34 C
Phnom Penh

មណ្ឌល​​​កុមារ​​​កំព្រា​​​​​​ពាក់​​​កណ្តាល​​​របស់​​​កម្ពុជា​​​​​​មិន​​​បាន​​​ចុះ​​​ឈ្មោះ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីមួយរូបបាននិយាយកាលពីថ្ងៃអង្គារថា មណ្ឌលកុមារកំព្រាជិតពាក់កណ្តាលនៅក្នុងប្រទេសកម្ពុជាខកខានមិនបានចុះឈ្មោះជាមួយរដ្ឋាភិបាល ដោយបណ្តាលឲ្យមានការពន្យារការប៉ុនប៉ងកែទម្រង់វិស័យផ្តល់កន្លែងស្នាក់នៅដល់កុមារដ៏រឹងរូស។

អនុក្រឹត្យដែលបានអនុម័តក្នុងខែកញ្ញាចែងថា ស្ថាប័នគាំពារកុមារទាំងអស់ត្រូវជូនដំណឹងដល់ក្រសួងសង្គមកិច្ចអំពីវត្តមានរបស់ខ្លួនត្រឹមថ្ងៃទី២៨ ខែកុម្ភៈ បើមិនដូច្នេះទេ ប្រឈមមុខការបិទទ្វារ។

យោងតាមលោក រស់ សុខា ប្រធាននាយកដ្ឋានសុខុមាលភាពកុមារនៃក្រសួងសង្គមកិច្ចឲ្យដឹងថា ក្នុងពេលដែលមានស្ថាប័នបែបនេះមួយចំនួនប៉ុណ្ណោះបានចុះឈ្មោះតាមកាលកំណត់នោះ ពេលកំណត់ត្រូវបន្ថែមកាលពីថ្ងៃអង្គារ។ ប៉ុន្តែក្នុងបណ្តាមណ្ឌលកុមារកំព្រាចំនួន៦៤១កន្លែងដែលរដ្ឋាភិបាលបានដឹង គឺមានតែ៣៦៤កន្លែងប៉ុណ្ណោះបានចុះឈ្មោះរហូតមកដល់ថ្ងៃអង្គារ ដោយបង្ខំឲ្យក្រសួងលើកពេលសាជាថ្មី។

លោក រស់ សុខា បានមានប្រសាសន៍ថា “យើងនឹងចេញសេចក្តីប្រកាសនិងជូនដំណឹងដល់មណ្ឌលកុមារកំព្រាឲ្យគេប្រញាប់ប្រញាល់មកបំពេញក្រដាសចុះឈ្មោះមុនថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦”។ លោកបាននិយាយបន្ថែមថា មណ្ឌលកុមារកំព្រាដែលខកខានមិនបានចុះឈ្មោះនៅខែមិថុនាទេ គឺនឹងប្រឈមមុខការបិទ។

លោក សុខា បានចាត់ទុកការមកចុះឈ្មោះតិចរហូតមកដល់ពេលនេះ ដោយសារតែ”បញ្ហានឹងក្រដាសបំពេញ” ប៉ុន្តែលោកបដិសេធមិនរៀបរាប់ពិស្តារទេ។ លោកក៏បានជំរុញឲ្យអ្នកកាសែតកុំទាន់សរសេរអំពីដំណើរការចុះឈ្មោះ ទម្រាំដល់ខែមិថុនាសិន។

លោក មាស ប៊ុនលី អ្នកជំនាញទំនាក់ទំនងនៅឯការិយាល័យយូនីសេហ្វបាននិយាយក្នុងសារអ៊ីម៉េលថា ទីភ្នាក់ងារកំពុងពិភាក្សាជាមួយក្រសួងសង្គមកិច្ចអំពីការពន្យារកាលកំណត់ថ្មីៗនេះ។

លោក ប៊ុនលីក៏បានពន្យល់ថា ដំណើរការចុះឈ្មោះបានធ្វើឡើងក្នុងដំណាក់ការពីរខុសគ្នា។ លោកបាននិយាយថា ដំណាក់ការចុះឈ្មោះដំបូងតម្រូវឲ្យមណ្ឌលកុមារកំព្រាជូនដំណឹងដល់ក្រសួងអំពីវត្តមានរបស់ខ្លួន ហើយបញ្ជូនព័ត៌មានប្រវត្តិជាមូលដ្ឋាន”។

ដំណាក់ការដាក់ពាក្យទីពីរ ជាកាលកំណត់ដែលត្រៀមសម្រាប់ថ្ងៃអង្គារ គឺទាមទារឲ្យមានព័ត៌មានពិស្តារបន្ថែមទៀត ហើយមណ្ឌលកុមារកំព្រាដែលមានស្តង់ដាទាបបំផុត នឹងត្រូវបំពេញឲ្យបាន ដើម្បីបន្តដំណើរការ។

ស្តង់ដាទាំងនោះ គឺរួមមានការរក្សាសំណុំឯកសារបច្ចុប្បន្នភាពស្តីពីកុមារ ហើយប្រឹងប្រែងធ្វើសមាហរណកម្មពួកគេទៅក្នុងសហគមន៍ពួកគេវិញ។

តាមការសិក្សានាឆ្នាំ២០១២របស់យូនីសេហ្វនិងក្រសួងសង្គមកិច្ចឲ្យដឹងថា មណ្ឌលកុមារកំព្រាគាំពារកុមាររាប់ម៉ឺននាក់ ប៉ុន្តែមានតែជាង៧៥ភាគរយប៉ុណ្ណោះដែលពួកគេមិនមែនជាកុមារកំព្រាពិតប្រាកដ៕

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស