33 C
Phnom Penh

បញ្ញត្តិករ​​​ចង់​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​qb និង​​​ក្រុមហ៊ុន Smart ដោះ​​​ស្រាយ​​​បញ្ហា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​បញ្ញត្តិ​​​ករ​​​ទូរគមនាគមន៍​​​កម្ពុជា​​​ (TRC) ម្នាក់​​​បាន​​​និយាយ​​​កាល​​​ពីម្សិលមិញ​​​ថា បញ្ញត្តិ​​​ករ​​​ទូរគមនាគមន៍​​​កម្ពុជា​​​ចង់​​​ឲ្យ​​​ក្រុមហ៊ុន​​​ទូរស័ព្ទ​​​ចល័ត​​​ qb និង​​​ក្រុម​​​ហ៊ុន​​​ទូរស័ព្ទ Smart ដោះ​​​ស្រាយ​​​ជម្លោះ​​​ក្រៅ​​​តុលាការ​​​ ហើយ​​​បាន​​​ជូន​​​ដំណឹង​​​​​​ដល់​​​ក្រសួង​​​ប្រៃសណីយ៍ និង​​​ទូរគមនាគមន៍​​​អំពី​​​គោល​​​បំណង​​​របស់​​​ខ្លួន​​​ក្នុង​​​ការ​​​សម្រប​​​សម្រួល​​​ការ​​​ចរចា​​​រវាង​​​ក្រុម​​​ហ៊ុន​​​ទាំង​​​ពីរ​​​នេះ​​​។

លោក អ៊ុក ដូរ៉ានី​​​ (AukDorany) ជា​​​សមា​​​ជិក​​​ទី២​​​នៃ​​​ TRC បាន​​​មាន​​​ប្រសាសន៍​​​​​​ថា ” យើង​​​មិន​​​ចង់​​​ដោះ​​​ស្រាយ​​​រឿង​​​នេះ​​​នៅ​​​តុលាការ​​​ទេ​​​។យើង​​​ចង់​​​ព្យាយាម​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​ជាមួយ​​​បញ្ញត្តិករ​​​។ យើង​​​មាន​​​ផែនការ​​​ធ្វើ​​​ការ​​​ចរចា​​​រវាង​​​ក្រុមហ៊ុន​​​ qb និង​​​ក្រុមហ៊ុន Smart”។

លោក​​​ ដូរ៉ានី បាន​​​ឲ្យដឹង​​​ទៀត​​​ថា TRC បាន​​​បញ្ជូន​​​លិខិត​​​មួយ​​​ច្បាប់​​​កាល​​​ពី​​​ម្សិលមិញ​​​ ទៅ​​​ក្រសួង​​​ប្រៃសណីយ៍ និង​​​ទូរគមនាគមន៍​​​ ដោយ​​​ជូន​​​ដំណឹង​​​អំពី​​​ផែន​​​ការ​​​របស់​​​បញ្ញត្តិករ​​​ក្នុង​​​ការ​​​ដោះ​​​ស្រាយ​​​​​​ជម្លោះ​​​នេះ​​​នៅ​ក្រៅ​​​តុលាការ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “លិខិត​​​ផ្ញើ​​​ទៅ​​​ក្រសួង​​​​​​​​ជូន​​​ដំណឹង​​​ដល់​​​រដ្ឋ​​​មន្ត្រី​​​ថា យើ​​​​​​ង​​​នឹង​​​អញ្ជើញ​​​ក្រុមហ៊ុន​​​ទាំ​​​ង​​​ពីរ​​​មក​​​ចរចា។ លិខិត​​​នោះ​​​ចុះ​​​ហត្ថ​​​លេខា​​​ដោយ​​​ប្រធាន​​​ TRC នៅ​​​ថ្ងៃ​​​នេះ​​​ និង​​​ត្រូវ​​​បញ្ជូន​​​នៅ​​​ថ្ងៃ​​​នេះ​​​”។

ក្រុមហ៊ុន qb ជា​​​ក្រុមហ៊ុន​​​មួយ​​​ក្នុ​​​ង​​​ចំណោម​​​ក្រុម​​​ហ៊ុន​​​ទូរស័ព្ទ​​​ចល័ត​​​តូច​​​បំផុត​​​នៅ​​​កម្ពុជា​​​បាន​​​ចោទ​​​ប្រកាន់​​​ក្រុមហ៊ុន Smart ដែល​​​ជា​​​ក្រុមហ៊ុន​​​ធំ​​​បំផុត​​​ទី​​​២​​​គិត​​​តាម​​​ចំនួន​​​អតិថិជន​​​នៅ​​​កម្ពុជា ថា​​​បាន​​​បង្ខូច​​​កិត្តិនាម និង​​​ធ្វើ​​​ឲ្យ​​​ខូច​​​ផល​​​ប្រយោជន៍​​​ហិរញ្ញវត្ថុ​​​របស់​​​ខ្លួន​​​ បន្ទាប់​​​ពី​​​ក្រុមហ៊ុន​​​ទាំង​​​ពីរ​​​នេះ​​​បាន​​​បញ្ចប់​​​កិច្ច​​​ព្រម​​​ព្រៀង​​​មាន​​​យូរ​​​មក​​​​​​ហើយ​​​ ដែល​​​អនុញ្ញាត​​​ឲ្យ​​​អតិ​​​ថិ​​​ជន​​​ qb “ ប្រើ​​​សេវា រូ៉ម​​​ីង” តាម​​​ប្រព័ន្ធ​​​ទូរស័ព្ទ​​​របស់​​​ក្រុម​​​ហ៊ុន​​​ Smart ។

មុន​​​ពេល​​​មាន​​​ការ​​​បញ្ចប់​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​ ក្រុមហ៊ុន​​​ qb បាន​​​ចាប់​​​ផ្តើម​​​ទទួល​​​ការ​​​ហៅ​​​ទូរស័ព្ទ​​​ពី​​​អតិថិ​​​ជន​​​ ដែល​​​បាន​​​ប្រាប់​​​ក្រុមហ៊ុន​​​នេះ​​​ថា ក្រុមហ៊ុន​​​ Smart កំពុង​​​តែ​​​ទាក់​​​ទង​​​ពួកគេ​​​ឲ្យ​​​ប្តូរ​​​ទៅ​​​ប្រើ​​​ប្រព័ន្ធ​​​ទូរស័ព្ទ​​​ Smart វិញ​​​។

លោក ដូ​​​រ៉ា​​​នី បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​ហ៊ុន​​​ Smart បាន​​​បញ្ជូន​​​លិខិត​​​មួយ​​​ច្បាប់​​​ដែល​​​មាន​​​ចុះ​​​កាល​​​បរិច្ឆេទ​​​ថ្ងៃ​​​ទី ២៩​​​ ខែ​​​ឧសភា​​​ និ​​​ង​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​ប្រធាន​​​ប្រតិបត្តិ​​​​​​របស់​​​ក្រុមហ៊ុន​​​នេះ​​​មក​​​ TRC  ដោយ​ជូន​ដំណឹង​​​​​ថា ខ្លួន​​​មាន​ឆន្ទៈ​​​​ចូល​​​រួម​​​ក្នុង​​​ការ​​​ចរចា។

លោក ដូរ៉ានី បាន​​​មាន​​​ប្រសាសន៍​​​ថា ” ក្រុមហ៊ុន Smart បាន​​​បញ្ជូន​​​លិខិត​​​មួយ​​​ច្បាប់​​​ទៅ​​ TRC និង​​​បាន​​​ឲ្យដឹង​​​ថា ពួក​​​គេ​​​ចង់​​​ចូល​​​រួម​​​ការ​​​ចរចា​​​។ យើង​​​ជឿ​​​ជាក់​​​ថា ក្រុមហ៊ុន​​​ទាំង​​​ពីរ​​​នឹង​​​អាច​​​ដោះស្រាយ​​​បញ្ហា​​​នេះ​​​បាន​​​” ។

កាល​​​ពី​​​ពាក់​​​កណ្តាល​​​ខែ​​​ឧសភា បន្ទាប់​​​ពី​​​ក្រុមហ៊ុន​​​ qb បាន​​​ប្តឹង​​​ក្រុមហ៊ុន​​​ Smart ទៅ​​​​​​ TRC បញ្ញត្តិករ​​​បាន​​​បញ្ជូន​​​លិខិត​​​មួយ​​​ច្បាប់​​​ទៅ​​​ក្រុម​​​ហ៊ុន  Smart ដោយ​​​ជូន​​​ដំណឹង​​​ដល់​​​ក្រុមហ៊ុន​​​នេះ​​​ថា ក្រុមហ៊ុន​​​នេះ​​​អាច​​​ប្រឈម​​​នឹង​​​បណ្តឹង​​​ ហើយ​​​បាន​​​ស្នើ​​​​​​ថា ត្រូវ​​​ដោះ​​​ស្រាយ​​​​​​បញ្ហា​​​នេះ​​​ ” ជា​​​បន្ទាន់​​​” ។

លោក​​​ អាឡាន សីុន​​​ហ្វៀល (AlanSinfield) នាយក​​​ប្រតិបត្ត​​ិ qb បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ក្រុមហ៊ុន​​​ព្រម​​​ធ្វើ​​​ការ​​​ចរចា​​​ប្រសិនបើ​​​ក្រុមហ៊ុន​​​ Smart ព្រម​​​បង់​​​សំណង។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រសិន​​​បើ បញ្ញត្តិករ​​​ទទួល​​​យក​​​ការ​​​ផ្តួច​​​ផ្តើម​​​នេះ​​​ ហើយ​​​​​ប្រសិន​​​បើ​​​ ក្រុមហ៊ុន Smart ព្រម​​​សង​​​ដល់​​​ការ​​​ខូច​​​ខាត​​​ផល​​​ប្រយោជន៍​​​ហិរញ្ញវត្ថុ​​​ ដូច្នេះ​​​យើង​​​នឹង​​​ព្រម​​​ពិភាក្សា​​​បញ្ហា​​​នេះ​​​ ប៉ុន្តែ បើ​​​មិន​​​ព្រម​​​ទេនោះ​ យើង​​​នឹង​​​ស្វែង​​​រក​​​សំណង​​​តាម​​​រយៈ​​​តុលាការ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា ” ពេល​​​វេលា​​​គឺ​​​សំខាន់​​​ណាស់​​​ ពីព្រោះ​​​យើង​​​នឹង​​​បន្ត​​​បណ្តឹង​​​រដ្ឋ​​​ប្បវេណី​​​តាម​​​រយៈ​​​តុលាការ”។

លោក ថូម៉ាស ហាន (Thomas ​​​​​​​​​​​​​​​​​​​​​​​​Hundt) នាយ​​​ក​​​ប្រតិបត្តិ​​​ក្រុមហ៊ុន ​​​Smart មិន​​​បាន​​​​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​សំណើសុំ​​​ការ​​ពន្យល់​​​ទេ។ ក្រុមហ៊ុន ​​​Smart  គឺជា​​​សាខា​​​ក្រុមហ៊ុន AxiataGroupBerhad មាន​​​មូល​​​ដ្ឋាន​​​នៅ​​​ប្រទេស​​​ម៉ាឡេស៊ី រី​​​ឯ​​​ក្រុម​​​ហ៊ុន qb គឺ​​​ជា​​​របស់​​​ក្រុមហ៊ុន​​​ CambodiaAdvanceCommunications​​​ គ្រប់​គ្រង​ដោយ​អារ៉ាប៊ីសាអូឌីត៕មានិត​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស