31 C
Phnom Penh

ចាប់​ផ្តើម​​សាង់​សង់ព្រះ​មេរុសម្រាប់​បូ​ជា​ព្រះ​បរម​សពព្រះ​មហា​វីរក្សត្រ​ នរោត្តម សីហនុ 

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ នៅ​ក្នុ​ង​រាជ​ធានី​​ភ្នំ​ពេញគេ​បា​ន​​ចាប់​ផ្តើម​​​​​សាង​​សង់​​ព្រះ​មេរុ​សម្រាប់​បូ​ជា​​ព្រះ​បរម​សព​​សម្តេចឪ ដែល​នឹង​ត្រូ​វ​បូជា​នៅ​ក្នុ​ង​ខែ​កុម្ភៈ។

កម្មករ​​នៅ​វាលព្រះ​មេរុនៅ​ទល់​មុខសារ​មន្ទីរជាតិ​ និ​ង​នៅ​ក្បែរ​ព្រះ​បរម​រាជ​វាំង​ បា​ន​ជី​កកកា​យ​មួយ​​ផ្នែក​ធំ​​នៃ​តំ​បន់​ដែ​ល​​មាន​​​ស្មៅ​ក្រាស់​នេះ​។

ព្រះ​អង្គ​ម្ចាស់​ សុី​សុ​វត្ថិធម្មិកោ ​ដែល​ជា​ប្រធា​ន​​ខុទ្ទកាល័យ​​​​ព្រះ​បរម​សព​សម្តេច​ឪបា​ន​មា​ន​បន្ទូ​ល​​ថា “ ពួ​ក​គេ​កំ​ពុង​ជី​ក​​ដី​​ដើម្បី​រៀប​ចំ​វាល​ព្រះ​មេរុ​សម្រាប់​ពិ​ធី​បូ​ជា​ព្រះ​បរម​សព​ ដែលនឹង​ប្រព្រឹត្ត​ទៅ​ក្នុ​ង​​ខែ​​កុម្ភៈ​”។ ​ព្រះ​មហា​​វី​រ​ក្សត្រនរោត្តម​ សីហ​នុបា​ន​យាង​ចូល​ទិ​វង្គត​​ដោ​យ​សារ​គាំ​ង​បេះ​ដូង​​​នៅ​ក្នុង​ទី​ក្រុ​ង​ប៉េកាំ​ង​​កា​ល​ពី​ថ្ងៃ​ទី​១៥ ខែ​តុ​លាហើយ​ព្រះ​បរម​សព​​​របស់​ព្រះ​អង្គ​ បច្ចុប្បន្ន​កំ​ពុង​តម្កល់​នៅក្នុ​ង​ព្រះ​បរម​រាជ​វាំ​ង។

​អតីត​ព្រះ​មហា​ក្សតអង្គ​នេះ​ នឹង​ត្រូ​វ​បូ​ជា​​ក្នុង​ពិ​ធី​ដ៏​ល្អិត​ល្អន់​មួ​យ​​ទៅ​តា​ម​ប្រពៃ​ណី​​របស់​រាជ​​វង្ស​​ខ្មែរ។ ព្រះ​រាជ​ពិ​ធី​បុណ្យ​ព្រះ​សព​​​បែបនេះ មិន​បា​ន​​អនុវត្ត​ចាប់​តាំ​ងពី​ឆ្នាំ​១៩៦០​មកម្លេ៉ះ​។ ព្រះ​អង​្គ​ម្ចាស់ ធម្មិ​កោ  បាន​​មា​ន​ព្រះ​បន្ទូល​ថា នៅ​ពេល​ឆាប់ៗ​នេះកម្មករនឹ​ង​ស្ថាបនា​ “ព្រះ​មេរុ” មួយ​នៅ​លើវា​ល​ព្រះ​មេរុ​ ដែ​ល​​​មាន​លក្ខណៈដូចគ្នា​នឹង​ព្រះ​មេរុ​​បូជា​ព្រះ​បរមសព​​ព្រះ​មហា​ក្សត្រសុ​រាម្រឹតកាល​ពី​ជាង​៥០​ឆ្នាំ​មុន​។

ពិធី​បូ​ជា​ព្រះ​បរម​សព ទៅ​តា​​ម​ទំនៀមទម្លាប់​ព្រះ​រាជ​វង្ស​​ខ្មែរ​ ត្រូ​វ​បា​ន​រៀប​ចំ​ឡើង​តំ​ណា​ង​ឲ្យ​​ភ្នំ​ព្រះ​សុ​​មេរុនៅ​ក្នុង​ទេវកថា​​នៃ​សាសនា​ហិណ្ឌូ​៕

ប្រែ​សម្រួ​ល​ដោ​យចេវ​ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស