28.4 C
Phnom Penh

មហោ​ស្រព​​ភាព​យន្ត​​នៅ​​ប្រទេស​​កម្ពុជា​​ធ្វើ​​ឡើង​​ក្នុង​​គោល​​បំណង​​ដើម្បី​​អភិរក្ស​​ភាព​​យន្ត​ចាស់​ៗ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឧបករណ៍សម្រាប់​បញ្ចាំង​ភាព​យន្ត​ពិសេស​មក​ពី​បារាំង​ និងភាព​យន្តជា​ច្រើន​រឿង​មកពី​​ទូទាំ​ងពិភពលោក​ ត្រូវ​បាន​​ដឹក​មក​ដល់កម្ពុជា​ដើម្បីដាក់​​បញ្ចាំង​​នៅ​មហោ​ស្រព​មរតក​ភាព​យន្ត​អន្តរជាតិ​ក្នុង​រាជ​ធានី​ភ្នំពេញ។

ដោយ​ចាប់​ផ្តើម​នៅ​ថ្ងៃ​សៅរ៍នេះ អ្នក​រៀប​ចំ មហោស្រព​​នេះ​មាន​​ប្រសាសន៍ថា ការ​បញ្ចាំង​​​ភាព​យន្ត​នេះ​មាន​គោល​បំណង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍ក្នុង​ការ​អភិ​រក្ស​មរតក​ភាពយន្ត​ ជា​ពិសេស​ក្នុង​ចំណោម​យុវជន។

លោកស្រី សេវើរីន វេម៉ារេ (Severine Wemaere)​ នាយក​គ្រប់​គ្រង​មូលនិធិ Technicolor Foundation ដែល​បាន​ជួយ​រៀប​ចំ​មហោ​ស្រព​​ភាព​យន្ត​រយៈពេល​​មួយ​សប្តាហ៍កន្លះ​នៅ​មជ្ឈ​មណ្ឌល​បូផាណាក្នុង​រាជ​ធានី​ភ្នំពេញ​ និង​នៅ​សាល​សន្និសីទ​ចតុមុខ​បាន​មាន​ប្រសា​សន៍​ថា“វិស័យភាពយន្តកំពុង​ប្រឈម​នឹង​ការ​បាត់​បង់​ជា​រៀង​រហូត​នៅ​ទូទាំង​ពិភពលោក”។

លោកស្រី វេម៉ារេស​ បាន​មាន​ប្រសា​សន៍​ថា ការ​បញ្ចាំង​ភាព​យន្ត​ដែល​ទំហំ​៣៥​មីល្លី​ម៉ែត្រ​ដែលបាន​​​បាត់​បង់​យ៉ាង​លឿន​​ដោយ​សារ​តែ​ការ​ប្រើ​​ប្រព័ន្ធ​ឌីជីថល​នោះ គឺ​ជា​ចំណុច​សំខាន់​​របស់​មហោស្រព​នេះ។

លោកស្រី​បាន​បន្ថែមថា ភាព​យន្ត​ប្រើ​កាយវិការ​​​ប្រហែល​៩០ភាគរយ​នៅ​ទូទាំ​ង​ពិភពលោក​បាន​បាត់បង់​ដោយ​សារ​ការ​ ផ្លាស់​ប្តូរ​ និង​ខ្វះ​ការ​ថែ​រក្សា។

លោក រិទ្ធី ប៉ាន់ នាយក​ និង​ជា​ស្ថាប​និក​​មជ្ឈមណ្ឌល​បូផាណាបាន​មាន​ប្រសា​សន៍ថា ភាពយន្ត​ដែល​ដាក់​បញ្ចាំ​ងនៅ មហោស្រព​នេះ​ភាគច្រើន​ផ្តោត​លើ​ការ​រាំ​រែក ហើយ​នឹង​ដាក់​បញ្ចាំង​ដោយ​មិន​មាន​ការ​លក់​សំបុត្រ​ឡើយ ដើម្បី​ផ្តល់​ឱកាស​ដល់​​ប្រជា​ពលរដ្ឋ​ខ្មែរ​​បាន​ទស្សនា​តាម​អេក្រង់​ដ៏ធំ​ ជំនួសឲ្យ​ការ​ទស្សនា​តាម​កំុព្យូ​ទ័រ​យួរដៃ​។

លោក រិទ្ធី ប៉ាន់ ដែល​ទទួលបាន​ពាន​រង្វាន់​សំខាន់​មួយ​នៅ​មហោ​ស្រព​ភាពយន្ត​ Cannes កាល​ពី​សប្តាហ៍មុន​បាន​មាន​ប្រសាសន៍ថា“ ភាព​យន្ត​នេះផ្តោត​ការ​យក​ចិត្ត​ទុកដាក់​ជា​ពិសេស​លើ​ការ​អប់​រំ​ពលរដ្ឋខ្មែរ​អំពី​ភាយន្ត​ែដល​ទទួលបាន​ជោគ​ជ័យក្នុង​អតី​តកាល”៕
ប្រែសម្រួលដោយ សោម សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស