27 C
Phnom Penh

សាច់ញាតិ​​​និង​​​សកម្មជន​​​​​​ទាម​​​ទារ​​​ឲ្យ​​​រដ្ឋាភិបាល​​​ដោះលែង​​​បាតុ​​​​​​ករ​​​​​​ដែល​​​ជាប់​​​​​​ឃុំ​​​ជា​​​​​​បន្ទាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ​​​ សាច់ញាតិ​​​និង​​​សកម្ម​​ជន​​​សិទ្ធិមនុស្ស​​​បាន​​​អំពាវនាវ​​​ឲ្យ​​​រដ្ឋាភិបាល​​​ដោះ​​​លែង​​​​​​មនុស្ស​​​២៣​​​នាក់​​​ ដែល​​​​​​បានរង​​​ការ​​​វាយ​​​ដំ​​​​​​និង​​​ចាប់​​​ខ្លួន​​​​​​អំឡុង​​​ពេល​​​ប៉ះទង្គិច​​​គ្នា​​​រវាង​​​នគរ​​​បាល​​​និង​​​កម្មករ​​​​​​​​​កាត់​​​ដេ​​​រ​​​ កាលពី​​​ជាង​​​​​​​​​មួយ​​​សប្ដាហ៍​​​មុ​​ន​​​ ហើយ​​​ពួកគាត់បានលើក​​​ឡើ​​​ងថា ពួកគាត់​​​នឹងមិន​​​​​​គោរ​​​ព​​​តាម​​​​​​​​​​​​បម្រាម​​​​​​មិន​​​​​​ឲ្យ​ប្រមូល​ផ្តុំ​​​គ្នា​​​ជា​​​សាធា​រណៈ​​​ឡើយ​​​ ប្រសិន​​​បើ​​​ពួក​​​គេ​​​​​​មិន​​​ត្រូវ​​​បាន​​​ដោះ​​​លែងទេ​​​​​​នោះ​​​​​​។

បាតុករ​​​ មេដឹកនាំ​​​សហជីព និងកម្មករ​​​​​​កាត់​​​ដេរ​​​​​​សរុប​​​ទាំង​​​២៣​​​នាក់​​​នេះ​​​​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​​​​​​អំឡុង​​​​​​បាតុកម្ម​​​ហិង្សា​​​​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ​​​ ទាម​​​ទារ​​​ឲ្យ​​​ដំឡើង​​​ប្រាក់​​​ខែ​​​គោល​​​​​​ទ្វេដង​​​សម្រាប់​​​កម្មករ​​​កម្មការិនី​​​កាត់​​​ដេរ​​​ដល់​​​១៦០​​​ដុល្លារ​​​​​​ក្នុង​​​មួយ​​​ខែ​​​ ដែល​​​បាន​​​ផ្ទុះ​​​អំពើ​​​ហិង្សា​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៣ ខែ​​​មករា ដោយ​​​នៅ​​​ពេល​​​នោះ​​​នគរ​​​បាល​​​​​​បាន​​​បាញ់​​​ប្រហារ​​​បណ្ដាល​​​ឲ្យ​​​មនុស្ស​​​ប្រាំ​​​នាក់​​​បាត់​​​បង់​​​ជីវិត​​​និ​​​ង​​​​​​រាប់​​​សិប​​​នាក់​​​ផ្សេង​​​ទៀត​​​​​​រង​​​របួស​​​។ មនុស្ស​​​ទាំង​​​២៣​​​នាក់​​​នេះ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​ពីបទ​​​​​​បង្ក​​​អំពើ​​​ហិង្សា​​​​​​ដោយចេត​​​នា​​​ និង​​​បំផ្លិច​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ។

នៅ​​​ឯ​​​សន្និសីទ​សារ​​​​​ព័ត៌មាន​​​នៅ​​​ផ្ទះ​​​របស់​​​​​​អ្នក​​​ជាប់​​​ឃុំ​​​ម្នាក់​​​​​​ឈ្មោះ​​​ ចាន់​​​​​​ ពុទ្ធិសក្ដិ ដែល​​​ជាសកម្ម​​​ជន​​​ប្រឆាំង​​​ការ​​​បណ្ដេញ​​​ចេញ​​​នៅ​​​ក្នុង​​​រាជធានីភ្នំពេញ​​​ សាច់ញាតិ​​​និង​​​សកម្មជន​​​ប្រហែល​​​៤០​​​នាក់​​​បាន​​​ថ្កោល​​​ទោស​​​​​​​​​ចំពោះ​​​ការ​​​ចាប់​​​ខ្លួន​​​បុរស​​​ទាំង​​​នេះ​​​ ហើយ​​​បាន​​​ទាម​​​ទារ​​​ឲ្យ​​​ដោះលែង​​​​​​ពួក​​​គេ​​​ជា​​​បន្ទាន់​​​។

អ្នកស្រី​​​ ប្រាក់​​​ សុវណ្ណារី ភរិយារបស់លោក​​​ វ៉ន​​​ ពៅ​​​ មេដឹកនាំ​​​សហជីព​​​ដែល​​​​​​ត្រូវ​​​​​​បាន​​​​​​ឃុំ​​​ខ្លួននោះបាន​​​និយាយ​​​ថា “ការ​​​បង្ក្រាប​​​របស់​​​រដ្ឋាភិបាល​​​​​​មក​​​លើ​​​ប្ដី​​​របស់​​​ខ្ញុំ​​​គឺ​​​មិន​​​អាច​​​ទទួល​​​យក​​​បាន​​​ទាល់​​​តែ​​​សោះ​​​​​​​​​ពីព្រោះ​​​គាត់​​​មិន​​​បាន​​​ប្រព្រឹត្តអំពើ​​​ហិង្សា​​​​​​ទេ​​​”។ អ្នក​​​ស្រី​​​និយាយ​​​ថា “គាត់​​​ទៅ​​​ទីនោះ​​​ ដើម្បី​​​ការពារ​​​សិទ្ធិ​​​របស់​​​កម្មករ​​​ ប៉ុន្តែ​​​អាជ្ញាធរ​​​បែរ​​​ជា​​​​​​ដាក់​​​ខ្នោះ​​​គាត់​​​​​​ និង​​​​​​វាយ​​​ដំ​​​គាត់​​​ទៅ​​​វិញ​​​។ ពួក​​គេ​​​​​​បាន​​​​​​វាយ​​​គាត់​​​​​​ឲ្យ​​​របួស​​​​​​ដេរ​​​ប្រាំ​​​បួន​​​​​​ថ្នេរ ហើយ​​​រាង​​​កាយ​​​របស់​​​​​​គាត់​​​បាន​​​រង​​​ការ​​​វាយ​​​ដំ​​​ទាត់​​​​​​ធាក់​​​និង​​​ដាល់​​​ទៀត​​​ផង​​​”។

ភរិយា​​​របស់​​​គាត់​​​បាន​​​​​​លើក​​​ឡើ​​​ងបន្ថែម​​​ទៀត​​​ថា ដោយ​​​សារ​​​តែ​​​សមត្ថកិច្ច​​​មិន​​​ផ្ដល់​​​ថ្នាំ​​​គ្រប់គ្រាន់​​​​​​ និង​​​​​​ការ​​​ព្យាបាល​​​ឲ្យ​​​បាន​​​ត្រឹម​​​ត្រូវ​​​ លោក​​​ វ៉ន ពៅ ​​​ក៏​​​រើ​​​​​​របួស​​​​​​ពី​​​កា​​​រវះកាត់​​​​​​តម្រង​​​នោម​​​កាលពី​​​​​​ប្រាំ​​​ខែ​​​មុន​​​។ អ្នក​​​ស្រី​​​និយាយ​​​ថា “ខ្ញុំ​​​សូម​​​អំពាវនាវ​​ឲ្យ​​​រដ្ឋាភិបាល​​​ដោះ​​​លែង​​​គាត់​​​ជា​​​បន្ទាន់​​​ ពី​​​ព្រោះ​​​​​​ស្ថានភាព​​​សុខភាព​​​របស់​​​គាត់​​​​​​កាន់​​​​តែ​​ធ្ងន់​​​ធ្ងរ​​​​​​ទៅ​​​ៗ​​​ ហើយ​​​គាត់​​​ត្រូវ​​​ការ​​​​​​ជួប​​​វេជ្ជ​​​បណ្ឌិត​​​។ ខ្ញុំ​​​សូ​​​ម​​​អំពាវនាវ​​​ទៅ​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិ​​​បាល​​​ជាតិ​​​និង​​​អន្តរជាតិ​​​ និង​​​ស្ថានទូត​​​ទាំង​​​អស់​​​​​​សូម​​​មេត្តា​​​​​​ដាក់​សម្ពាធ​​​លើ​​​រដ្ឋាភិបាល​​​ឲ្យ​​​ដោះ​​​លែង​​​មនុស្ស​​​ទាំង​​​អស់​​​ដែល​​​អាជ្ញាធរ​​​បាន​​​ចាប់​​​ខ្លួន​​​​​​អំឡុង​​​ពេល​​​បាតុកម្ម​​​”។

យោង​​​តាម​​​​​​អង្គការ​​​សិទ្ធិមនុស្ស​​​អាដហុក​​​ និង​​​ លីកាដូ ដែល​​​បាន​​​ចូល​​​សួរ​​​សុខទុក្ខ​​​អ្នក​​​ជាប់​​​ឃុំ​​​ទាំង​​​នេះ​​​​​​មណ្ឌល​​​កែប្រែ​​​៣ ក្នុង​​​ខេត្ត​​​កំពង់​​​ចាម​​​កាលពី​​​សប្ដាហ៍​​​មុន​​​បាន​​​ឲ្យ​​​​​​ដឹង​​​ថា មនុស្ស​​​ទាំង​​​​​​២៣​​​នាក់​​​​​​នេះ​​​​​​ត្រូវ​​​បាន​​​​​​វាយ​​​ដំ​​​​​​ទាំង​​​​​​មុន​​​និង​​​ក្រោយ​​​​​​ការ​​​ចាប់​​​ខ្លួន​​​។ អង្គការ​​​លីកា​​​ដូ ដែល​​​បាន​​​បញ្ជូន​​​​​​ក្រុម​​​គ្រូពេទ្យ​​​មួយ​​​ក្រុម​​​​​​បាន​​​លើក​​​ឡើ​​​ងថា ស្ថានភាព​​​របស់​​​លោក​​​ វ៉ន ពៅ គឺ​​​ធ្ងន់​​​ធ្ងរ​​​ជា​​​ងគេ​​​បំផុត​​​ដោយ​​​សារ​​​តែ​​​គាត់​​​​​​ទើប​​​តែ​​​វះកាត់​​​​​​ក្នុង​​​ពេល​​​ថ្មីៗ​​​នេះ​។

ទោះ​​​ជាយ៉ាង​​​ណា​​​ មន្ត្រី​​​សិទ្ធិមនុស្ស​​​ និង​​​មេធាវី​​​តំណាង​​​ឲ្យ​​​​​​ជន​​​ជាប់​​​ឃុំ​​​មួយ​​​ចំនួន​​​​​​មិន​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ចូល​​​ទេ​​​នៅ​​​ពេល​​​ពួក​​​គេ​​​ព្យាយាម​​​ចូល​​​សួរ​​​សុខទុក្ខ​​​​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហ​​​ស្បតិ៍។

លោក​​​​​​ ចាន់​​​ សុវ៉េត​​​ មន្ត្រី​​​ស៊ើប​​​អង្កេត​​​ជាន់​​​ខ្ពស់​​​នៅ​​​អង្គការ​​​សិទ្ធិមនុស្ស​​​អាដហុក​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​​​​មក​​​​​​​​​ “ភាគ​​​ច្រើន​​​នៃ​​​អ្នក​​​ជាប់​​​ឃុំ​​​ទាំង​​​នេះ​​​​​​បាន​​​ជួប​​​ជាមួយ​​​មេធាវី​​​របស់​​​ខ្លួន​​​រួច​​​ហើយ​​​​​​”។

នៅ​​​ឯសន្និសីទ​​​ព័ត៌មាន​​​កាល​​​ពី​​​ម្សិលមិញ​​​ អ្នក​​​ស្រី​​​ ទេព​​​ វន្នី​​​ សកម្ម​​​ជន​​​ប្រឆាំង​​​ការ​​​បណ្ដេញ​​​ចេញ​​​​​​ដ៏​​​ល្បី​​​ល្បាញ​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា អ្នក​​​គាំទ្រ​​​​​​នឹង​​​​​​​​​ធ្វើ​​​បាតុកម្ម​​​​​​ប្រឆាំង​​​ការ​​​ចាប់​​​ខ្លួន​​​មនុស្ស​​​​​​ទាំង​​​២៣នាក់​​​​​​នេះ​​​​​​​​ ប្រសិន​​​បើ​​​​​​មិន​​​ដោះ​​​លែង​​​​​​ពួក​​​គេ​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ​​​នេះ​​​ទេ​​​នោះ​​​​​​ ហើយ​​​ពួក​​​គេ​​​នឹ​​​ងមិន​​​គោរព​​​តាម​​​បម្រាម​​​​​​មិន​​​ឲ្យ​​​ជួប​​​ជុំ​​​គ្នា​​​ជា​​​សាធារណៈ​​​​​​ដែល​​​​​​ក្រសួង​​​មហា​​​ផ្ទៃ​​​បាន​​​ប្រកាស​​​កាលពី​​​ថ្ងៃ​​​ទី​​​៤ ខែ​​​មករា​​​ឡើយ​​​។ អ្នក​​​ស្រី​​​បាន​​​​​​ថ្លែង​​​​​​​​​​​​ទៀត​​​ថា “យើង​​​​​​មិន​​​បារម្ភ​​​អំពី​​​បទ​​​បញ្ជានេះ​​​ទេ ពីព្រោះ​​​​​​នៅពេល​​​យើង​​​ធ្វើ​​​ការ​​​តវ៉ា​​​ ពួកគេ​​​តែង​​​តែ​​​វាយ​​​ដំ​​​ទាត់​​​ធាក់​​​និង​​​ចាប់ខ្លួន​​​ពួក​​​យើង​​​យក​​​ទៅ​​​ឃុំ​​​ឃាំង​​​។​​​ វា​​​គ្រាន់​​​តែ​​​​​​ជា​​​ការ​​​​​​បំភិត​​​បំភ័យ​​​​​​​​​ពួក​​​​​​យើង​​​ប៉ុណ្ណោះ​​​”។

លោក  ឡុង​​​  វុទ្ធី  មន្ត្រី​​​ផ្នែក​​​តស៊ូ​​​មតិ​​​នៅ​​​សមា​​​​​​គម​​​​​​ប្រជាធិបតេយ្យ​​​ឯករាជ្យ​​​​​​នៃ​​​សេដ្ឋកិច្ច​​​​​​ក្រៅ​​​ប្រព័ន្ធ​​​​​​ ដែល​​​ជា​​​​​​សហជីព​​​របស់​​​​​​លោក​​​ វ៉ន ពៅ បាន​​​មានប្រសាសន៍​​​ថា ពួក​​​គេ​​​​​​នឹង​​​ចាប់​​​​​​​​​​​​ផ្ដើម​​​នៅ​​​ថ្ងៃ​​​នេះ​​​ជាមួយ​​​នឹង​​​ការ​​​ជួប​​​ជុំ​​​​​​​​​មួយ​​​​​​​​​នៅ​​​ខាង​​​ក្រៅ​​​ការិយាល័យ​​​​​​ឧត្តម​​​ស្នង​​​ការ​​​​​​សហ​​​ប្រជាជាតិ​​​​​​ទទួល​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស​​​ប្រចាំ​​​កម្ពុជា​​​ ដើម្បី​​​ទាមទារ​​​​​​ឲ្យ​​​មាន​​​ការ​​​ដោះ​​​លែង​​​​​​អ្នក​​​ជាប់​​​ឃុំ​​​ទាំង​​​២៣​​​នាក់​​​នេះ​​​​​​។​​​

លោក​​​មាន​​​ប្រសាសន៍​​​ថា​​​ លោក​​​សង្ឃឹម​​​ថា នឹង​​​ប្រមូល​​​ផ្ដុំ​​​អ្នក​​​គាំទ្រ​​​ប្រមាណ​​​​​​៥០០​​​នាក់​​​​​​សម្រាប់​​​​​​ការ​​​ជួប​​​ជុំ​​​នេះ​​​ ហើយ​​​​​​​​​នឹង​​​ដាក់​​​​​​ញត្តិ​​​​​​ជូន​​​លោក​​​ សុរិយា ស៊ូបេឌី ប្រេសិត​​​សិទ្ធិ​​​មនុស្ស​​​​​​តំណាង​​​ឲ្យ​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​​​​​​​​​​​​​មក​​​កាន់​​​​​​កម្ពុជា​​​ ដែល​​​គ្រោង​​​​​​មក​​​ដល់​​​កម្ពុជា​​​កាលពី​​​​​​រសៀល​​​ម្សិលមិញ​​​​​​ សម្រាប់​​​​​​បេសកកម្ម​​​ស្វែង​​​រក​​​ការ​​​ពិត​​​​​ថ្មី​​​​​​បំផុត​​​របស់​​​​​​លោក​​​។

លោកស្រី​​​​​​ វ៉ាន​​​ ហៀលី (Wan-Hea Lee) ប្រធាន​​​​​​ការិយាល័យ​​​ឧត្តម​​​ស្នង​​​ការ​​​​​​សហ​​​ប្រជា​​​ជាតិ​​ប្រចាំ​​​កម្ពុជា​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អង្គ​​​ការ​​​សហប្រជាជាតិ​​​នឹង​​​ទទួល​​​​​​យក​​​ញត្តិ​​​នេះ​​​​​​ ប៉ុន្តែ​​​លោក​​​ស្រី​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​​​​​ថា តើ​​​​​​លោក​​​ សុរិយា ស៊ូបេឌី នឹង​​​ទៅ​​​ទីនោះ​​​​​​ដើម្បីជួប​​​​​​ជាមួយ​​​បាតុករ​​​ទាំង​​​នោះ​​​​​​ឬ​​​យ៉ាង​​​ណា​​​ទេ​​​។ ច្បាស់​​​​​​​ណាស់​​​ថា ការ​​​ជួប​​​ជុំ​​​បែប​​​នេះ​​​ គឺ​​​ជា​​​ការ​​​បំពាន​​​​​​ទាំងស្រុង​​​លើ​​​បម្រាម​​​​​​របស់​​​រដ្ឋាភិ​​​បាល​​​មិន​​​​​​ឲ្យ​​​មាន​​​​​​ការ​​​ប្រមូល​​​ផ្ដុំ​​​គ្នា​​​ជា​​​សាធារណៈ​​​។

ឧត្តម​​​សេនីយ៍​​ត្រី​​​ ខេង​​​ ទីតូ អ្នកនាំពាក្យ​​​កង​​​​​​រាជ​​​អាវុធ​​​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​ អាជ្ញាធ​​​រមាន​​​សមត្ថកិច្ច​​​​​​នឹង​​​មិន​​​អនុញ្ញាត​​​​​​ឡើយ​​​។ លោកបាន​​​​​​មាន​​​ប្រសាសន៍​​​ថា​​​ “ជា​​​ដំបូង​​​យើង​​​នឹង​​​​​​​​​ប្រាប់​​​ពួក​​​គេ​​​ឲ្យ​​​បំបែក​​​គ្នា​​​​​​ ប៉ុន្តែ​​​ប្រសិន​​​​​​បើ​​​ពួក​​​គេ​​​មិន​​​បំបែក​​​គ្នា​​​ទេ​​​ យើង​​​នឹង​​​ចាត់​​​វិធាន​​​ការ​​​​​​បំបែក​​​ពួក​​​គេ​​​។ អាជ្ញាធរ​​​​​​មាន​​​សិទ្ធិ​​​អនុវត្ត​​​ច្បាប់​​​និង​​​បទ​​​បញ្ជា​​​”។

ជា​​​​​​ការ​​​រួប​​​រួម​​​សាមគ្គី​​​គ្នា​​​ជាមួយ​​​សកម្ម​​​ជន​​​ទាំង​​​នេះ​​​ និង​​​​​​សាច់​​​ញាតិ​​​​​​​​​​​​នៃ​​​អ្នក​​​ជាប់ឃុំ​​​​​​ទាំង​​​២៣​​​នាក់​​​​​​តំណាង​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​១០០​​​នាក់​​​គ្រោង​​​នឹង​​​ជួប​​​ជុំ​​​គ្នា​​​​​​​​​​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​នៅ​​​ព្រឹក​​​នេះ​​​ ដើម្បី​​​ទាមទារ​​​ឲ្យ​​​ដោះ​​​លែង​​​​​​អ្នក​​​ជាប់​​​​​​ឃុំ​​​ទាំង​​​នេះ​​​ និង​​​ដើម្បី​​​អំពាវ​​​នាវ​​​ឲ្យ​​​រដ្ឋាភិបាល​​​បញ្ចប់​​​​​​នូវ​​​អ្វី​​​ដែល​​​ពួក​​​គេ​​​ហៅ​​​ថា ការ​​​ប្រើ​​​ប្រាស់​​​កម្លាំង​​​បង្ក្រាប​​​ហួស​​​ហេតុ​​​ពី​​​សំណាក់​​​រដ្ឋាភិបាល​​​​​​៕ សុខុម​​​

(រាយការណ៍​​​បន្ថែម​​​ដោយ​​​ Zsombor Peter)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស