39 C
Phnom Penh

នគរបាល​ឆែក​ឆេរ​ផ្ទះ​ជន​សង្ស័យ​ពាក់ព័ន្ធការ​សម្លាប់​​បុរស​ជន​ជាតិ​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​លោក អេង សោភា នាយការិយាល័យ​​​នគរ​​​បាល​​​ព្រហ្មទណ្ឌ​​​កម្រិត​​​ធ្ងន់​​​រាជ​​​ធានី​​​បាន​​​ឲ្យ​​​ដឹង​​​ថា កាល​​​ពី​​​ពុធ ​​​នគរ​​​បាល​​​បាន​​​ចំណាយ​​​ពេល​​ឆែក​ឆេរ​ផ្ទះ​​​​ជន​​​សង្ស័យ​​​១២នាក់​នៅ​ក្នុង​​ខេត្ត​កំពត និង​ខេត្ត​ព្រះ​សីហនុ ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​សម្លាប់​​​ជន​​​ជាតិ​​​ចិន​​​ម្នាក់​​​ដោយ​​​កាប់​​​នឹង​​​ពូថៅ​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពីយប់​ថ្ងៃ​​​ច័ន្ទ។

សាកសព​​​លោក កៅ ហ្វីហ្វុង អាយុ​​​៤០​​​ឆ្នាំ​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​នៅ​​​ក្នុង​​​ផ្ទះ​​​ជួល​​​មួយ​​​ស្ថិត​​​ក្នុង​​​សង្កាត់​​​ចោម​​​ចៅ​​​ ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ ដែល​​​កម្មករ​​​ខ្មែរ​​​១២​​​នាក់​​​កំពុង​​​ធ្វើ​​​ការ​​​ជួសជុល​​​។

លោក សោភា បាន​​​មាន​​​ប្រសាសន៍​​​ថា នគរបាល​​​បាន​​​ឆែក​ឆេរ​​​​លំនៅ​​​ដ្ឋាន​​​ចំនួន​​​ប្រាំបី
ដែល​​​​បី​​​ស្ថិត​​​ក្នុង​​​ស្រុក​​​ឈូក​​​ ខេត្ត​​​កំពត និង​​​ប្រាំ​​​ទៀត​​​ស្ថិត​​​ក្នុង​​​ខេត្ត​​​ព្រះ​​​សីហនុ ដែល​​​ជន​​​សង្ស័យ​​​ទាំង​​​នោះ​​​រស់​​​នៅ​​​។

ប៉ុន្តែ គ្មាន​​​ជន​​​សង្ស័យ​​​ណា​​​ម្នាក់​​​​​​នៅ​​​ផ្ទះ​​​ទេ​​​នៅ​​​ពេល​​​នគរ​​​បាល​​​បាន​​​ទៅ​​​ដល់នោះ​​​​។ លោក សោភា បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​ទាន់​​​ប្រាកដ​​​ថា តើ​​​កម្មករ​​​ទាំង​​​១២​​​នាក់​​​បាន​​​ប្រព្រឹត្ត​​​អំពើ​​​មនុស្ស​​​ឃាត​​​នេះ​​​រួម​​​គ្នា​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​​​ឡើយ ពីព្រោះ​​​ពួក​​​គេ​​​បាន​​​រត់​​​គេច​​​ខ្លួន​​​បាត់
​ បន្ទាប់​​​ពី​​​ការ​​​សម្លាប់រួច​​​​។ យើង​​​នឹង​​​សើុប​​​អង្កេត​​​គោលដៅ​​​​ថ្មី​​​ដើម្បី​​​ស្វែង​​​រក​​​ជន​​​​ទាំង​​​នេះ​​​”។

លោក ហេង កុសល នាយក​​ប៉ុស្តិ៍​​​សង្កាត់​​​ចោម​​​ចៅ​​​ដែល​​​បាន​​​ចូល​​​រួម​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ខេត្ត​​​ភាគ​​​ខាង​​​ត្បូង​​​េនះ​​​ដែរ​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ពី​​​មុន​​​លោក កៅ ហ្វីហ្វុង បាន​​​ជួល​​​កម្មករ​​​ចំនួន​​​១៤​​​នាក់​​​ ហើយ​​​ថ្មី​​​ៗ​​​នេះ​​​កម្មករ​​​ពីរ​​​នាក់​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស