28.4 C
Phnom Penh

​​​អ្នក​​​តវ៉ា​​​នៅ​​​ប៉ោយ​​​ប៉ែត​​​ត្រូវ​​​បាន​​​ឃាត់​​​ខ្លួន​​​ដោយ​​​សារ​​​បិទ​​​ផ្លូវឆ្លងកាត់​​​​​​​​​ច្រក​​​ព្រំដែន​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បងប្អួនស្រីរបស់លោក ម៉ង់ ពុទ្ធី  អនុ ប្រធាន គណបក្សសង្គ្រោះជាតិប្រចាំមូលដ្ឋានដែលកំពុងជាប់ពន្ធនាគារ និងអ្នកតវ៉ាម្នាក់ទៀតត្រូវបានឃាត់ខ្លួនរយៈពេលខ្លីកាលពីម្សិលមិញ ខណៈកម្មករជាង២០០នាក់នាំគ្នាប្រមូល ផ្តុំនៅក្រុងប៉ោយបែ៉តទាមទារឲ្យដោះលែងសកម្មជនការងារដែលកំពុងជាប់ពន្ធនាគាររូបនេះមកវិញ ដោយបានរារាំងមិនឲ្យធ្វើចរាចរណ៍ឆ្លងកាត់ព្រំដែនរយៈពេល៤០នាទី។cam-photo-front-5

កាលពីសប្តាហ៍មុន នគរបាលបានចោទប្រកាន់ លោក ម៉ង់ ពុទ្ធី អនុប្រធានគណបក្សសង្គ្រោះជាតិប្រចាំក្រុងប៉ោយបែ៉ត និងប្រធាន ក្រុមអ្នករត់ម៉ូតូឌុបម្នាក់ពីបទ “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស” ដោយសារបានបើករថយន្តបុកលោក ឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍អន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

គណបក្សប្រឆាំងនេះ និងអង្គការសិទ្ធិមនុស្សព្រមទាំងអ្នកលេងហ្វេសប៊ុកសុទ្ធតែបានរិះគន់អាជ្ញាធរចំពោះការនៅតែបន្តទៅមុខលើសំណុំរឿងនេះ ទោះបីជាមានការ រៀបរាប់ពីសាក្សី និងវីដេអូបង្ហាញថា លោកឈាន ពិសិដ្ឋ បានដួលពីមុខរថយន្តម៉ាកលុចសីុសដែលស្ទើរតែមិនកម្រើកកង់របស់លោក ម៉ង់ ពុទ្ធី ក៏ដោយ។

លោក សឹុម វណ្ណៈ អាយុ៣៤ឆ្នាំ ដែលជាអ្នករត់ម៉ូតូឌុប បានលើកឡើងថា អ្នកគាំទ្រលោក ម៉ង់ ពុទ្ធី បានប្រមូលផ្តុំគ្នាកាលពីម្សិលមិញនៅកន្លែងកើតឧប្បត្តិហេតុ។

លោកបាននិយាយថា “ពេលអ្នកតវ៉ាមកចូលរួមនៅក្នុងការតវ៉ាកាន់តែច្រើនឡើងៗ អាជ្ញាធរបានបញ្ជូននគរបាលជាង១០០នាក់មកទប់ទល់នឹងពួកយើង”។

លោក ស៊ឹម វណ ្ណៈពេលក្រុមអ្នកតវ៉ា ស្រាក់ដៃគ្នា   ហើយព្យាយាមបិទផ្លូវនោះនគរបាលបានរុញច្រានឲ្យពួកគេត្រឡប់ថយក្រោយ ហើយបានចាប់ខ្លួនបងប្អូនស្រីរបស់លោក ឌិន ពុទ្ធី ឈ្មោះ ឌិន វ៉ាន ព្រមទាំងអ្នកតវ៉ាម្នាក់ទៀតឈ្មោះ ឃុំ ជ្រឿង ។

លោកបាននិយាយថា “នគរបាល និងអាជ្ញាធរខេត្តបានចាប់ខ្លួនស្ត្រីពីរនាក់ ហើយបានប្រាប់យើងឲ្យលុបចោលការតវ៉ាដើម្បីជាថ្នូរនឹងការដោះលែងស្ត្រីទាំងពីរនាក់នេះមកវិញ”។ លោកបានបន្តថា កម្មករបានធ្វើតាមការទាមទាររបស់អាជ្ញាធរ។

លោក សិទ្ធិ លួស ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ស្ត្រីទាំងពីររូបនេះត្រូវបានឃាត់ខ្លួនរយៈពេលខ្លី បន្ទាប់ពីពួកគេព្យាយាមបិទច្រកព្រំដែន។

លោកបានថ្លែងថា “ពួកគេបានប្រមូលផ្តុំគ្នា ហើយព្យាយាមបិទច្រកព្រំដែន ហេតុដូច្នេះហើយមន្ត្រីរបស់យើងបានបង្ខំចិត្តឃាត់ខ្លួនអ្នកតវ៉ាដែលជាស្ត្រីទាំងពីរនាក់នេះកុំឲ្យធ្វើការតវ៉ាខុសច្បាប់។ យើងបានដោះលែងស្ត្រីទាំងនេះវិញ បន្ទាប់ពីអ្នកតវ៉ាបានយល់ព្រមមកជួបជាមួយយើងក្នុងវត្តមូលដ្ឋានមួយដើម្បីចរចាគ្នា”។

លោកបានមានប្រសាសន៍ទៀតថា “យើង បានប្រាប់ពួកគេឲ្យដឹងថា ពួកគេគួរតែសុំការអនុញ្ញាតដើម្បីធ្វើការតវ៉ា និងឲ្យតតាំងតាមផ្លូវច្បាប់ដោយរកមេធាវីដាក់ពាក្យស្នើសុំនៅក្រៅឃុំមកកាន់តុលាការ”។ លោកបានបន្ថែមថា ចរាចរណ៍នៅច្រកព្រំដែនបានជាប់គាំង៤០នាទី។

នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញកាលពីម្សិលមិញ ក្រសួងមហាផ្ទៃបានលើកឡើងម្តងទៀតពីជំហររបស់រដ្ឋាភិបាលដែលថា លោក ហង្ស ពុទ្ធី ដែលក៏អាចហៅថា ឌិន ពុទ្ធី ដែរនោះ បានធ្វើអន្តរាគមន៍មិនត្រឹមត្រូវ ពេលនគរបាលដកហួតយកម៉ូតូរបស់អ្នករត់ម៉ូតូឌុបម្នាក់ដោយហៅអ្នករត់ម៉ូតូឌុបរូបនេះឡើងជិះរថយន្តដើម្បីចាកចេញពីច្រកព្រំដែនត្រឡប់ក្រោយវិញ។

សេចក្តីថ្លែងការណ៍នេះមានខ្លឹមថា “ខណៈនោះដោយមានបំណងចង់ហៅឈ្មោះ អឹុង ឃាន ចុះមកធ្វើកិច្ចសន្យាដោះស្រាយបញ្ចប់បញ្ហាផង ឈ្មោះ ឈាន ពិសិដ្ឋ ក៏បានដើរមកមុខរថយន្ត ឌិន ពុទ្ធី ហើយធ្វើសញ្ញាឲ្យចុះតែឈ្មោះ ឌិន ពុទ្ធី នៅតែព្យាយាមបើករថយន្តចេញទៀត បណ្តាលឲ្យប៉ះទង្គិចនឹងជើងស្តាំឈ្មោះ ឈិន ពិសិដ្ឋ ដួលទៅនឹងថ្នល់សន្លប់បាត់ស្មារតី”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស