27 C
Phnom Penh

ជើងហោះហើរ​ផ្ទាល់​​​​​​ក្រុង​​​ប៉េកាំង​​​-សៀមរាបលើក​​​ដំបូង​​​​​​​​​​​​មក​​​ដល់​​​កម្ពុជា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជើង​​​ហោះហើរ​​​​​​ផ្ទាល់​​​​​​លើក​​​​​​ដំបូង​​​របស់​​​ក្រុមហ៊ុន​​​អាកាស​​​ចរណ៍​​​​​​អ៊ែរ​​​ឆាយណា (Air China) ពី​​​ទីក្រុង​​​ប៉េកាំង​​​​​​​​​មក​​​កាន់​​​ក្រុង​​​សៀម​​​រាប​​​​​​ បាន​​​​​​ហោះ​​​ហើរ​​​មក​​​ដល់​​​​​​មជ្ឈ​​​មណ្ឌល​​​ទេស​​​ចរណ៍​​​នេះ​​​​​​កាលពី​​​ថ្ងៃ​​​​​​អាទិត្យ​​​ ខណៈ​​​ពេល​​​​​​ដែល​​​​​​ក្រសួង​​​ទេសចរណ៍​​​កំពុង​​​តែ​​​​​​បន្ត​​​ជំរុញ​​​បង្កើន​​​​​​វិស័យទេសចរណ៍​​​ពី​​​ប្រទេស​​​ចិន​​​។

លោក​​​ គង់​​​ សុភារក្ស ប្រធាន​​​​​​នាយក​​​ដ្ឋាន​​​ស្ថិតិ​​​នៃ​​​ក្រសួង​​​ទេសចរណ៍​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា “កាលពី​​​សប្ដាហ៍​​​មុន​​​ យើង​​​បាន​​​បញ្ជូន​​​មន្ត្រី​​​​​​​​​ចំនួន​​​២០​​​រូប​​​​​​មក​​​ពី​​​​​​ក្រសួង​​​ទេសចរណ៍ ដើម្បី​​​សិក្សា​​​ពី​​​ [ទីផ្សារ​​​ទេសចរណ៍​​​] និង​​​វប្បធម៌​​​​​​របស់​​​ចិន​​​ ហើយ​​​យើង​​​កំពុង​​​តែ​​​ផលិត​​​​​​ភាព​​​យន្ត​​​ឯកសារ​​​ទេសចរណ៍​​​​​​សម្រាប់​​​ការ​​​ផ្សព្វ​​​ផ្សាយ​​​ជា​​​ភាសា​​​ចិន​​​” ដែល​​​នឹង​​​ត្រូវ​​​​​​ផ្សាយ​​​​​​តាម​​​​​​ស្ថានីយ​​​ទូរទស្សន៍​​​ខ្សែកាប​​​ស៊ីស៊ីធីវី ដែល​​​គ្រប់គ្រង​​​ដោយ​​​រដ្ឋ​​​។

ក្រសួង​​​ទេសចរណ៍​​​មាន​​​បំណង​​​​​​បង្កើន​​​វត្តមាន​​​របស់​​​កម្ពុជា​​​នៅ​​​ឯ​​​ពិព័រណ៍​​​ទេសចរណ៍​​​ជា​​​បន្ត​​​បន្ទាប់​​​​​​​​​ក្នុង​​​ពេល​​​ខាង​​​មុខ​​​នៅ​​​ក្នុង​​​ប្រទេស​​​ចិន​​​ ដោយ​​​រួម​​​ទាំង​​​ពិព័រណ៍​​​ទេសចរណ៍​​​ពិភព​​​លោក​​​​​​ក្នុង​​​ទីក្រុង​​​សៀងហៃ​​​នៅ​​​ខែ​​​ឧសភា​​​ និង​​​​​​ពិព័រណ៍​​​ទេសចរណ៍​​​អន្តរជាតិ​​​ក្រុង​​​ប៉េកាំង​​​​​​នៅ​​​ខែ​​​មិថុនា​​​ ផងដែរ​​​។

លោក​​​ សូ វិសុទ្ធី​​​ ប្រធាន​​​នាយក​​​ដ្ឋាន​​​​​​ផ្សព្វ្​​​ផ្សាយ​​​និង​​​ទីផ្សារ​​​នៃ​​​ក្រសួង​​​ទេសចរណ៍​​​​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​ពេល​​​យើង​​​ [មន្ត្រី​​​ក្រសួង​​​ទេសចរណ៍​​​] ធ្វើ​​​ដំណើរ​​​ទៅ​​​កាន់​​​ប្រទេសចិន​​​ យើង​​​នឹង​​​ផ្សព្វផ្សាយ​​​វប្បធម៌​​​របស់​​​យើ​​​ង​​​តាម​​​រយៈ​​​​​​ការ​​​សម្ដែង​​​​​​បែប​​​ប្រពៃ​​​ណីអំឡុង​​​ពិធី​​​​​​នានា​​​​​​និង​​​ពិពណ៌​​​ទេសចរណ៍​​​”។ កាលពី​​​ខែ​​​មិថុនា​ ក្រសួង​​​ទេសចរណ៍​​​នៃ​​​ព្រះរាជាណាចក្រកម្ពុជា​​​ បាន​​​ប្រកាស​​​ផែន​​​ការ​​​រយៈ​​​ពេល​​​ប្រាំ​​​ឆ្នាំ​​​ថា នឹង​​​នាំ​​​ភ្ញៀវ​​​ទេសចរ​​​ចេញ​​​​​​ឲ្យ​​​បាន​​​​​​ចំនួន​​​១,៣​​​លាន​​​នាក់​​​​​​នៅ​​ក្នុង​​​​ឆ្នាំ២០១៨ ជាហេតុ​​​នាំ​​​ឲ្យ​​​មាន​​​ការ​​​អំពាវនាវ​​​​​​បង្កើត​​​ឆាយណាថោន​​​ក្នុង​​​​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ខេត្ត​​​សៀមរាប​​​ និង​​​ខេត្ត​​​ព្រះ​​​សីហនុ ព្រម​​​ទាំង​​​​​​ជើង​​​ហោះ​​​ហើរ​​​ផ្ទាល់​​​​​​បន្ថែម​​​រវាង​​​ប្រទេស​​​ទាំង​​​ពីរ​​​ផង​​​ដែរ​​​៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស