32.3 C
Phnom Penh

ក្រុម​ហ៊ុន​ អូរិក ​ម​ក​ពីប្រទេស​ជប៉ុន​ហាក់ដូចជាគ្រាន់​តែ​ចង់​សិ​ក្សា​​ស្ថានភាពទីផ្សារ​ប៉ុណ្ណោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ធនាគារ​បាន​ឲ្យដឹង​ កាលពីម្សិ​ល​មិញ​ថា ​ក្រុម​ហ៊ុន​ អូរិក​ (Orix)​ ​ដែ​លជា​ក្រុ​ម​ហ៊ុន​ពហុជំនួញ​​ជប៉ុន​ផ្នែក​ហិរញ្ញវត្ថុ​ ​នឹ​ង​ទិ​ញ​ភាគ​ហ៊ុន​ ក្នុងតម្លៃ​ប្រហែល​១១​លាន​ដុល្លារ ​នៅ​ក្នុង​ធនាគារ​អេស៊ីលីដា ភីអិល​​ស៊ី ​ដែលជា​ធនាគារ​ធំបំផុត​មួយ​ក្នុង​ប្រ​ទេ​ស​​កម្ពុជា​ ហើយ​ផែ​ន​ការ​ទិញ​ភាគ​ហ៊ុន​នេះ​នឹ​ង​ត្រូវ​បាន​អនុ​វត្ត​​​នៅដំណាច់ឆ្នាំ​នេះ ក៏ប៉ុ​ន្តែ ​ប្រធាន​នាយក​ប្រតិបត្តិ​នៅ​ក្នុងវិស័យ​នេះ​បាន​លើក​ឡើង​ថា ​គម្រោង​នេះ​ហាក់​ដូចជាគ្រាន់តែ​មាន​គោលបំណងសិក្សា​ ពី​ស្ថានភាព​ទីផ្សារ​ប៉ុណ្ណោះ ​​​​និង​មិន​ទំនង​ជា​គ​ម្រោង​វាយលុក​ទីផ្សារ​ធនា​គារ​ខ្លាំងទេ​។​

​ក្រុម​ហ៊ុន អូរិក​ ​បាន​ឲ្យដឹង​កាល​ពីម្សិ​ល​មិញ​នៅ​ក្នុង​សេចក្តីប្រកាសខ្លី​មួយលើ​គេហ ទំព័រ​របស់ខ្លួន​ថា “ក្រុម​ហ៊ុ​ន អូរិក​ គ្រោង​​​នឹង​ទិញ​​​​ភាគ​ហ៊ុនចំនួន៦​ភាគរយ​នៅ​​​ក្នុង​ធនាគារ​អេស៊ី​​​លីដា ​មុនដំណាច់ឆ្នាំ​នេះ​ ប​​ន្ទាប់​ពី​ទទួល​បាន​សេចក្តីអនុញ្ញាត​ឲ្យ​ទិញ​ភា​គ​ហ៊ុន​នេះ ពី​ធនាគារកណ្តាលកម្ពុជា”។

​លោក អ៊ិន ចាននី ​ប្រធាន​នាយក​ប្រ​តិបត្តិ​ធនាគារ​អេស៊ីលីដា​ ភីអិលស៊ី ​បាន​ឲ្យ​ដឹង​ថា ​ក្រុម​ហ៊ុន អូរិក ​បាន​ទៅដល់​ការិយា​​ធនាគារ​របស់​លោក ដើម្បី​ពិភាក្សាអំពី​គ​ម្រោង​វិនិ​យោគ​នេះ​ ហើយថា ​ធនាគារ​អេស៊ីលីដា​ មិន​​​បានខិត​ខំរក​វិយោគិន​ទេ​។​ ​លោក​បាន​មានប្រសាសន៍​ថា “យើង​ជា​ធនាគារ​ដ៏រឹងមាំមួយ​ ហើយ​យើង​មិន​ដែល​ចាប់​អារម្មណ៍​វិនិយោគិន​ទេ​ ក៏ប៉ុន្តែ បើ​សិន​ជា​​ពួកគេ​មករក​ឃើញ ​យើង​នឹង​ពិ​ភាក្សា​ជាមួយ​​ពួកគេ​”។ ​

ក៏ប៉ុន្តែ ​លោក​ អ៊ិន ចាន់នី ​បាន​បដិ​សេធ​មិន​ប្រាប់​តម្លៃទីផ្សារ​ក្នុ​ង​កិច្ចព្រម​ព្រៀង​នេះ ក៏ប៉ុន្តែ ​តម្លៃនេះ​ត្រូ​វ​បាន​គេ​រាយការណ៍​ថា ​ស្ថិត​ក្នុង​ចន្លោះពី​៥​១​លានដុល្លារ​ទៅ​៦១​ដុល្លា​រ។ ​លោក​បាន​មានប្រសាសន៍​ថា  “ខ្ញុំ​ទុក​ឲ្យ​ខាង​អូរិកជា​អ្ន​ក​ប្រាប់​អ្នក​វិញ​”។ ​ទោះបីជាយ៉ាងណា ​លោក​ អ៊ិន ចាន់​នី បាន​​ឲ្យដឹងថា ភាគ​ហ៊ុន​៦ភាគ​រយ​របស់​ក្រុម​ហ៊ុន អូរិក នៅ​ក្នុង​ធនាគារ​នេះ​ ​មិន​ស្ថិ​តក្នុង​ដើ​ម​ទុន​​​៥១​ភាគរយ​នៅ​ក្នុងធនាគារ​អេស៊ីលីដា ដែល​​ត្រូវ​បាន​គ្រប់គ្រង​ដោយ​វិនិយោគិន​ក្នុងស្រុក​ទេ។ លោក​បានមាន​ប្រសាសន៍​ថា “ ពួកគេ​កំពុង​តែ​ចូលខ្លួន​ក្នុង​ការ​គ្រប់​គ្រង​ភាគ​ហ៊ុន​របស់វិនិយោគិនប្រ​ទេស​បន្តិចម្តង​ៗ”។

​​លោក ហ្គ្រេន ​ណាក់ឃី ​(Grant Knuckey) ប្រធាននាយក​ប្រតិបត្តិធនាគារ​ អេ​អិ​នហ្សិត រ៉ូយ៉ាល់ ​បាន​មានប្រសាសន៍​ថា “​ពួ​ក​គេ​ជា​វិនិ​យោគិន​ដ៏គួរ​ឲ្យចាប់អារម្មណ៍​ និ​ង​មាន​យុទ្ធ​សាស្ត្រ ​សម្រាប់ធនាគារ​អេស៊ី​លីដា ហើយខ្ញុំ​គិតថា ទំនាក់ទំនង​នេះ​គឺជា​ដំណឹង​ល្អ​សម្រាប់​ពួកគេ​…។ ក៏ប៉ុន្តែ ​វា​មិន​មែន​ជា​ទំនាក់ទំនង​ធំ​​ សម្រាប់​វិស័យ​នេះ​ទេ។ ​គម្រោង​វិនិយោគ​ក្នុងរូប​ភាព​ជា​ភាគ​រយ​នៃ​ភាគហ៊ុន​ ជាទូទៅ​គឺ​ជា​គម្រោង​វិនិ​​យោគ​បែប​សិក្សា​ទីផ្សារ​ ​ហើយ​​អនុញ្ញាត​ឲ្យ​វិនិយោគិន​នេះ​សិក្សាអំពី​ទីផ្សារ​នេះ។ថា តើ​នេះគឺជាគម្រោង​ដែល​មាន​គម្រោង​​​ ​​ផ្សេង​ៗ​ទៀត​ដើរ​តាម​ពី​ក្រោយ ឬក៏​ធនា​គារ​ជប៉ុន​ផ្សេងៗដែល​ផ្តូរ​ទម្រង់​ទៅ​ជា​សា​ខា​ ឬយ៉ាងណានោះ​ យើង​មិន​អាច​ទាញ​​សេចក្តីសន្និដ្ឋាន​បានទេ​នាពេលនេះ”។

​ក្នុងរយៈ​ពេល​ប្រាំឆ្នាំចុងក្រោយ​នេះ​​វិ​និ​យោទុន​ជប៉ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កំពុ​ង​តែ​កើន​ឡើង​យ៉ាងខ្លាំង​ ដោយ​មានកំ​ណើ​ន​ទ្វេ​ដង​ជារៀងរាល់ឆ្នាំ​ បើគិត​រយៈ​ពេ​ល​ពីឆ្នាំ​២០០៩ ដល់ឆ្នាំ​២០១១​ នេះ​បើ​យោង​តាម​តួលេខ​ថ្មីបំផុត​​ របស់​ស្ថានទូ​តជប៉ុន​។ ​ធនាគារ​ធំៗ​ទាំងបី​មកពីប្រទេ​ស​ជប៉ុន បាន​បើក​ការិយា​ល័យ​នៅ​​កម្ពុជា​ ហើយ​កាល​ពី​ពេល​ថ្មីៗ​បំផុត​កន្ល​ង​មក​នេះ ធនាគារ​ មីហ្សូ៊​ហូ ​​(Mizuho Ban​k​)​ បាន​បើក​ដំណើរ​ការ​​​កាល​ពី​ខែ​​​កក្កដា។

មាន​មូលដ្ឋាន​នៅទីក្រុង​ តូក្យូ ​ក្រុម​ហ៊ុ​ន​ អូរិក​ មានវិសាលភាព​ឆ្លង​កាត់​២៧ប្រ​ទេ​ស​ ដោយ​មាន​ទ្រព្យ​សម្បត្តិ​ជាង​៦៩​ពា​ន់​លាន​ដុល្លារ​។ ​សេវាកម្ម​របស់​ក្រុម​ហ៊ុន​រួ​ម​មាន​ សេវា​កម្ម​ធនាគារ​ ហិរញ្ញប្បទាន​ក្រុ​ម​ហ៊ុន ​ធានា​រ៉ាប់​រងអាយុជីវិត​ ​និង​អចល​ន​ទ្រព្យ​៕ សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស