28 C
Phnom Penh

លោក ហ៊ុន សែន ជួប​​​អតីតរដ្ឋមន្ត្រីការ​បរទេស​សិង្ហបុរីពេល​​​មាន​​​ពាក្យ​​​ចចាមអារ៉ាម​​​អំពី​​​សុខ​​​ភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ លោក​​​នាយករដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បានអនុញ្ញាតឲ្យ​​​លោក​​​ George Yong Boon Yeo អតីតរដ្ឋ​​​មន្ត្រី​​​ការ​​បរទេស​​​សិង្ហ​​​បុរី​​​ចូលជួបសម្តែងការ​គួរសមនៅ​​​វិមាន​​​សន្តិភាព​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​ ដោយ​​រូបថត​​​​អំពី​​​ជំនួប​​​នោះ​​​ចុះ​​​ផ្សាយ​​​នៅលើ​​​គេ​​​ហទំព័រ​​​ព័ត៌​​​មាន​​​ក្នុង​​​ស្រុក​​​បញ្ចប់​​​ពាក្យ​​​ចចាម​​​អារ៉ាម​​​ ដែល​​​ថា លោក​​​ ហ៊ុន សែន បាន​ដាច់​​​សរសៃឈាម​​​ខួរ​​​ក្បាល​​​ធ្ងន់ធ្ងរ។

យោងតាមលោក អៀង សុផាល្លែត ជំនួយ​​​ការ​​​ផ្ទាល់​​​របស់​​​លោក​​​ ហ៊ុន សែន បាន​​​ឲ្យដឹង​​​ថា ឥឡូវ​​​នេះ​​​លោក  Yeo ដែល​​​ជា​​​ប្រធាន​​​ក្រុម​​​ហ៊ុន​ Kerry Logistics​ មាន​​​មូល​​​ដ្ឋាន​​​នៅទីក្រុង​​​​ហុង​​​កុង​​​ កំពុង​​​ស្វែង​​​រក​​​កា​​​រគាំទ្រ​​​ពី​​​លោក​​​នាយករដ្ឋ​​​មន្ត្រី ដើម្បី​​​បើកក្រុម​​​ហ៊ុន​​​របស់​​​លោក​​​ក្នុង​​​ប្រទេស​​​កម្ពុជា និង​​​ដើម្បី​​​នាំមកនូវ​ការ​​​វិនិយោគ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “វាជា​​​​​​ដំណើរ​​​ទស្ស​​​នកិច្ច​​​លើក​​​ទី​​​៣​​​របស់​​​លោក​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​១៩៩៩​​​មក​​​ ហើយ​​​លោក​​​បានមាន​​​ប្រសាសន៍​បន្ថែមទៀត​​​ថា ប្រទេស​​​កម្ពុជា​​​មាន​​​ការ​​​អភិវឌ្ឍ​​​យ៉ាង​​​ច្រើន​​​ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​”។

​​​ដោយបញ្ចប់​​​ពាក្យ​​​ចចាម​​​អារ៉ាម​​ជុំ​​​វិញ​​​បញ្ហា​​​សុខ​​​ភាព​​​របស់​​​លោកនោះ លោក ហ៊ុន សែន​​​ មាន​​​សុខ​​​ភាព​​​ល្អអាច​​​ធ្វើ​​​ដំណើរបាន​​​​ ហើយនឹង​​​ដឹក​​​នាំ​​​គណៈ​​​ប្រតិភូ​​​ជាន់​​​ខ្ពស់​​​ទៅ​​​បំពេញ​​​ទស្សន​កិច្ច​​​ផ្លូវ​​​ការ​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ​​​នៅ​​​ប្រទេស​​​បង់​​​ក្លាដែស នៅ​​​ថ្ងៃ​​​ច័ន្ទ​​​ នេះបើ​​​យោង​​​តាមសេចក្តី​​​ប្រកាសព័ត៌មាន​ដែល​​​បាន​​​ចេញ​​​កាល​​​ពី​​​ម្សិលមិញដោយ​​​ក្រសួង​​​ការ​បរ​ទេស៕ សារុន​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស