26 C
Phnom Penh

​​​​រតនសម្បត្តិ​​​ភាគ​​​បស្ចិម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចម្លាក់​នៅប្រាសាទ​បន្ទាយ​ឆ្មារ។ រូបថតៈ Bruno Bruguier
ចម្លាក់​នៅប្រាសាទ​បន្ទាយ​ឆ្មារ។ រូបថតៈ Bruno Bruguier

សៀវ​​​ភៅ​​​ដែល​​​នឹង​​​ចេញ​​​ផ្សាយ​​​នៅ​​​ពេល​​​ខាង​​​មុខ​​​​​​​​​​​​រក​​​ឃើញ​​​ចំណុច​​​ថ្មី​​​​​​លើ​​​​​​ប្រាសាទ​​​បុរាណ​​​នៅ​​​​​​ភាគ​​​បស្ចិម​​​នៃ​​​​​​​​​កម្ពុជា​​​​​​

ក្នុង​​​ពេល​​​ដែល​​​ប្រវត្តិ​​​វិទូ​​​ជន​​​ជាតិ​​​បារាំង​​​​​​គឺ​​​លោក ប្រុយណូ ប្រុយ​​​​​​​​​ហ្គីយេ ​​​ទៅ​​​លេង​​​​​​ប្រាសាទ​​​តាមាន់​​​ធំ​​​ម្តង​​​ទៀត​​​​​​នៅ​​​ក្នុង​​​​​​ខេត្ត​​​ឧត្តរ​​​​​​មាន​​​ជ័យ​​​​​​នៅ​​​ដើម​​​ឆ្នាំ​​​នេះ លោក​​​បាន​​​កត់​​​សម្គាល់​​​ថា ផ្លូវ​​​នៅ​​​ក្បែរ​​​​​​ប្រាសាទ​​​សាង​​​សង់​​​​​​នា​​​សតវត្សរ៍​​​ទី​​​១១​​​បាន​​​សាង​​​សង់​​​ឡើង​​​​​​នៅ​​​លើ​​​ផ្ទៃ​​​ដី​​​រដិប​​​រដុប​​​​​​នៅ​​​តាម​​​ជួរ​​​ភ្នំ​​​ដង​​​រែក។​​​ លោក​​​ក៏​​​បាន​​​ឃើញ​​​​​​ផ្ទៃ​​​ដី​​​​​​​​​រាប​​​​​​ពីរ​​​បី​​​គីឡូម៉ែត្រ​​​​​​នៅ​​​ភាគ​​​​​​បូព៌ា ពោល​​​គឺ​​​ងាយ​​​ស្រួល​​​​​​សម្រាប់​​​ធ្វើ​​​ផ្លូវ។​​​​​​​​​

ប៉ុន្តែ ព្រះ​​​បាទ​​​ជ័យ​​​វរ្ម័ន​​​ទី​​​៧​​​ ជា​​​ក្សត្រ​​​​​​មួយ​​​អង្គ​​​កាន់​​​ព្រះ​​​ពុទ្ធ​​​សាសនា​​នា​​​​​​​​សម័យ​​​អង្គរ​​​​​​បាន​​​សាង​​​សង់​​​ទីធ្លា​​​​​​នៅ​​​លើ​​​ដី​​​ខ្សត់​​​ជីជាតិ​​​​​​​​​នៅ​​​ក្បែរ​​​​​​ប្រាសាទ​​​តាមាន់​​​ធំ​​​ ដោយ​​​​​​ដាក់​​​សាលា​​​ឆទាន​​​​​​ និង​​​វិហារ​​​នៅ​​​ក្បែរ​​​ប្រាសាទ។​​​​​​​​​​​​

លោក ប្រុយ​​​​​​​​​ហ្គីយេ បាន​​​និយាយថា “​​​ព្រះ​​​អង្គ​​មិន​​​បាន​​​ជ្រៀត​​​ជ្រែក​​​​​​ក្នុង​​​កិច្ច​​​ការ​​​សាសនា​​​របស់​​​ស្តេច​​​អង្គ​​​មុន​​​ទេ។ ព្រះ​​​អង្គ​​​​​​សាង​​​សង់​​​ប្រាសាទ​​​ផ្ទាល់​​​នៅ​​​ក្បែរ​​​​​​ប្រាសាទ​​​នោះ គឺ​​​ព្រះ​​​អង្គ​​​​​​មាន​​​ព្រះទ័យ​​​លុប​​​ចោល​​​ពី​​​ខាង​​​ក្នុង​​​”។​​​​

ប្រវត្តិ​​​វិទូ​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា នេះ​​​ជា​​​យុទ្ធ​​​សាស្ត្រ​​​​​​ដែល​​​ព្រះ​​​បាទ​​​ជ័យ​​​វរ្ម័័ន​​​ទី​​​៧​​​​​​​​​ទ្រង់​​​ប្រើ​​​ដដែលៗ​​​ ដើម្បី​​​​​​ផ្សព្វ​​​ផ្សាយ​​​ព្រះ​​​ពុទ្ធ​​​សាសនា​​​ ក្នុង​​​ពេល​​​ដែល​​​ព្រះ​​​អង្គ​​​ពង្រឹង​​​អាណាចក្រ​​​ព្រះ​​​អង្គ និង​​​អភិវឌ្ឍ​​​​​​បណ្តាញ​​​ផ្លូវ​​​ថ្នល់។​​​

ដំណើរ​​​ចុះ​​​សិក្សា​​​នេះ​​​គឺ​​​ជា​​​ផ្នែក​​​នៃ​​​​​​​​​ដំណើរ​​​ការ​​​ស្រាវ​​​ជ្រាវ​​​ទូលំ​​​ទូលាយ​​​របស់​​​លោក ប្រុយ​​​​​​​​​ហ្គីយេ សម្រាប់​​​សៀវ​​​ភៅ​​​ទី​​​​​​​​​បី​​​ស្តី​​​ពី​​​​​​​​​ប្រាសាទ​​​នានា​​​នៃ​​​ប្រទេស​​​នេះ ដែល​​​នឹង​​​ចេញ​​​ផ្សាយ​​​នៅ​​​ថ្ងៃ​​​ច័ន្ទ​​​ជា​​​ភាសា​​​បារាំង។​​​

មាន​​​ចំណង​​​ជើង​​​ថា “បន្ទាយ​​​ឆ្មារ​​​ និង​​​ខេត្ត​​​ភាគ​​​បស្ចិម”​​​ ​​​សៀវ​​​ភៅ​​​​​​នេះ​​​ចាប់​​​ផ្តើម​​​​​​ដោយ​​​មាន​​​ការ​​​ពិភាក្សា​​​​​​អំពី​​​​​​ប្រាសាទ​​​សាង​​​សង់​​​នា​​​សតវត្សរ៍​​​ទី​​​១១ និង​​​១២​​​​​​នៅ​​​ក្បែរ​​​​​​ក្រុង​​​បាត់​​​ដំបង ហើយ​​​បញ្ចប់​​​​​​ដោយ​​​មាន​​​ប្រាសាទ​​​ល្បើក​​​ស្មោច​​​​​​ក្នុង​​​ខេត្ត​​​ឧត្តរ​​​មាន​​​ជ័យ។

ទោះ​​​ជា​​​យ៉ាង​​​នេះ​​​ក្តី ​​​ដោយ​​​​​​សារ​​​តែ​​​លោក ប្រុយ​​​​​​​​​ហ្គីយេ​​​ មាន​​​ជំនាញ​​​​​​ក្នុង​​​ការ​​​សិក្សា​​​បណ្តាញ និង​​​ប្រព័ន្ធ​​​ផ្លូវ​​​ថ្នល់​​​ លោក​​​ក៏​​​​​​ដោះ​​​ស្រាយ​​​​​​នៅ​​​ក្នុង​​​សៀវ​​​ភៅ​​​​​​អំពី​​​របៀប​​​ដែល​​​​​​ប្រាសាទ​​​ទាំង​​​នេះ​​​​​​មាន​​​ជាប់​​​ទាក់​​​ទង​​​គ្នា​​​ដោយ​​​ផ្លូវ​​​ថ្នល់​​​ និង​​​ស្ទឹង​​​ទន្លេ​​​ ដែល​​​បង្កើត​​​បានជា​​​​​​​​​បណ្តាញ​​​​​​គមនាគមន៍​​​ដ៏​​​ទូលំ​​​ទូលាយ​​​​​​ទូទាំង​​​​​​​​​អាណា​​​ចក្រ​​​ខ្មែរ។​​​​​​​​​​​​​​​​​​

លោក ប្រុយ​​​​​​​​​ហ្គីយេ បាន​​​និយាយ​​​ថា នៅ​​​ក្នុង​​​ករណី​​​ខ្លះ ផ្លូវ​​​​​​អាច​​​សាង​​​សង់​​​​​​នៅ​​​លើ​​​​​​ផ្លូវ​​​បុរាណ​​​​​​ឆ្ពោះ​​​ទៅ​​​​​​​​​​​​កាន់​​​ប្រាសាទ​​​​​​ដែល​​​សាង​​​សង់​​​​​​កាល​​​ពី​​​សតវត្សរ៍​​​មុនៗ។ បន្ទាប់​​​មក​​​ ក្នុង​​​សតវត្សរ៍​​​ទី​​​១២ និង​​​ទី​​​១៣​​​ ព្រះ​​​មហា​​​ក្សត្រ​​​ និង​​​ព្រះបាទ​​​ជ័យវរ្ម័ន​​​ទី​​​៧​​​បាន​​​ប្រឹង​​​ប្រែង​​​​​​បង្កើត​​​ឡើង​​​នូវ​​​​​​បណ្តាញ​​​​​​ផ្លូវ​​​ថ្នល់​​​ដ៏​​​ទូលំ​​​ទូ​​​លាយ​​​​​​​​​មួយ​​​​​​តភ្ជាប់​​​​​​ប្រាសាទ​​​សំខាន់ៗ​​​​​​​​​នៅ​​​ក្នុង​​​អាណា​​​ចក្រ។​​​ ដូច្នេះ សាលា​​​សំណាក់​​​បាន​​​សាង​​​សង់​​​ឡើង​​​​​​តាម​​​ដង​​​ផ្លូវ​​​​​​អនាគត​​​ និង​​​ស្ពាន​​​​​​ថ្ម​​​​​​ដែល​​​ឆ្លង​​​កាត់​​​តាម​​​​​​ផ្លូវ​​​ទឹក។

លោក ប្រុយ​​​​​​​​​ហ្គីយេ បាន​​​និយាយ​​​ថា ស្ពាន​​​ភាគ​​​ច្រើន​​​​​​មិន​​​បាន​​​សាង​​​សង​​​ចប់​​​សព្វ​​​គ្រប់​​​ទេ ជា​​​ពិសេស​​​ស្ពាន​​​ដែល​​​នៅ​​​ឆ្ងាយ​​​​​​ពី​​​អង្គរ​​​។​​​​​​​​​​​​

លោក ប្រុយ​​​​​​​​​ហ្គីយេ បាន​​​និយាយ​​​ថា “​​​យើង​​​​​​មាន​​​​​​ហេដ្ឋា​​​រចនា​​​សម្ព័ន្ធ​​​មិន​​​ពេញ​​​លេញ។​​​ គម្រោង​​​នៃ​​​ការ​​​សាង​​​សង់​​​​​​អាណា​​​ចក្រ​​​​​​បាន​​​រលំ​​​ដួល បន្ទាប់​​​ពី​​​​​​រាជ្យ​​​នៃ​​​​​​ព្រះបាទ​​​ជ័យ​​​វរ្ម័ន​​​ទី​​​៧[​​​នៅ​​​ដើម​​​សត​​​វត្សរ៍​​​​​​ឆ្នាំ​​​១២០០]។ មានការ​​​ប្រឹងប្រែង​​​យ៉ាង​​​ខ្លាំង​​​ដើម្បី​​​សាង​​​សង់​​​បណ្តាញ​​​ផ្លូវថ្នល់​​​ ប៉ុន្តែ មិន​​​មាន​​​ដំណើរការ​​​ទេ”។ អ្វីដែល​​​នៅសេសសល់​​​ពី​​​ស្ពាន​​​ដែលគ្រោងសាងសង់​​​មួយ​​​ចំនួន​​​គឺជាសរសរថ្ម​​​នៅ​​​តាម​​​ផ្លូវទឹក ​​ដើម្បី​​​ទ្រស្ពាន​​​បណ្តែត​​​ទឹក​​​បណ្តោះអាសន្ន​​​។

ប្រហែល​​​ពាក់កណ្តាល​​​សៀវភៅ​​​មាន​​​និយាយ​​​រៀបរាប់​​​អំពី​​​ប្រាសាទ​​​បន្ទាយ​​​ឆ្មារ​​​ក្នុងខេត្ត​​​បន្ទាយ​​​មានជ័យ។

ប្រាសាទ​តាណែម​នៅប្រាសាទ​បន្ទាយ​ឆ្្មារ​ ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​។ រូបថតៈ Bruno Bruguier
ប្រាសាទ​តាណែម ​ក្នុងប្រាសាទ​បន្ទាយ​ឆ្្មារ​ នៅខេត្ត​បន្ទាយ​មានជ័យ​។ រូបថតៈ Bruno Bruguier

លោក ប្រុយ​​​​​​​​​ហ្គីយេ បាន​​​និយាយថា “បន្ទាយឆ្មារ​​​គឺជា​​​ប្រាសាទ​​​សំខាន់​​​បំផុត​​​មួយ​​​របស់​​​ប្រទេស​​​កម្ពុជា​​​ ដែលមាន​​​សមាមាត្រ​​​ស្ទើតែ​​​មិន​​​ស្មើ​​​គ្នា​​​ ក្រៅពី​​​ព្រះ​​​ខ័នកំពង់ស្វាយ​​​ និងក៏មាន​​​សារៈសំខាន់​​​ផ្នែក​​​ប្រវត្តិសាស្ត្រ​​​ក្នុងរាជ្យព្រះបាទ​​​​​​ជ័យ​​​វរ្ម័នទី៧”។

ជញ្ជាំង​​​ប្រាសាទ​​​រួមមាន​​​ ចម្លាក់ពិស្តារ​​​ និង​​​ល្អឥត​​​ខ្ចោះ​​​ ទាក់ទង​​​នឹង​​​កងទ័ព​​​​​​ព្រះបាទ​​​ជ័យ​​​វរ្ម័ន​​​ទី៧​​​ក្នុង​​​សមរភូមិ​​​ប្រយុទ្ធ​​​លើ​​​ដីគោក​​​និង​​​ទឹក​​​។​​​​ មានដូចជាចម្បាំង​​​នឹង​​​ចាម​​​នៅបឹង​​​ទន្លេសាប​​​។ គួជាទីចាប់​​​អារម្មណ៍​​​ទៅ​​​ទៀត​​​នោះ​​​ ទាហាន​​​ចាមខ្លះ​​​​​​ដែល​​​ស្គាល់​​​ដោយ​​​សារ​​​ម៉ូដសក់​​​និង​​​ឈ្នួត​​​​​​ក្បាល​​​ ក៏គេឃើញ​​​ប្រយុទ្ធគ្នា​​​នៅខាង​​​ខ្មែរ​​​ដែរ។​​​

លោក ប្រុយ​​​​​​​​​ហ្គីយេ បាន​​​និយាយថា “​​​ព្រះ​​​បាទ​​​​​​ជ័យវរ្ម័ន​​​ទី៧​​​​​​ទ្រង់​​​ចំណាយ​​​យុវវ័យ​​​របស់ទ្រង​​់ និង​​​ឆាក​​​ជីវិត​​​​​​ភាគច្រើន​​​នៅ​​​ប្រទេស​​​ចម្ប៉ា មុននឹង​​​ដណ្តើម​​​បាន​​​អាណាចក្រ​​​របស់​​​ព្រះអង្គ​​​។ ស្តេច​​​អង្គនេះ​​​រក្សា​​​សម្ព័ន្ធភាព​​​រឹងមំា​​​ជាមួយរដ្ឋ​​​អធិបតេយ្យ​​​​​​មួយ​​​ចំនួន​​​នៃ​​​ចម្ប៉ា ដែលមាន​​​ព្រះរាជាណាចក្រ​​​តូចៗជាច្រើន​​​។

ជាសមាជិក​​​នៃ​​​វិទ្យាស្ថាន​​​ស្រាវជ្រាវ​​​បារាំង​​​សាលា​​​ចុង​​​បូពា៌​​​ លោក ប្រុយ​​​​​​​​​ហ្គីយេ កំពុង​​​សិក្សា​​​ប្រាសាទ​​​នានា​​​នៅប្រទេស​​​កម្ពុជា​​​ចាប់តាំង​​​ពី​​​ឆ្នាំ​​​១៩៩៥​​​។ អស់រយៈពេល​​​ជាច្រើន​​​ឆ្នាំ ​​​លោក​​​ធ្វើ​​​ការ​​​ជាមួយ​​​ក្រុម​​​មក​​​ពី​​​ក្រសួង​​​វប្បធម៌​​​ ដើម្បី​​​ធ្វើ​​​សារពើភណ្ឌ​​ និងបង្កើត​​​ផែនទី​​​របស់​​​ទីតាំង​​​ប្រាសាទ​​​ទាំងអស់​​​នៅទូទាំង​​​ប្រទេស​​។

ចងក្រង​​​ដោយ​​​មាន​​​ជំនួយ​​​ពីអ្នកស្រាវជ្រាវឈ្មោះ អូលីវីយេ ខូនីន និង​​​អ្នកជំនាញ​​​រក្សា​​​ផ្ទាំង​​​គំនូរ​​​គឺ​​​ ជូលីយេត ឡាគ្រ័រ សៀវភៅ​​​ថ្មី​​​របស់​​​លោក សរសេរ​​​ឡើង​​​សម្រាប់​​​សាធារណជន​​​​​​ទូទៅ​​​ ពោលគឺ​​​អ្នកដែល​​​ស្វែងរក​​​ព័ត៌មាន​​​ស៊ីជម្រៅ​​​ ជាជាង​​​អ្នកទទួល​​​ព័ត៌មាន​​​ទេសចរណ៍​ ប៉ុន្តែ មិន​​​ចង់​​​អាន​​​សារណា​​​បែប​​​ស្រាវជ្រាវសៀ​​​វភៅ​​​នេះ​​​ ដោយ​​​រួ​​​ម​​​មាន​​​សទ្ទានុក្រម​​​ខ្លីៗ​​​ស្តីពី​​​ពាក្យ​​​ស្ថាបត្យកម្ម និង​​​បុរាណវិទ្យា​​​ និងពាក្យ​​​ខ្មែរ​​​ និងលក្ខណៈ ពិសេស​​​មាន​​​ដូចជា​​​ ដ្យាក្រាម​​​បង្ហាញ​​​មូ៉ដ​​​សក់ចាម និង​​​ឈ្នួត​​​ក្បាល​​​ ដើម្បី​​​ឲ្យ​​​អ្នកអាច​​​ស្គាល់​​​ពួកគេ​​​នៅលើ​​​ចម្លាក់​​​ជញ្ជាំង​​​នៅ​​​ប្រាសាទ​​​បន្ទាយ​​​ឆ្មារ​​​។

សៀវភៅ​​​នេះ​​​គឺជា​​​សៀវភៅ​​​ទី៣​​​របស់​​​លោក ប្រុយ​​​​​​​​​ហ្គីយេ ដែលបាន​​​​​​ចេញ​​​​​​ផ្សាយ​​​​​​ទាក់ទង​​​នឹង​​​ទីតាំង​​​នៃ​​​តំបន់​​​ជាក់លាក់​​​នៃប្រទេស​​​នេះ​​​។  លោក  ប្រុយ​​​​​​​​​ហ្គីយេ សរសេរ​​​ជាភាសា​​​បារាំង​​​ ប៉ុន្តែ វិទ្យាស្ថាន​​​ស្រាវជ្រាវ​​​បារាំង​​​សាលាចុង​​​បូពា៌​​​មាន​​​គម្រោង​​​បកប្រែសៀវភៅ​​​ទាំងបី​​​នោះទៅ​​​ជា​​​ភាសា​​​អង់គ្លេស​​​ក្នុង​​​ពេល​​​ឆាប់ៗនេះ។​​​ លោក ប្រុយ​​​​​​​​​ហ្គីយេ នឹង​​​ធ្វើ​​​បាឋកថា​​​នៅថ្ងៃ​​​អង្គារ​​​ម៉ោង​​​២រសៀល​​​នៅឯ​​​សាកលវិទ្យាល័យ​​​ភូមិន្ទវិចិត្រសិល្បៈ​​​ក្នុងក្រុងភ្នំពេញ ស្តីពីប្រាសាទ​​​នៃ​​​កម្ពុជាភាគខាង​​​លិច៕​​​ រើន​​​​​​​​​​​​​​​

 

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស