30 C
Phnom Penh

មនុស្ស​ពីរ​នាក់​ត្រូវ​ចាប់​​​ខ្លួន​នៅ​​​ការិយាល័យ​​​ប្រៃសណីយ៍​​​ពីបទ​ផ្ញើ​គ្រឿង​ញៀន​ហេរ៉ូអុីន​ទៅ​អូស្ត្រាលី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មនុស្ស​​​ពីរ​​​នាក់ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​នៅ​​​រាជធានី​​​ភ្នំពេញ ​​​ពី​​​បទ​​​ព្យា​​​យាម​​​ផ្ញើ​​​សារ​ធាតុ​​​​​​គ្រឿង​​​ញៀន​​​ហេរ៉ូអុីន​​ទម្ងន់​​​​ជិត​​​​២៥​​​គីឡូ​​​ក្រាម​​​លាក់​​​នៅ​​​ក្នុង​​​កញ្ចប់​​​ក្រោម​​​ស្លាក​ឈ្មោះ​​​ថ្នាំប៉ូវ​​​សុខភាព​​​របស់​​​ប្រទេស​​​កូរ៉េ​​​ខាង​​​ត្បូងដ៏​​​​ពេញ​និយម​ ផ្ញើ​​​​ទៅ​​​​​​ប្រទេស​​​អូស្ត្រា​​​លី។

លោក សូរ ឃុន រដ្ឋ​​​មន្ត្រី​​​ក្រសួងប្រៃសណី​​​យ៍​​​​និងទូរគមនាគមន៍ ​​​បាន​ថ្លែង​ថា នៅ​ក្នុង​​​ករណី​​​​​ប៉ុន​​​ប៉ង​​​ផ្ញើ​​​ហេរ៉ូអុីន​​​ជា​​​​​​ច្រើន​​​​ស្រដៀង​​គ្នា​នេះ​​ចេញ​​​ពី​​​​​​កម្ពុជា​​​ទៅ​​​ប្រទេស​អូស្ត្រាលី​ ដែល​ត្រូវ​​​​​​អាជ្ញាធរ​​​កម្ពុជា​​​​​​ស្ទាក់​​​ចាប់​​​បាន​​​ នៅ​​ទី​នោះ​កាល​ពី​ខែ​​​មេសា ​មន្ត្រី​គយ ​​​និង​​​ប្រៃសណីយ៍​​​នៅ​ការិយាល័យ​​​ប្រៃសណីយ៍​​​​​​កណ្ដាល​​​នៅ​​រាជ​ធានី​​​​ភ្នំពេញ រឹប​​​អូស​​​បាន​​​​​​សារធាតុ​​​គ្រឿង​​​ញៀន​​​​​ហេរ៉ូអុីន​​​ចំនួន​​​៦០០​​​កញ្ចប់។

លោក សូរ ឃុន ​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ​ក្រុម​​​មន្ត្រី ​រឹប​​​អូស​​​បាន​​​ឡាំង​​​មួយ​​​​​​ផ្ញើ​​​ទៅ​​​ប្រទេស​​​អូស្ត្រាលី ដែល​​​ក្រុម​​​មន្ត្រី​​​មាន​​​ការ​​​សង​​​្ស័យ​​​​​​នៅ​​​​ប្រហែល​ម៉ោង​​​៩​​​និង​​​៣០​​​នាទី​​​ព្រឹក កាល​​​ពី​​​ថ្ងៃ​​​សុក្រ។

លោកបាន​​​បន្ថែម​​​ទៀត​​​ថា“ យើង​​​រឹប​​​អូស​​​បាន​​​កញ្ចប់​​​ជា​​​ច្រើន​​​នៅ​​​ក្នុង​​​ប្រអប់​​​មួយ ដែល​​​មាន​​​​ដាក់​ឈ្មោះ​ថា​ “ ថ្នាំ​​​យិុនសុិន​​​​កូរ៉េ​ពណ៌​​​ក្រហម​​​​​​​” ផ្ញើ​​​ទៅ​​​​​​ប្រទេស​​​អូស្ត្រាលី។យើង​​​មិន​​​ដឹង​​​ថា ហេតុ​​​អ្វី​​​បាន​​​ជា​​​ពួក​​​គេ​​​ផ្ញើ​​​សារ​​​ធាតុ​​​​​​ទាំង​​​នេះ​​​ទៅ​​​ប្រ​​​ទេស​​​អូស្ត្រាលី​​​នោះទេ​​​”។ “ បន្ទាប់​​​មក​​​ យើង​​​បាន​​​អញ្ជើញ នគរ​​​បាល​​​ប្រឆាំង​​​គ្រឿង​​​ញៀនឲ្យ​​​វិភាគ​​​សារជាតិ​​​ទាំង​​​នេះ ហើយ​​​បាន​​​ដឹង​​​ថា សារធាតុ​​​ទាំង​​​នេះ ​មាន​​​​ ផ្ទុក​គ្រឿង​​​ញៀន​​​​​​ហេរ៉ូអុីន”។

លោក សូរ ឃុន ​​​មាន​​​ប្រសាសន៍​​​ថា ទាហាន​ ​​​​​​ខ្មែរ​​​​​​អាយុ៥៤​ឆ្នាំ​​​ម្នាក់ ឈ្មោះ ស៊ូ សារិទ្ធ និង​​​ស្ត្រី​​​​​​វៀត​​​ណាម អាយុ៤៤​​​ឆ្នាំ​​​ម្នាក់​​​ឈ្មោះ ​ង្វៀន ​នូហាញ់​ (Nguyen Nuhanh) ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ពេល​​​ដឹក​​​​​គ្រឿង​​​ញៀន​​​នេះ។​លោក​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា ក្រុម​​​មន្ត្រី​​​កម្ពុជា បាន​​​សហការ​​​ជា​​​មួយ​​​នឹង​​​អាជ្ញាធរ​​​អូស្ត្រាលី នៅ​​​ក្នុង​​​ករណី​​​នេះ។

លោកមាសវីរិទ្ធអគ្គលេខាធិការ​​​រង​​​​​​អា​​​ជ្ញាធរ​​​ជាតិ​​​​ប្រយុទ្ធ​ប្រ​​​ឆាំង​​​គ្រឿង​​​ញៀន ​បាន​​​មាន​​​ប្រសាស​​​ន៍​​​ថា សារធាតុ​​​រាវ​​​ទម្ងន់​២៤,៦៧​​​គីឡូ​​​ក្រាម ត្រូវ​​​បាន​​​រក​​​ឃើញហើយ​​​​​បាន​​​ប៉ាន​​​់ស្មាន​​​ថា មាន​​​​​​គ្រឿង​​​ញៀន​​​ហេរ៉ូអុីន​​​​​​សុទ្ធ​​​ទម្ងន់​​​ប្រហែល ១២ គីឡូ​​​ក្រាម។

លោក​​​ឧត្ដម​​​សេនីយ​​​៍ត្រីអ៊ុកហៃសីលា ​ប្រធាន​​​ការិយាល័យ​​​​​​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​​នៃ​​​​នាយកដ្ឋាន​​​សន្តិសុខ​​​ផ្ទៃ​​​ក្នុង​​​របស់​​​ក្រសួង​​​មហា​​​ផ្ទៃ បាន​​​មាន​​​ប្រសាសន៍​​​ថា ជន​​​សង្ស័យ​​​ទាំង​​​ពីរ​​​​នាក់​​​នេះ នឹង​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​​ឲ្យ​តុលាការ​​ចោទ​ប្រកាន់​​​​នៅ​​​ថ្ងៃ​​​នេះ។

កាល​​​ពី​​​ខែ​​​មេសា បុរស​​​​​កម្ពុជា​​​ពីរ​​​នាក់ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​យក​មក​​​​ផ្ដន្ទា​​​ទោស​​​នៅ​​​ទី​​​ក្រុង ​មែ៊លប៊ឺន (Melbourne) ប្រទេស​​​អូស្ត្រាលី ពី​​​ប​​​ទ​មាន​​​សារធាតុ​​​ហេរ៉ូ​​​អុីន​​​ទម្ងន់​​​ប្រ​​​ហែល ​៦៥ ​គីឡូ​​​ក្រាម ​​​លាក់​​​​​​ក្នុង​​​កញ្ចប់​​​ថ្នាំ​​​លាប​​​សក់ ​ដែល​​មាន​​​​រូប​​​​​​មើម​​​​យិុន​​​សិុន​​​​​​​នៅ​លើ​កញ្ចប់​នោះ​។

នៅ​​​ក្នុង​​​ករណី​​​នោះ​​ដែរកញ្ចប់​​ដាក់​ស្លាក​​ “ ​តែ”​​ ចំនួន​​​ប្រាំ​​​កញ្ចប់ត្រូវ​​​បាន​​​ផ្ញើ​​​តាម​​​ការិយា​​​​ល័យ​​​​​​ប្រៃសណីយ៍ នៅ​​​រាជ​​​ធានី​​​ភ្នំពេញ ប៉ុន្តែ​​​ត្រូវ​​​​ស្ទាក់​​​ចាប់​​​បាន​​​ពេល​​​កញ្ចប់​​​តែ​​​ទាំង​​​នេះ ​មក​​​ដល់​​​ប្រទេស​​​អូស្ត្រាលី។

លោក សូរ ឃុន បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិល​​​មិញ​​​ថា វា​​​ជា​​​រឿង​​​ធម្មតា​​​​ទៅ​ហើយដែល​​​​​ការិយាល័យ ប្រៃសណីយ៍​​​​​​រក​ឃើញ​​​​កញ្ចប់​​​​បញ្ញើ​​​​​​គ្រឿង​​​ញៀន​​​តូច​​​ៗ​​​​​​ផ្ញើ​​​ទៅ​​​បរទេស​​​​នោះ។លោកមាន​​​ប្រសាស​​​ន៍​​​ទៀត​​​ថា “ប៉ុន្តែ​​​ពេល​​​នេះ វា​​​ជា​​​កញ្ចប​​​់​​​​ហេរ៉ូអីុន​​​​ដ៍​​​ធំ​​​មួយ​​​”។

យោង​​​តាម​​​​​​របាយ​​​ការណ៍​​​មួយ​​​នៅ​​​ខែនេះ​របស់​​​ការិយាល័យអង្គការ​​​សហ​​​ប្រ​​​ជាជាតិ​​​​ទទួល​បន្ទុក​បទ​​​ឧក្រិដ្ឋ និង​​​គ្រឿង​​​ញៀន ហៅ​​​កាត់ UNOCD បាន​​​ឲ្យ​​​ដឹង​​​ថា គ្រឿង​​​ញៀន​​​ហេរ៉ូអុីនទម្ងន់​​​​​​តែ​២,៤គីឡូ​​​ក្រាម​ប៉ុណ្ណោះ​ចាប់​បាន​នៅ​ឆ្នាំ​២០១០​ និង២,១ គីឡូ​​​ក្រាម​ចាប់​នៅ​ឆ្នាំ​២០១១​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា។

​ថ្វីបើ​មាន​គ្រឿង​ញៀន​​​​​​តិច​​​តួច​ចាប់​បាន​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ក៏​​​ដោយ​​​ ក៏​​​​គេ​ដឹង​ថាមាន​ការ​​​កើន​​​ឡើង​​​នូវ​​​​ការ​ជួញ​ដូរ​​​ហេរ៉ូអុីន​​​​ឆ្លង​កាត់​​​​តំបន់​​​ត្រី​​​កោណ​​​មាស​​​​​​​តាម​​​ព្រំ​​​ដែន​ប្រទេស​​​ឡាវនិង​​​កម្ពុជា ហើយ​​​បាន​​​ដឹក​​​ចេញ ​ពី​​​រាជធានី​​​ភ្នំ​​​ពេញ​​​ទៅ​​​កាន់​​​ប្រទេស​​​ផ្សេង​​​ៗ​​​ទៀត​ដែរ​។

លោក អិន សុង អនុ​​​ប្រធាន​អង្គភាព ​បង្ក្រាប​​​គ្រឿង​​​ញៀននៅ​​​នាយក​​​ដ្ឋាន​​​ប្រ​​​ឆាំង​​​គ្រឿង​​​ញៀនរបស់​​​ក្រសួង​​​មហាផ្ទៃ បាន​​​មាន​​​ប្រសាសន៍​​​ថា នៅ​​​ក្នុង​​​សកម្មភាព​​​ដាច់​​​ដោយ​​​ឡែក​​​មួយ​​​របស់​​​នគរបាល​​​​​​រាជធានី​​​ភ្នំពេញ ​កាល​​​ពី​​​ម្សិល​​​មិញ​​​ ក្រុម​​​មន្ត្រីប្រឆាំង​​​គ្រឿង​​​ញៀន បាន​​​ឃាត់​​​ខ្លួន​​​ប្រជា​​​ពល​​​រដ្ឋ​​​ខ្មែរ​​​​​​ពីរ​​​នាក់​​​និង​​​ជន​​​ជាតិ​​​ឡាវ​​​ពីរ​​​នាក់​​​នៅ​​​ម៉ោង​ប្រហែល​​​​២​​​និង​​​៣០​​​នាទី​​​រសៀល​​​ និង​​​រឹប​​​អូស​​​បាន​គ្រាប់​​​​ថ្នាំ​មេតំ​ហ្វេ​តាមីន​​​ចំនួន​​​២០.០០០ គ្រាប់។

លោក អិន សុង ​​​មាន​​​ប្រសាសន៍​​​ទៀត​​​​​​ថា ​បុរស​​​ជន​​​ជាតិ​​​ខ្មែរ​​​ពីរ​​​នាក់​​​នេះ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​​​ជា​​​មួយ​​​នឹង​​​ថ្នាំ​​​គ្រាប់​​​ទាំង​​​នេះ នៅ​​​ក្នុង​​​បន្ទប់​​​របស់​​​ពួក​​​គេ នៅ​​​សណ្ឋាគារ ​បូលីណា ​ប៉ាលេសនៅ​​​សង្កាត់​​​ផ្សារ​​​ថ្មី៣ ​​​​​ក្នុង​​​​ខណ្ឌ​​​ដូន​​​ពេញ។ ​លោកបាន​​​មាន​​​ប្រសាសន៍​​​​បន្ថែម​​​ទៀត​​​ថា បុរស​​​ជន​​​ជាតិ​​​ឡាវ​​​ពីរ​​នាក់​​​ ដែល​​​ជាប់​​​ចោទ​​​ជា​​​មេ​​​ខ្លោង​​​រត់​​​ពន្ធ​​​គ្រឿង​​​ញៀន​​​នោះត្រូវ​​​បាន​​​​​​ចាប់​​​ខ្លួន ​នៅ​​​​ផ្ទះ​​​សំណាក់ ផ្កា​​​មាស​​​នៅ​​​សង្កាត់​​​ព្រែក​​​លៀ​ប ​ក្នុង​​​ខណ្ឌឫស្សីកែវ។

លោក អិន សុង បាន​​​មាន​​​ប្រសាសន៍​​​ថា“ បុរស​​​ជន​​​​​​ជាតិ​​​ឡាវ ទាំង​​​ពីរ​​​នាក់​​​នេះ បាន​​​សារភាព​​​ថា បាន​​​រត់​​​ពន្ធ​​​ថ្នាំ​​​ញៀន​​​មេតំហ្វេ​តាមីន​​​ចំនួន ២០.០០០​​​គ្រាប់​​​ពី​​​ព្រំដែន​​​ឡាវ​​​នៅ​​​ខេត្ត​​​ព្រះវិហារ​​​”។ “ ជន​​​ទាំង​​​បួន​​​នាក់​​​នេះ កំពុង​​​​ត្រូវ​ឃុំ​ខ្លួន​នៅ​​​​​​ការិយាល័យ​​​នគរបាល​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​ក្រសួង​​​មហា​​​ផ្ទៃ ដើម្បី​​​សាក​​​សួរ​​​ព័ត៌​​​មាន​​​បន្ថែម”៕

(រាយការណ៍​​​បន្ថែម​​​ដោយ Simon Lewis)                         

   ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស