27 C
Phnom Penh

​តុលាការ​​​កាត់ទោស​​​ស្ត្រី​​​ម្នាក់​​​ឲ្យ​​​ជាប់​​​គុក​​​១៥​​​ឆ្នាំ​​​ពី​​​បទ​​​ជួញ​​​ដូរ​​​ក្រលៀន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ត្រី​​​ម្នាក់​​​ដែល​​​ជាប់​​​ចោទ​​​ពី​​​បទ​​​ជួញ​​​ដូរ​​​សរី​​​រាង្គ​​​ ត្រូវ​​​បាន​​​តុលាការ​​​ក្រុង​​​ភ្នំពេញ​​​កាត់​​​ឲ្យ​​​ជាប់​​​​​​​​​​​​​​ពន្ធនាគារ​​​​​​រយៈពេល​​​១៥​​​ឆ្នាំ​​​​​​ពី​​​បទ​​​បញ្ចុះ​​​បញ្ចូល​​​បងប្អូន​​​ជី​​​ដូន​​​មួយពីរ​​​នាក់​​​និង​​​អ្នក​​​ជិត​​​ខាង​​​ម្នាក់​​​ដើម្បី​​​លក់​​​ក្រ​​​លៀន​​​របស់​​​គេ​​​នៅ​​​ក្នុង​​​​​​ប្រទេស​​​ថៃកាល​​​ពី​​​ឆ្នាំ​​​មុន។​​​

​​​​​​​​​លោក កែវ មុនី ចៅក្រម​​​​​​តុលាការ​​​ក្រុង​​​ភ្នំពេញ ​​​បាន​​​​​​ប្រកាស​​​​​​សាល​​​ក្រម​​​នៅ​​​ព្រឹក​​​មិញ​​​ថា” ញ៉ែម ស៊ី​​​នួន ហៅ​​​ អាហ្ស៊ីសា ត្រូវ​​​ជាប់​​​ពន្ធនាគារ​​​១៥​​​ឆ្នាំយោង​​​តាម​​​បទ​​​ល្មើស​​​ក្នុង​​​ឆ្នាំ​​​២០១២ ២០១៣​​​ និង​​​២០១៤ ពី​​​បទ​​​នាំ​​​ចេញ​​​ដោយ​​​ខុស​​​ច្បាប់​​​ ជួញ​​​ដូរ​​​មនុស្ស​​​ និង​​​អា​​​ជីវ​​​កម្ម​​​ក្នុង​​​ប្រទេស​​​”។

​​នគរ​​​បាល​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​​​​​​​ បាន​​​ចាប់​​​​ខ្លួន​​​អ្នកស្រី ញ៉ែម ស៊ីនួន អាយុ​​​២៩​​​ឆ្នាំ ក្នុង​​​ខណ្ឌ​​​ជ្រោយ​​​ចង្វា​​​ ក្រុង​​​ភ្នំពេញ​​​កាល​​​ពី​​​ខែ​​​កក្កដា បន្ទាប់​​​ពី​​​បើក​​​ការ​​​សើុប​​​អង្កេត​​​​អស់​​​រយៈ​​​ពេល​​​១០​​​ថ្ងៃ​​​ក្រោយ​​​ពេល​​​មាន​​​ពាក្យ​​​បណ្តឹង​​​ពី​​​​ជន​​​រង​​​គ្រោះ​​​ចំនួន​​​ពីរ​​​នាក់​​​។

នគរ​​​បាល​​​បាន​​​លើក​​​ឡើង​​​​​​នៅ​​​ពេលមាន​​​ការ​​​​​​ចាប់ខ្លួន​​​នោះ​​​ថា អ្នកស្រី​​​​​​ ស៊ីនួន ​​​បាន​​​ធ្វើ​​​ជា​​​មេខ្លោង​​​ក្នុង​​​ការ​​​សម្រប​​​សម្រួល​​​ឲ្យ​​​​​មាន​​​ការ​​​ដោះ​​​ដូរ​​​ក្រលៀន​​​ជិត​​​មួយ​​​ឆ្នាំ​​​មក​​​ហើយ​​​ តែ​​​​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​ ពួកគេ​​​មិន​​​បាន​​​ផ្តល់​​​ព័ត៌​​​មាន​​​​​​លម្អិត ថាតើ​​​ស្ត្រី​​​រូប​​​នេះ​​​បាន​​​ជួញ​​​ដូរ​​​ក្រលៀន​​​អស់​​​ប៉ុន្មាន​​​រួច​​​មក​​​ហើយ​​​​​​នោះ​​​ទេ។ បន្ទាប់​​​ពី​​​ស្តាប់​​​សាល​​​​​​ក្រម​​​រួច អ្នក​​​ស្រី ស៊ី​​​នួន ទ្រហោយំ ហើយ​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​​ទាក់​​​ទង​​​នឹង​​​សាល​​​ក្រមនោះ​​​ទេ។​​​

តុលា​​​ការ​​​ក៏​​​បាន​​​កាត់​​​ទោសលោក​​​ ញ៉ែម ស៊ីនួន​​​ អាយុ​​​៤៩​​​ឆ្នាំ  ឪពុក​​​ចុង​​​របស់​​​អ្នក​​​ស្រី ស៊ីនួន និង​​​ផេង​​​ សប្បាយ​​​ អាយុ​​​២២​​​ឆ្នាំ​​​ ជា​​​ប្អូន​​​ថ្លៃ​​​របស់​​​អ្នកស្រី ស៊ីនួន​​​ ឲ្យ​​​ជាប់​​​ពន្ធ​​​នាគារ​​​​​​កំបាំង​​​មុខ​​​១០​​​ឆ្នាំ​​​ម្នាក់ៗ​​​ពី​​​បទ​​​ផ្សំ​​​គំនិត​​​ជួញ​​​ដូរ​​​សរីរាង្គ។ លោក ញ៉ែម​​​ ផល្លា និង​​​ ផេង សប្បាយ​​​​​​​​​ ​​​​​​​​​បាន​​​រត់​​​គេច​​​ខ្លួន​​​៕

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស