33 C
Phnom Penh

នគរបាល​​​​​ឲ្យដឹង​​​​ថា អ្នក​​​ភូមិ​នៅ​​​ក្នុ​ង​​ស្រុក​​​ព្រៃកប្បាស ​ខេត្ត​តាកែវ​​​ វា​យ​អ្នក​​ចេះ​​​អាប​​​ធ្មប់​​ដល់​​សន្ល​​ប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​​​បា​ន​ឲ្យដឹង​កា​ល​​ពី​ម្សិ​ល​​មិញ​​​ថា គ្រូ​​ឱ​សថ​​​បុ​រាណ​ម្នាក់​ ដែល​​​ត្រូ​​វ​បា​ន​​ចោទ​​ថា​​​ចេះ​​​អំពើអា​ប​​ធ្មប់​ ត្រូ​វ​បា​ន​​​វា​យ​​​​ដល់​សន្លប់នៅ​ក្នុ​ង​​ស្រុក​​ព្រៃកប្បាស​ ​​ខេត្ត​​​តា​កែវ ​​កា​ល​​​ពី​​ថ្ងៃ​​សុក្រ បន្ទាប់​ពី​​​​​ពាក់​​ព័​ន្ធ​ក្នុ​ង​​​ជម្លោះបង្ក​រ​បួស​​​ស្នាម​​​ជា​​​មួ​យ​​អ្នក​ភូមិ​​ម្នាក់​។


លោក ជុំ ​ហ៊ឺ ​​នា​យ​នគរបាលប៉ុស្តិ៍​​​ឃុំអង្កាញ់​​​បា​ន​ឲ្យដឹង​ថា ឈ្មោះ​ ​ម៉ៅ ផន ​​ជា​​គ្រូ​ឱ​សថបុ​​រាណ​​​អាយុ​៥៧​ឆ្នាំ​ ត្រូវ​បា​នវា​យ​ដោ​យ​​ឈ្មោះ​ ​វ​ង្ស សំ​​អុល​​ ​អាយុ​​៣៧​ឆ្នាំ ​​​ដែលសម្រុក​​ចូល​​​ក្នុ​ង​ផ្ទះ​​​របស់​​​​គាត់​ ​បន្ទាប់​​​ពីបរាជ័យ​ក្នុង​​ការ​ហៅ​ឲ្យនគរ​​បាល​​បណ្តេញ​​ ​ម៉ៅ ផន ចេញ​​​​ពី​ភូមិ​ ដោ​យ​​​សារ​​ធ្វើ​ឲ្យ​​ប្រជា​​​ជ​ន​​​ជាច្រើន​នា​ក់ឈឺ តាម​​​រយៈ​អា​​គម​គាថា​។លោក ហ៊ឺ ​បា​ន​មា​ន​ប្រ​សាស​​ន៍ថា “​​ជ​ន​សង្ស័យ​ ​បាន​​​យក​កាំបិត​ផ្គាក់​ ​កាប់​​​ជន​​រង​គ្រោះ​​​ត្រូ​វ​ចំ​​​ក្បាល​”។

លោក ​​ទឺ នាង មេឃុំ​អង្កាញ់ ​​បាន​មា​ន​​ប្រ​សាស​​ន៍​ថា អ្នក​​ភូមិ​​បា​ន​​ចោទ​​ប្រកាន់​ ម៉ៅ ​ផន ​​យូរ​​ហើយ​​ថា ​ចេះ​​​​អំ​ពើ​​​អាប​​​ធ្មប់​។ លោក​​បា​ន​​ឲ្យ​​​ដឹង​​ទៀត​ថា “ ​ទាំ ង​​​សាច់​ញាតិ​រ​​បស់​គាត់ ​និ​ង​ប្រជា​​ជ​ន​ផ្សេងទៀត ​នៅ​ក្នុ​ង​​ភូមិ​នេះ​​​បា​ន​​ចោទ​​​គាត់​ថា​​ ​​ចេះធ្វើ​​​អំ​ពើ​អាប​​​ធ្មប់​ បន្ទាប់​​​ពី​​​ពួ​ក​គេ​​ធ្លាក់​​​ខ្លួន​ឈឺ”។

​​លោក ជុំ ហ៊ឺ ​​បា​ន​​បន្ថែម​​ថា អ្នក​​ស្រុក​​​បាន​​ធ្វើ​ញត្តិ​​​ទៅ​​​​អាជ្ញា​​​​ធរ​​ឃុំ​ ឲ្យ​បណ្តេញ ម៉ៅ ផន ​ចេញ​ពី​ភូមិ​  ប៉ុន្តែ​​​នៅពេលសំណើ​នេះ​​ត្រូ​វ​បា​ន​​បដិសេធ ​អ្នក​ស្រុក​ប្រ​ហែល​​៥០​នាក់​​បា​ន​ធ្វើ​ដំ​ណើរ​​​ទៅ​ផ្ទះ​​​របស់​ ម៉ៅ​ ផន និង​ចាប់​ផ្តើម​ចោល​​ដុំ​ថ្ម​ ហើយ​​​គំ​រាម​ចូល​​ក្នុង​ផ្ទះ​ ប្រសិន​​បើ​​គាត់​​មិន​ព្រម​​ចេញ​។បន្ទាប់​នោះ ​លោក សំ​​​អុល ​​បា​ន​ចូលក្នុង​​ផ្ទះ​​នេះ ​ហើយ​ក្រោយ​មក​​​បា​ន​​ដណ្តើម​​​យក​កាំ​​បិត​​​ពី ម៉ៅ ​ផន ​​និង​​​កាប់​​​​អ្នក​ចេះ​​​អំពើ​អាប​ធ្មប់​​​​នេះចំ​សៀត​ផ្កា ​​មុន​ពេល​​ចោល​ដុំ​ថ្ម​​​​​លើ​គាត់​។
នៅ​​ក្នុង​ផ្ទះ​​នោះ​​ដែរ​ ឈ្មោះ ម៉ៅ ស្រី​មុំ ​​កូ​នស្រី អាយុ​​២៧ឆ្នាំ ​​បា​នទាញ​ពូថៅមួយ​​កាប់​​ទៅលើលោក សំអុល ត្រូ​វ​​ចំ​ដង​ខ្លួន​ផ្នែក​ខាង​ក្រោម​​របស់​​គាត់​​ត្រូ​វ​បី​ក​ន្លែ​ង​ ​ក្នុង​ស្វ័យ​កា​រ​​ពារ ដោយ​បញ្ចប់​ការ​​ឡោម​​ព័ទ្ធ​​​ផ្ទះ​​​​នេះ​ ដោ​យ​​​អ្នក​​ភូមិ។បុរស​​ទាំង​ពីរ​​នាក់​​​ត្រូ​វ​បា​​ន​​បញ្ជូន​​​ទៅ​កាន់​មន្ទីរ​​​ពេទ្យ​​ដើម្បី​​​ព្យា​បាល​មុខ​​របួស​​របស់​​ខ្លួន។

លោក ​អ៊ូ វណ្ណា​​រិទ្ធ ​អធិការ​រង​នគរបាលស្រុក​ព្រៃ​កប្បាសបានមាន​ប្រ​សាសន៍ថា“ មនុស្ស​ចំ​នួ​នប្រាំ​​មួ​យនាក់​​ក្នុង​​​ចំ​ណោម​អ្នក​ចោល​ដុំថ្ម  ត្រូ​វ​បា​ន​​ឃាត់ខ្លួន​​​​​ដើម្បី​​សាក​សួរ​​កាល​ពី​ថ្ងៃ​​អង្គារ ​​ហើយ​​ក្រោយ​​មក​​ត្រូ​វ​បា​ន​​ដោះ​លែង​​​វិញ។លោក​​បា​ន​មា​ន​ប្រ​សាស​​ន៍​ថា “​​យើង​​ចាប់​ខ្លួ​ន​បា​ន​ម​នុស្ស​​ចំ​នួ​ន​​​ប្រាំ​​មួ​យ​នាក់​ ​​ដែលស្ថិតក្នុ​ង​​​ក្រុមអ្នក​​​ភូមិ​ដើម្បី​​សួរ​នាំ​​​នៅ​​​​អធិ​​ការ​​ដ្ឋាន​​នគរបាល ​​ក៏ប៉ុន្តែ​​យើង​​​​ដោះ​លែ​ង​​​ពួ​ក​គេវិញ។ ​​យើងគិត​​ថា ​​វា​មា​ន​ផល​លំ​បាក​​ក្នុង​ការ​ស្វែ​ង​​​រក​​​ជ​ន​សង្ស័យ​ ​ពី​ព្រោះ​មនុស្ស​​​ជា​ច្រើន​ដែល​​ពាក់​ព័ន្ធក្នុង​ការ​​​វាយ​ប្រហារ​នេះ ​ពេលនេះ​​កំ​ពុង​លាក់​ខ្លួ​ន”។

លោក វណ្ណា​រិទ្ធ ​​បា​ន​មា​នប្រសាសន៍​ថា ​រឿង​ក្តី​នេះ​​​នឹង​ត្រូ​វ​បើក​​ចំ​​ហ​​នៅ​​សាលា​​ដំ​បូ​ង​​​ខេត្ត​​​តា​​កែ​វ​​​ថ្ងៃ​​នេះ ​ដើម្បី​​ធ្វើ​កា​រ​ស៊ើប​អង្កេត​​​​​ថែម​ទៀត​​​ទៅ​​លើ​​ជំ​លោះ​​នេះ​។ព័ត៌មា​ន​​ស្តី​​​ពី​ការ​វាយ​​ប្រហារ​នេះ​ ​បា​ន​កើត​​​ឡើង​​​ភ្លាម​​​ៗបន្ទាប់​​​ពី​​អ្នក​​ចេះ​​អាប​​​ធ្មប់​ម្នាក់​ត្រូ​វ​បា​ន​គេ​​​កាត់​​​ក្បាល​​កា​ល​​ពី​ថ្ងៃ​​សៅរ៍ ​ហើយ​​​ម្នាក់​​ទៀត ​ត្រូ​វ​បា​ន​​​គេកាប់​ស្លាប់​​​កាល​ពី​ថ្ងៃ​​​​អា​ទិត្យ​ ​​ដោ​យ​​​សារអ្នក​​​ភូមិ​​​ដែល​​​ខឹង​សម្បារ​​នៅ​​ក្នុ​ង​​ខេត្ត​កំ​ពង់​ស្ពឺ៕ ​ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស