33 C
Phnom Penh

នគរបាល​សង្ស័យ​​កម្មករ​សំណង់​ក្នុង​ករណី​កាប់​បុរស​ជន​ជាតិ​ចិន​​ម្នាក់​រហូត​ដល់​ស្លាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាល​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា កម្មករ​​​សំណង់​​​មួយ​​​ក្រុម​​​​​​តាម​​​ចោទ​​​ថា បានប្រើ​ពូថៅ​​​​កាប់​​បុរស​ជន​​​ជាតិ​​​ចិន​​​​​​ម្នាក់​​​​រហូត​​​ដល់​​​ស្លាប់​​​កាល​​​ពី​​​ល្ងាច​​​ថ្ងៃ​​ច័ន្ទ​ក្នុង​រាជធានី​ភ្នំពេញ​ បន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ចំពោះ​​​ការ​​​មិន​​​ធ្វើ​​​ការ​​​ងារ​​​។

លោក យឹម សារ៉ាន់ អធិការ​​​នគរ​​​បាល​​​ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា សាក​​​សព​​​របស់​​​លោក កៅ ហ្វីហ្វុង (Kao Fi Fong)អាយុ​​​៤០​​​ឆ្នាំ​​​ជា​​​ជន​​​ជាតិ​​​ចិន​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​នៅ ម៉ៅង​​​ប្រហែលល​​​៩ និង​​​៣០​​​នាទី​​​ថ្ងៃ​​​ច័ន្ទ ដោយ​​​ដៃ​​​គូ​​​អាជីវកម្ម​​​​របស់​​​លោក​​​នៅ​​​ក្នុង​​​ផ្ទះ​​​ជួល​​​ដែល​​​ពួក​​​គេ​​​កំពុង​ជួស​​​ជុល​​​​​​ស្ថិត​ក្នុង​​សង្កាត់​​​ចោម​​​ចៅ​​​។

លោក សារ៉ាន់ បាន​​​មាន​​​ប្រសាសន៍​​​ថា កម្មករ​​​សំណង់​​​បួន​​​ទៅ​​​ប្រាំ​​​នាក់​​​ត្រូវ​​​បាន​​​ជួល​​​ឲ្យ​មក​​​ជួស​​​ជុល​​​ផ្ទះ​​​នេះ​​​ដែល​​​ស្ថិត​​​នៅ​​​ផ្លូវ​​​លេខ​​​១១១K ដែល​​​លោក កៅ ហ្វី​​​ហ្វុង មាន​​​គម្រោង​​​បើក​​​អាជីវ​​​កម្ម​​​។

អធិការ​​​នគ​​​របាល​​​ខណ្ឌ​​​រូប​​​េនះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​នៅ​​​ម៉ោងប្រហែល​​​២​​​រសៀល​​​គាត់​​​មាន​​​ជម្លោះ​​​ជា​​​មួយ​​​កម្មករ​​​ ដែល​ជម្លោះ​​​បាន​​​កើត​​​ឡើងជាថ្មី​ម្តងទៀត​​​​នៅ​ម៉ោង​​​៦​​​ល្ងាច​​​នៅ​​​ពេល​​​គាត់​​​ទៅ​​​កន្លែង​​​នោះ​​​ដើម្បី បណ្តេញ​​​ពួក​​​គេ​​​ចេញ។

លោក សារ៉ាន់ បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​ប្រាកដ​​​ព​​​ី​​​អាវុធ​​​ដែល​​​ពួកគេ​​​ប្រើ​​ក្នុង​​​​ការ​​​សម្លាប់​​​នោះ​​​ទេ ប៉ុន្តែ យើង​​​សង្ស័យ​​​ថា ប្រហែល​​​ជា​​​ជន​​​ដៃ​​​ដល់​​​ប្រើ​​​ពូថៅ​​​។ យើង​​​សង្ស័យ​​​ថា កម្មករ​​​ជន​​​ជាតិ​​​ខ្មែរ​​​ប្រព្រឹត្ត​​អំពើ​​​មនុស្ស​​​ឃាត​​​នេះ​​​ ពីព្រោះ​​​ពួក​​​គេ​​​មាន​​​ជម្លោះ​​​ជាមួួ​​យ​​​ជន​​​រង​​​គ្រោះ​​​ ហើយ​​​ពួក​​​​​​គេ​​​បាន​​​រត់​​​គេច​​​ខ្លួន​​​ពី​​​កន្លែង​​​កើត​​​ហេតុ​​​បន្ទាប់​​​ពី​​​សម្លាប់​​​រួច​​​។

​​​នៅ​​​ពេល​​​លោក កៃ វៃលីន​(Cai Weilin) ដៃ​​​គូ​​​អាជីវកម្ម​​​របស់​​​លោក កៅ ហ្វីហ្វុង​​​ មិន​​​អាច​​​ទាក់​​​ទង​​​គាត់​​​តាម​​​ទូរស័ព្ទ​​​បាន​នៅ​​​យប់​​​ថ្ងៃ​​​នោះ​​​ គាត់​​​បាន​​​ទៅ​​​កាន់​​ផ្ទះ​​​នោះ​​​ ហើយបាន​​​​ឃើញ​​​សាក​​​សព​​​នៅជាន់​​​ទី​​​២​​​។

លោក​​​ ឡាង វៃមីង​​​ (Liang Wei Ming)  ​​បាន​​​និយាយ​​​ថា លោក វៃ​​​លីន ដែល​​​ជា​​​ជន​​​ជាតិ​​​ចិន​​​ដែរ​​​នោះ​​​ បាន​​​រត់​​​​​​មក​​ហៅ​ឲ្យគាត់​​​ជួយ​​​នៅ​​​ម៉ោង​​​ប្រហែល​​​៩​​​យប់​​​។

លោក វៃ​​​មីង​​​ បាន​​និយាយ​​​ថា “ខ្ញុំ​​​កំពុង​​​ផឹក​​​ស៊ី​​​ជាមួយ​​​មិត្ត​​​ភក្តិ​​​មួយ​​​ចំនួន ហើយ​​​គាត់​​​បាន​​​រត់​​​មក។ គាត់​​​បាន​​​ស្រែក ​​​​’ជួយ​​​ ! ជួយ'”។ លោក វៃមីង​​​ បាន​​​និយាយ​​​ថា គាត់​​​បាន​​​ចូល​​​ក្នុ​​​ង ផ្ទះ​​​ ហើយ​​​បាន​​​ឃើញ​​​សាក​​​សព​​​លោក កៅ ហ្វីហ្វុង នៅលើ​​​ឥដ្ឋ​​​។ លោក​​​បាន​​​និយាយ​​​ថា “មាន​​​ឈាម​​​គ្រប់​​​កន្លែង​​​ទាំងអស់​។ ឈាម​​​ហូរ​​​ចេញ​​​ពី​​​ក្បាល​​​ផ្នែក​​​ខាង​​​ក្រោយរបស់គាត់​​​​”។

លោក​​​ វៃ​​​មីង​​​ បាន​​​និយាយ​​​ថា ការ​​​ជួស​​​ជុល​​​ផ្ទះ​​​នេះ​​​បាន​​​ចាប់​​​ផ្តើម​​​ប្រហែល​​​១០​​​ថ្ងៃ​​​មក​​​ហើយ ហើយ​​​អ្វី​​​​​​ៗ​​​​​​ហាក់​​​ដូច​​​ជា​​​ប្រព្រឹត្ត​​​ទៅ​​​ដោយ​​​រលូន ហើយ​​​ថា លោក​​​មាន​​​ការ​​​ភ្ញាក់​​​ផ្អើល​​​ពី​​​ការ​​​ស្លាប់​​​របស់​​​ពាណិជ្ជករ​​​រូប​​​នេះ​​​។

លោក​​​បាន​​​និយាយ​​​ថា “កម្មករ​​ទាំងនេះ​​​មក​​​ទី​​​នេះ​​​ដើម្បី​​​ទិញ​​​ទឹក​​​”។ លោក​​​បាន​​​បន្ថែម​​​ថា លោក​​​មិន​​​ដែល​​​ឮមាន​​​ជម្លោះ​​​អ្វី​​​ឡើយ។​​​ ខ្ញុំ​​​មិន​​​ដឹង​​​ពី​អ្វី​​​ដែលបាន​កើត​​​ឡើង​​​រវាងពួកគេ​ និង​​​​ចៅហ្វាយ​​​របស់ខ​​​្លួន​​​ឡើយ​​​”។

លោក​​​ វៃមីង បាន​​​និយាយ​​​ថា បន្ទាប់ពី​​​គាត់បាន​​​​ឃើញ​​​សាក​​​សព​​​ គាត់​​​បាន​​​ទូរស័ព្ទ​​ទៅ​​​​នគរ​​​បាល​​​មូល​​​ដ្ឋាន​​​ភ្លាម​​​ៗ ដែលគាត់​ស្គាល់​។

នគរបាល​​​​​​រូប​​​នោះ​​​គឺ​​​លោក កេត យ៉ាវណ្ណ ដែល​ជាមន្ត្រីនគរបាល​សង្កាត់​ បាន​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​នៅ​​​ក្រៅ​​​កន្លែង​​​កើត​​​ហេតុ​​​កាល​​​ពីម្សិល​​​មិញ​​​ថា កម្មករ​​​​​​ដែល​​​គេ​​​សង្ស័យ​​​ថា សម្លាប់​​​លោក កៅ ហ្វីហ្វុង នោះ​ត្រូវ​​​បាន​​​កំណត់​​​អត្ត​​​សញ្ញាណ​​​ហើយ​​​ ប៉ុន្តែ​លោក​​​បាន​​​បដិសេធ​​​មិន​​​បញ្ចេញ​​​ឈ្មោះ​​​ពួក​​​គេ​​ទេ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​កំណត់​​​អត្ត​​​សញ្ញាណ​​ជន​សង្ស័យ​ទាំង​នេះ​រួច​​​ហើយ​​​ ហើយ​​​ឥឡូវ​​​នេះ​​​យើង​​​កំពុង​​​ស្វែង​​​រក​​​ពួកគេ​​​​​”៕សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស