32 C
Phnom Penh

អាងស្តុកទឹកសេសាន២ក្លាយជាកន្លែងលាងឈើខុសច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្រុក​​​សេសាន, ខេត្ត​​​ស្ទឹង​​​ត្រែង​​​-រថយន្ត​​​​​​ធុន​​​ធំប្រឡា​​​ក់​​​ដី​​​ស្រមក​​​ដែល​​​ដឹក​​​ឈើ​​​ប្រណីត ធ្វើ​​​ដំណើរ​​​ទៅ​​​មក​​​ៗ​​​​​​មិន​​​ដាច់​​​តាម​​​ផ្លូវ​​​ដី​​​ក្រហម​​​ក្នុង​​​ស្រុក​​​ដែល​​​មាន​​​ការ​​​កាប់​​​បំផ្លាញ​​​ព្រៃ​​​ឈើ​​​យ៉ាង​​​វិនាស​មួយ​​​នេះ។ រថយន្ត​​​កង់​​​១០​​​រាប់​​​សិប​​​គ្រឿង​​​​​​ដែល​​​ដឹក​​​ឈើ​​​ធ្នង់​​​ ជា​​​ប្រភេទ​​​ឈើ​​​ត្រូវ​​​ប៉ាន់​​​ ធ្វើ​​​ដំណើ​​​រទៅ​​​មក​​​ៗ​​​តាម​​​ផ្លូវ​​​ដែល​​​មាន​​​ជង្ហុក​​​ធំៗ​​​ទាំង​​​នេះ​​​ ជា​​​រៀង​​​រាល់​​​ថ្ងៃ​​​។ ឈើ​មួយ​​​ចំនួន​​​ក្នុង​​​ចំណោម​​​ឈើ​​​​​​ទាំង​​​នេះ​​​គឺ​​​ស្រប​​​ច្បាប់​​​ ប៉ុន្តែ មួយ​​​ចំនួន​​​ធំ​​​ខុស​​​ច្បាប់​​​។ logging-pic-2-mb

ក្រុម​​​ហ៊ុន​​​រ៉ូយ៉ាល់​​​គ្រុប​​​ ជា​​​ក្រុម​​​ហ៊ុន​​​រួម​​​ដ៏ធំនិង​ដ៏​​​មាន​​​ឥទ្ធិពល​​​របស់​​​​​​អ្នក​​​ឧកញ៉ា គិត​​​ ម៉េង​​​ដែល​​​ទទួល​​​ការ​​អប់រំ​​​ពី​​​ប្រទេស​​​អូស្ត្រាលី មាន​​​សិទិ្ធ​​​ពេញ​​​ទី​​​ក្នុង​​​ការ​​​កាប់ និង​​​លក់​​​ឈើ​​​នៅ​​​ក្នុង​​​តំបន់​​​អាង​​​ស្តុក​​​ទឹក​​​មួយ​​​ទំហំ​​​៣៦.០០០ហិកតា​​​នៅ​​ទី​​​នេះ​​​។​​​​​​​​​

​​​​​​​​​​​​​ អាង​​​ស្តុក​​​ទឹក​​​នោះ​​​នឹង​​​ក្លាយ​​​ជា​​​កន្លែង​​​ស្តុក​​​ទឹក​​​សម្រាប់​​​ទំបន់​​​វារី​​​អគ្គិសនី​​​សេសា​​​ន​​​ក្រោម​​​២​​​​​​កម្លាំង​​​៤០០មេហ្គាវ៉ាត់​​​នៅ​​​ឆ្នាំ​​​២០១៧​​​ នៅ​​​ពេល​​​ជញ្ជាំង​​​ទំនប់​​​​​​​​​កម្ពស់​​​៧៥​​​ម៉ែត្រ​​​ត្រូវ​​​បាន​​​សាង​​​សង់​​​រួច​​​រាល់​​​នៅ​​​ខ្សែ​​​ទឹក​​​ខាង​​​ក្រោម​​​ចម្ងាយ​​​ប្រហែល​​​១,៥គីឡូម៉ែត្រ​​​ពី​​​ចំណុច​​​ប្រសព្វ​​​នៃ​​ទន្លេ​​​សេសាន និង​​​ទន្លេ​​​ស្រែ​​​ពក​​​ ហើយ​​​ដី​​​ដែល​​​ត្រូវ​​​បាន​​​ឈូ​​​ស​​​ឆាយ​​​នេះ​​​​នឹង​ក្លាយ​​​ជា​​​អាង​​​ស្តុក​​​ទឹក​​​។

ប៉ុន្តែ ពេល​​​នេះ​​​បណ្តា​​​អ្នក​​​ឃ្លាំ​​​មើល​​​ព្រៃឈើ​​​នៅ​​​ទីនេះ​​​និយា​​​យ​​​តិច​តួច​ណាស់​អំពី​​​​​​ការ​​​ឈូស​​​ឆាយ​​​ដី​​​នៅ​​​ក្នុង​​​តំបន់​​​អាង​​​ស្តុក​​​ទឹក​​​សេសាន​​​។ ផ្ទុយ​​​មក​​​វិញ​​​ពួកគេ​​​និយាយ​​​ថា ព្រៃ​​​ឈើ​​​នៅ​​​ភាគ​​​ខាង​​​ជើង​​​កំពុង​​​រង​ការ​កាប់​​​បំផ្លាញ ដោយ​​​អាង​​​ស្តុក​​​ទឹក​​​នេះ​​​ត្រូវ​​​បាន​​​គេ​​​ប្រើ​​​ប្រាស់​​​ជា​​​កន្លែង​​​បិទ​​​បាំង​​​សម្រាប់​​​លាង​​​ឈើ​​​ខុស​​​ច្បាប់​​​។

លោក សៀក មេគង្គ មេ​​​ឃុំ​​​ស្រែ​​​គរ​​​ ដែល​​​រស់​​​នៅ​​​ក្នុង​​​តំបន់​​​អាង​​​ស្តុក​​​ទឹក​​​ និង​​​ដែល​​​បាន​​​ចំណាយ​​​ពេល​​​ជា​​​ច្រើន​​​របស់​​​លោក​​​ដើម្បី​​​តាម​​​ឃ្លាំ​​​មើល​​​សកម្មភាព​​​របស់​​​អ្នក​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ” ពេល​​​ខ្លះ​​​ខ្ញុំ​​​រាប់​​​ឃើញ​​​រថយន្ត​​​ធុន​​​ធំ​​​៣០គ្រឿង​​​ក្នុង​​​មួយ​​​ថ្ងៃ​​​ដឹក​​​ឈើ​​​​​​​​​ដែល​ឆ្លង​​ទន្លេ​​​ពី​​​ [ ស្រុក​​​​​​] សៀម​​​ប៉ាង​​​ចូល​​​ទៅ​​​តំបន​​​់​​​អាង​​​ស្តុក​​​ទឹក​​​”។

លោក​​​មាន​​​ប្រសាសន៍​​​ថា ” ឈើ​​​ត្រូវ​​​បាន​​​ស្តុក​​​ទុ​​​ក​​​តាម​​​ដេប៉ូ​​​នៅ​​​ទី​​​នេះ​​​ ហើយ​​​នៅ​​​ពេល​​​វា​​​ចូល​​​ទៅ​​​ដល់​​​ខាង​​​ក្នុង​​​  គ្មាន​​​ផ្លូវ​​​ដែលយើង​​​អាច​​​និយាយ​​​បាន​​​ថា វា​​​ចេញ​​​ពីប្រភព​​​ណា​​​ឡើយ”។លោក​​​បាន​​​បន្ត​​​ថា ដេប៉ូ​​​ឈើ​​​ទាំង​​​នោះ​​​ត្រូវ​​​បាន​​​យាម​​​កាម​​​ដោយ​​​បុរស​​​ស្លៀក​​​ពាក់​​​សីុវិល​​​ប្រដាប់​​​ដោយ​​​កាំភ្លើង​​​វែង​​​អាកា-៤៧។

លោក សៀក មេគង្គ ដែល​​​ជា​​​មេឃុំ​​​មក​​​ពី​​​គណបក្ស​​​សម រង្ស៊ី បាន​​​ប៉ាន់​​​ប្រមាណ​​​ថា ក្នុង​​​រថ​​​យន្ត​​​ធុន​​​ធំ​​​មួយ​​​គ្រឿងៗ​​​ដឹក​​​ឈើ​​​យ៉ាង​​​ហោ​​​ចណាស់​​​១០​​​ម៉ែត្រ​​​គូប​​​។ ឈើ​​​ធ្នង់​​​ដែលមាន​​​គុណ​​​ភាព​​​ល្អ​​​អាច​​​លក់​​​បានថ្លៃ​​​​រហូត​​​ដល់​​​ទៅ​​​៨០០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ម៉ែត្រ​​​គូ​​​ប​​​ក្នុង​​​ប្រទេស​​​កម្ពុជា មុន​​​ពេល​​​កែ​​​ច្នៃ​​​ជា​​​គ្រឿង​​​សង្ហារិម ឬ​​​គ្រឿង​​​តុប​​​តែ​​​ង​​​លម្អ​​​​​​ផ្សេង​​​ៗ។

កាល​​​ពី​​​ខែ​​​មករា​​​ ឆ្នាំ​​​២០១៣​​​ ក្រុម​​​ហ៊ុន​​​រ៉ូយ៉ាល់​​​គ្រុប ​​​​​​ដែល​​​ចាប់​​​ដៃ​​​គូ​​​ជា​​​មួយ​​​ក្រុមហ៊ុន​​​ថាម​​​ពល​​​ចិន​​​​​​​​​​​​​​ Hydrolancang International Energy ដើម្បី​​​​​​សាងសង់​​​ទំនប់​​​សេសាន​​​ក្រោម​​​២​​​ បាន​​​ចុះ​​​កិច្ច​​​ព្រម​​​ព្រៀង​​​មួយ​​​ទៀត​​​សម្រាប់​​​កា​​​រ​​​ិយា​​​ល័យ​​​មេធាវី​​​អង្គ និង​​​សហការី (Ang & Associates Lawyers Company)ដែល​​​ជា​​​ក្រុម​​​ហ៊ុន​​​មួយ​​​ទៀត​​​របស់​​​លោក គិត​​​ ម៉េង ដើម្បី​​​ឈូស​​​ឆាយ​​​ដី​​​រួម​​​គ្នា​​​ជាមួយ​​​ក្រុមហ៊ុន​​​មួយ​​​របស់​​​លោក​​​ សុខ វណ្ណា ដែល​​​ត្រូវ​​​ជា​​​ប្អូន​​​ប្រុស​​​របស់​​​លោក សុខ គង់ ស្ថាបនិក​​​ក្រុម​​​ហ៊ុន សូគីមិុច ។

កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​បញ្ជាក់ថា ការ​​​ឈូស​​​ឆាយដី​​​​​​នេះ​​​ មាន​​​​​​រយៈ​​​ពេល​​​បី​​​ឆ្នាំ គឺ​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​ត្រូវ​​​ឈូ​​​ស​​​ឆាយ​​​ឲ្យ​​​បាន១០.០០០​​​ហិកតា​​​ ក្នុង​​​ឆ្នាំ​​​២០១៤​​​ ឲ្យ​​​បាន​​​១៣.០០០ហិកតា​​​និង​​​១៣.០០០ហិកតា​​​ទៀត​​​ក្នុង​​​ឆ្នាំ​​​២០១៥​​​។

ទោះជា​​​យ៉ាង​​​ណា​​​ ការ​​​ប្រៀបធៀប​​​រូប​​​ភាព​​​ផ្កាយ​​​រណប​​​នៃ​​​តំបន់​​​អាង​​​ស្តុ​​​ក​​​ទឹក​​​សេសាន​​​២​​​ ​​​ពី​​​​​​ខែ​​​មីនា​​​ ឆ្នាំ​​​២០១៣​​​ មុន​​​ពេល​​​មាន​​​សេចក្តី​​​រាយការណ៍​​​ដំបូងអំពី​​​ការ​​​កាប់​​​បំផ្លាញ​​​ព្រៃ​​​ឈើ​​​ និង​​​រូប​​​ភាព​​​ផ្កាយ​​​រណប​​​នៅ​​​​​​​​ខែ​​​ឧសភា​​​ឆ្នាំ​​​២០១៤ គ្មាន​​​ភ័ស្តុ​​​តាង​​​ណា​​​មួយ​​​ដែល​​​​​​​​​​​​បង្ហាញ​​​ថា មាន​​​ការ​​​ឈូស​​​ឆាយ​​​ដី​​​ទេ​​​។

លោក​​​ មៀច មាន អ្នក​​​សម្រប​​​សម្រួល​​​នៅ​​​អង្គការ​​​បណ្តាញ​​​ទន្លេ​​​បី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ” នៅ​​​ខាង​​​ក្នុង​​​តំបន់​​​អាង​​​ស្តុ​​​ក​​​ទឹក​​​ យើង​​​មិន​​​ឃើញ​​​ការ​​​ឈូស​​​ឆាយ​​​ដី​​​ទេ​​​។ ប៉ុន្តែ​​​យើង​​​ដឹ​​​ងថា ពួកគេ​​​នាំ​​​ចេញ​​​ឈើ [ចេញពី​​​តំបន់​​​អាង​​​ស្តុក​​​ទឹក​​​] ពីព្រោះ​​​យើង​​​ឃើញ​​​រថយន្ត​​​ធុន​​​ធំ​​​ជាច្រើន​​​គ្រឿង​​​បើក​​​ចេញ​​​ដោយ​​​មាន​​​​​​ផ្ទុក​​​​​​ឈើ​​​យ៉ាង​​​ច្រើន​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ក្នុង​​​មួយ​​​ថ្ងៃ​​​ៗ​​​មាន​​​រថយន្ត​​​ធុន​​​ធំ​​​ដឹក​​​ឈើ​​​ប្រណីត​​​យ៉ាង​​​ហោច​​​ណាស់​​​ក៏​​​១០គ្រឿង​​​ដែរ​​​ចេញ​​​ពី​​​អាង​​​ស្តុក​​​ទឹក​​​សេសាន​​​២​​​។​​​លោក​​​បាន​​​បន្ត​​​​​​ថា ” ពីមុន​​​មាន​​​ច្រើន​​​ជាង​​​នេះ​​​ឆ្ងាយ​​​ណាស់​​​ ប៉ុន្តែ​​​វា​​​​​​បាន​​​ស្បើយ​​​ហើយ​​​។ប្រហែលជា​​​ឈើ​​​នៅ​​​ក្នុង​​​ព្រៃ​​​ជិត​​​អស់​​​ហើយ​​​”។

លោក​​​ មៀច មាន បាន​​​មាន​​​ប្រសាសន៍​​​ដូ​​​ច​​​លោក សៀក​​​ មេគង្គ ដែរ​​​ថា ឈើ​​​ខុស​​​ច្បាប់​​​យ៉ាង​​​ច្រើន​​​ចេញ​​​ពី​​​ស្រុក​​​សៀមប៉ាង​​​ ដែល​​​ភាគ​​​ច្រើន​​​នៃ​​​ផ្ទៃ​​​ដី​​​ស្រុក​​​នេះ​​​ត្រូវ​​​បាន​​​បែង​​​ចែក​​​ជា​​​បី​​​ស្ទើរ​​​ស្មើ​​​ៗ​​​គ្នា​​​រវាង​​​តំបន់​​​ដី​​​សម្បទាន​​​របស់​​​ឧកញ៉ា ម៉ុង​​​ ឬទ្ធី តំបន់​​​ដី​​​សម្បទាន​​​រុក​​​រក​​​រ៉ែ​​​របស់​​​ក្រុម​​​ហ៊ុន Angkor Gold និង​​​ឧទ្យាន​​​ជាតិ​​​វីរ​​​ជ័យ​​​។ស្រុក​​​សៀម​​​ប៉ាង​​​ ស្ថិត​​​នៅ​​​ភាគ​​​ខាង​​​ជើង​​​នៃ​​​ស្រុក​​​សេសាន។

នៅ​​​ក្នុង​​​ឃុំ​​​សេកុង​​​ ស្រុក​​​សៀម​​​ប៉ាង​​​​​​ ដែល​​​ស្ថិត​​​នៅ​​​ត្រើយ​​​ខាង​​​លិច​​​នៃ​​​ទន្លេ​​​សេកុង​​​ និ​​​ងស្ថិត​​​នៅ​​​ចម្ងាយ​​​​​​ប្រហែល​​​ពីរ​​​បី​​​គីឡូម៉ែត្រ ពី​​​ព្រំប្រទល់​​​ភាគ​​​ខាង​​​ត្បូង​​​នៃ​​​ឧទ្យាន​​​ជាតិ​​​វីរជ័យ ក្រុម​​​បុរស​​​ៗ​​​សម្រាក​​​ក្នុង​​​អង្រឹង​​​រង់​​​ចាំ​​​ឈើ​​​​​​មក​​​ដល់​​​នៅ​​​ត្រើយ​​​ទន្លេ​​​​​​ម្ខាង​​​ទៀត​​​​​​។

យោង​​​តាម​​​លោក សៀក មេគង្គ និង​​​លោក មៀច មាន​​​ បាន​​​ឲ្យដឹង​​​ថា នៅ​​​ពេល​​​ឈើ​​​មក​​​ដល់​​​ គេលើក​​​ឈើ​​​ទាំង​​​នោះ​​​​​​ដាក់​​​ទូក​​​ដឹក​​​ឆ្លង​​​ទន្លេ​​​ ហើ​​​យ​​​បន្ទាប់មក​​​ស្ទួច​​​ឡើង​​​ពី​​​ច្រាំង​​​ទន្លេ​​​​​ចោទ​​​​ មុន​​​ពេល​​​លើក​​​ដាក់​​​រថយន្ត​​​ដឹក​​​ចេញ​​​ទៅ​​​ដោយ​​​ឆ្លង​​​កាត់​​​អាង​​​ស្តុក​​​ទឹក​​​សេសាន​​​ក្រោម​​​២​​​។

ភាគ​​​ច្រើន​​​ក្នុង​​​ចំណោម​​​បុរស​​​ដែល​​​ធ្វើ​​​ការ​​​ក្នុង​​​ក្រុម​​​ចាំ​​​ទទួល​​​យក​​​ឈើ​​​ទាំង​​​នេះ​​​ មិន​​​ព្រម​​​និយាយ​​​ថា ពួកគេ​​​ធ្វើ​​​ការ​​​ឲ្យ​​​នរណា​​​ ឈើ​​​នោះ​​​ដឹក​​​ទៅ​​​ណា​​​ ឬ​​​ចេញ​​​ពី​​​ប្រភព​​​ណា​​​ឡើយ​​​។

ប៉ុន្តែ នៅ​​​ទី​​​តាំង​​​មួយ​​​ដែល​​​មាន​​​ឈើ​​​ធ្នង់​​​ប្រហែល​​​ជាង​​​១០សន្លឹក​​​ ដែល​​​រថយន្ត​​​ទើប​​​តែ​​​ស្ទួច​​​ឡើង​​​ពី​​​ច្រាំង​​​ទន្លេ​​​ដែល​​​មាន​​​សភាព​​​រអិល​​​ បុរស​​​ម្នាក់​​​ដែល​​​និយាយ​​​ភាសា​​​អង់​​​គ្លេស​​​ ប៉ុន្តែ​​​មិន​​​ព្រម​​​ប្រាប់​​​ឈ្មោះ​​​នោះ​​​ បាន​​​អះ​​​អាង​​​ថា ខ្លួន​​​ធ្វើ​​​​​​ការ​​​ឲ្យ​​​ឧកញ៉ា​​​ឈ្មួញ​​​ឈើ​​​ ទ្រី​​​ ភាព​​​។ បុរស​​​វ័យ​​​ក្មេង​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “មេ​​​របស់​​​ខ្ញុំ​​​មិន​​​ឲ្យ​​​ថត​​​រូប​​​ទេ។​​​យើង​​​នឹង​​​យ​​​ក​​​ឈើ​​​ទាំង​​​នេះ​​​ទៅកាន់​​​ដេប៉ូ​​​មួយ​​​នៅ​​​ស្ទឹង​​​ត្រែង​​​ឲ្យ​ឧកញ៉ា ទ្រី ភាព”។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​ លោក យុក ម៉េង តំណាង​​​ក្រុម​​​ហ៊ុន​​​ទ្រី​​​ ភាព​​​ ប្រចាំ​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​ហ៊ុន​​​របស់​​​លោក​​​មិន​​​បាន​​​នាំ​​​ឈើ​​​ឆ្លង​​​ទន្លេ​​​សេកុង​​ទេ​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា ឈើ​​​ដែល​​​ក្រុម​​​ហ៊ុន​​​របស់​​​លោក​​​កាប់​​​នៅ​​​ក្នុង​​​ស្រុក​​​សៀម​​​ប៉ាង​​​ គឺ​​​ស្ថិត​​​នៅ​​​តែ​​​ក្នុង​​​​​​តំបន់​​​ដី​​​សម្បទាន​​​ចម្ការ​​​កៅស៊ូ​​​របស់​​​លោក ម៉ុង​​​ ឬទ្ធី ​​​ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​ស្រុក​​​សៀមប៉ាង និង​​​ក្រុង​​​​​​ស្ទឹង​​​ត្រែង​​​ប៉ុណ្ណោះ​​​។​

លោក យុក​​​ ម៉េង បាន​​​មាន​​​ប្រសាសន៍​​​អំពី​​​បុរស​​​ដែល​​​បាន​​​អះ​​​អាង​​​ថា នាំ​​​ឈើ​​​ឆ្លង​​​ទន្លេ​​​​​​មក​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ ទ្រី​​​ ភាព ថា ” ការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​នោះ​​​គឺ​​​ខុស​​​ទាំង​​​ស្រុង។ ទាំង​​​នេះ​​​គឺជា​​​ឈ្មួញ​​​កណ្តាល​​​និង​​​ជន​​​ឆ្លៀត​​​ឱកាស​​​ដែល​​​ពួន​​​ពីក្រោយ​​​ឈ្មោះ​​​ក្រុមហ៊ុន​​​របស់​​​លោក​​​ឧកញ៉ា [ទ្រី ភាព]​ ដើម្បី​​​រក​​​សីុ​​​កាប់​​​ឈើ​​​ផ្ទាល់​​​ខ្លួន​​​”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ស្រុក​​​សៀម​​​ប៉ាង​​​ បាន​​​បដិសេធ​​​មិន​​​ឆ្លើយ​​​បំភ្លឺ​​​ទេជុំវិញ​​​​​​ប្រភព គោល​​​ដៅ​​​ ឬ​​​ភាព​​​ស្រប​​​ច្បាប់​​​នៃ​​​ឈើ​​​ដឹក​​​ឆ្លង​​​ទន្លេ​​​សេ​​​កុង​​​នេះ​​​។

លោក​​​ ឈាង​​​ តុលា នាយ​​​ខណ្ឌ​​​រដ្ឋបាល​​​ព្រៃឈើ​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​ និង​​​លោក​​​ ទិត្យ​​​ សំណាង​​​​​​នាយ​​​ផ្នែក​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ស្រុក​​​សេសាន​​​ ក៏​​​បាន​​​បដិសេធ​​​មិន​​​ឆ្លើយ​​​បំភ្លឺ​​​​​​ដែរ​​​ជុំវិញ​​​បញ្ហា​​​ពាក់​​​ព័ន្ធ​​​នឹង​​​ក្រុម​​​ហ៊ុន​​​រ៉ូយ៉ាល់​​​គ្រុប ឬ​​​អាង​​​ស្តុក​​​ទឹក​​​​​​នេះ។

គេ​​​ដឹង​​​ថា លោក​​​ គិត​​​ ម៉េង​​​ ប្រធាន​​​ក្រុមហ៊ុន​​​រ៉ូយ៉ាល់​​​គ្រុប​​​ មាន​​​ទំនាក់​​​ទំនង​​​​​​យ៉ាង​​​ជិត​​​ស្និទ្ធ​​​​​​ជា​​​មួយ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហើយ​​​លោក​​​បាន​​​អម​​​ដំណើរ​​​ជា​​​មួយ​​​មន្ត្រី​​​រដ្ឋាភិបាល​​​នៅ​​​ក្នុង​​​ដំណើរ​​​បំពេ​​​ញ​​​ទស្ស​​​ន​​​កិច្ច​​​ការ​​​ទូត​​​ថ្នាក់​​​ខ្ពស់​​​នៅ​​​ក្រៅ​​​ប្រទេស​​​​​​ជា​​​ញឹក​​​ញាប់​​​ ក្នុង​​​ឋានៈ​​​​​​លោក​​​ជា​​​ប្រធាន​​​សភា​​​ពាណិជ្ជកម្ម​​​កម្ពុជា។

នៅ​​​ក្នុង​​​រដ្ឋ​​​សភា​​​កាល​​​ពី​​​ខែ​​​មុន លោក ឡូយ សុផាត តំណាង​​​រាស្រ្ត​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា និ​​​ងជា​​​អតីត​​​អភិបាល​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​មូល​​​ដ្ឋាន​​​នៅ​​​ក្នុង​​​តំបន់​​​នោះ​​​មិន​​​ហ៊ាន​​​ជ្រៀត​​​ជ្រែក​​​សកម្មភាព​​​របស់​​​ឧកញ៉ា​​​ដ៏​​​មាន​​​ឥទ្ធិពល​​​​​​ទាំង​​​នេះ​​​ទេ ហើយ​​​បាន​​​​​​លើក​​​ឡើង​​​ថា ការ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​នៅ​​​ក្នុង​​​តំបន់​​​នោះ​​​ ” គ្មាន​​​អ្នក​​​គ្រប់​​​គ្រង​​​ឡើយ​​​”។

លោក​​​ ឡូយ សុផាត​​​ បាន​​​មាន​​​ប្រសាសន៍​​​ទៀ​​​តថា ” អ្នក​​​មាន​​​អំណាច​​​មួយ​​​ចំនួន​​​​​​​​​​​​​​​​​​គេច​​​វេះ​​​​​​ពី​​​ច្បាប់​​​ ហើយ​​​ឆ្លៀត​​​ឱកាស​​​កាប់​​​ឈើ​​​នៅ​​​ក្នុង​​​ឧទ្យាន​​​​​​ជាតិ​​​វីរជ័យ និង​​​តំបន់​​​ផ្សេងៗ​​​ទៀត​​​ រួច​​​ដឹក​​​មក​​​កាន់​​​តំបន់​​​នេះ [សេសាន២]”។

ជា​​​ការ​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​ការ​​​អះអាង​​​របស់​​​លោក ឡូយ សុផាត ដែល​​​លើក​​​ឡើង​​​ថា បុគ្គល​​​​​​មាន​​​អំណាច​​​បាន​​​ប្រើ​​​ប្រាស់​​​អាង​​​ស្តុក​​​ទឹក​​​សេសាន​​​ដើម្បី​​​លាង​​​ឈើ​​​ខុស​​​ច្បាប់ លោក ហេង​សំរិន​​​ ប្រធាន​​​រដ្ឋសភា​​​បាន​​​ស្នើ​​​ឲ្យ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន កោះ​​​ហៅ​​​លោក ស៊ុយ សែម  រដ្ឋមន្ត្រី​​​ក្រសួង​​​រ៉ែ និង​​​ថាម​​​ពល​​​ មក​​​សាក​​​សួរ​​​នៅ​​​រដ្ឋ​​​សភា​​​នៅ​​​ថ្ងៃ​​​ទី​​​១៩​​​ខែ​​​មិថុនា។

ប៉ុន្តែ​​​ ​​​​​​គ្មាន​​​​​​សេចក្តី​​​រាយការណ៍​​​អំពី​​​ការ​​​អំពាវ​​​នាវ​​​ណា​​​មួយ​​​ឲ្យ​​​សាក​​​សួរ​​​ជន​​​ល្មើស​​​ទេ​។​​​​​ក្នុង​​​រយៈ​​​ពេល​​​ពីរ​​​សប្តាហ៍​​​មកនេះ​​​​ ការ​​​ព្យា​​​យាម​ស្រាវ​​​ជ្រាវ​​​រក​​​ស្ថិតិ​​​ ឬ​​​សូម្បី​​​​ការ​​​ទទួល​​​ស្គាល់​​​ការ​​​កាប់​​​ឈើ​​​នៅ​​​ក្នុង​​​ និង​​​នៅ​​​ជុំ​​​វិញ​​​អាង​​​ស្តុក​​​ទឹក​​​សេសាន​​​២ ​​​មិន​​​​​​បាន​​​ផល​​​ឡើយ​​​។

លោក ច័ន្ទ អង្គ​​​ អគ្គលេខាធិការ​​​ប្រតិបត្តិ​​​នៃ​​​ក្រុមហ៊ុន​​​ សូគីមិុច និ​​​ងជា​​​ជំនួយ​​​ការ​​​របស់​​​លោក សុខ វណ្ណា ដែល​​​ទទួល​​​បាន​​​សិទ្ធិ​​​ឈូស​​​ឆាយ​​​តំបន់​​​អាង​​​ស្តុក​​​ទឹក​​​នេះ​ និង​​​លក់​​​ឈើ​​​នៅ​​​ក្នុង​​​តំបន់​​​នោះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” នេះ​​​គឺ​​​ជា​​​ការ​​​យល់​​ច្រឡំ។ លោក សុខ វណ្ណា មិន​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ឈូស​​​ឆាយ​​​អាង​​​ស្តុក​​​​​ទឹក​​​ទេ យើង​​​ធ្វើ​​​តែ​​​រឿង​​​ពាក់​​​ព័ន្ធ​​​នឹង​​​ប្រេង​​​ឥន្ធនៈ​​​ប៉ុណ្ណោះ​​​”។

​​​​​​​​​ លោក​​​ កែវ សុ​​​រិទ្ធត្យា  នាយក​​​ការិយាល័យ​​​មេធាវី​​​អង្គ និង​​​សហការី​​​ ដែល​​​ទទួល​​​បន្ទុក​​​រួម​​​គ្នា​​​ក្នុង​​​ការ​​​ឈូស​​​ឆា​​​យ​​​តំបន់​​​អាង​​​ស្តុក​​​ទឹក​​​នេះ​​​ មាន​​​ប្រសាសន៍​​​ថា ” លោក ថម ភាន​​​កា (ThomPianka) គឺ​​​ជា​​​អ្នក​​​ទទួល​​​បន្ទុក​​​រឿង​​​នោះ​​​។ គាត់​​​គឺជា​​​នាយក​​​គម្រោង​​​ [សេ​​​សាន​​​ក្រោម​​​២​​​] “។​​​

លោក ថម ភាន​​​កា បាន​​​បញ្ជាក់​​​ថា លោក​​​មិនមែន​​​ជា​​​នាយក​​​គម្រោង​​​ទេ​​​ ប៉ុន្តែ បាន​​​ប្រាប់​​​ថា លោក​​​ពិត​​​ជា​​​ធ្វើការ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​រ៉ូយ៉ាល់​​​គ្រុប​​​មែន​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា ” និយាយ​​​ជា​​​មួយ​​​លោក​​​ ម៉េង ទៅ​​​ ខ្ញុំ​​​និយាយ​​​បាន​​​តែ​​​ប៉ុណ្ណឹង​​​ទេ​​​”។

លោក​​​ គិត​​​ ម៉េង បាន​​​ចុច​​​បិទ​​​ទូរស័ព្ទ​​​អ្នក​​​យក​​​ព័ត៌មាន​​​​​​ពីរ​​​ដង​​​ ហើយ​​​បន្ទាប់​​​មក​​​បាន​​​បង្វែរ​​​សំណួរ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ក្រុម​​​ហ៊ុន​​​ឯកជន​​​របស់​​​លោក​​​ទៅ​​​ស្ថាប័ន​​​រដ្ឋាភិបាល​​​​​​មួយ​​​ ដោយ​​​​​​លោក​​​បាន​​​លើក​​​ឡើង​​​តាម​​​សារជា​​​អក្សរ​​​ថា  ” សូម​​​និយាយ​​​​​​ជា​​​មួយ​​​ក្រសួង​​​រ៉ែ និង​​​ថាម​​​ពល​​​ទៅ​​​”។ លោក​​​ ស៊ុយ​​​ សែម រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​រ៉ែ និង​​​ថាម​​​ពល​​​ និង​​​មន្ត្រី​​​ក្រសួង​​​មួយ​​​ចំនួន​​​ទៀត​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ។

ត្រឡប់​​​ទៅ​​​ក្នុង​​​តំបន់​​​អាង​​​ស្តុក​​​ទឹក​​​ដែល​​​លោក​​​ សៀក​​​ មេគង្គ​​​ អាច​​​ស្តាប់​​​ឮសំឡេង​​​រថយន្ត​​​ដឹក​​​ឈើ​​​ ពី​​​ផ្ទះ​​​ឈើ​​​សសរ​​​ខ្ពស់​​​របស់​​​លោក​​​ឯ​​​ណោះ​​​វិញ មេឃុំ​​​ស្រែ​​​គរ​​​​​​រូប​​​នេះ​​​ មិន​​​ភ្ញាក់​​​ផ្អើល​​​ទេ​​​ចំពោះ​​​កង្វះ​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​ជុំ​​​វិញ​​​ការ​​​កាប់​​​បំផ្លាញ​​​ព្រៃ​​​ឈើ​​​មួយ​​​ទៀត​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា។

លោក បាន​​​មាន​​​ប្រសាសន៍​​​ថា ” គ្មាន​​​នរណា​​​​​​អាច​​​បញ្ឈប់​​​អ្នក​​​កាប់​​​ឈើ​​​បាន​​​ឡើយ​​​។គ្មាន​​​ការ​​​អនុវត្ត​​​ច្បាប់​​​ឡើយ​ នៅ​​​ថ្នាក់​​​មូល​​​​​ដ្ឋាន​​យើង​​​មិន​​​អាច​​​បញ្ឈប់​​​ពួកគេ​​​បាន​​​ទេ​​​ ចំណែក​​​ឯ​​​នៅ​​​ថ្នាក់​​​ខេត្ត​​​ ពួកគេ​​​ទទួល​​​យក​​​ការ​​​សូក​​​ប៉ាន់​​​ពី​​​ក្រុម​​​ហ៊ុន​​​​​​។ ជា​​​រៀង​​​រាល់​​​ខែ​​​​​​ យើង​​​ជួប​​​ប្រជុំ​​​នៅ​​​ថ្នាក់​​​ស្រុក​​​ដើម្បី​​​ពិភាក្សា​​​ពី​​​​​​មូល​​​ហេតុ​​​ដែល​​​ការ​​​កាប់​​​ឈើ​​​គ្មាន​​​ការ​​​គ្រប់​​​គ្រង​​​ ប៉ុន្តែ យើង​​​មិន​​​អាច​​​ធ្វើ​​​អ្វី​​​បាន​​​ទេ ។ រដ្ឋ​​​មន្ត្រី​​​ ទីស្តីការ​​​គណៈរដ្ឋ​​​មន្ត្រី នាយក​​​រដ្ឋ​​​មន្ត្រី​​​ សុទ្ធ​​​តែ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​បំផ្លាញ​​​ព្រៃ​​​ឈើ​​​ច្រើន​​​ជាង​​​គេ​​​”៕សុខុម​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស