30 C
Phnom Penh

យុវជន​មកពី​១៨​ប្រទេសស្វែងយល់​ពី​បេតិកភណ្ឌ​វប្បធម៌​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នករៀបចំវេទិកាបាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា យុវជន​៣០នាក់​មក​​ពី​១៨​ប្រទេស​បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​ក្នុងវេទិកា​យុវ​ជន​បេតិក​ភណ្ឌពិភព លោក​អន្តរជាតិ​ ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃ​អាទិត្យ ដើម្បី​ស្វែងយល់​អំពី​បេតិកភណ្ឌ​វប្ប​ធម៌​របស់​ប្រទេស​កម្ពុជា។

លោកស្រី អាននេ ឡេម៉ៃស្ត្រេ​ នាយិកា​​ប្រចាំ​ប្រទេស​ប្រចាំ​អង្គការ​យូណេ​ស្កូ​មានថ្លែង​ថា“ដំណើរ​ទស្សន​កិច្ច​នេះ​គឺដើម្បី​ឲ្យ​ពួកគេ​យល់​ដឹង​ឲ្យ​បាន​ទូលំទូលាយ​អំពី​បេតិក​ភណ្ឌ​អង្គរ ហើយ​អ្នក​ចូលរួម​ម្នាក់ៗត្រូ​វធ្វើ​បទ​បង្ហាញ​​អំពី​បេតិកភណ្ឌ​ពិភព​លោក​​នៃ​ប្រទេស​របស់​ខ្លួន ដើម្បី​ឲ្យមាន​ការ​យល់​ដឹង​ពី​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​បេតិកភណ្ឌ​ពិភពលោក”។

ដំណើរទស្សនកិច្ច​រយៈពេល​ប្រាំបួន​ថ្ងៃ​របស់​ប្រតិភូយុវជន​នេះ នឹង​បញ្ចប់​នៅថ្ងៃ​បើក​​កិច្ច​ប្រជុំគណៈកម្មាធិការ​បេតិក​ភណ្ឌ​ពិភពលោក​លើកទី​៣៧​នៅ​ក្នុង​​​រាជ​ធានី​​ភ្នំពេញ​នៅថ្ងៃទី​១៦ ខែ​មិថុនា។

នៅ​ក្នុង​ខេត្ត​សៀម​រាប យុវជន​ដែល​មាន​អាយុចាប់​បី​១៨ឆ្នាំ​ដល់​២០ឆ្នាំ​​ដែល​ត្រូវ​បាន​ជ្រើស​រើស​ដោយ​រដ្ឋា​ភិបាល​របស់​ខ្លួន​នោះ​ នឹង​បាន​ដឹង​អំពី​ការ​អភិ​រក្ស និង​ការ​ជួស​ជុល​ឡើង​វិញ និង​ដឹង​អំពី​​កិច្ច​ការ​របស់​អាជ្ញាធរ​អប្សរា ដែល​ទទួល​បន្ទុក​​អភិរក្ស​ឧទ្យាន​បុរាណ​​វត្ថុ​​អង្គរ៕
​ប្រែសម្រួលដោយ សោម សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស