34 C
Phnom Penh

ពលរដ្ឋ​ខ្មែរនៅ​ទូ​ទាំង​ប្រទេស​ថ្វាយ​បង្គំ​លា​ព្រះ​បរម​សព​ព្រះ​បរម​រតនកោដ្ឋ​ ជា​​​​​ចុង​​​ក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​ព្រះ​រាជ​ពិធី​តាម​ទំនៀម​ទម្លាប់​ព្រះ​មហាក្សត្រ​របស់ប្រទេស​កម្ពុជា​ កាល​ពី​ម្សិលមិញ​ ប្រជាពលរដ្ឋ​ខ្មែរនៅ​ទូ​ទាំង​ប្រទេស​​បានថ្វាយបង្គំលា​ព្រះ​បរម​សព ​ព្រះបរម​រតន​​​​កោដ្ឋ​ ជាចុងក្រោយបង្អស់ក្នុង​ប្រវត្តិ​​​សាស្ត្រ​នាសម័យទំនើប​ របស់​ប្រទេស​កម្ពុជា​។ ប្រមុខ​រដ្ឋ​ និង​បណ្ដា​មេដឹក​នាំ​សំខាន់​ៗ​មក​ពី​ជុំ​វិញ​ពិភព​លោក​ បាន​អង្គុយ​នៅ​ក្បែរ​​​​ព្រះមេរុដែល​តម្កល់ព្រះ​បរម​សព​ព្រះ​បរម​រតនកោដ្ឋ​សម្ដេច​ឪនរោត្ដមសីហនុ​។ប៉ុន្ដែនៅមុនពេល សំឡេងអុជកាំ ជ្រួច បន្លឺឡើង​អម​ដោយស្នូរ​គ្រាប់​កាំភ្លើងធំ​១០១​ណាត់​​​បាន​បន្លឺ​ឡើង​ អ្នក​​​ចូល​​​រួម​​​ទាំង​​​អស់​​​ស្មិង​​​ស្មាធិ៍​​​ដើម្បី​​​ថ្វាយ​​​ការគោរពដ៏​មាន​អត្ថន័យ​យ៉ាង​​​ជ្រាលជ្រៅ សម្រាប់ព្រះរាជ​បុត្រ ​​​​និងព្រះ​មហាក្សត្រិយានី​ ព្រមទាំង​ប្រជា​​នុរាស្ត្រ​​ជាទី​ស្រឡាញ់​របស់​ព្រះ​អង្គ​។

ការ​រៀប​ចំ​សាង​សង់​ព្រះ​មេរុ​ និង​ការចូល​រួមកាន់ព្រះរាជមរណ​ទុក្ខ​របស់​ប្រជា​ពល​រដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​ អស់រយៈ​ពេលជាច្រើន​ខែ​ រហូតដល់​បានញ៉ាំងឲ្យ​ព្រះមហាក្សត្រ​ នរោត្ដម សីហមុនី និងសម្ដេច​ម៉ែ នរោត្ដមមុនីនាថ សីហនុ ព្រះ​កន្សែង​យ៉ាង​ខ្លាំង​ ហើយ​​​​បួង​សួង​ដល់​ព្រះ​បរម​សព​ព្រះ​បរម​រតន​​​កោដ្ឋ​​​​

ជា​លើក​ចុង​ក្រោយ​។បន្ទាប់​មក​ព្រះ​អង្គ​​បាន​​​អុជ​​​ទៀន​​​ មុន​​​​ពេល​វាំង​នន​ត្រូវ​បិទ​ព្រះ​មេរុ ដែល​ព្រះ​បរម​​សព​ព្រះ​បរមរតន​​​កោដ្ឋ​សម្ដេច​ឪ តម្កល់​នៅ​ទី​នោះ​។បន្ទាប់​មក​ព្រះ​អង្គ​បានប្រទាន​​​ព្រះ​​​ភ្លើង​​​ដល់​​​ព្រះ​​​​មញ្ជូសា ​ ដែល​អប់​ដោយ​ខ្លឹម​ចន្ទន៍​អមដោយ​ការ​បាញ់​កាំ​ភ្លើង​ធំ១០១​ណាត់ ឮខ្ទរ​ពេញ​ទាំង​រាជ​ធានី​ភ្នំពេញ​ នៅ​វេលា​ម៉ោង​​៦ និង​៣៣​នាទី​ល្ងាច ដើម្បី​ថ្វាយ​ការ​គោរព​ដល់​ព្រះ​វិញ្ញាណ​ក្ខន្ធ​ព្រះ​បរម​សព​ព្រះ​បរម​រតនកោដ្ឋ​​។ បន្ទាប់​មក​កាំ​ជ្រួចបាន​បញ្ចេញពន្លឺយ៉ាង​ភ្លឺរន្ទាល​លើអាកាស​វេហាហើយ​ក្មេង​ៗ​ ដែល​មាន​ជំនឿ​លើ​ព្រះ​អង្គ​ ហាក់​បី​ដូច​ជា​ព្រះ​អង្គ​បាន​ហៅ​ពួក​គេ​ឲ្យ​ចូល​ទៅ​ជិតទ្រង់​ ហើយពួកគេបាន​ដើេរទៅ​តាម​ដង​​ផ្លូវ​ នៅ​ជិត​កន្លែង​ថ្វាយ​ព្រះ​ភ្លើងនោះ​ ដោយ​ភ្នែក​សម្លឹង​មើល​ព្រះ​មេរុ​ ដោយ​មិន​ដាក់​ភ្នែក​​ ចំណែក​ដៃ​​ទាំង​ទ្វេ​សំពះ​បួង​សួង​ ដោយ​បង្ហូរ​ទឹក​ភ្នែក​កាត់​ផែន​ថ្ពាល់​​។

នៅ​ខាង​ក្នុង​ព្រះ​មេរុ​ ​គេ​អាចមើល​ឃើញ​អណ្ដាត​ភ្លើង​តាម​ប្រឡោះ​របង​។ ផ្សែង​បាន​ហុយ​ឡើងយ៉ាង​ខ្មួល​ខ្មាញ់​​ចេញ​ពី​ប្រាង្គ​ព្រះមេរុ​ ដោយ​រសាត់​បន្ដិត​ម្ដង​ៗ​ទៅ​ទិស​ខាង​ត្បូង​ សំដៅទៅរកព្រះ​បរម​រាជ​វាំង​។

ព្រះមហាក្សត្រ នរោត្តម សីហមុនី បាន​មាន​​ព្រះបន្ទូល​បន្ទាប់ពីព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើងថា “ សូមព្រះអង្គ​បាន​យាងទៅ​គ្រង​រាជ​សម្បត្តិទិព្វ សម្បត្តិ​ឋាន​សួគ៌ា ​និង​ឋាន​​និព្វាន ​នៅជិត​នឹង​ព្រះ​ពុទ្ធជា​ម្ចាស់​​ជារៀងរហូត”។ ព្រះមហាក្សត្របានមាន​បន្ទូលបន្ថែម​​ថា “ សូមព្រះអង្គថែរក្សា ​ការពារ​ព្រះ រាជា​ណា​ចក្រ​កម្ពុជា និង​ប្រជាពលរដ្ឋ កម្ពុជា ជារៀង​រហូត”​។​ ពិធីនេះបានប្រព្រឹត្តទៅដោយ​រលូន​ ​ហើយ​​គួរឲ្យកត់​សម្គាល់​នោះ គឺ​ជាការ​សម្តែង​​នូវ​ការគោរពដឹងគុណ ចំពោះ​ដំណើរ​ជីវិ​តរបស់​សម្តេច​ឪនរោត្តម​​ សីហនុ។

ទោះជាយ៉ាងណា អ្វីដែលគួរ​ឲ្យកត់​សម្គាល់គឺភាព​ហេងហាងនៅកន្លែងថ្វាយ​ព្រះភ្លើងនិង​បរិវេ​ណ​ខាងមុខ ព្រះបរម​រាជវាំងដោយ​សារប្រជាពលរដ្ឋ​សាមញ្ញមិនត្រូវបាន​អនុ​ញ្ញាតឲ្យចូលឡើយនៅពេលនោះ។

មនុស្សម្នាទាំងអស់​ស្ទើរតែមិន​បានជួ​ប​ឡើយនៅក្នុងជីវិត លើកលែងតែ​សមាជិក​ប្រព័ន្ធ​ផ្សព្វផ្សាយ មន្ត្រីសន្តិសុខ និង​ភ្ញៀវ​ទេសចរតិច​តួច​ប៉ុណ្ណោះ។ នេះខុសពី​ពេល​ព្រឹក ដែលមានមនុស្ស​ម្នា​ឈរ​តម្រង់​ជួរគ្នា ​ដើម្បី​សម្តែងការ​គោរពជាលើក​ចុងក្រោយ​ចំពោះ​សម្តេច​ឪ ដោយខំរង់ចាំ​តាំងពីម៉ោង​ប្រហែល​៤និង​៣០នាទីព្រឹក​ម្សិល​មិញ។ទោះជាយ៉ាងណា នៅ​ម៉ោង​១១ព្រឹកប្រជា​ពល​រដ្ឋទាំងអស់​ត្រូវគេ​ប្រាប់ឲ្យចេញ​ពី​កន្លែង​នោះដើម្បី​ទុកកន្លែង​នោះ​ឲ្យនៅទំនេរ។

ខណៈដែលព្រះអាទិត្យ​បញ្ចេញ​រស្មី​មក​លើ​រាជ​ធានី អ្នកកាន់​ទុក្ខបាន​ប្រមូល​ផ្តុំគ្នាតាម​​កន្លែង​ដាក់​របាំងរាំងផ្លូវ នៅ​ជុំវិញ​តំបន់នេះ។ ​អ្នកចូលរួម​កាន់​ព្រះរាជមរណទុក្ខទាំងនោះ​មានការ​ខកចិត្ត​យ៉ាងខ្លាំង ដោយសារគេ​ប្រាប់ ​ពួកគាត់ថា ​មិន​អាច​ចូល​ទៅ​មុខ​ទៀតបាន​ទេ។

ប៉ុន្តែ​ បញ្ហានេះ​មិន​អាច​រារាំង​ពួកគាត់​បាន​​ឡើយ។ មនុស្ស​មួយ​ចំនួន​បាន​ឡើង​តាម​របាំង​ការ​ពារ​នៅក្បែរ​វត្ត​ឧណ្ណាលោម រីឯ​មនុស្ស​មួយ​ចំនួនទៀត បាន​រុញច្រាន​នគរ​បាល​យាម​នៅ​ត្រង់របាំង​ការ​ពារ​ទាំងនោះ។

ប្រជាជន​ភាគច្រើនមានការ​ខកចិត្ត​ដោយ​មិន​បាន​ឃើញពិធីថ្វាយព្រះភ្លើង​ដោយ​ផ្ទាល់​ភ្នែក ហើយបាន​ដើរ​ចេញ​ទៅ​វិញដោយ​អារម្មណ៍មួហ្មង។ ​អ្នក​ស្រី​ ​នាង​ ស្រី ​អាយុ​២៩​​ឆ្នាំ​ ​បាន​លក់​ចិញ្ចៀន​មួយ​វង់​​របស់​គាត់​ ​ដើម្បី​ចំណា​យ​លើ​មធ្យោ​បាយ​ធ្វើ​ដំណើ​រ​របស់​ម្តាយ​ កូ​ន និង​សាច់​ញាត​ិ​របស់​អ្នក​ស្រីមក​ចូល​រួម​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ក្នុង​រាជធានី​ភ្នំ​ពេញ​។ ក្តី​សង្ឃឹម​របស់​​​គាត់​បាន​រលាយ​បាត់​។​ ​អ្នក​ស្រី​បន្ត​ថា “ ពួក​យើងចង់​​ថ្វាយ​ការ​គោរព​របស់​ពួក​យើង​ ​និង​ចង់​ឃើ​ញ​​ព្រះ​ភក្ត្រ​របស់​ព្រះ​អង្គ​​ជាលើក​ចុង​ក្រោយ​ ប៉ុ​ន្តែ​ យើង​ត្រូវត្រ​ឡប់​ទៅ​ផ្ទះវិញ ដោយ​មិន​បាន​ឃើញ​ព្រះ​ភក្ត្រ​​របស់​ព្រះ​អង្គ ជា​លើក​ចុង​ក្រោយ​ទេ​”។

​អ្នក​កាន់​ទុក​្ខ​​សង្ឃឹមថា នឹ​ង​​បាន​​ឃើញ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​។ ​ប្រជា​ពល​រដ្ឋ​ដទៃ​ទៀត​សង្ឃឹមថា ​ខ្លួន​​មើ​ល​ពិធី​ដង្ហែ​​កា​ល​ពីថ្ងៃ​សុក្រ​​តាម​អេក្រង់​ធំ​ដែល​ដាក់​នៅ​ទី​នោះ​។ ​ពួក​គេ​ក៏​មាន​អារម្មណ៍​ស្រ​ឡាំងកាំង​ នៅពេល​ពួក​គេ​មក​ដល់​សួន​សេរី​ភាព​ និង​ផ្សារ​រាត្រី​ នៅ​តាម​​បណ្តោយ​តីរ​វិថី​សីុសុវត្ថិ​ ដែល​មាន​​អេ​ក្រង់​​​ពីរ​​ធំៗ​នោះ​ ត្រូវ​​បាន​ដក​ចេញ​​អស់​។​

​ទី​បំផុត ​​មនុស្ស​ជាច្រើន​បានប្រ​មូលផ្តុំគ្នា​​នៅ​ក្នុង​ភោជនីដ្ឋាន​ ​និង​ហាង​កា​ហ្វេ​ ដើម្បី​ទស្សនា​សកម្មភាព​ក្នុង​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ ដែល​​ត្រូវបាន​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍​តូច​ៗ​​។​ ​លោក ​យឹម ​ថុល ​អាយុ​ ២៨​ឆ្នាំជានិស្សិត​ផ្នែក​ពាណិជ្ជកម្ម​ បាន​និ​យាយ​ថា “ ពួក​គេ​បាន​ដាក់​​ទូរទស្សន៍​នៅ​កន្លែងមាន​ប្រជាជន​ជាច្រើន​ដែលត្រូវ​បា​ន​ហាម​ឃាត់​មិន​ឲ្យ​ចូល​ទៅ​មើល​ពិធី​ថ្វាយ​ព្រះ​ភ្លើង​។ ​រដ្ឋាភិបាល​យក​ចិត្ត​​ទុក​ដាក់​តែ​ភ្ញៀវ​កត្តិយស​បរទេស​ប៉ុណ្ណោះ​”។​

​​គណៈប្រតិភូទាំង​អស់​រួម​មាន​លោកស្រី​ យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra)​នាយករដ្ឋមន្ត្រី​ថៃ លោក ជីន ម៉ាកអាយរ៉ូ (Jean Marc Ayrault) នាយករដ្ឋមន្ត្រី​​បារាំង​ និង​លោក​ ជាឈីងលីង (Jia Qingling) មេដឹក​នាំ​ជាន់​ខ្ពស់​នៃប្រទេស​ចិន ​ព្រម​ទាំងឯក​អគ្គ​រាជ​ទូត​និង​ឯក​​អគ្គរដ្ឋទូត​ជា​ច្រើន​រូប​​ទៀត​។

អ្នក​កាន់​ទុក្ខ​ប្រហែល​១០០នាក់​ អាច​ចូល​ទៅ​ដល់​ផ្លូវ​លេខ១៧៨​ ដែល​នៅ​ទីនោះ​ពួកគេ​អាច​មើល​ឃើញ​ព្រះមេរុ​។នៅ​ម៉ោង​ប្រហែល​៦​ល្ងាច សំឡេង​អ្នក​បួង​សួង​​​​បន្លឺ​ឡើង​​​ក្នុង​ចំណោម​​ក្រុម​មនុស្ស​ដែល​នៅ​ស្ងៀម​ស្ងាត់​។ ពួកគេ​បាន​បួង​សួង​ថា “ សូម​ឲ្យ​ព្រះ​ករុណា​​ជាម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​យាង​ត្រឡប់​មក​វិញ​ ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ទាំង​ឡាយ​នៅ​ក្នុង​ប្រទេស​របស់​យើង​”។

ខណៈដែល​ផ្សែង​ហុយចេញ​ពី​ព្រះ​មេរុ​ចុង​ក្រោយ ​បានរសាត់​ឡើង​ទៅ​លើ​វេហា​នោះ អ្នក​កាន់​ទុក្ខ​រាប់​​ពាន់​នាក់​បាន​​មក​ប្រមូល​​ផ្តុំ​គ្នា​នៅខាង​មុខ​ព្រះ​បរម​រាជវាំង។​ដំបូង​ពួកគេ​អង្គុយ​គិត​យ៉ាង​ស្ងៀម​ស្ងាត់​ ចំណែក​អ្នក​ខ្លះ​ទៀត​កំពុង​បួងសួង​។ ប៉ុន្តែខណៈ​ពេល​​ដែល​​ព្រះ​ទីនាំង​របស់​ព្រះមហាក្សត្រ នរោត្តម

សីហ​មុនី និង​ព្រះ​វររាជមាតា​ចាក​ចេញ​ពី​វាល​​ព្រះ​មេរុ​​ទៅកាន់​ព្រះ​បរម​រាជវាំង​នោះ​ ក្រុម​​មនុស្ស​ក៏បាន​រំជើប​រំជួលមួយ​​សន្ទុះ​ ហើយ​វា​ហាក់​ដូចជា​មនុស្ស​ទាំង​​នោះ​កំពុង​ដើរ​​ប្រជៀត​គ្នាអ៊ីចឹង។

ព្រះ​មហាក្សត្រិយានី​ មុនី​នាថ ​ដែល​មា​ន​ព្រះ​ភ័ក្ត្រ​ក្រៀម​ក្រំ​នោះ​ បា​ន​ញញឹម​ និង​គ្រវី​ព្រះ​ហស្ត​​ ខណៈ​ដែល​​រថ​យន្ត​​បើក​ឆ្លង​កា​ត់​ក្រុម​មនុស្ស​ដែល​ចេះ​តែ​កើន​ឡើងៗ ​និង​មាន​ទឹក​ចិត្ត​អាណិត​ស្រឡាញ់​ព្រះ​អង្គ​​។ ​ថ្ងៃ​នេះ សម្តេច​មែ៉ និង​ព្រះ​​មហា​ក្សត្រ នឹង​​​បាច​​ព្រះ​អដ្ឋិ​ធាតុ​​របស់​ព្រះ​​បរម​​​រតន​កោដ្ឋ​ ចូល​ទៅ​​ក្នុង​ទ​ន្លេ។

​បន្ទាប់​​ពី​ក្រុ​ម​មន្ត្រី​​ចាក​ចេញ​​អស់ ​ទីកន្លែង​​ដែល​​គេ​មិន​អនុញ្ញាត​ឲ្យ​​ប្រជា​ពល​រដ្ឋ​ចូល​នោះ​ ត្រូវ​បាន​បើក​ឲ្យ​ចូល​វិញ​។មនុស្ស​រាប់​ពាន់​នាក់​បា​ន​​នាំ​គ្នា​​ដើរ​ទៅ​​កាន់​វាល​ព្រះ​មេរុ​។មាន​សេចក្តី​រាយ​កា​រ​ណ៍​ព័ត៌​មា​ន​​ដ៏​ស្រងូត​ស្រងាត់​​តាម​​អេក្រង់​មួ​យ​ ​ដាក់​នៅ​លើ​ជញ្ជាំ​ង​​​ព្រះ​បរម​រាជ​វាំ​ង​។អ្នក​ចូ​ល​រួ​ម​មរណ​ទុក្ខ​​​ អង​្គុយយ៉ាង​ស្ងៀម​ស្ងាត់។សម្រាប់​អ្ន​ក​ខ្លះ ​ទៀតមើល​ឃើញ​តែ​ព្រះ​ឆាយា​ល័ក្ខណ៍​របស់​​សម្តេច​ឪពេល​មក​ដល់​នៅ​ពេល​យប់។

​លោកតា ​រឿង យោរី អាយុ​​៨០​ឆ្នាំ​​​ បា​ន​មាន​ប្រ​សាសន៍​ថា “ ខ្ញុំចង់​ឃើញ​ព្រះ​មហា​ក្សត្រ​នៅ​ពេល​ចុ​ង​ក្រោយ​។ ​ខ្ញុំ​​មិន​ដឹង​​ទៅ​ទី​​ណា​​ទេ​យប់​នេះ​​ ដូច្នេះ​​ខ្ញុំ​នឹង​​ដេក​នៅ​មុខ​ព្រះ​បរម​​រាជ​វាំ​ង​ហើយ​”៕

ដោយ Lauren Crothers, Colin Meyn 

មិុច តារា និង កាំង ម៉េងហ៊ុន

ប្រែសម្រួលដោ​យ​​​​ ឃិន ណៃ

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស