33 C
Phnom Penh

បុរសម្នាក់​​ប្តឹង​ឧ​ទ្ធ​រ​ណ៍​ លើកា​រ​​ផ្តន្ទា​​ទោស​​​ពី​បទ​ប៉ុន​ប៉ុង​​គំ​​រាមទារ​សម្ភារ​​ពី​កូន​​​​ស្រី​​​​​​ឧត្ត​ម​សេនី​យ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កា​ល​​ពី​ម្សិល​មិ​ញ ​​សាលា​​​ឧទ្ធរណ៍​​​បា​ន​​បើក​​សវ​នា​ការ​​​ជំ​​នុំជ​ម្រះ​​រឿង​ក្តី​​របស់​​បុ​រស​ម្នាក់​​​ដែល​ត្រូ​វ​បា​ន​​​ផ្ត​ន្ទា​​​ទោស ឲ្យ​ជាប់​​​ពន្ធ​​​នា​​​គារ​​រយៈ​ពេល​​​បួ​ន​ឆ្នាំ​ ​ពី​បទ​​​ប៉ុន​ប៉ង​គ​ំ​​រា​ម​ទា​រ​របស់​​​របរពី​កូ​ន​ស្រី​​ របស់​ឧត្ត​ម​​សេនីយ៍​​​នគរ​​​បាល​ជាតិ​ម្នាក់​។

​កា​ល​​​ពី​ក្នុ​ង​ខែ​​មិ​ថុ​នា​ ​សាលា​​ដំ​បូ​​ង​រាជ​​ធានី​ភ្នំ​​​ពេញ​​​បា​ន​​រក​ឃើញ​​​ថា ​​បុរស​ឈ្មោះ លឹមវិ​សាល អា​​យុ​​២៣ឆ្នាំ​ ​​មា​ន​​ពិ​រុទ្ធ​​​ភា​ព​​ ដោយ​សារ​តែ​បុរស​ឈ្មោះនេះ​ បាន​​​​បញ្ជូ​ន​​សារ​​​ជា​​​អក្សរ​ ទៅ​ឲ្យ​​ឈ្មោះ​ គឿន កន្និថា​​ ជា​​​អតី​ត​មិត្ត​ស្រី​​​​របស់​​ខ្លួន​ ​​​ដោ​យ​​ទាម​​​ទារ​ឲ្យ​​នា​ង​ផ្តល់​ម៉ូតូ​​មួ​យ​​គ្រឿង​ កុំ​ព្យូទ័រ​​​​យួរ​​​ដៃ​មួ​យ​​គ្រឿង ​​និ​ង​ទូ​រ​ស័ព្ទ​​ស្មាត​ហ្វូ​ន​មួ​យ​​គ្រឿ​ង​ ដល់​ខ្លួន​ បើទោះ​​​​ជា​​​​​សារ​នោះមិន​​ត្រូវ​បា​ន​​​បញ្ជាក់​នូ​វ​អ្វី​​ដែល​ឈ្មោះ ​​​វី​សាល ​បា​ន​​គំ​រា​ម​​បង្ខូច​​កេរ្តិ៍ឈ្មោះ​​នា​ង​ក៏ដោយ​។

កា​ល​​ពី​ម្សិល​​​មិញ ឈ្មោះ​ វិ​សាល បា​នបដិ​សេធ​ម្តង​ហើយ​​ម្តង​ទៀត​ថា ខ្លួនមិ​ន​​បា​ន​​​​ប៉ុន​​ប៉ង​​គំរា​ម​​យក​​របស់​រ​បរ​​ពី​​នាង កន្និ​ថា ​​ទេ​។    ​​បុរស​​រូ​ប​នេ​ះ​​បា​ន​​និ​យាយ​ថា “ ខ្ញុំ​មិ​ន​បា​ន​ប្រ​ព្រឹត្ត​​បទ​ល្មើស ដូច​​​ដែល​​​ពួ​ក​គេ​ចោ​ទ​​ប្រកាន់​នោះ​ទេ​។ ខ្ញុំ​មិ​ន​បា​ន​​​គំ​​រា​ម​​​​​ទា​រ​​​​ម៉ូ​តូ​ កុំ​​ព្យូ​​ទ័រ Laptop និ​ង​​​ទូ​រ​ស័ព្ទ​ iPhone  ពី​នា​ង​ទេ​ ពី​ព្រោះ​​​​​​​​ខ្ញុំ​​​មា​ន​​របស់​​ទាំង​នោះ​ហើ​យ​”។

លោក ស យសថា​វ​រៈ ព្រះ​​​រាជ​​អា​ជ្ញា​អ​ម​សាលា​​ដំ​បូ​ង​ បា​ន​មា​ន​​ប្រ​សាស​​ន៍​ថា​ សារ​​ដែល​​ត្រូ​វ​បាន ឈ្មោះ វិសាល ​បញ្ជូ​ន​ចេញ​នោះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​។ លោ​ក​​​មា​ន​ប្រ​សាសន៍​ថា “ យើង​មា​ន​ភស្តុ​តា​​ង​គ្រប់​​គ្រាន់”។​ លោក គិន វិ​បុល មេ​ធា​វី​​​របស់ ឈ្មោះ វិ​សា​ល​ ​​បា​ន​លើកឡើង​ថា ​សារ​នោះ​មិន​មាន​កា​រ​គំ​រា​ម​កំ​​ហែងទេ។ លោក​​​​​មាន​ប្រសាសន៍​​​​ថា “ សូម​លោក​​ចៅ​ក្រ​ម​ពិ​ចារ​ណា​[រឿង​ក្តី​នេះ​] ដោយ​យោង​​​តាម​​ច្បាប់​​​”។ លោក​​បា​ន​​បន្ថែម​​​ថា ឪ​​ពុ​ក​​​របស់​​នា​ង​ កន្និថា គឺលោកឧត្តម​​សេនីយ៍​​ផ្កាយ​​បួ​ន​ ឌុល គឿន ​តា​ម​​​​​​ពិត​ បា​ន​គំ​​រា​ម​ វិសាល ​ដោ​យ​យក​កាំ​ភ្លើង​​​​ភ្ជង់​ក្បាល​​របស់​​បុរសនេះ​ និង​បាន​បញ្ជា​ឲ្យ​​​បុ​រស​​រូ​ប​នេះ​​ឈប់​​ទាក់​​ទ​ង​ ​ជា​មួ​យ​កូន​ស្រី​​របស់​​ខ្លួន​។ សាល​ដី​កា​នឹង​​ត្រូ​វ​បា​ន​ប្រ​កា​ស​នៅ​ថ្ងៃ​​ទី​ ១១ ខែតុ​លា៕

ប្រែសម្រួល​ដោយ ​ចេវ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស