42.2 C
Phnom Penh

សាក្សីម្នាក់​បានរៀប​​​រាប់​​​​​​ប្រាប់​​​សាលាក្តី​​​ថា ‘ តាមឱ្យ​ទាន់​ប្រវត្តិសាស្ត្រ​’ បើ​មិនដូច្នោះទេ ត្រូវ​ស្លាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាក្សីម្នាក់បានប្រាប់សាលាក្តីខ្មែរក្រហមកាលពីម្សិលមិញថា បុគ្គលិកនៅអាកាសយានដ្ឋានខេត្តកំពង់ឆ្នាំងអំឡុងរបបប៉ុលពតត្រូវបានប្រាប់ថា ពួកគេប្រឈមនឹងការបាត់បង់ជីវិតប្រសិនបើ “ពួកគេតាមមិនទាន់ប្រវត្តិសាស្ត្រ”។

លោក នួន ត្រិច ដែលជាគ្រូពេទ្យម្នាក់អំឡុងរបបខ្មែរក្រហមបាននិយាយថា គាត់ត្រូវបានគេបញ្ជូនទៅការដ្ឋានសាងសង់អាកាសយានដ្ឋាននេះរយៈពេលបីខែក្នុងឆ្នាំ១៩៧៨ដើម្បី “កសាងខ្លួន” បន្ទាប់ពីក្រុមរបស់គាត់ត្រូវបានចោទថា ក្បត់បដិវត្តន៍។

ការដ្ឋាននោះគឺជាកន្លែងដែលផ្នែកដំបូងនៃសវនាការជំនុំជម្រះនាពេលបច្ចុប្បន្នបានផ្តោតដែលក្នុងនោះលោក នួន ជា បងធំទី២ក្នុងរបបនោះនិងលោក ខៀវ សំផន ប្រធានរដ្ឋត្រូវបានជំនុំជម្រះចំពោះបទឧក្រិដ្ឋនានារួមទាំងរបបប្រល័យពូជសាសន៍។

លោក នួន ត្រិច បាននិយាយថា “ពួកគេនិយាយថា យើងជាជនក្បត់ជាតិ…ប្រសិនបើយើងមិនអាចកសាងខ្លួនបានទេនោះ យើងប្រហែលជាត្រូវស្លាប់។ ប្រធានរូបនេះជាមនុស្សម្នាក់មកពីភូមិភាគនិរតីដែល…បាននិយាយថា យើងគឺជាជនល្មើស ហើយថា យើងត្រូវប្រឹងប្រែងធ្វើការងារដើម្បីកសាងខ្លួន ហើយបើយើងតាមមិនទាន់់ប្រវត្តិសាស្ត្រ ទេនេះ យើងប្រហែលជាត្រូវដាក់ទោសទណ្ឌបន្ថែមទៀត”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស