27 C
Phnom Penh

មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​​ទៅ​ចូល​រួម​ពិធី​កាន់​ទុក្ខ​សព​លោក​ ចាន់ សុវ៉េត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សម រង្ស៊ី និង​លោក កឹម សុខា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ម្សិលមិញ​​បាន​​ចូល​រួម​ពិធី​កាន់​ទុក្ខ​ដើម្បី​សម្ដែង​ការ​គោរព​ដល់​លោក ចាន់ សុវ៉េត អ្នក​តស៊ូមតិ​សិទ្ធិ​មនុស្ស ដែល​បាន​ស្លាប់​ដោយ​គាំងបេះ​ដូង​កាលពី​ថ្ងៃ​ពុធ។Kimsoka

ពិធី​ដង្ហែ​សព​អ្នក​ស៊ើបអង្កេត​ជាន់​ខ្ពស់ដែលបម្រើការ​ងារ​យូរអង្វែងនៅ​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​អាដហុក​រូប​នេះ​ ចាប់​ផ្ដើម​នៅ​ព្រឹកនេះ​នៅ​វត្ត​គល់ទទឹង​ ស្ថិត​ក្នុង​ខណ្ឌ​ច្បារ​អំពៅ រាជ​ធានី​ភ្នំពេញ ដែល​មាន​ការ​ចូលរួមពី​​មិត្ត​ភក្ដិ​ ក្រុម​គ្រួសារ និង​មិត្ត​រួម​ការ​ងារ​​ដើម្បី​លា​ជា​ចុង​ក្រោយ​ចំពោះសកម្មជន​រូប​នេះ។ ដោយ​មក​ដល់​នៅ​ម៉ោង​១១​និង​៣០​នាទី​ព្រឹក លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​អុជ​ធូប​​មុន​​ពេល​​គោរព​​វិញ្ញាណក្ខន្ធ​សព​លោក ចាន់ សុវ៉េត។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​បន្ទាប់ពី​ទៅ​ចូល​រួម​ពិធី​ថា “លោក ចាន់ សុវ៉េត បាន​ការ​ពារ​សិទ្ធិ​មនុស្ស ដើម្បី​ជួយ​ជនរងគ្រោះ និង​អ្នក​ដែល​ទទួល​រង​បញ្ហា​គ្រប់​ប្រភេទ​ទាំង​អស់។ បើទោះ​ជា​នៅ​ក្នុង​ខេត្ត​ដាច់​ស្រយាល​ក៏ដោយ ក៏​យើង​ឃើញ​លោក ចាន់ សុវ៉េត ចុះ​ជួយ​ការ​ពារ​ប្រជា​ជន​ដែល​រងគ្រោះ​ដែរ​ ដូច្នេះ​​គាត់​ជា​គំរូ​ដ៏ល្អ​មួយ​សម្រាប់​យើង​ទាំង​អស់​គ្នា”។

លោក កឹម សុខា ក៏​បាន​សម្ដែង​ការ​កោត​សរសើរ​ផង​ដែរ​ចំពោះ​អ្នក​ធ្វើ​យុទ្ធនាការ​រូប​នេះ។ លោក​បាន​មាន​ប្រសាសន៍​ថា “ការ​វិភាគ​របស់​គាត់​ គឺ​ត្រឹម​ត្រូវ ហើយ​សកម្មភាព​របស់​គាត់​ល្អ​ណាស់ ជា​ពិសេស​ក្នុង​ការ​ស៊ើបអង្កេត គាត់​និយាយ​ផ្អែក​លើច្បាប់​ដើម្បី​ការ​​ពារ​ជន​រង​គ្រោះ​ទាំង​អស់​”។ សព​លោក ចាន់ សុវ៉េត នឹង​ត្រូវ​បូជា​នៅ​ព្រឹក​នេះ​៕ សារុន​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស