38 C
Phnom Penh

អតីតមហាសេដ្ឋីរុស្ស៊ី​​​ត្រូវ​​​ដោះលែង​​​​​​ និង​​​​​​មិន​​​ត្រូវ​​​បានធ្វើ​​​បត្យាប័ន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ​​​ សាលាឧទ្ធរណ៍​​​​​​បាន​​​សម្រេច​​​ដោះ​​​លែង​​​​​​ពាណិជ្ជករ​​​រុស្ស៊ី​​​ សេរ​​​ហ្គេ ប៉ូឡុនស្គី ដែល​​​កំពុង​​​ប្រឈម​​​នឹង​​​​​​សវនាការ​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កំណើត​​​របស់​​​​​​គាត់​​​តាម​​​ការ​​​ចោទ​​​ប្រកាន់​​​​​​ពី​​​បទ​​​កេង​​​​​​បន្លំ​​​ប្រាក់​​​ជា​​​ច្រើន​​​លាន​​​​​​ដុល្លារ ហើយ​​​បាន​​​​​​ផ្អាក​​​ការ​​​ធ្វើ​​​បត្យាប័ន​​​​​​គាត់​​​ទៅ​​​កាន់​​​ទីក្រុង​​​មូស្គូ​ ដោយ​​​​​​លើក​​​ឡើ​​​ង​​​ថាជា​​​ដំបូងម ហាសេដ្ឋី​​​អភិវឌ្ឍន៍​​​អចលនទ្រព្យ​​​វ័យ​​​៤១​​​ឆ្នាំ​​​រូប​​​នេះ​​​​​​ត្រូវ​​​ប្រឈម​​​​​​នឹង​​​តុលាការ​​​​​​កម្ពុជា​​​ សិន​​​ចំពោះ​​​ការ​​​ជាប់ពាក់​​​ព័ន្ធ​​​របស់​​​គាត់​​​នៅ​​​ក្នុង​​​​​​សំណុំ​​​រឿង​​​ប្រើ​​​អំពើ​​​ហិង្សា​​​មួយ​​​កាល ពី​​​ឆ្នាំ​​​២០១២។

លោក​​​ ប៉ូឡុនស្គី ដែល​​​បាន​​​ស្វាគមន៍​​​សេចក្ដី​​​សម្រេច​​​របស់​​​តុលាការ​​​​​​ដោយក្ដី​​​រីករាយ បាន​​​​​​ខិត​​​ខំ​​​​​​ពុះពារ​​​យ៉ាង​​​ខ្លាំង​​​ ដើម្បី​​​ជំទាស់​​​នឹង​​​ការ​​​ធ្វើ​​​បត្យាប័ន​​​គាត់​​​ទៅ​​​ប្រទេស​​​រុស្ស៊ី ហើយ​​​បាន​​​​​​សន្យា​​​វិនិយោគទុន​​​រាប់​​​រយ​​​លាន​​​ដុល្លារ​​​​​​ប្រសិន​​​បើ​​​គាត់​​​​​​ត្រូវ​បាន​​​អនុញ្ញាត​​​ឲ្យ​​​ស្នាក់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា។​​​​​​

ដោយ​​​រក​​​ប្រាក់​​​​​​ចំណេញ​​​បាន​​​យ៉ាង​​​ច្រើន​​​​​​ក្រាស់​​​ក្រែល​​​នៅ​​​ក្នុង​​​វិស័យ​​​អចលន​​​ទ្រព្យ​​​ក្នុង​​​ប្រទេស​​​រុស្ស៊ី​​​ មុន​​​ពេល​​​​​​ខាត​​​បង់​​​​​​ប្រាក់​​​​​​រាប់​​​ពាន់​​​លាន​​​ដុល្លារ​​​​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំ​​​ថ្មីៗ​​​នេះ​​​ លោក​​​ ប៉ូឡុន​​​ស្គី​​​ បាន​​​ច្រាន​​​ចោល​​​ការ​​​ចោទ​​​ប្រកាន់​​​មក​​​លើ​​​រូប​​​គាត់​​​នៅ​​​ក្នុង​​​ប្រទេស​​​រុស្ស៊ី ហើយ​​​បាន​​​លើក​​​ឡើង​​​​​​ថា គាត់​​​នឹង​​​មិន​​​ទទួល​​​បាន​​​សវ នាការ​​​យុត្តិធម៌​​​ឡើយ​​​នៅ​​​ទីនោះ​​​ ដោយ​​​សារ​​​តែ​​​ពាក្យ​​​បណ្ដឹង​​​​​​ទាំង​​​នោះ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ហេតុ​​​ផល​​​នយោបាយ។

មិន​​​យូរ​​​ប៉ុន្មាន​​​មុន​​​ពេល​​គាត់​​​ត្រូវ​​​ចាប់​​​ខ្លួន​​​កាលពី​​​ខែ​​​វិច្ឆិកា លោក​​​ ប៉ូឡុនស្គី បានបង្ហោះ​​​វីដេអូ​​​ឃ្លីប​​​មួយ​​​នៅ​​​លើ​​​ទំព័រ​​​ហ្វេសប៊ុក​​​ដោយ​​​បង្ហាញ​​​ពី​​​សកម្មភាព​​​មន្ត្រី​នគរបាល​​​​​​កម្ពុជា​​​ជាន់​​​ខ្ពស់​​​មួយ​​​រូប​​​ ទាម​​​ទារ​​​ប្រាក់​​​មួយ​​​លាន​​​ដុល្លារ​​​ ដើម្បី​​​ជួយ​​​សម្រួល​​​ថា តើ​​​អាច​​​​​​អនុញ្ញាត​​​ឲ្យ​​​គាត់​​​​​​ស្នាក់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា និង​​​គេច​​​ផុត​​​​​​ពីការ​​​ធ្វើ​​​បត្យាប័ន​​​បានឬ​​​យ៉ាងណា​​​។

លោក​​​ សេង​​​ សីុវុត្ថា ចៅក្រមប្រធាន​​​ក្រុម​​​ប្រឹក្សា​​​​​​ជំនុំជម្រះនៅ​​​សាលា​​​ឧទ្ធរណ៍​​​បាន​​​មាន​​​ប្រសាសន៍​​​កាលពីម្សិលមិញ​​​ថា “យើង​​​​​​បាន​​​សម្រេច​​​ផ្អាក​​​ការ​​​​​​ធ្វើ​​​បត្យាប័ន​​​គាត់​​​ ដោយ​​​សារ​​​តែ​​​យើង​​​ចង់​​​​​​ឲ្យ​​​ដោះ​​​ស្រាយ​​​សំណុំ​​​រឿង​​​គាត់​​​នៅ​​​ក្នុង​​​សាលា​​​ដំបូង​​​ខេត្ត​​​ព្រះសីហនុ។​​​​​​ យើង​​​ទទួល​​​បានដំណឹង​​​ថា តុលាការ​​ ​[ខេត្ត​​​ព្រះ​​​សីហនុ] នឹង​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​រឿង​​​ក្តី​​​នេះ​​​នៅ​​​ដំណាច់​​​ខែ​​​នេះ​​​”។

កាល​​​ពី​​​ខែ​​​មករា​​​ ឆ្នាំ២០១៣ សាលា​​​ដំបូង​​​ខេត្ត​​​ព្រះសីហនុ បាន​​​​​​ចោទ​​​ប្រកាន់​​​លោក​​​ ប៉ូឡុន​​​ស្គី និង​​​ជន​​​រួម​​​ជាតិ​​​​​​រុស្ស៊ី​​​ផ្សេង​​​​​​ទៀត​​​ពី​​​បទប្រើ​​​អំពើ​​​ហិង្សា​​​ បន្ទាប់ពី​​ពួក​គេ​​​​បាន​​​យក​​​កាំបិត​​​គំរាម​​​​​​ប្រជាពលរដ្ឋ​​​កម្ពុជា​​​ប្រាំមួយ​​​នាក់ហើយ​​​បង្ខំ​​​ឲ្យ​​​ពួក​​​គេ​​​លោត​​​ពី​​​ទូក​​​ទៅ​​​ក្នុង​​​សមុទ្រ​​​នៅ​​​ឯ​​​នាយ​​​ឆ្នេរ​​​ខេត្ត​​​ព្រះសីហនុ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៣០ ខែ​​​ធ្នូ​​​ ឆ្នាំ​​​២០១២។

លោក ប៉ូឡុនស្គី ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​​​​ពី​​​បទ​​​ប្រព្រឹត្តអំពើ​​​អនាចារ​​​ ប៉ុន្តែ​​​ត្រូវ​​​បាន​​​​​​ធានា​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​កាលពីខែ​​​មេសា​​​។ កាល​​​ពី​​​ខែ​​​កក្កដា តុលាការ​​​មួយ​​​ក្នុង​​​ប្រទេស​​​រុស្ស៊ី​​​ បាន​​​​​​ចោទ​​​ប្រកាន់​​​លោក​​​​​​ ប៉ូឡុន​​​ស្គី ដោយ​​​កំបាំង​​​មុខ​​​ចំពោះ​​​ការ​​​ជាប់​​​ពាក់ព័ន្ធ​​​របស់​​​គាត់​​​ក្នុង​​​ករណី​​​កេង​​​បន្លំ​​​ប្រាក់​​​ចំនួន​​​១៧៦​​​លាន​​​ដុល្លារ​​​ ពី​​​វិនិ​​​យោគិន​​​​​​ប្រមាណ​​​៨០​​​នាក់​​​នៅ​​​ក្នុង​​​​​​គម្រោង​​​សាង​​​សង់​​​មួយ​​​​​​ក្នុង​​​ទី​​​ក្រុង​មូស្គូ។ គាត់បាន​​​ជាប់​​​ឈ្មោះ​​​ក្នុង​​​បញ្ជី​​​ជន​​​ដែល​​​​​​នគរ​​​បាល​​​​​​អន្តរ​​​ជាតិ​​​​​​អាំង​​​ទែ​​ប៉ូល​​​ ចង់​​​ចាប់​​​​​​ខ្លួន​​​បំផុត​​​កាលពី​​​ខែតុលា​​​ និង​​​​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ពេល​​​​​​កំពុង​​​​​​ព្យាយាម​​​រត់​​​គេច​​​ពី​​​ការ​​​ចាប់ខ្លួន​​​នៅ​​​លើ​​​កោះ​​​រ៉ុង​​​ នៅ​​​ឯនាយ​​​ឆ្នេរ​​​ខេត្ត​​​ព្រះសីហនុ​​​ កាល​​​ពី​​​ខែ​​​វិច្ឆិកា។

អំឡុង​​​សវនាការ​​​​​​បិទ​​​ទ្វារ​​​រយៈ​​​ពេល​​​ប្រាំ​​​នាទី​​​កាល​​​ពី​​​ម្សិលមិញ​​​ ដែល​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ត្រូ​​​វ​​​​​​អើត​​​សម្លឹង​​​មើល​​​ពី​​​ខាង​​​ក្រោយ​​​បង្អួច​​​​​​ លោក​​​ ប៉ូឡុន​​​ស្គី​​​ ឈរ​​​និ​​​ង​​​​​​មិន​​​និយាយ​​​អ្វី​​​ទាំងអស់​​​ ប៉ុន្តែ​​​គាត់​​​បាន​​​ញញឹម​​​ពព្រាយ​​​ ខណៈ​​​​​​ពេល​​​ចៅ​​​ក្រម​​​ប្រធាន​​​ក្រុម​​​ប្រឹក្សា​​​ជំនុំ​​​ជម្រះ​​​អាន​​​សាល​​​ដីកា​​​​​​របស់​​​​​​តុលាការ​​​​​​។ ពេល​​​ចេញ​​​ពី​​​​​​សាល​​​សវនាការ​​​​​វិញ​​​ លោក​​​ ប៉ូឡុនស្គី ​​​ ដែល​​​​​​ស្លៀក​​​ពាក់​​​​​​ខោអាវ​​​ឈុត​​​ធំ​​​ពណ៌​​​ប្រផេះ​​​ និង​​​អាវ​​​កឹប​​​ឡេវពណ៌​​​ស្វាយ​​​ខ្ចី​​​​​​គ្មាន​​​ក្រវ៉ាត់​​​ក​​ក្នុង​​​ទឹកមុខ​​សប្បាយ​​​រីករាយ​​​​បាន​​​និយាយ​​​ថា គាត់​​​គ្រោង​​​នឹង​​​​​​​​​​​​ចាប់​​​ផ្ដើម​​​គម្រោង​​​អភិវឌ្ឍន៍​​​ទ្រង់ទ្រាយ​​​ធំ​​​មួយ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា ពីព្រោះ​​​ពេលនេះ​​​គាត់មាន​​​សេរី​​​ភាព​​​វិញ​​​ហើយ​​​។

គាត់​​​និយាយ​​​ថា “ខ្ញុំ​​​រីករាយ​​​ណាស់​​​នៅ​​​ថ្ងៃ​​​នេះ​​​ ខ្ញុំ​​​ឈ្នះ​​​​​​ហើយ​​​។ ពេល​​​នេះ​​​ខ្ញុំ​​​ត្រូវ​​​ការ​​​ពេល​​​វេលា​​​ខ្លះ​​​សម្រាប់​​​គិត​​​​​​​​​បន្ត​​​ជំហាន​​​ឆ្ពោះ​​​ទៅមុខ​​​​​​។ ខ្ញុំ​​​នឹង​​​ស្នាក់​​​នៅ​​​ប្រទេស​​​កម្ពុជា​​​​​​ រង់ចាំ​​​សំណុំ​​​រឿង​​​មួយ​​​ផ្សេង​​​ទៀត​​​ចាប់​​​ផ្ដើម​​​ដំណើរ​​​ការ​​​ ​​​និតិវិធី​​​ហើយ​​​សម្រេច​​​ចាប់​​​ផ្ដើម​​​គម្រោង​​​អភិ​​​វឌ្ឍន៍​​​ដ៏​​​ធំ​​​មួយ​​​នៅ​​​កម្ពុជា​​​។​​​ វា​​​ជា​​​គម្រោង​​​​​​ដ៏​​​ធំ​​​​​​ជា​​​មួយ​​​នឹង​​​កោះ​​​ចំនួន​​​ប្រាំ​​​បី​​​ និង​​​មាន​​​តម្លៃ​​​ជា​​​​​​ទឹក​​​ប្រាក់​​​យ៉ាង​​​ហោច​​​ណាស់​​​​​​ប្រហែល​​​៨០០​​​លាន​​​ដុល្លារ​​​​​​។ ប្រហែល​​​​​​​​​ជា​​​យ៉ាង​​យូរ​​​បំផុ​​​ត​​​ពី​​​រ​​​ខែ​​​ទៀត​​​ ខ្ញុំ​​​នឹង​​​​​​បង្ហាញ​​​គម្រោង​​​​​​នេះ​​​”។  អំឡុង​​​​​​​​​សវនាការ​​​​​​ដំបូង​​​​​​នៅ​​​សាលា​​​ឧទ្ធរណ៍​​​កាលពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ លោក​​​ ប៉ូឡុនស្គី និយាយ​​​ថា ប្រសិន​​​បើ​​​​​​គាត់​​​ត្រូ​​​វបាន​​​អនុញ្ញាត​​​ឲ្យ​​​ស្នាក់នៅ​​​ប្រទេស​​​កម្ពុជា​​​​​​ គាត់​​​នឹង​​​បោះ​​​ទុន​​​វិនិយោគ​​​​​​នៅ​​​ទី​​​នេះ​​​រហូត​​​ដល់​​​ទៅ​​​១.០០០​​​លាន​​​ដុល្លារ​​​។

កន្លង​​​មក​​​ លោក​​​ ប៉ូឡុន​​​ស្គី បាន​​​រក្សា​​​ភាព​​​​​​ស្ងាត់​​​ស្ងៀម​​​​​​មិន​​​និយាយ​​​ពី​​​ការ​​​​​​វិនិយោគ​​​របស់​​​គាត់​​​​​​នា​​​ពេល​​​អនាគត​​​ទេ​​​ ប៉ុន្តែ គាត់​​​បាន​​​លើក​​​ឡើង​​​ថា គាត់​​​​​​បាន​​​និ​​​ង​​​កំពុង​​​​​​ធ្វើ​​​​​​កិច្ច​​​ការ​​​​​​លើ​​​​​​គម្រោង​​​​​​មួយ​​​​​​ដែល​​​គេស្គាល់​​​ថា Polonium ។

លោក​​​ បែន​​​សុន​​​ សម័យ​​​ ដែល​​​ជា​​​មេធាវី​​​មួយ​​​រូប​​​តំណាង​​​ឲ្យ​​​​​​លោក​​​ ប៉ូឡុន​​​ស្គី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា កូន​​​ក្ដី​​​របស់​​​លោក​​​​​​នឹង​​​ស្នាក់នៅ​​​បន្ត​​​​​​ក្នុង​​​ប្រទេស​​​នេះ​​​ “ដើម្បី​​​ជួយ​​​​​​ដល់​​​កម្ពុជា​​​”។ លោក​​​បាន​​​មានប្រសាសន៍​​​ថា “គាត់​​​​​​នឹង​​​ស្នាក់​​​នៅ​​​ទីនេះ​​​ដើម្បី​​​ជួយ​​​​​​ដល់​​​កម្ពុជា​​​ ពីព្រោះ​​​​​​គាត់​​​ជា​​​មនុស្ស​​​ចិត្ត​​​ល្អ​​​ខ្លាំង​​​ណាស់​​​ ហើយ​​​ខ្ញុំ​​​នឹង​​​ជួយ​​​រក​​​ប្រពន្ធ​​​ឲ្យ​​​គាត់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​”។ លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា “ប្រទេស​​​កម្ពុជា​​​គ្មាន​​​សន្ធិសញ្ញា​​​ធ្វើ​​​បត្យាប័ន​​​ជាមួយ​​​ប្រទេស​​​រុស្ស៊ីទេ​​​ ដូច្នេះ​​​តាម​​​ផ្លូវ​​​ច្បាប់​​​ កម្ពុជា​​​ មិន​​​ត្រូវ​​​បាន​​​តម្រូវ​​​ឲ្យ​​​បញ្ជូន​​​លោក​​​ ប៉ូឡុនស្គី​​​ ទៅ​​​កាន់​​​ទីក្រុង​​​មូស្គូ​​​ឡើយ​​​”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស