30 C
Phnom Penh

របាំ​​​ព្រះរាជទ្រព្យ​​​កម្ពុជា​​​ និង​​​ក្រុម​​​តន្ត្រី​​​ស៊ី​​​ហ្វូ​​​នីភូមា នឹង​​​សម្ដែង​​​រួម​​​គ្នា​​​នៅ​​​អង្គរ​​​វត្ត​​នា​សប្ដាហ៍ក្រោយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

របាំ​​​ព្រះរាជទ្រព្យ​​​របស់​​​កម្ពុជា​​​ និង​​​ក្រុម​​​តន្ត្រី​​​ស៊ីហ្វូនីជាតិ​​​​​​របស់​​​ប្រទេស​​​ភូមា នឹង​​​សម្ដែង​​​​​​រួម​​​គ្នា​​​ជាលើក​​​ដំបូង​​​នៅ​​​សប្ដាហ៍​​​ក្រោយ​​​នេះ​​​សម្រាប់​​​ការ​​​ប្រគំតន្ត្រី​​​ពីរ​​​យប់​​​នៅ​​​ប្រាសាទ​​​អង្គរ​​​វត្ត​​​។

ស្ថាន​​​ទូត​​​បារំា​​​ង និង​​​អាជ្ញាធរ​​​ជាតិ​​​អប្សរា​​​ដែល​​​គ្រប់​​​គ្រង​​​ឧទ្យាន​​​បុរាណ​​​អង្គរ នឹង​​​រៀបចំ​​​​​ព្រឹត្តិការណ៍​​​ដែល​​​មាន​​​ឈ្មោះ​​​ថា Fondamentus, ​​​Dream Event 2013” នៅ​​​ឯ​​​ប្រាសាទ​​​អង្គរ​​​វត្ត​​​នៅ​​​ថ្ងៃទី​​​៥​​ និង​​​ទី​​​៦ ខែធ្នូ ដោយ​​​មាន​​​ការ​​​ឧបត្ថម្ភ​​​គាំទ្រ​​​ពី​​​អង្គការ​​​យូណេស្កូ វិទ្យាស្ថាន​​​បារាំង ​​​និង​​​​​​ម្ចាស់​​​ជំនួយ​​​ជាច្រើន​​​ផ្សេង​​​ទៀត នេះ​​​បើ​​​តាម​​​អ្នក​​​រៀបចំ​​​ព្រឹត្តិការណ៍​​​នេះ​​​បាន​​​លើក​​​ឡើង​​​កាលពី​​​ម្សិលមិញ​​​នៅ​​​ក្នុង​​​សន្និសីទ​​​កាសែត។

រៀបចំ​​​ឡើង​​​ដើម្បី​​​អប​​​អរ​​​ខួប​​​លើក​​​ទី៣​​​នៃ​​​សន្និសីទ​​​អន្តររដ្ឋាភិបាល​​​ស្ដីពី​​​អង្គរ​​​ ដែល​​ធ្វើ​​​ឡើង​​​នៅ​​​ថ្ងៃទី​​​៥ ខែធ្នូ ក្នុង​​​ក្រុង​​​សៀម​​​រាប ការ​​​ប្រគំតន្ត្រី​​​ដឹកនាំ​​​ដោយ​​​អង្គការ​​​របស់​​​បារាំង​​​ឈ្មោះថា Khloros Concert នឹង​​​ធ្វើ​​​ឡើង​​​នៅ​​​ប្រាសាទ​​​អង្គរ​​​ប៉ែក​​​ពាយព្យ​​​។ អ្នក​​​នាំពាក្យ​​​អាជ្ញាធរ​​​អប្សរា​​​បាន​​​លើក​​​ឡើង​​​ថា តំបន់​​​នេះ​​​មិន​​​ធ្លាប់​​​ប្រើ​​​ប្រាស់​​​សម្រាប់​​​ការ​​​ប្រគំតន្ត្រីពីមុន​​​មក​​​ទេ។ អ្នក​​​នាំពាក្យ​​​រូប​​​នេះ​​​បាន​​​បន្ត​​​ថា “ អ្នក​​​បញ្ជា​​​ភ្លេង​​​ជន​​​ជាតិ​​​បារាំង​ឈ្មោះ  Odile Perceau បាន​​​កំណត់​​​ទីតាំង​​​នេះ​​​ថា មាន​​​អំណោយ​​​ផល​​​ល្អ​​​សម្រាប់​​​អាគូស្ទិច”។

លោកស្រី Odile Perceau បាន​​​ពន្យល់​​​ថា ក្រុម​​​តន្ត្រីករ​​​ភូមា​​​ដែល​​​មក​​​សម្ដែង​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ជា​​​លើក​​​ដំបូង​​​នឹង​​​ឈរ​​​នៅ​​​លើ​​​ជណ្ដើរ​​​ប្រាសាទ​​​អង្គរ​​​វត្ត​​​ អំឡុង​​​ការ​​​ប្រគំ​​​តន្ត្រី​​​នេះ​​​។ ព្រឹត្តិការណ៍​​​នេះ​​​ក៏​​​មាន​​​ការចូល​​​រួម​​​​​​សម្ដែង​​​ពី​​​ក្រុម​​​តន្ត្រី​​​បារាំង​​​ដែល​​​មាន​​​ឈ្មោះ​​​ថា Quatuor Des Equilibres ។ អ្នក​​​របាំ​​នឹង​​​សម្ដែង​​​ក្បាច់​​​រាំ​​​បុរាណ​​​លាយ​​​ដោយ​​​ក្បាច់​​​រាំ​​​ក្លាស៊ីក ដែល​​​មាន​​​ការ​​​បង្ហាត់​​​បង្ហាញដោយ​​​អ្នក​​​អង្គម្ចាស់​​​ បុប្ផាទេវី ដែល​​​ជា​​​អ្នក​​​ដឹកនាំ​​​របាំ​​​ព្រះរាជទ្រព្យ​​​។ ពួកគេ​​​ក៏នឹង​​​សម្ដែង​​​ក្បាច់​​​រាំ​​​មួយ​​​ដែល​​​មាន​​​ការ​​​បង្ហាត់​​​បង្ហាញ​​​ពី​​​ព្រះ​​​មហាក្សត្រ​​​ នរោត្តម ​​​សីហមុនី ​​​ផង​​​ដែរ​​​។

សន្និសីទ​​​ដែល​​​មាន​​​បារាំង​​​ និង​​​ជប៉ុន​​​ធ្វើ​​​ជា​​​ប្រធាន​​​នេះ​​​ ធ្វើ​​​ឡើង​​​ស្រប​​​នឹង​​​ខួប​​​​​លើកទី​​​២០ នៃ​​​គណៈកម្មាធិការ​​​សម្រប​​​សម្រួល​​​អង្គរ​​​ដែល​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើ​​​ង​​​​​​អំឡុង​​​សន្និសីទ​​​លើក​​​ដំបូង​​​ក្នុង​​​ឆ្នាំ​​​១៩៩៣​​​ដើម្បី​​​ដឹកនាំ​​​កិច្ច​​​ប្រឹង​​​ប្រែង​​​ស្ដារ​​​ និង​​​ជួស​​​ជុល​​​ប្រាសាទ​​​អង្គរ​​​វត្ត​​​ឡើង​​​​​​វិញ​​​ បន្ទាប់​​​ពី​​​ការ​​​​​​ចុះ​​​កិច្ច​​​ព្រម​​​ព្រៀង​​​សន្តិភាព​​​ទីក្រុង​​​បា៉រីស ឆ្នាំ​​​១៩៩១​​​។

ការ​​​ប្រគំតន្ត្រី​​​នៅ​​​ថ្ងៃទី​​​៦ ខែ​​​ធ្នូ​​​នេះ នឹង​​​ត្រូវ​​​ចាក់បញ្ចាំង​​​តាម​​​ទូរទស្សន៍​​​ ស៊ីធីអិន នឹង​​​ផ្សាយ​​​ផ្ទាល់​​​លើ​​​ផ្ទាំង​​​សំពត់​​​សនៅ​​​សួន​​​ជាប់​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ។ សម្រាប់​​​សំបុត្រ​​​ចូល​​​ទស្សនា​​​​​​ព្រឹត្តិ​​​ការណ៍​​​នេះ​​​ លោក​​​អ្នក​​​អាច​​​រក​​​បាន​​​នៅ​​​ឡើយ​​​៕​​​​​​​​​​​​​​​ សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស