31 C
Phnom Penh

ជនជាតិ​​​ចិន​​​ត្រូវ​​​ចាប់​​​ខ្លួន​​​​​​ពី​​​បទ​​​បើក​​​ល្បែង​​​តាម​​​អ៊ិនធើ​​​ណិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាលអន្តោប្រវេសន៍បាននិយាយកាលពីថ្ងៃអាទិត្យថា ជនជាតិចិនជាង២០នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ បន្ទាប់ពីការឆ្មក់ចូលវិឡារបស់ពួកគេក្នុងក្រុងភ្នំពេញបានរកឃើញកន្លែងបើកបនល្បែងស៊ីសងតាមអ៊ិនធើណិត។

លោក អ៊ុក ហៃសិលា ប្រធាននាយកដ្ឋានស៊ើបអង្កេតនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបាននិយាយថា មន្ត្រីបានចាប់ផ្តើមឃ្លាំមើលក្រុមនេះផ្អែកលើព័ត៌មានឲ្យការណ៍ថា មានស្ត្រីបួននាក់រស់នៅក្នុងវិឡាក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខមានលិខិតឆ្លងដែន ឬទិដ្ឋការហួសសុពលភាព។

លោកបាននិយាយថា ការណ៍នេះនាំឲ្យមានការស៊ើបអង្កេតសកម្មភាពផ្ទះវិឡានោះ។ ទីបញ្ចប់ពេលនគរបាលចូលទៅក្នុងផ្ទះនោះ គេបានរកឃើញកុំព្យូទ័រឡែបថប់ប្រើដើម្បីបើកល្បែងស៊ីសង ហើយក៏ចាប់ខ្លួនជនជាតិចិនបាន២០នាក់មានអាយុពី២៥ដល់៤០ឆ្នាំ។

ឧត្តមសេីយ៍ទោ ហៃសិលា បាននិយាយថា “យើងបានចាប់ខ្លួនជនជាតិចិន២០នាក់ក្នុងវិឡាមួយ ដែលយើងបានរកឃើញការបើកល្បែងឆ្នោតខុសច្បាប់ បាការ៉ាត់ ឬរ៉ូឡេតាមអ៊ិនធើណិត”។ លោកបាននិយាយបន្ថែមថា បាល់ទាត់ក៏មានបើកដោយក្រុមនេះដែរ។

លោកបាននិយាយថា ជនសង្ស័យទាំង២០នាក់ប្រឈមនឹងការបញ្ជូនត្រឡប់ទៅប្រទេសវិញ។

ទោះបីការបើកល្បែងខុសច្បាប់ស្ថិតក្នុងចំណុចមិនច្បាស់លាស់នៅកម្ពុជាក៏ដោយ មានក្រុមហ៊ុនក្នុងស្រុកខ្លះមានការអនុញ្ញាតឲ្យផ្សព្វផ្សាយសេវាយ៉ាងចំហ ក៏ការឆ្មក់ចូលបង្ក្រាបថ្មីៗនេះក៏មិនមែនជាលើកទីមួយដែរ ដោយសំដៅលើអ្នកបើកល្បែងតាមអ៊ិនធើណិតជាជនបរទេស។

ក្នុងខែកុម្ភៈ មានជនជាតិកូរ៉េខាងត្បូង២៣នាក់ត្រូវចាប់ខ្លួនពីបទបើកល្បែងស៊ីសងតាមអ៊ិនធើណិត ដែលពួកគេជាប់សង្ស័យថាធ្វើឡើងក្នុងផ្ទះជួលពីរកន្លែងក្នុងខណ្ឌសែនសុខ។

ប្រទេសកម្ពុជាបង្ហាញថាជាទីតាំងជម្រើសសម្រាប់ក្រុមឧក្រិដ្ឋកម្មអាស៊ី ដែលស្វែងរកប្រទេសដែលមានច្បាប់គ្រប់គ្រងខ្សោយ ធូររលុង ដើម្បីបើកល្បែងតាមអ៊ិនធើណិតខុសច្បាប់ ដែលជាញឹកញាប់ប្រើបច្ចេកវិទ្យា VOIP ជាឧបករណ៍ពេញនិយមក្នុងបណ្តាអ្នកឆបោកដើម្បីលាក់ប្រភពនៃការហៅទូរស័ព្ទចម្ងាយឆ្ងាយ។

យោងតាមមន្ត្រី ជនជាតិចិនតៃវ៉ាន់២៥នាក់គឺស្ថិតក្នុងចំណោមក្រុម៣៩នាក់ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនក្នុងខែមិថុនា ដោយសារបើកបណ្តាញឆបោកតាមទូរស័ព្ទអ៊ិនធើណិតពីវិឡាមួយក្នុងខណ្ឌចំការមន ដែលបានបោកប្រាស់ជនរងគ្រោះរស់នៅចិនដីគោក។ពួកគេត្រូវបានបញ្ជូនទៅប្រឈមមមុខទោសទណ្ឌនៅប្រទេសចិន ទោះបីមានការតវ៉ាពីតៃវ៉ាន់ក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស