30 C
Phnom Penh

តុលាការ​​​ក្រុង​​​ភ្នំ​​​ពេញសាក​​​សួរ​​​កូន​​​ស្រី​​​ លោក លី​​​ ស៊្រាង​​​ខេង​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការ​​​ក្រុង​​​ភ្នំពេញ​​​​​​កាល​​​ពី​​​ព្រឹក​​​មិញ​​​នេះ បាន​​​សាក​​​សួរ​​​កូន​​​ស្រី​​​របស់​​​លោក​​​ លី​​​ ស៊្រាងខេង​​​ក្នុង​​​ពាក្យ​​​បណ្តឹង​​​ទាក់ទងនឹង​​​ការ​​​​​​ប៉ុនប៉ង​​​មនុស្ស​​​ឃាត ដែល​​​បានចោទ​​​កូន​​​ចៅ​​​របស់​​​ឧកញ៉ា​​​ ឃុន ស៊ា ថា​​​ យក​​​ពស់​​​វែក​​​ទៅ​​​បោះ​​​ចូល​​​ផ្ទះ​​​​​របស់នាង។​​​

កញ្ញា លី សៀវមិញ អាយុ២៣ឆ្នាំ​​​ ដែល​​​​​​ជាប់ពន្ធនាគារ​​ក្រោយពី​​ប៉ះទង្គិច​ជាមួយ​សន្តិសុខ​​​ក្រុមហ៊ុន​​​ ឃុន​​​ ស៊ា ​​កាលពី​ខែ​វិច្ឆិកា​​​ពី​​​បទ​​​ប្រើអំពើ​ហិង្សា​លើ​ម្ចាស់​​អចលនទ្រព្យ​តាម​ច្បាប់​ភូមិបាល​ បាន​​​និយា​​​យ​​​ថា កញ្ញា​​​ សុំ​​​ឲ្យ​​​តុលាកា​​​រ​​​ក្រុង​​​ភ្នំពេញ​​​ ស្វែង​​​រក​​​ចាប់​​​ខ្លួន​​​ជន​​​ដៃ​​​ដល់ដែល​​​បាន​​​បោះ​​​ពស់​​​ចូល​​​ក្នុង​​​ផ្ទះ​​​របស់​​​នាង​​​កាល​​​ពី​​​ឆ្នាំ​​​២០១៣។​​​

កញ្ញា​​​​​ សៀវមិញ បាន​​​និយាយ​​​ថា “ខ្ញុំ​​​សូម​​​ឲ្យ​​​​​​ចៅ​​​ក្រម​​​ជួយ​​​រក​​​យុត្តិធម៌ឲ្យ​​​យើង​​​ខ្ញុំ​​​ផង​​​ និង​​​សុំ​​​ឲ្យ​​​តុលា​​​ការ​​​ស្វែង​​​រក​​​ចាប់​​​ខ្លួន​​​ជន​​​ដៃ​​​ដល់​​​ និង​​​បក្ខពួក​​​ដើម្បី​​​កាត់​​​ទោស​​​តាម​​​ច្បាប់”។​​​

​​​លោក លី ស៊្រាង​​​ខេង អាយុ៥៨​​​ឆ្នាំ​​​ ដែល​​​ជា​​​ឪពុក​​​របស់​​​កញ្ញា​​​ សៀវមិញ កំពុង​​​បាន​​​តតាំង​​​ផ្លូវ​​​ច្បាប់​​​នឹង​​​ក្រុម​​​ហ៊ុន​​​អស់​​​រយៈពេល​​​៥​​​ឆ្នាំ​​​​​​មក​​​ហើយ ក្នុង​​​​​​ជម្លោះ​​​ដី​​​ធ្លី​​​មួយ​​​ក្នុង​​​ខណ្ឌ​​​ទួល​​​គោក​​​ ក្រុង​​​ភ្នំពេញ។ លោក ស៊្រាង​​​ខេង ​បាន​​​​​​ជាប់​​​ពន្ធ​​​នាគារ​​​ក្នុង​​​ខែ​​​វិច្ឆិកា​​ ​ហើយ​​​ត្រូវ​​​បាន​​​​​​​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាលពី​ខែធ្នូ។

លោក ស៊្រាង​​​ខេង​​​​​​ បាន​​​និយាយ​​​ថា លោក​​​សង្ឃឹម​​​ថា​​​ តុលាការ​​​​​​ក្រុង​​​ភ្នំពេញ នឹង​​​ចាត់​​​ការ​​​​​រឿង​​​ក្តី​​​ ដែល​​​លោក​​​បាន​​​ដាក់​​​​​​ប្តឹង​​​ក្រុម​​​ហ៊ុន​​​ ឃុន ស៊ា​​​ឲ្យ​​​បាន​​​ឆាប់។​​​ លោក ស្រា៊ងខេង បាន​​​អះអាង​​​ថា ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​កន្លង​មក​នេះ ក្រុម​ហ៊ុន​បាន​បញ្ជូន​​ក្រុម​អន្ធពាល​មក​ដុត​ផ្ទះ​របស់​លោក បោះ​ពស់វែក​ចូល​ផ្ទះ វាយ​ដំគ្រួសារ​របស់​លោក ហើយ​ឃ្លាំ​មើល​ពួកលោក​​២៤​ម៉ោង​លើ​២៤​ម៉ោង​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស