30 C
Phnom Penh

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្រៀប​​​ធៀប​​គ​ណ​បក្ស​​សង្គ្រោះជាតិ​ទៅ​នឹ​ង​​របប​ខ្មែរ​ក្រ​ហម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កា​ល​ពី​ម្សិល​មិញ លោក​នាយក​រដ្ឋ​មន្ត្រី​​ ហ៊ុន សែន ​​បាន​ធ្វើ​ការ​​ចោទ​ប្រកាន់​​​​ខ្លាំ​ងៗ​​​ជា​ថ្មី​​​ចំ​ពោះ​​​គណ​បក្ស​​សង្គ្រោះ​​​ជាតិ​ ដោយ​​​អ​​​ះ​​​អា​ង​​ថា ​គណបក្ស​នេះ​នឹង​​ធ្វើ​តាម​​​របប​ខ្មែរ​ក្រ​​​​ហម​ ​និ​ង​​បិទ​​ធនា​​គារ​ ប្រ​សិ​នគ​ណ​​បក្ស​​នេះ​​​ទទួល​បាន​ជោគជ័យ​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​​នៅ​​ខែ​​កក្កដា​​​​ខាង​មុខ​​នេ​ះ​។​​លោក ហ៊ុន ​សែន ​​លើក​ឡើង​​​ពេល​ថ្លែង​​សុន្ទរកថា​នៅ​ក្រុ​ង​កែប​​ថា​ “ ពួ​ក​​គេ​​បា​ន​និ​យា​យ​​​ទាំង​​​ចំ​ហនិ​ង​ខ្សឹប​​ៗ​​ថា ​​នៅ​​​ពេល​​​ពួ​ក​​គេ​ឈ្ន​ះ​​ឆ្នោត ពួ​ក​គេ​នឹង​​លុប​​ចោល​​បំ​ណុល​​​របស់​​អ​្នក​​គ្រប់​គ្នា​​”។

​លោកបា​ន​បន្ត​ថា “ នេះ​​​ជា​​អ្វី​​ដែ​ល​ខ្ញុំ​​ចង់​និ​យា​យ ​ខ្មែ​រ​ក្រហម​ត្រឡប់​​មក​វិញ​ហើយ​​”។ ​របប​​នេះ​​​​លុប​បំបាត់​លុយ ​បិទ​ធនា​គារ​​​ជាតិ​ បន្ទាប់​ពី​​​បាន​ចូល​កាន់​កាប់​​​​ក្រុ​ង​ភ្នំ​ពេញ​​ក្នុ​ង​ឆ្នាំ​​១៩៧៥។

​លោក ហ៊ុន សែន​ បា​ន​បន្ត​ថា “ ពួ​ក​គេ​ធ្វើ​​ដូច​ ប៉ុ​ល ពត ​អ៊ីចឹ​ង ​​ហើយ​​​បំ​ផ្លាញ​​​ធនា​គា​រ ​​​និង​​ច្បាប់​​ទាំង​អស់។ខ្មែរក្រហម ​នៅ​​ពេល​ចូល​កាន់​​​​អ​ំ​ណាច ​និ​ង​ចូ​ល​ក្រុ​ង​ភ្នំ​ពេញ ​ពួកគេ​បា​ន​ចូល​​​​ទៅ​​ធ​​នា​​​គារកណ្តាល​​មុន​គេ”។ ​លោក​ថ្លែងថា “ ពួកគេ​​​ត្រូវ​​បំ​ផ្លាញ​​ធនា​​គារ​ ដើម្បី​រំដោ​ះ​អ្នក​ជំពាក់​បំ​ណុលគេ​។ ម្យា៉ង​​វិ​ញ​​ទៀត ​ប្រសិ​​ន​បើ​​​ពួ​ក​គេ​​មិនធ្វើ​​ដូ​ច្នោះ​ទេ ​មា​ន​​ន័យ​ថា ​​ពួ​ក​គេ​​ភូត​កុ​ហក​​​​ប្រជា​ពល​​រដ្ឋ​​”។

លោកនាយ​ក​​រដ្ឋ​មន្ត្រី​​​ក៏​បា​ន​​​ចោទ​​​គណ​​បក្ស​​សង្គ្រោះ​​​ជាតិ​​ផង​ដែរ​​ថា​​ បាន​​យក​ប្រាក់​​​ពី​​បេក្ខជ​នឈរ​ឈ្មោះបោះ​ឆ្នោត​​របស់​ខ្លួ​ន​ម្នាក់​ៗ​ចំ​នួន​៤០.០០០​ដុល្លារ​ដើម្បី​​បាន​ឈរ​​ឈ្មោះ​បោះ​ឆ្នោត និង​បា​ន​​អ​ះ​អាង​ថា យ៉ា​ង​តិច​​ណាស់​មាន​​​អនាគត​សមា​​ជិក​​សភា​​ម្នាក់​
ក្នុ​ង​​ចំ​ណោ​ម​អនាគត​ស​មា​​ជិក​សភា​​​គណ​​បក្ស​ប្រឆាំ​ង​ កំ​ពុ​ង​​តវ៉ា​​​អ​ំ​ពី​រឿង​នេះ​។

​លោក​​នា​យ​ក​រដ្ឋ​មន្ត្រី​បា​ន​​អ​ះ​អា​ង​ថា “ ​ពេលនេ​ះ ​នៅ​ក្នុ​ង​ខេត្ត​កំ​ពត ​បេក្ខ​​ជន​មា្នក់​​​របស់​​​គណ​បក្ស​​សង្គ្រោះ​​ជាតិ​ កំ​​ពុ​ងតែ​ក្បត់នឹ​ង​ផែន​ការ​នេះ​ ពី​ព្រោះ​គាត់​​ត្រូវ​គេ​​​ដាក់​ក្នុ​ង​​តំ​ណែង​មិន​ល្អ​”។

លោក ហ៊ុន សែ​ន ក៏​បាន​​​ចំ​អក​​​​ដល់​កា​រ​​​អត្ថាធិ​ប្បាយ​ម្ត​ង​ហើយ​​ម្តង​ទៀត​​របស់​គណ​បក្ស​ប្រឆាំ​ង​ដែល​ថា លោក​ខ្លាច​ចាញ់​ឆ្នោត​ដែល​នឹ​ង​បញ្ចប់​កា​រ​កា​ន់​​​អ​ំ​​ណាច​​រយ​ៈ​ពេល​​​ជិ​ត​​​៣០​ឆ្នាំ​​របស់​លោក​​ក្នុ​ង​ប្រទេស​​​កម្ពុ​ជា​​​ដែល​ជា​​​កា​រ​​កា​ន់​​​អ​ំ​ណា​ច​យូ​រ​ប​​ំ​ផុត​​ក្នុង​​ចំ​ណោម​​​
មេ​ដឹក​នា​ំ​​នៅ​​អា​​ស៊ី​នា​​សម័​យ​នេះ​។

​លោក​ ហ៊ុន សែន ​​​សួ​រ​ថា “ ​​ខ្ញុំ​ខ្លាច​​ឬ?​ ​តើ​មុខ​ខ្ញុំ​​ដូ​ច​​មនុស្ស​ភ័យ​ខ្លាច​​​​ទេ​?តើ​នេះ​ជា​មុខ​ភ័យ​ខ្លាច​​របស់​អ្នក​​ធ្លាប់​​​ឆ្លងកាត់​​ សមរភូមិប្រយុទ្ធ​​
ចំនួន​​​១០៥​​ឬ​?”។ ​លោក​ធ្លាប់​​​ធ្វើ​ជា​ទាហាន​​​​​ខ្មែរក្រហម​​មា​ន​​​​ឋានន្តរ​ស័ក្ត​ិកណ្តាល​​​ដែល​​ក្រោយ​​មក បា​ន​ផ្តាច់​ខ្លួ​ន​រត់​​​​​ទៅ​ប្រទេ​ស​​វៀត​ណាម និង​បា​ន​​ត្រឡប់មក​ផ្តួល​​រំ​លំ​​ ប៉ុល ពត វិញ ​​ក្នុង​ឆ្នាំ​​១៩៧៩។

​លោក កឹម សុ​ខា ប្រធាន​ស្តី​​​ទី​​​គណ​​បក្ស​​សង្គ្រោះ​​​ជាតិ​ ​​បាន​ច្រាន​​ចោល​​កា​រ​​​អ​ះ​អា​ង​​​របស់​​លោក ហ៊ុន សែន ​​ដែល​ថា ​​គណ​បក្ស​​​របស់​លោក​​បា​ន​សន្យា​​ល​ុ​ប​បំ​បាត់​បំណុល​​របស់​ប្រ​​ជា​ពល​រដ្ឋ​ ឬ​បិទ​ធនាគារ​។

​លោក កឹម សុ​ខា ​​លើក​ឡើង​អំ​ពី​​កា​រ​​រិ​ះ​គន់​​របស់​លោក​នាយ​ក​​រដ្ឋ​មន្ត្រី ហ៊ុន សែន ​​ថា “ គាត់​​កំ​ពុ​ង​និយា​យ​​បំផ្លើស​ហើយ​”។ ​លោក​​បា​នបន្ត​ថា “ ​គណ​បក្ស​​សង្គ្រោះ​​ជាតិ មិ​ន​ដែល​​និ​យា​យ​ដូច្នេះ​​​ទេ។ យើង​មិន​​ដែល​​​ធ្វើ​កា​រ​​សន្យា​​​ណាមួ​យ​​ឡើយ​​​”។ លោក​​ក៏​​បា​ន​បដិ​សេធ​​​​ចំ​ពោ​ះ​កា​រ​​អ​ះ​​អា​ង​​របស់​លោកនា​យក​រដ្ឋ​មន្ត្រី​ដែល​​​ថា បេក្ខជន​គណ​បក្ស​ប្រឆា​ំង​​ត្រូ​វ​បង់​ប្រាក់​​ឲ្យ​គណ​​បក្ស​​​​​ដើម្បី​ឈរ​ឈ្មោះ​បោះ​ឆ្នោត​​។
លោក កឹម សុខា ថ្លែង​ថា “គណ​បក្ស​សង្គ្រោះ​​​​ជាតិ​​មិន​ដែល​យក​ប្រាក់​​ពី​សមា​​​ជិ​ក​​ដើម្បីឲ្យ​​ពួ​ក​គេ​​កាន់​តួ​នាទី​​ជា​​សមា​ជិ​ក​រដ្ឋ​សភា​​ទេ​។ ​ជា​ធម្មតា ​បេក្ខជន​បាន​ចំ​ណា​យ​​ប្រាក់​​របស់​ខ្លួ​ន​ផ្ទាល់​សម្រាប់​​ធ្វើ​យុទ្ធ​នា​ការ​​​ឃោសនា​បោះ​ឆ្នោ​ត​​​របស់​​ខ្លួ​ន”។

លោក ​ជា ប៉ូច បេក្ខជនម្នាក់​ក្នុង​ចំ​ណោ​ម​​បេក្ខជន​​របស់​គ​ណ​បក្ស​​សង្គ្រោះ​​​ជាតិ​​ប្រចាំ​​ខេត្ត​​កំ​ពត ​ដែល​​​ជាប្រធាន​ក្រុម​​របស់​​គណ​បក្ស​​ប្រ​ឆាំ​ង​​ផង​​​ដែរ បា​នថ្លែង​ថា ​​លោក​នា​យក​រដ្ឋ​មន្ត្រី​​​អ​​ះ​​អាង​បែប​នេះ​ ​ពី​ព្រោះ​គាត់​ខ្លាច ​គ​ណ​បក្ស​​ប្រជា​​ជន​កម្ពុជា​​​​​បាត់​បង់​អា​​សនៈ​​នៅ​ពេល​​​បោ​ះ​ឆ្នោត​។ ​​លោក​បន្ត​ថា “ នេះ​គ្រាន់​​តែជា​សង្គ្រាម​​ចិត្ត​សាស្ត្រ​​ប្រឆាំង​គណ​​​​បក្ស​​សង្គ្រោះ​​​ជាតិ​ប៉ុណ្ណោះ​។ ​​គណ​បក្ស​​សង្គ្រោះ​​​ជាតិ​ក្នុ​ង​ខេត្ត​កំ​ពត ​រឹង​មា​ំ​​​ណាស់​។ យើ​ង​នឹ​ង​មិន​ចុះចូ​ល​​ជាមួយ​គ​ណ​​​បក្ស​ប្រជា​​​ជន​កម្ពុជា​​​ទេ​”៕

 ប្រែ​សម្រួល​ដោ​យ ចេវ ប៊ុននី​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស