30 C
Phnom Penh

ស្លាប់មនុស្សបីនាក់ និងរបួសប្រាំពីរនាក់​​​ដោយសាររន្ទះបាញ់នៅស្រុកសន្ទុក ក្នុង​ខេត្តកំពង់ធំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​នគរបាល​​​ស្រុក​​​បាន​​​ឲ្យ​​​ដឹង​​​ថា រន្ទះ​​​​​​ពីរ​លើក​​​​ បានបាញ់​​​សម្លាប់​​​មនុស្ស​​​បីនាក់​​​ ដែល​​​រួម​​​មាន​​​ក្មេង​​​ប្រុស​​​អាយុ​​​១៤​​​ឆ្នាំ​​​ម្នាក់ និង​​​បណ្ដាល​​​ឲ្យ​​​មនុស្ស​​​ប្រាំ​​​ពីរនាក់​​​ផ្សេង​​​ទៀត​​​រង​​​របួស​​​អំឡុង​​​ពេល​មាន​​​​ព្យុះ​​​ដ៏​​​ខ្លាំង​​​មួយ​​​ ដែល​​​បោក​​​បក់​​​មក​​​លើ​​​ខេត្ត​​​កំពង់​​​ធំ កាល​​​ពី​​ល្ងាច​​​ថ្ងៃ​​​អង្គារ។

លោក​​​វរសេនីយ៍ត្រី ពេជ្រ​​​ ថុល អធិការ​​​នគរបាល​​​ស្រុក​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា វេលា​​​ម៉ោង​​​ប្រហែល​​​៤​​​រសៀល​​​ រន្ទះបាន​​​បាញ់​​​ផ្ទះ​​​គ្រួសារ​​​មួយ​​​ នៅ​​​ឃុំក្រយា ក្នុង​​​ស្រុក​​​សន្ទុក​​​ដែល​​​បណ្ដាល​​​ឲ្យ​​​បុរស​​​ម្នាក់​​​ និង​​​កូន​​​របស់​​​គាត់​​​បីនាក់ រង​​​របួស​​​ជា​​​ទម្ងន់ និង​​​បណ្ដាល​​​ឲ្យ​​​​​​បង​​​ថ្លៃ​​​ស្រី​​​របស់​​​គាត់ និង​​​កូន​​​ប្រុស​​​របស់​​​គាត់​​ស្លាប់ ​ដែល​អ្នក​ទាំង​នោះ​​​​​រស់​​​នៅ​​​ក្នុង​​​គ្រួសារ​​​នេះ​​​។

លោក​​​វរសេនីយ៍ត្រី ពេជ្រ ថុល បាន​​​មាន​​​ប្រសាសន៍​​​ថា “ កាល​​​ពី​​​ឆ្នាំ​​​ម​​​ុន​​​ រន្ទះ​​​បាញ់​​​តែ​​​សត្វ​​​​ពាហនៈ​​​ប៉ុណ្ណោះ​​​”។
ប្រហែល​​​ពីរម៉ោង​​​ក្រោយ​​​​​​មក​​​ នៅ​​​ឃុំ​​​សាលា​​​វិស័យ​​​ក្នុង​​​ស្រុក​​​ប្រាសាទ​​​បល័្លង្ក​​​នៅ​ពេលព្យុះ​​​មួយ​​​ស្ទើរតែអស់ឥទ្ធិពល​ទៅ​ហើយនោះ​ ​​​ក្មេង​​​បួននាក់ដែលកំពុង​​​លេង​​​នៅ​​​វាល​​​ស្រែ​​​ត្រូវ​​​បានរន្ទះ​​​បាញ់​​​ ដោយ​​​បណ្ដាល​​​ឲ្យ​​​ក្មេង​​​ប្រុស​​​អាយុ​​​១៤​​​ឆ្នាំ​​​ម្នាក់ស្លាប់ និង​​​ក្មេង​​​ស្រី​​​បី​​​នាក់​​​ផ្សេងទៀត​​​រលាក​​​យ៉ាង​​​ខ្លាំង ដែល​​​មានអាយុ​​​៧ឆ្នាំ ១២ឆ្នាំ និង​​​១៣​​​ឆ្នាំ។

លោក នួន គុនមិត្ត​​​ ប្រធាន​រដ្ឋបាល​​​ស្រុក​​​​​​មាន​​​ប្រសាសន៍​​​ថា “ នេះ​​​គឺ​​​ជា​​​លើក​​​ដំបូង​​​ហើយ​ដែល​​​យើង​​​បាន​​​ឃើញ​​​ក្មេង​​​ស្លាប់​​​ដោយ​​​សារ​​​រន្ទះ​​​បាញ់​​​ អំឡុង​​​ពេល​​​មាន​​​ភ្លៀង​​​ធ្លាក់​​តូច​​​មួយ​​​ក្នុង​​​រយៈ​​​ពេល​​​ពីរ​​​ឆ្នាំ​​​ចុង​​​ក្រោយ​​​ ដែល​​​បាន​​​កើត​​​​មាន​​​ឡើង​​នៅ​​​ពេល​​​មួយ​​​ផ្សេង​​​ទៀត​ប៉ុណ្ណោះ​​​ហើយ​​​ស្ត្រី​​​ចំណាស់​​​ម្នាក់​​​បាន​​​ស្លាប់​​​”។

លោក កែវ វី អនុប្រធាន​​​នាយក​​​ដ្ឋាន​ព័ត៌មាននៅមជ្ឈមណ្ឌល​​​ជាតិ​​​គ្រប់​​​គ្រង​គ្រោះ​មហន្ត​រាយមានប្រសាសន៍ថា រហូត​​​មក​​​ទល់​​​នឹង​​​ឆ្នាំ​​​នេះ​​​ ការ​​​ស្លាប់​​​ដោយ​​​សារ​​​រន្ទះ​​​បាញ់​​​ បាន​​​កើន​​​ឡើង​​​ទ្វេ​​​ដង​​​ បើ​​​ប្រៀបធៀប​​​ទៅ​​​នឹង​​​ឆ្នាំ​​​មុន​​​។

មានមនុស្ស​​​យ៉ាងតិច​​​៥៧​​​នាក់បាន​​​ស្លាប់​ដោយសារ​​​រន្ទះ​​​បាញ់នៅ​​​ឆ្នាំ​​​នេះ​​​ ដោយ​​​មាន​​​​​៤៨​​​នាក់​​​រងរបួស។លោក កែវ វី បាន​​​រាយ​ការណ៍ឲ្យ​​​ដឹង​​​ថា កាលពី​​​ថ្ងៃទី​១៥​ខែឧសភា​​​ឆ្នាំ២០១២ រន្ទះបាន​​​បាញ់​សម្លាប់​មនុស្ស​​​អស់៤៥នាក់​​​ក្នុងរយៈ​​​ពេលបួន​ខែ​កន្លះ​​​ដំបូង​នៃ​​​ឆ្នាំ​​​មុន​។

លោក​​​ កែវ វី បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា រដ្ឋាភិបាល​​​​មិន​អាច​ធ្វើ​អ្វី​បាន​ដើម្បី​ទប់​ស្កាត់​​​​ការ​​​ស្លាប់​​​​ដោយ​សារ​រន្ទះ​​​បាញ់​​​នោះ​ទេ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​​ថា “ វា​​​ជា​​​គ្រោះ​​​ធម្មជាតិ​​​ ដែល​​​បង្ក​​​ឡើង​​​ដោយ​​​រន្ទះ​​​បាញ់​​​ ហើយ​​​យើង​​​មិន​​​អាច​​​ជួយ​​​ជន​​​រង​​​គ្រោះ​​​ទាំង​​​នេះ​​​បាន​​​ទេ”៕

    ប្រែសម្រួល​​​ដោយ ​​​ស៊ុំ សុខភុំ​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស