28 C
Phnom Penh

ក្រុម​មន្ត្រី​​កម្ពុជា​មិន​បញ្ចេញ​ព័ត៌មាន​បន្ទាប់​ពី​ការ​ធ្វើ​ទស្ស​នកិច្ច​របស់​មន្ត្រី​អន្តោប្រវេសន៍​​អូស្ត្រាលី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​រដ្ឋាភិបាល​​​និង​​​​​​មន្ត្រី​​​ទទួល​​​បន្ទុក​​​ជន​​​ភៀស​​​ខ្លួន​​​មិន​​​​បញ្ចេញ​ព័ត៌​មាន​ទេ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ បន្ទាប់ពី​​​​​​​​​កិច្ច​​​ពិភាក្សា​​​បិទ​​​ទ្វារ​​​​​​ជិត​​​​​​នៅ​​​ក្នុង​​​ទីក្រុង​​​ភ្នំពេញ​​​រវាង​​​​​​​​​លោក​​​ ស្គុត​​​ ម៉ូរីសុន​​​ រដ្ឋ​មន្ត្រី​​​​ក្រសួង​​​​​​អន្តោប្រវេសន៍​​​​​​អូស្ត្រាលី និង​​​លោក​​​ ស ខេង​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​​​​កម្ពុជា​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍។

កាល​​​ពី​​​ខែ​​​កុម្ភៈ​​​​​​ លោក​​​ស្រី​​​ ជូលី ប៊ីសប់ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការបរទេស​​​អូស្ត្រាលី​​​បាន​​​ស្នើ​​​ឲ្យ​​​កម្ពុជា​​​ពិចារណា​​​ទទួល​​​យក​​​​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​នៅ​​​ក្នុងប្រទេស​​​អូស្ត្រាលី​​​។

មន្ត្រី​​​កម្ពុជា​​​បួន​​​រូប គឺ​​​លោក​​​ តាន់ សុខវិជ្ជា  ដែល​​​ជា​​​ប្រធាន​​​ការិយាល័យ​​​ជន​​​​​​ភៀសខ្លួន​​​របស់​​​រដ្ឋាភិបាល​​​ លោក​​​ កុយ គួង​​​ អ្នក​​​នាំពាក្យ​​​ក្រសួង​​​ការ​​​បរទេស​​​ ឧត្ត​​​ម​​​សេនីយ៍ឯក ខៀវ សុភ័គ អ្នក​​​នាំពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​ និង​​​លោក​​​ ផៃ ស៊ីផាន អ្នក​​​​​​នាំពាក្យ​​ទីស្ដី​​​ការ​​​គណៈរដ្ឋមន្ត្រី​​​​​សុទ្ធ​​​តែ​​​បាន​​​និយាយ​​​ថា ពួក​​​គាត់​​​មិន​​​មាន​​​ព័ត៌​​​មាន​​​អំពី​​​កិច្ច​​​ពិភាក្សា​​​នេះ​​​។

ស្ថាន​​​ទូត​​​អូស្ត្រាលី​​​ និង​​​​​​ការិយាល័យ​​​របស់​​​​​​លោក​​​ ម៉ូរីសុន​​​ បាន​​​ចេញ​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​ដូចគ្នា​​​ ដោយ​​​លើក​​​ឡើង​​​ថា កិច្ច​​​ពិភាក្សា​​​នេះ​​​​​​​​​បន្ត​​​​​​ពិភាក្សា​​​អំពី​​​​​​កិច្ច​​​សហប្រតិបត្តិ​​​ការ​​​ក្នុង​​​តំបន់​​​​​​ស្ដី​​​ពី​​​​​​បញ្ហា​​​រត់​​​ពន្ធ​​​។​​​

សមាជិក​​​ព្រឹទ្ធសភា​​​ សារ៉ា​​​ហាន​​​​​​សុន​​​​​​ យ៉ុង​​​ អ្នក​​​នាំពាក្យ​​​ផ្នែក​​​អន្តោ​​​ប្រវេ​​​សន៍​​​របស់​​គណបក្ស​បៃតង​​​​អូស្ត្រា​​​លី​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​មួយ​​​ថា សំណើ​សុំ​​​​យក​​​ជន​​​ភៀស​​​ខ្លួន​​​​​​មក​​ទម្លាក់​ចោល​​​​​នៅកម្ពុជា​​​ គឺ​​​​ជា​ការ​មិន​​​មាន​​​ការ​​​​​​ទទួល​​​ខុសត្រូវ​​​និង​​​មិន​​​សម​​​ហេតុផល ហើយ​​​ថា ប្រទេស​​​កម្ពុជា​​​កំពុង​​​ទទួល​​​​​​នូវ​​កែវ​ស្រា​ពុល​ក្នុង​​​​ការ​​​ទទួល​​​​​​​​​យក​​​ជន​​​ភៀស​​​ខ្លួន​​​ទាំង​​​នេះ​​​។

លោក​​ស្រី​​​ ដេននីស ខូក​​ឡែន​​​ ប្រធាន​​​អង្គ​​​ការ​​​សេវា​​​ជន​​​​​​ភៀស​​​ខ្លួន​​​ព្រះ​​​យេស៊ូ បាន​​​និយាយ​​​ថា លោក​ស្រី​​​​​​មាន​​​កង្វល់​​​ធំៗ​​​ពីរ​​​​ប្រសិន​​​បើ​​​កិច្ច​​​ព្រម​​​ព្រៀង​នេះ​​​​​​​ត្រូវ​​​ជាប់​​​គាំង​​។ “កង្វល់​​​មួយ​​​​​​ គឺ​​​ថា  អូស្ត្រាលី​​​​​​ដែល​​​មាន​​​លុយ​​​និង​​​​​​ដី​​​ទំនេរ​​​ច្រើន​​​កំពុង​​​យក​​​មនុស្ស​​​ទៅ​​​​បោះ​ចោល​​​នៅ​​​ក្នុង​​​ប្រទេស​​​ ដែល​​​​​​ប្រជាពលរដ្ឋ​​​​របស់​ខ្លួន​កំពុង​​​រស់​​​​​​ក្រោម​​​បន្ទាត់​​​នៃ​​​ភាព​​​ក្រីក្រ​​​និង​​​​​​មិន​​​មាន​​​ដី​​​ទំនេរ​​​​​​ច្រើន​​​”។

លោក​​​​ស្រី​​​​​​បាន​​​និយាយ​​​ថា លោក​​​ស្រី​​​ក៏​​​ព្រួយ​​​បារម្ភដែរ​​​ថា ស្ថានភាព​​​នយោ​​​បាយ​​​និង​​​សិទ្ធិ​​​មនុស្ស​​​​​​នៅ​កម្ពុជា​​​​មិន​​​ល្អ​​​ទេ ហើយ​​​ថា នេះ​​​គ្រាន់​​​តែ​​​ជា​​​​​​ការ​​​បន្ថែម​​​មនុស្ស​​​មួយ​​​ក្រុម​​​ទៀត​​​ ដែល​​​ភាគ​​​ច្រើន​​​មិន​​​ចង់​​​ទៅ​​​រស់​​​​នៅ​​​កម្ពុជា ឲ្យ​ទៅ​រស់​នៅ​​​​​​លាយឡំគ្នា​​​នៅ​​​ទីនោះ​​​។

នេះ​កំពុង​​​ធ្វើ​​​ឲ្យ​​​​​​ភាព​​​​តាន​​​តឹង​​​​​​​​​របស់​​​រដ្ឋាភិ​​​បាល​​​​​​​​​ដែល​​​​​​មាន​​​បញ្ហា​​​រួច​​​ហើយ​​​កាន់​​​តែ​​​​​​​ធ្ងន់​ធ្ងរ​ទៅៗ។​​​ កាល​​​ពីមុន​​​ប្រទេស​​​កម្ពុជា​​​បាន​​​បញ្ជូន​​​​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​វីហ្គួ​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​​​​ចិន​​​ ​​​និង​​​​​​បញ្ជូន​​​​​​​​​កុល​​​សម្ព័ន្ធ​​​​​​​​​ភ្នំ​​​ម៉ុង​​​តា​​​ញ៉ា​​​ ត្រឡប់​​​ទៅ​​​ប្រទេស​​​វៀត​​​ណាម​​​ ដែល​នៅ​​ទីនោះ ​​​ក្រុម​​ជន​ភៀស​ខ្លួន​​​ទាំង​​​ពី​​​រ​ត្រូវ​​​បាន​​​ធ្វើ​​​ទុក​​​​​​​​​បុកម្មេញ​​​​​​៕ គឹមហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស