31 C
Phnom Penh

ទាហា​ន​រដ្ឋា​ភិបា​ល​​ទប់​ស្កាត់​​អ្នក​ភូមិប្រមា​មិនឲ្យ​​ត្រឡប់​ទៅ​ផ្ទះវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​មូ​ល​ដ្ឋាន​​​បា​ននិ​យា​យ​កា​ល​ពី​ម្សិល​មិញ​ថា រយៈ​ពេល​​ជា​ង​ប្រាំ​ពី​រ​ខែ បន្ទាប់​​ពី​​កង​កម្លាំ​ងសន្តិ សុខរបស់​​រដ្ឋា​ភិ​បាល​​បា​ន​បណ្តេញ​ប្រជា​ជន​រាប់​រ​យ​នាក់​​ចេញ​ដោ​យ​ហិង្សា​ ដែល​រស់​នៅ​​​ក្នុ​ង​ភូមិ​ប្រមា ​ខេត្ត​ក្រ​ចេះ​ ​ដើម្បី​​បង្ក្រាប​ចល​នា​​អប​គមន៍​ ហើយមកដល់ពេល​នេះទា​ហា​ន​នៅ​តែដើរល្បាត​​​​​ ដើម្បីទប់​ស្កាត់​​ប្រជា​ជន​​ជា​ង​​៧០​គ្រួ​សារ​ មិន​ឲ្យ​ត្រឡប់​​ទៅ​អតី​ត​លំ​នៅ​ដ្ឋាន​​​​របស់​ខ្លួន​វិញ ។  

លោក ឃិន ដូង ស្មៀន​ឃុំ​​កំ​ពង់​​ដំ​រី ​បា​ន​មា​ន​​​ប្រ​សាសន៍​ថា ​ប្រជា​​ពល​រដ្ឋ​​ចំ​នួន​​៧៤គ្រួ​​សារ ដែ​ល​​ចាប់​​តាំ​ង​ពី​ឆ្នាំ​​២០០៨​​បា​នមក​រស់​នៅ​​ និង​ធ្វើ​​ស្រែចម្ការនៅ​លើ​ដី​​​ទំហំជា​ង​​៨០​ហិក​តា​ក្នុងភុមិ​ប្រមា ​កាល​ពី​សប្តាហ៍​មុន​បា​ន​ព្យា​យាម​​​វិ​ល​ត្រឡប់​ទៅ​​ផ្ទះ​វិញ​​ ដើម្បី​ប្រមូ​ល​​ផល​ដំ​ឡូង​​មី​ ដែល​ពួ​ក​គេ​​បា​ន​ដាំ មុន​ពេល​​​ត្រូវ​បណ្តេញ​ចេញកាល​ពី​ក្នុង​ខែ​​ឧសភា​។

លោក ឃិន ដូង ​បា​ន​មា​ន​ប្រ​សាសន៍​ថា ​ទោ​ះ​ជា​យ៉ាង​​​ណា ​គ្រួ​សារ​ទាំ​ង​នេះ​​ត្រូ​វ​បាន​​ទាហា​ន​មួ​យ​ក្រុម​មា​ន​គ្នា​ជាង​​២០​នាក់​ ទប់​ស្កាត់​​មិន​ឲ្យ​វិល​ត្រឡប់​​ទៅ​កាន់​​លំ​នៅ​ដ្ឋាន​​​​របស់​​​ខ្លួនឡើយ។

​លោក​ ​ឃិន ដូង បា​ន​បន្ត​ថា​ “ប្រជា​ជនទាំង​នោះ​ពិត​ជា​​ម្ចាស់ដំ​ឡូង​មី​មែន ​ប៉ុន្តែ​​ទាហា​ន​ទាំង​នោះ​​បា​ន​ហា​ម​ពួ​ក​គេ​មិន​ឲ្យ​ចូល​​ក្នុង​ដី​​​របស់​ខ្លួន​ឡើយ​ ពី​ព្រោះ​ថ្នាក់លើ​បា​រម្ភ​ខ្លាចមា​នបញ្ហា​កើត​ឡើង​​នៅ​លើ​ដី​នេះ​”។

​លោក ម៉ែន គន្ធា នាយ​​ប៉ុស្តិ៍​នគរបា​ល​ឃុំ​កំពង់ដំរី បា​ន​មា​ន​ប្រ​សាសន៍​ថា កា​ល​ពី​ថ្ងៃ​ច័ន្ទ តំ​ណាង ១៨​របស់​គ្រួ​សារ​​ពលរដ្ឋទាំ​ង​នោះ​បា​ន​ទៅ​ទាក់ទងប៉ុស្តិ៍នគរបា​ល​ឃុំ​​ដើម្បី​សុំឲ្យ​អាជ្ញា​ធរមូ​ល​ដ្ឋាន​ធ្វើ​អន្តរាគមន៍​​ជួយពួ​ក​គេ​។

លោក គន្ធា បាន​មានប្រសាសន៍ថា “យើង​​បាន​ធ្វើ​របាយការណ៍​ផ្ញើជូន​អាជ្ញាធរ​ខេត្ត​ ដោយស្នើ​សុំ​ឲ្យ​ជួយ​ស្វែង​រក​ដំណោះ​ស្រាយដើម្បី​អនុញ្ញាត​ឲ្យ​អ្នក​ភូមិ​បាន​ត្រឡប់​ទៅ​កាន់​ដី​របស់​ខ្លួន​វិញ ដើម្បី​ប្រមូល​ផល​ដំណាំ​”។

លោក ឃិន ដូង បាន​មានប្រសាសន៍ថា ​កង​យោធពល​ខេមរភូមិន្ទ​មកពីប្រតិបត្តិ​ការសឹក​ខេត្ត​​ និង​ប្រតិបត្តិការសឹកស្រុក​សរុប​ទាំង​អស់​​​៩០នាក់​ បាន​ដើរល្បាត​បីកន្លែង​​ក្នុង​​ភូមិ​នោះ​ជា​រៀង​រាល់​ថ្ងៃ។

លោក​បន្ថែម​ថា មន្ត្រី​ថ្នាក់​លើ​បាន​ដាក់​ពង្រាយ​​ទាហាន​ទាំង​នោះ​ ដើម្បីការពារ​ដី​ពី​ព្រោះ​ពួកគេ​សង្ស័យ​ថា ក្រុម​អ្នក​បំបែក​ខ្លួន​នៅ​តែមាន​នៅក្នុង​​តំបន់​នោះ”។

ប៉ុន្តែ​លោក ជួង សៀងហាក់ ស្នងការ​នគរ​បាល​ខេត្ត​​ក្រចេះ​មាន​ប្រសាសន៍ថា ការ​ដាក់​ពង្រាយ​ទាហាន​នៅ​ក្នុង​ភូមិ​ប្រមានោះ​ គឺ​ដើម្បី​រក្សាសុវត្ថិភាព​ឲ្យ​អ្នក​ភូមិ។

លោក សៀងហាក់​ បាន​មាន​ប្រសាសន៍​បន្តថា “ យើង​បាន​ដាក់​កម្លាំង​នគរបាល​ និង​ទាហាន​ឲ្យ​ឈរ​ជើង​នៅ​ទីនោះ​[នៅ​ពេល​ប្រតិបត្តិការ​បណ្តេញ​អ្នក​ភូមិ​ កាល​ពី​ខែ​ឧសភា] ដើម្បី​ការពារ​សន្តិសុខ​ជូន​អ្នក​ភូមិ ពីព្រោះ​តំបន់​នោះ​ជា​តំបន់​ដាច់​ស្រយាល​។ ​​យើង​មាន​ការ​បារម្ភ​ខ្លាចមានការ​ប្លន់​ ដែល​តែង​តែកើត​មាន​នៅ​ទីនោះ”។

ប៉ុន្តែ អ្នក​ភូមិ​បាននិយាយថា ​កង​កម្លាំង​ទាំង​អស់​នោះ​មិន​បាន​ការពារ​អ្វី​ដល់​ពួកគាត់​ទេ​ ប៉ុន្តែកំពុងធ្វើឲ្យពួកគាត់​កាន់​តែភ័យ​ខ្លាច​ថែមទៀត ​ហើយ​ខំដើរគេចពី​ចំណុច​ទាហាន​​ឃ្លាំ​មើលទាំងបីកន្លែង​​។

អ្នក​ភូមិ​ម្នាក់​ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ព្រោះ​ខ្លាច​គេ​ធ្វើបាប​បាន​និយាយ​ថា “ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​ខ្លាចគេ​ចាប់​ខ្លួន​ខ្ញុំ​ ហើយ​យក​ខ្ញុំ​ទៅ​ដាក់​​ពន្ធ​នាគារ​  ដូច្នេះ​ហើយ​​ខ្ញុំ​មិន​ដែល​ធ្វើ​ដំណើរ​ទៅ​ជិត​ដី​នោះ​​ទេ”។

អ្នក​ភូមិ​ប្រមា​បាន​និយាយ​ថា អាជ្ញាធរ​បាន​​សង្ស័យ​​មក​លើ​ពួកគាត់​​​ ហើយ​​តាម​ឃ្លាំ​មើល​ពួកគាត់​​​ នៅពេល​ពួកគាត់​ចាក​​ចេញ​ពី​ភូមិ​។

កាលពីថ្ងៃទី​១៦ ខែឧសភា កង​កម្លាំង​សន្តិសុខរបស់​រដ្ឋាភិបាល​បាន​បើក​ប្រតិ​បត្តិ​ការ​ដ៏​ធំ​មួយ​​ដើម្បីបណ្តេញ​អ្នក​ភូមិ​ប្រមា​ ដែលសង្ស័យថា បង្កការបះបោរ​នៅក្នុង​តំបន់​នោះ​​ដោយ​បណ្តាល​ឲ្យក្មេង​ស្រី​អាយុ​១៤ឆ្នាំ​ម្នាក់​ ឈ្មោះ ហេង ចន្ថា ត្រូវ​គ្រាប់​កាំភ្លើង​​ស្លាប់​ក្នុង​ប្រតិបត្តិការ​នោះ។

ការ​បង្ក្រាប​នោះ​ កើត​ឡើង​បន្ទាប់​ពី​អ្នក​ភូមិ​​បាន​តវ៉ា​អស់រយៈពេលជា​ច្រើន​ខែ​ដើម្បី​​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​កាសូទីម​ ដែល​ពួកគាត់​​ចោទ​​ថា បាន​ទន្ទ្រាន​យក​ដី​ស្រែ​ចម្ការ​​របស់​ពួកគាត់​។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​នានា​ ​លើក​ឡើង​ពី​ការ​អះអាង​របស់​រដ្ឋាភិបាល​ដែល​ថា អ្នក​ភូមិ​ជា​ក្រុមបង្កើតចលនា​​បះ​បោរនោះ​​ គឺ​គ្រាន់​តែ​ជាលេស​ ដើម្បី​បណ្តេញ​ពួកគាត់​ចេញ​ពី​ភូមិ​ដើម្បីយកដី​ឲ្យ​ក្រុម​ហ៊ុន កាសូទីម​​ប៉ុណ្ណោះ​​។

លោក នីកូឡាស អាហ្គោស្ទីនី​(Nicolas Agostini) ​ជំនួយ​ការ​​បច្ចេកទេស​ផ្នែក​បញ្ហាដី​ធ្លី​ និង​ធនធាន​ធម្មជាតិ​ប្រចាំ​អង្គការ​សិទ្ធិមនុស្ស​អាដហុក​​បាន​មាន​ប្រសាសន៍ថា“ មិន​មានការ​​បញ្ជាក់​អំពី​ការ​ប្រើប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ​ជា​ច្រើន​នៅ​តំបន់​នោះ​ទេ។ យើង​ត្រូវការ​ព័ត៌មាន​ថែម​ទៀត​ ហើយ​អ្នក​ភូមិ​ក៏ត្រូវការ​ព័ត៌មាន​ថែម​ទៀត​ផង​ដែរ​ ដើម្បី​បញ្ជាក់​ពីមូលហេតុ​ នៃការដាក់​ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធជា​ច្រើន​នៅ​ក្នុងតំបន់​នោះ”។

លោកបាន​​បន្ថែម​ថា “ អ្វី​ដែល​អាជ្ញាធរ​គួរធ្វើ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺប្រកាស​ឲ្យ​ប្រជា​ពលរដ្ឋ​បាន​ដឹង​អំពី​ដី​សម្បទាន​សេដ្ឋកិច្ច​​របស់​ក្រុម​ហ៊ុន​កាសូទីម”។ យោង​តាម​អង្គការ​សិទ្ធិមនុស្ស​លីកាដូ បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុនកាសូទីម មាន​ដី​សម្ប​ទាន​សេដ្ឋកិច្ច​ទំហំ​១៥.០០០ហិកតា ដែល​ស្ថិត​នៅ​ចម្ងាយ​១០គីឡូម៉ែត្រ ពី​ភូមិ​ប្រមា។

ក្រុមហ៊ុននេះក៏មានតំបន់​ព្រៃសម្បទាន​ទំហំ​១០០.០០០​ហិកតា​ ដែល​​ជាន់​គ្នា​ជាមួយ​ដី ដែលអ្នក​ភូមិអះអាងថា ជាកម្មសិទ្ធិ​របស់​ខ្លួនប៉ុន្តែ ព្រៃសម្ប​ទាន​នេះ​​ត្រូវ​បាន​រដ្ឋាភិបាល​លុបចោលនៅក្នុង​​ឆ្នាំ​២០០១ ម៉្លេះ៕ ប៊ុននី និង ឃិន ណៃ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស