30 C
Phnom Penh

ការ​​​ជន់លិច​​​រ៉ាំរៃ​​​នៅ​​​ក្រុង​​​ភ្នំពេញមិនមាន​​​សញ្ញា​​​ធូរ​​​ស្បើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មន្ត្រី​​​បាន​​​និយាយ​​​កាលពី​​​ម្សិលមិញថា ប្រជាពលរដ្ឋរស់នៅក្នុង​​​ក្រុង​​​ភ្នំពេញគួរ​​​បន្ត​​​ត្រៀម​​​ទប់ទល់​​​នឹង​​​ការ​​​ជន់លិច​​​ថែមទៀត​​​អំឡុង​​​រដូវ​​​ភ្លៀង​​​ឆ្នាំ​​​នេះ ពីព្រោះ​​​មិនឃើញ​​​មានសភាព​​​​​ធូរ​​​ស្រាល​​​ណាមួយនៅឡើយ។flood

​​​ការ​​​ជន់​​​លិចនេះ​​​បាន​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​មួយភាគ​​​ធំនៃ​​​ទីក្រុង បន្ទាប់ពី​​​ភ្លៀង​​​ធ្លាក់មួយមេធំ​​​កាលពី​​​រសៀល​​​ម្សិលមិញ ដោយ​​​បាន​​​បង្ក​​​ឲ្យ​​​មាន​​​ការ​​​ស្ទះ​​​ចរាចរណ៍ ក្នុងពេល​​​ដែល​​​យានយន្ត​​​គ្រប់​​​ប្រភេទនាំ​​​គ្នា​​​បើកបរ​​​តែ​​​លើ​​​ផ្លូវ​​​សំខាន់ៗ ដើម្បីគេច​​​ចេញ​​​ពី​​​ផ្លូវ​​​ជន់លិច។

លោក ឡុង ឌីម៉ង់ អ្នកនាំ​​​ពាក្យសាលា​​​រាជធានី​​​ភ្នំពេញ បានបន្ទោស​​​ប្រជាជន​​​ថា​​​បាន​​​ធ្វើ​​​ឲ្យ​​​ស្ទះ​​​លូ​​​បង្ហូរ​​​ទឹក​​​ដោយ​​​ការ​​​ចោល​​​សំរាម ឬ បិទបំពង់​​​លូ​​​ទឹក​​​សម្អុយ​​​ដើម្បី​​​ចៀសវាង​​​ក្លិន​​​ស្អុយ។

កាល​​ពី​​​ខែ​​​សីហាឆ្នាំ​​​មុន សាលារាជធានីភ្នំពេញបាន​​​ធ្វើ​​​យុទ្ធនាការ​​​មួយ​​​ឲ្យប្រជាជន​​​ចោល​​​សំរាម​​​ឲ្យ​​​បាន​​​ត្រឹមត្រូវ ដើម្បី​​​សម្រាល​​​ការ​​​ជន់លិច​​​រ៉ាំរៃ​​​នៅ​​​រដូវ​​​ភ្លៀង។ ក្នុង​​​យុទ្ធនាការ​​​នោះ សាលា​​​ក្រុង​​​ក៏​​​បានសន្យាសម្អាត​​​ប្រព័ន្ធ​​​បង្ហូរ​​​ទឹក​​​ក្នុង​​​ក្រុងបី​​​ដង​​​នៅ​​​រដូវ​​​វស្សា ដើម្បី​​​បន្ថយ​​​ការ​​​ជន់​​​លិច​​​ប្រហែល​​​៧០​​​ភាគរយ​​​ដែល​​​បង្ក​​​ឡើង​​​ដោយ​​​ការ​​​ស្ទះ​​​សំរាម។

លោក ឌី ម៉ង់​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា មិនទាន់​​​មាន​​ការ​​​​ស្តារ​​​ប្រព័ន្ធលូ​​​បង្ហូរ​​​ទឹក​​​នៅ​​​ឡើយ​​​ទេ ប៉ុន្តែ​​​បាន​​​រៀបចំ​​​ធ្វើ​​​ហើយ។

ការ​​​ចោល​​​សំរាម​​​ពាសវាលពាសកាលមានន័យថាការស្ថាបនាប្រព័ន្ធ​​​លូទឹក​​​សម្អុយ​​​តម្លៃ​​​៣៥០​​​លាន​​​ដុល្លារ​​​របស់​​ទី​​​ភ្នាក់ងារ​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ជប៉ុនហៅ​កាត់​ថា Jaica មិនអាច​​​សម្រាល​​​ការជន់លិច​​​ក្នុង​​​រាជធានី​​​បាន​ទេ។

លោក ដួង ច័ន្ទសារ៉ាត ប្រធាន​​​អង្គភាពលូ​​​ទឹក​​​-បូមទឹកនៅ​​​មន្ទីរសាធា​រណការនិង​​​ដឹកជញ្ជូន​​​រាជធានី បាន​​​មាន​​​ប្រសាសន៍​​​ថា​​ លោក​​​ចង់​​​បាន​​​ប្រព័ន្ធ​​​លូទឹក​​​ថ្មី​ទៀត ប៉ុន្តែ​​​វា​​​អាស្រ័យ​​​លើ​​​ថវិកា​​​របស់សាលា​​​រាជធានី។ លោក​​​បាន​​​ឲ្យ​​​ដឹង​​​ថា “ប្រព័ន្ធ​​​លូ​​​បង្ហូរទឹក​​​ក្នុង​​​រាជធានី​​​មានតាំង​​​ពី​​​សម័យ​​​អាណានិគម​​​បារាំង។ ភាគ​​​ច្រើន​​​នៅ​​​ប្រើ​​​បាន ហើយ​​​ប្រព័ន្ធ​​​ផ្សេង​​ទៀត​​​យើង​​​អាច​​​ជួសជុល​​​បា​​​ន”។

ប៉ុន្តែ​នៅ​​​តាម​​​មហា​​​វិថី​ព្រះ​​​នរោត្តម​កាលពី​​​ល្ងាច​​​ម្សិលមិញ អ្នក​​​ធ្វើ​​​ដំណើរ​ទាំង​​​ឡាយ​គិត​តែ​ជិះ​បញ្រ្ជៀត​គ្នា​ដើម្បី​ឲ្យ​បាន​ទៅ​​​ដល់​​​ ផ្ទះ​​​របស់​ពួក​គេ​ប៉ុណ្ណោះ​។

គុច វាសនា អាយុ២៦​​​ឆ្នាំ ជាអាជីវករ​​​នៅ​​​ផ្សារ​​​ទួលទំពូង បាន​​​និយាយ​​​ថា​​ លោក​​​ចង់​​​ឲ្យ​​​គេ​​​ដោះស្រាយ​​​បញ្ហា​​​នេះ។ លោក​​​បាន​​​បន្ថែម​​​ថា “ការ​​​ជន់លិច​​​ក្នុង​​​រាជធានី​​​ភ្នំពេញ ជាបញ្ហា​​​មួយយូរ​​​មក​​​ហើយ។ វាពិត​​​ជា​​​លំបាក​​​ណាស់​​​ក្នុង​​​ការ​​​ធ្វើ​​​ដំណើរ​ទៅណា​​ម្តងៗ”។​ មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស