ្ញុំត្រូវ​បាន​ចាត់​តាំង​ឲ្យ​សរសេរ​អត្ថបទ​ព័ត៌មាន​អំពី​ការ​ធ្វើ​ទស្សន​កិច្ច​របស់​លោក​នៅ​ទី​ក្រុង​តូក្យូ​នេះ។

នៅពេល​មនុស្ស​ពីរ​នាក់​របស់​លោក​កៀក​ខ្ញុំ​ជាប់​​ លោកមាន​ប្រ​សាសន៍ថា​ “ ខ្ញុំ​មិន​​ចូល​​ចិត្ត​ទស្សនាវដ្តី​ញូវស៍វីក​ទេ​ ពួក​គេ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ទេ”។ លោកបានមាន​ប្រសាសន៍​​បន្ថែមទៀត​ថា “ ​ប៉ុន្តែ​​… ខ្ញុំ​ចូល​ចិត្ត​លោក”​។ បន្ទាប់មក ​លោក​បាន​បញ្ជា​ឲ្យមនុស្ស​របស់​លោក​​លែង​ខ្ញុំ។លោកបាន​សុំ​សៀវ​ភៅ​កត់ត្រា​របស់​ខ្ញុំហើយ​សរសេរ​ថា​ “ ​ខ្ញុំ​ចូលចិត្ត​លោក​…” ​ និង​បាន​ចុះ​ហត្ថលេខា​ក្នុង​សៀវភៅ​នោះទៀត​ផង​ដែរ​​។

នៅទីនោះយើង​​និយាយ​លេង​សើច​ជា​មួយគ្នា​​ថែម​ទៀត​ ហើយ​ខ្ញុំ​បាន​ប្រាប់​លោក​ថា ​ខ្ញុំ​ចង់​ទៅ​លេងប្រទេស​ឥណ្ឌូណេស៊ី ​ប៉ុន្តែ​ខ្ញុំ​បាន​ដឹង​ថា​ អ្នក​យក​ព័ត៌មាន​ជនជាតិ​អាមេរិកត្រូវ​បាន​ហាម​ឃាត់​​មិន​ឲ្យ​ចូល​ប្រទេស​ឥណ្ឌូ​ណេស៊ី​ទេ។ លោក​​ថ្លែង​​ថា​​ នោះ​ពី​ព្រោះ​​តែ​ពួក​គេ​សរសេរ​ព័ត៌មាន​កុហក ជា​ពិសេស​គឺ​ទស្សនាវដ្តីញូវស៍វីកតែម្តង​។ ខ្ញុំ​បាន​ជំទាស់​ថា​ខ្ញុំ​មិនធ្លាប់សរសេរ​ព័ត៌មាន​កុហកទេ​។​ក្រោយមក​លោក​ឆ្លើយ​តប​ថា ​​បើ​ដូច្នោះ​មែន​​​ អ្នក​អាច​​ត្រូវ​បាន​ស្វាគមន៍​។ក្រោយ​មក​នៅ​ថ្ងៃ​ដដែល​នោះ​ខ្ញុំ​បាន​យក​លិខិត​ឆ្លង​ដែន​របស់​ខ្ញុំទៅ​កាន់​ស្ថាន​ទូត​ឥណ្ឌូណេស៊ី​​ ប៉ុន្តែ​ ត្រូវ​បាន​គេ​ប្រាប់​ថា​ដោយ​សារ​ខ្ញុំ​ជា​អ្នក​កាសែត​ ខ្ញុំ​មិន​មាន​សិទ្ធិ​ទទួល​បាន​ទិដ្ឋាការ​​ទេ​។

ដូច្នោះ​នៅ​យប់​នោះ​ ខណៈ​ពេលដែល​​​លោកស៊ូកាណូ​ និង​គណៈប្រតិភូ​របស់​លោករួម​ទាំង​រដ្ឋ​មន្ត្រី​ការ​បរទេស​ គឺលោក ស៊ូបានឌ្រីយ៉ូ​(Subandrio) កំពុង​ចុះ​តាម​ជណ្តើ​រក្នុង​សណ្ឋា​គារ​​ទៅ​ចូល​រួម​ពិធី​ជប់លៀង​ ខ្ញុំ​បាន​បញ្ឈប់​ លោកស៊ូកាណូ ​ហើយ​បាន​ជូន​លិខិត​ឆ្លង​ដែន​របស់​ខ្ញុំ​ភ្ជាប់​ជា​មួយ​នឹង​​ពាក្យ​សុំ​ទិដ្ឋាការ​ទៅឲ្យ​លោក​។ លោកសើច ​ហើយ​ប្រាប់​ខ្ញុំថា ​ឲ្យ​ទៅ​លោក ស៊ូបាន ឌ្រីយ៉ូ ​​កំពុង​ដើរ​ក្បែរ​លោក​។

នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​​ ស្ថាន​ទូត​ឥណ្ឌូ​ណេស៊ី​បាន​​ទូរស័ព្ទប្រាប់​​ថា​ ទិដ្ឋាការ​របស់​ខ្ញុំ​រួច​រាល់​ហើយ​។ ខ្ញុំបាន​រួម​ដំណើរ​ជា​មួយ​លោក រ៉ូបឺត​កេណ្ណឌី (Robert Kennedy) ដែល​ត្រូវ​បាន​បញ្ជូន​​ទៅ​កាន់​ទី​ក្រុងហ្សាការតា​(Jakarta) ដោយ​លោក​ប្រ​ធានា​ធិបតី​ លីនដុនចនសុន​ ( Lyndon Johnson) ភ្លាមៗ​បន្ទាប់​ពី​ការ​ធ្វើ​ឃាត​លោកគឺ​លោក​ ចនកេណ្ណឌី ​ (John F.Kennedy )ក្នុង​បេសក​​​កម្ម​មួយ ​ដើម្បី​ព្យាយាម​ធ្វើ​អន្តរាគមន៍​ប្រ​ឆាំង​នឹងគោល​​នយោបាយ​ឈ្លាន​ពាន​លើ​ប្រ​ទេសម៉ាឡេស៊ី​របស់​លោក ​ស៊ូកាណូ។ នៅ​ពេល​គណៈប្រតិភូ​របស់​លោក រ៉ូបឺត ​និង​អ្នក​កាសែត​បី​នាក់​ ហើយ​ខ្ញុំ​ជា​អ្នក​កាសែត​ម្នាក់​ក្នុង​ចំ​ណោម​​អ្នក​កាសែត​ទាំង​នោះ​បាន​អម​ដំណើរ​ពួក​គេ​ ត្រូវ​បានជូន​ដំណើរដោយ​រថយន្ត​​​ទៅ​កាន់វិមាន​ប្រធានា​ធិបតី​​មើដេកា​(Merdeka Palace) ដើម្បីជួបជាមួយ ​លោកស៊ូកាណូ បន្ទាប់​ពីការ​មក​ដល់​របស់​យើង​ លោក ស៊ូកាណូ​ បាន​ងាក​មក​រក​ខ្ញុំ​ភ្លាម​បន្ទាប់​

ពី​ទទួល​​ស្វាគមន៍ លោករ៉ូបឺត​ និងលោកអុីថែល (Ethel) ​នៅ​ពេល​នោះ​ គឺ​មាន​ភាព​ស្និទ្ធស្នាល​ណាស់​ និងរីករាយ​រាក់ទាក់យ៉ាង​ខ្លាំង ​​ដែល​លោក កេណ្ណឌី​​ ហាក់​ដូចជា​ស្ថិត​ក្នុង​សភាព​នៃ​ការ​រំខានហើយ​នៅ​ជិត​ខ្ញុំ​ គឺ​ លោករ៉ូបឺត​ ក្រោយ​មក​បាន​ប្រាប់​ខ្ញុំ​ថា “ ​លោក​គួរ​តែជា​អ្នក​ទទួល​បន្ត​បេសកកម្ម​នេះ​ហើយ​”។

ទំនាក់​ទំនង​មិត្តភាព​របស់​ខ្ញុំ​ ជា​មួយលោកស៊ូកាណូ​ កាន់​តែ​​សុី​ជម្រៅហើយខ្ញុំ​អាចទៅ​លេង​ទី​ក្រុងហ្សាការតា​​បាន​ជា​ញឹក​ញាប់​ហើយ​ខ្ញុំ​តែង​តែ​ជួប​​លោកជាហូរហែ​។​

លោក ថែម​ទាំង​បាន​ទទួល​យកនូវ​ការ​រិះ​គន់​ ដែល​បាន​ ចុះ​ផ្សាយ​​លើ​ទំព័រ​ទស្សនាវដ្តី​ញូវស៍វីក​ផង​ដែរ​ ប៉ុន្តែ​​ ចំ​ពោះ​អត្ថបទ​ទាំង​មូលនិងអត្ថបទ​ទស្សន​ប្រវត្តិសាស្ត្រ​ថ្ងៃ​នេះ ​​​គឺ​ពួក​គេ​​សរសេរ​បាន​ត្រឹម​ត្រូវ​​។ ព្រះ​មហាក្សត្រនមរោត្តម​ សីហនុ​ បាន​បំពេញព្រះ​រាជ​ទស្សនកិច្ច​នៅក្នុង​ទី​ក្រុង​​​

ហ្សាការតា​ នៅចំ​ពេល​ដែល​ខ្ញុំកំពុងស្នាក់នៅ ​ទី​នោះ​ដែរ​ កាល​ពី​ឆ្នាំ​១៩៦៤​ ហើយ​ខ្ញុំ​បាន​ទៅ​​​​អាកាសយាន​ដ្ឋាន​​ ដើម្បី​ចាំទទួល​​​ការ​​​យាង​មក​ដល់​របស់​​ព្រះ​អង្គ​ ហើយ​ក្រោយ​មក​បាន​ចូល​រួម​​​ជា​មួយ​ក្រុមអ្នក​កាសែត ​ដែល​​​​តាម​ ព្រះ​អង្គ​និងលោកស៊ូកាណូទៅ​កាន់​វិមាន​ប្រធានា​ធិប​តី​សម្រាប់​រៀប​ចំ​ពិធី​​​ការទទួល​តាម​ប្រ​ពៃណីសម្រាប់ការ​យាង​មក​ដល់​​​​របស់​ព្រះ​អង្គ​។ ​លោកស៊ូកាណូបាន​​​ក្រឡេក​ឃើញ​ខ្ញុំ​ ហើយបាន​​បក់​ដៃ​ហៅ​ខ្ញុំ​ និង​​​​បាន​ផ្ដល់​ការ​ណែ​នាំ​រវាង​ខ្ញុំ​ និង​ព្រះបាទ​​​សម្តេច​ នរោត្ដមសីហនុយ៉ាង​កក់​ក្ដៅ​បំផុត​។ខ្ញុំ​បាន​ប្រើឱកាស​នោះ​ម្ដង​ទៀត​ ដើម្បី​ទទួល​បាន​ទិដ្ឋាការ​​ទៅ​លេងប្រទេស​កម្ពុជា​តាម​រយៈ​​​​ព្រះ​អង្គ​ផង​ដែរ​ ដោយ​សារពេល​នោះ​ប្រទេស​កម្ពុជា​​បាន​សម្រេច​​​បិទ​ទ្វារ​របស់​ខ្លួន​មិន​ឲ្យ​អ្នក​កាសែត​បស្ចិម​ប្រទេស​ចូល​ក្នុង​ប្រទេស​របស់​ខ្លួនឡើយ​​។

មហាសន្និបាត​ស្ដី​អំពី​ប្រ​ជាជន​នៅ​ក្នុង​ឥណ្ឌូ​ចិន​ត្រូវ​បាន​ធ្វើ​ឡើង​ដែល​មាន​ក្រុង​ហាណូយ​ និង​​​វៀត​កុង​​ចូល​រួម​ផង​ដែរ​ និង​វា​ពិត​ជា​មាន​ការ​លំបាក​ ក្នុង​ការ​​​យក​ព័ត៌មាន​ខ្លាំង​ណាស់​នៅ​ពេល​​នោះ​។​ ដោយ​សារតែ​លោកសូ៊កាណូបាន​សរសើរ​​ខ្ញុំ​នោះ​​​​សម្តេចនរោត្តមសីហនុមិន​​មាន​ការ​ស្ទាក់​ស្ទើ​រក្នុង​ការ​អញ្ជើញ​​ខ្ញុំ​​នោះ​ទេ​ ហើយ​ដូច្នេះ​ខ្ញុំ​ក៏​បាន​ជូន​​លិខិត​ឆ្លង​ដែន​របស់​ខ្ញុំ​ទៅ​​ជំនួយ​ការ​ម្នាក់​របស់​ព្រះ​អង្គ​។នៅ​ថ្ងៃ​បន្ទាប់​ខ្ញុំ​ទទួល​បាន​ទិដ្ឋាការ​របស់ខ្ញុំ​មាន​រយៈ​ពេល​មួយ​ខែ​ បាន​បង្គាប់​​ឲ្យមានបោះ​ត្រា​នៅ​លើ​លិខិត​ឆ្លង​ដែន​របស់​ខ្ញុំ។

ក្នុងពេលបំពេញព្រះ​រាជ​ទស្សនកិច្ច​របស់​ព្រះ​មហាក្សត្រនរោត្ដមសីហនុខ្ញុំ​បាន​ធ្វើ​ជា​សាក្សី​ចំពោះ​ទំនាក់​ទំនង​មិត្ត​ភាព​យ៉ាងជិត​ស្និទ្ធ​ និងយ៉ាង​​កក់​ក្ដៅ​រវាង​ព្រះ​អង្គនិងលោក ​ស៊ូកាណូ។ពួក​គេ​ដូច​ជា​បង​ប្អូននឹងគ្នា​អ៊ីចឹង​។ព្រះ​ក្សត្រិយានី​​ នរោត្តមមុនីនាថសីហនុដែល​អម​ដំណើរ​ព្រះ​អង្គ​ គឺ​ពិត​ជា​ព្រះ​មហា​​​ក្សត្រិយានី​ តែមួយ​អង្គ​គត់​ដែល​​នៅ​មាន​ព្រះ​ជន្ម​​​នៅ​ក្នុង​សៀវ​ភៅ​របស់​ខ្ញុំ​ ហើយ​ពិត​ជា​​មាន​សម្រស់​ស្អាត​ មាន​មន្ត​ស្នេហ៍​ ឆ្លាត​វាង​វៃ​ និង​មាន​ការ​យល់​ដឹង​យ៉ាង​ជ្រាល​ជ្រៅ។ព្រះមហាក្សត្រិយានី​​ គឺ​ជា​អាវុធ​ដ៏​សម្ងាត់​របស់​ព្រះអង្គ​។

នៅ​តាមដង​ផ្លូវ​នានា​ នៅ​ក្នុង​ទីក្រុង​ហ្សា​ការតាបាន​ដាក់​តាំង​បង្ហាញ​ព្រះ​ឆាយា​ល័ក្ខណ៍​​ធំៗ​របស់​ព្រះ​មហាវីរក្សត្រ​ និង​ម្ចាស់​ក្សត្រិយានី​​ ហើយ​​ប្រជាពលរដ្ឋ​ជា​ច្រើន​​​បាន​អបអរ​សាទរ​ ទទួលស្វាគមន៍​នៅ​តាម​ដង​ផ្លូវ​ នៅពេលណា​ក្បួនព្រះទីនាំង​របស់​ព្រះ​​​អង្គ​បាន​ឆ្លង​កាត់​ ដោយ​បង្ហាញ​នូវ​ភាព​​​សប្បាយ​រីករាយ​ ចំពោះ​​ការ​បំពេញ​ព្រះ​រាជ​ទស្សនកិច្ច​របស់​ព្រះ​អង្គ​។

លោកស៊ូកាណូបាន​អញ្ជើញ​​ខ្ញុំឲ្យ​​​​​ចូល​រួម​ក្នុង​ពិធី​ជប់លៀង​ផ្លូវ​ការ​ដោយ​​រួម​ទាំង​មាន​ការ​ជិះ​កប៉ាល់​កម្សាន្ដដ៏អស្ចារ្យ​មួយ​ទៅ​កាន់​​កោះ​តូច​​មួយ​​នៅ​​ជិត​កំពង់​ផែ​ក្រុង​ហ្សាការ​​​តាដែល​នៅទី​នោះ​ខ្ញុំ​បាន​ជួប​មេដឹក​នាំ​កុម្មុយ​​​នីស្ត​​មួយ​រូប​ គឺ​លោកអាយឌីត (Aidit)ដែល​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូល​រួម​ផង​ដែរ​ ព្រម​ទាំង​​លោកឧត្ដមសេនីយ៍​ យ៉ានី (Yani) ដែល​ក្រោយ​មក​ត្រូវ​បាន​គេ​ធ្វើ​ឃាតជា​មួយ​​​​មនុស្ស​​​​របស់​លោក​ឧត្ដម​សេនីយចំនួន​ប្រាំបីនាក់​ផ្សេង​ទៀត​ដោយ​ក្រុម​មនុស្ស​របស់​លោកអាយ​ឌីត​។

នៅ​ទី​នោះ​មាន​ពិធី​ជប់​លៀង​អាហារ​ និង​ច្រៀង​កម្សាន្ដផង​ដែរ​។លោកស៊ូកាណូនិង​សម្តេចនរោត្ដមសីហនុបាន​ផ្លាស់​ប្ដូរ​គ្នា​ម្ដង​ម្នាក់​​ពេញ​មួយ​រសៀល​ឈរ​ នៅ​​ពី​​មុខ​​វង់ភ្លេង​ ដោយកាន់​​​មីក្រូហ្វូន​នៅ​ក្នុង​ដៃ​ ​​ច្រៀង​ចំរៀង​​ហាក់​បី​ដូច​ជា​កិច្ច​ការ​ទាំង​នោះ​ជា​ការ​ងារ​ដ៏សំខាន់​នៅ​ក្នុង​ជីវិត។ហើយ​វា​គឺ​ជា​តន្ត្រី​ពិត​មែន​។នៅ​ពេល​ដែល​ទី​ក្រុង​វ៉ាស៊ីនតោននិង​ទីក្រុង​មូស្គូនិង​ទីក្រុង​ប៉េកាំង​កំពុង​ព្រួយបារម្ភនិង​ដណ្ដើម​គ្នា​អំពី​​​ប្រទេស​កម្ពុជា​ និង​បញ្ហា​នយោបាយ​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ីនោះ​លោកស៊ូកាណូនិង​ សម្តេចនរោត្តមសីហនុហាក់​បី​ដូច​ជា​មិន​សូវ​ព្រួយ​​​បារម្ភអំពី​ព្រឹតិ្តការណ៍​ទាំង​នេះទេ។​​​សំខាន់​​​​ជាង​នេះ​ទៅ​ទៀត​ពួក​គេ​សប្បាយរីក​​​​​​រាយ​ក្នុង​ការ​ជួប​ជុំ​គ្នា​។ទោះ​ជាយ៉ាងណាលោកស៊ូកាណូបាន​បិទបាំង​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន​ លោកតាម​ការពិត​មិន​សូវ​ចូល​ចិត្ត​ព្រឹត្ត​ិ​​​ការណ៍​​​​នោះ​ទេ។លោក​តែង​តែ​ចូល​ទៅ​ក្នុង​ក្រុម​​​មនុស្ស​​ហើយ​នាំ​អ្នកណា​ម្នាក់​ឡើង​ទៅ​កាន់​វេទិកាដូចជា​រដ្ឋ​មន្ត្រី​ណា​ម្នាក់ឬក៏​ខ្ញុំ​ ឬក៏​ជា​អ្នក​បម្រើ​ ប៉ុន្ដែភាគ​ច្រើន​គឺ​ជាអ្នក​បម្រើ​ស្រី​ ហើយ​ស្នើឲ្យ​ពួក​គេ​ច្រៀង​ បន្ទាប់​មក​យូរៗ​

ម្ដង​លោក​បាន​ចូល​រួម​ និង​ហាត់​ច្រៀង​តាម​ពួក​គេ​ដែរ​។លោកស៊ូកាណូនិងសម្តេចនរោត្ដមសីហនុបាន​ច្រៀង​ និង​បាន​សម្ដែង​រឿង​ខ្លី​ៗ​ច្រើន​ជាង​អ្នក​ផ្សេងទៀត ​ដែលខ្ញុំ​បាន​ស្គាល់​។ក្រៅ​ពី​នោះ​ព្រះ​អង្គជា​អ្នក​និពន្ធ​ដោយ​ព្រះ​អង្គ​ផ្ទាល់ហើយ​អាច​ច្រៀង​ចម្រៀង ​ដែល​ព្រះអង្គបាន​និពន្ធ​ដោយ​ខ្លួនឯង​ជូន​ចំពោះ​ម្ចាស់​ប្រទេស ​ដែល​លោក​បំពេញ​ព្រះរាជ​ទស្សនកិច្ច​។នៅ​ថ្ងៃ​មួយ​ខ្ញុំ​នៅ​ចាំ​បាន​ថាព្រះ​អង្គ​បាន​ច្រៀង​បទ​ “J’ attendrai”“La Vie en Rose ”និង“Sayonara”។

ប្រែសម្រួល​​​ដោយឃិនណៃ

 

 

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស