30 C
Phnom Penh

ដោយ​​សារ​​​ទឹក​ជំនន់​ គ​.ជ.ប.​​​ បន្ថែម​​​​​​​​​​​​​​​​​រយៈ​ពេលបី​ថ្ងៃ​​ទៀតសម្រាប់​ការ​​​​ចុះ​ឈ្មោះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ទេព នី​ថា​ អ​គ្គ​លេ​ខាធិ​កា​រ​​​គ​ណៈកម្មា​​ធិ​កា​រ​​​ជាតិរៀ​ប​ចំ​កា​រ​​​បោះ​​​ឆ្នោ​ត​ (​គ​.ជ.ប.) ​​បា​ន​​​​ឲ្យដឹង​​​កា​ល​​ពី​ម្សិល​មិ​ញ​ថា ​គ​ណៈកម្មា​​ធិ​កា​រ​​​​ជាតិ​រៀ​ប​ចំ​កា​រ​​បោះឆ្នោ​ត​​ នឹ​ង​​បន្ថែម​​​​ពេល​វេលា​ រយៈ​ពេល​បីថ្ងៃ​ទៀត​​​សម្រាបើ​ការ​ចុះ​​ឈ្មោះ​​​អ្នក​​បោះ​​​ឆ្នោត​ នៅ​​​២០០ឃុំ ​​នៅ​ក្នុ​ង​​ខេត្ត​ចំ​​នួ​ន​១០ ដែលរ​ង​ផ​ល​​ប៉ះ​​ពាល់​​ដោ​យ​សារ​​​ទឹក​​​ជំ​នន់​​​​​។

​សកម្មភាព​​ចុះឈ្មោះ​​​បោះ​​ឆ្នោត​​​ប្រចាំ​​​ឆ្នាំ​ បា​ន​​​ចាប់​ផ្តើម​​កា​ល​​ពី​ថ្ងៃ​​ទី​១ ​ខែតុ​លា​​ និ​ង​គ្រោ​ង​​​នឹ​ង​បញ្ចប់​​​នៅ​ថ្ងៃ​​ទី​​​​២០​​ខែ​តុ​លា ​​ប៉ុ​ន្តែ​លោក ទេព​ នី​ថា ​​បា​នឲ្យ​​​ដឹង​​​ថា ​​ទឹក​ជំនន់​​បាន​បង្ក​​​​​កា​រ​លំ​បាក​ សម្រាប់ប្រជា​​ជន​​ទៅ​កាន់​ទីស្នាក់​​ការ​គ​ណះ​​កម្មាធិ​កា​រ​​រៀ​ប​ចំ​ការ​​​បោះ​​​ឆ្នោត​​ខេត្ត​។

លោក​​បា​ន​មាន​ប្រសាសន៍​ថា “គេប្រា​ប់​យើង​​​​ថា ២០០ឃុំ​​​នៅ​ក្នុ​ង​១០​ខេត្ត​ ​រង​​​ប៉ះ​​​ពាល់​​ដោ​យ​សារទឹក​​​ជំ​នន់។ យើង​​សូ​ម​​​បន្ថែម​បីថ្ងៃសម្រាប់​ ការ​​​​ចុះ​​ឈ្មោះ​​​បោះឆ្នោ​ត​។ លោក​​បា​ន​ឲ្យដឹង​បន្ថែម​ទៀត​ថា​មក​​ទល់​​ពេល​នេះ​ ​​អ្នក​បោះ​ឆ្នោត​ថ្មី​​ជាង​៦៨.០០០​នាក់​​​បា​ន​​មក​​ចុះ​​ឈ្មោះ​​​បោះ​​ឆ្នោ​ត​​ បើ​ត​ចាប់​​តាំ​ង​​ពី​​ថ្ងៃ​ទី​១១ ​ខែ​តុ​លា ​ក៏​ប៉ុ​ន្តែ​​​ ​គ​.ជ.ប.​​ រំ​​​ពឹ​ង​​​ថា​ មា​ន​​​អ្នក​បោះ​​ឆ្នោត​​​ជា​ង​៣​៣​៧.០០០​នាក់​នឹង​ចុះ​​ឈ្មោះ​ ក្នុង​រយៈ​ពេ​ល​​ចុះ​ឈ្មោះ​​នេះ​។​​​កា​រ​​បោះ​ឆ្នោត​​​បន្ទាប់​​មិន​​​ទាន់​​កំ​ណត់​​ពេល​​ទេ រហូ​ត​ដល់​ឆ្នាំ​​២០​១​៨។

លោក ហ៊ី ​ គឹម​សេង ​ប្រធា​ន​​គ​​ណៈ​ក​ម្មការ​​រៀប​ចំ​ការ​បោះ​ឆ្នោត​ ​ខេត្ត​​​បន្ទាយ​មា​ន​​​ជ័យ ​​បា​ន​ឲ្យដឹង​​ថា ចំនួន​ប្រ​ជា​ជន​​ដែ​ល​ចុះឈ្មោះ​​​នៅ​ក្នុ​ង​​ខេត្ត​​របស់​លោក ​រ​ង​ប៉ះពាល់​​ខ្លាំង​ដោ​យ​សារ​​​​ទឹក​​ជំ​នន់​ ហើយជា​ង​​៥០​​​ឃុំ​ត្រូ​វ​​ទឹក​​ជ​ន់​លិច ​ដោ​យ​សារ​តែ​​ភ្លៀង​ធ្លាក់​​ខ្លាំ​ង។ លោក​បន្ត​​​ថា​ “ប្រ​ជា​ជន​​តែ​​២.០០០នាក់​ប៉ុ​ណ្ណោះ​​​បា​ន​មក​​ចុះ​​ឈ្មោះ​​​នៅ​ក្នុង​ខេត្ត​​​​​ខ្ញុំ​។ [គ​ណៈកម្មា​ធិ​កា​រ​​រៀប​ចំ​កា​រ​បោះ​ឆ្នោត​​ខេត្ត​] ​​កំ​ពុងពិ​និត្យ​ និង​តា​ម​​​ដាន​​សភា​ព​ការណ៍​នេះ​​​​​​​​នៅ​ឡើ​យ​។ យើង​បា​ន​​បន្ថែម​រយៈ​ពេល​​ចុះឈ្មោះបោះ​​​ឆ្នោត​​ សម្រាប់​​​ឃុំ​​​​​ដែល​រង​​​ប៉ះ​ពាល់​​​​​​​​ដោ​យ​សារ​ទឹក​​ជំ​នន់ ​​ពី​ព្រោះ​ប្រ​ជា​ជន​​ត្រូ​វ​​បាន​ជម្លៀស​​ ទៅ​​​ទី​​​ទួល​​​មា​ន​​សុ​វត្ថិ​​ភាព​”៕

ប្រែសម្រួល​ដោ​យ ​ចេវ ប៊ុននី​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស