32.5 C
Phnom Penh

ទាហាន​ម្នាក់​នៅ​ខេត្តមណ្ឌលគិរី​ត្រូវ​បាន​ចាប់ខ្លួន​​ពីបទ​យាម​ឈើ​ដែល​បម្រុង​​នាំ​ចេញទៅ​វៀតណាម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីមួយរូបបានឱ្យដឹងកាលពីម្សិលមិញថា កងរាជអាវុធហត្ថបានចាប់ខ្លួនទាហានម្នាក់នៅក្នុងខេត្តមណ្ឌលគិរីកាលពីយប់ថ្ងៃច័ន្ទ បន្ទាប់ពីប្រទះឃើញទាហានរូបនោះយាមឈើខុសច្បាប់យ៉ាងច្រើនដែលគាត់និយាយថា បម្រុងនាំចេញទៅវៀតណាម។

លោក សាក់ សារុន មេបញ្ជាការកងរាជអាវុធហត្ថស្រុកកែវសីមា បានមានប្រសាសន៍ថា ឈើបេងដែលជាប្រភេទឈើប្រណីតចំនួន១៧៣ដុំ និងឈើសុក្រម ជាប្រភេទឈើលេខ១ចំនួន៥៨ដុំត្រូវបានរកឃើញនៅវាលស្រែមួយកន្លែងក្នុងឃុំស្រែខ្ទុម បន្ទាប់ពីមន្ត្រីបានដេញតាមរថយន្តតូយ៉ូតាកាមរីមួយគ្រឿងទៅដល់កន្លែងនោះ។

លោកបានលើកឡើងទៀតថា អ្នកបើកបរបានចុះរត់គេចខ្លួននៅពេលឃើញសមត្ថកិច្ចចំណែកឯឈ្មោះ ថៃ វ៉ាត អាយុ៤៧ឆ្នាំ ជាទាហានឈរជើងនៅកងវរសេនាតូចលេខ១០៣ ត្រូវបានចាប់ខ្លួន និងនាំទៅសាកសួរ បន្ទាប់ពីសមត្ថកិច្ចប្រទះឃើញគាត់យាមឈើទាំងនោះ។

លោកថ្លែងថា “គាត់បានប្រាប់យើងថា គាត់ការពារឈើទាំងនោះឱ្យបុរសម្នាក់ឈ្មោះ ឃ្លីន ហើយគាត់មានគម្រោងដឹកឈើទាំងនោះទៅវៀតណាម”។

លោកបញ្ជាក់ថា សមត្ថកិច្ចកំពុងតាមស្វែងរកឈ្មោះ ឃ្លីន។ ទាហានដែលត្រូវបានចាប់ខ្លួនខាងលើនេះនឹងត្រូវបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃនេះ ចំណែកឯឈើខុសច្បាប់ទាំងនោះត្រូវបានបញ្ជូនទៅការិយាល័យរដ្ឋបាលព្រៃឈើក្នុងមូលដ្ឋាន៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស