37 C
Phnom Penh

នគរបាល​​​ចាប់ខ្លួន​​​ជន​​​ជាតិ​​​ថៃ​​​ដែល​​​ប្រើ​​​កាំ​​​ភ្លើង​​​ច្នៃ​​​បរ​​​បាញ់សត្វ​​​នៅ​​​តាម​​​ព្រំដែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មន្ត្រី​​​បាន​​​និយាយ​​​ថា នគរ​បាល​បាន​ចាប់​ខ្លួន​បុរស​ជនជាតិ​ថៃ​ពីរ​នាក់​ ដែល​ប្រដាប់​ដោយ​កាំភ្លើង​ច្នៃ​ និង​គ្រាប់​កង់​សម្រាប់​បាញ់​សត្វ​ជាង​២០០​គ្រាប់​កាល​​​ពី​​​ព្រឹក​ម្សិលមិញ នៅ​ក្នុង​ខេត្ត​ព្រះវិហារ បន្ទាប់ពី​ទាហាន​កម្ពុជា​បាន​ឃើញ​​​ពួកគេ​បាញ់​សត្វ​ដោយ​ខុស​ច្បាប់​។

​លោក​ ឈួ ប៊ុនសុង មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ជាំ​ក្សាន្ត​បាន​មាន​ប្រសាសន៍​ថា ទាហាន​កម្ពុជា​បាន​ឃើញ​ ស៊ិន ឡា អាយុ​៥៧​ឆ្នាំ និង​ ហាក់ វិន អាយុ​៣៤​ឆ្នាំ កំពុង​បាញ់​សត្វ​ព្រៃ​​​​ចម្ងាយ​១គីឡូម៉ែត្រ​ពី​ព្រំដែន​កម្ពុជា​-ថៃ​​ក្នុង​ឃុំ​​​ជាំ​​​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត​ កាលពី​ម្សិល​មិញ ប៉ុន្តែ​ពួកគេ​ទាំង​ពីរ​នាក់​អាចរត់​គេច​ខ្លួន​មុន​ពេល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កង​រាជ​អាវុធ​ហត្ថ​កម្ពុជា​។

លោក​​​វរ​​​សេនីយ៍​ត្រី​ ប៊ុនសុង បាន​មាន​ប្រសាសន៍​ថា ” វា​មិន​មែន​​ជា​លើក​ទី​១ទេ ដែល​កម្លាំង​របស់​យើង​បាន​ចាប់​ខ្លួន​អ្នក​ភូមិ​ជនជាតិ​ថៃ​ ដែល​បាន​បរបាញ់​សត្វ​ និង​រក​បន្លែ​ព្រៃ​ក្នុង​ទឹក​​​ដី​កម្ពុជា”។

បន្ទាប់ពី​ការ​ចាប់​ខ្លួន នគរ​បាល​បាន​រក​​ឃើញ​ បុរស​ទាំង​ពីរ​នាក់​នេះ​មាន​កំា​​​ភ្លើង​ច្នៃ​ពីរ​ដើម គ្រាប់​កង់​សម្រាប់​បាញ់​សត្វ​២០០​គ្រាប់ គ្រាប់​ប្រាយ​៣៧​គ្រាប់ និង​គ្រាប់​រំសេវ​កន្លះ​ដប។ លោក ប៊ុនសុង បាន​បន្ថែម​ថា លោក​បាន​​បញ្ជូន​បុរស​ទាំង​ពីរ​នាក់​នេះ​ទៅ​នគរ​បាល​​អន្តោ​ប្រវេសន៍​​​​​​ក្នុង​​​​ស្រុក​ជាំ​​​ក្សាន្ត​។

លោក ជា គឹមសេង អភិបាល​ស្រុក​ជាំក្សាន្ត​បាន​មាន​ប្រសាសន៍​​កាលពី​ម្សិលមិញ​ថា​​ នៅ​ពេល​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​ឈរ​ជើង​នៅ​ប្រាសាទ​ព្រះវិហារ​បាន​អះអាង​ថា បុរស​ទាំង​ពីរ​នាក់​នេះ​មិន​មែន​ជា​ទាហានថៃ​ឬ​ចារកម្ម​ថៃ​ឡើយ ហើយ​លោក​បាន​រៀបចំ​​បញ្ជូន​​​ពួកគេ​ទៅ​ប្រទេស​ថៃ​វិញ​នៅ​ថ្ងៃ​នេះ​៕ សារុន​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស