32.5 C
Phnom Penh

ពលករ​បង្ហោះ​សារ​គំរាមសម្លាប់​លោក ហ៊ុន សែន ជាប់ពន្ធនាគារ​​២ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីថ្ងៃសុក្រ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសពលករចំណាកស្រុកអាយុ២៧ឆ្នាំម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំជុំវិញការបង្ហោះសារតាមហ្វេសបុ៊កគំរាមសម្លាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក លី សុខឡេង ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះក៏បានពិន័យជាប្រាក់ចំនួន២លានរៀលដល់ វ៉ែន សុភាព ផងដែរ នៅក្នុងរឿងក្តីដែលមិនមានការដាក់ពាក្យបណ្តឹង ជាការកត់សម្គាល់មួយផ្ទុយទៅនឹងអ្វីដែលអាជ្ញាធរបានច្រានចោលការគំរាមតាមហ្វេសប៊ុកលើលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងកាលពីឆ្នាំមុនដោយនិយាយយថា ពួកគេមិនមានសមត្ថកិច្ចក្នុងការស៊ើបអង្កេតករណីនោះ ទេ ព្រោះគ្មានការដាក់ពាក្យបណ្តឹង។

វ៉ែន សុភាព ត្រូវបានចាប់ខ្លួនកាលពីខែតុលា បន្ទាប់ពីត្រឡប់មកពីប្រទេសថៃទៅលេងស្រុកកំណើតរបស់ខ្លួនក្នុងខេត្តព្រៃវែង។ គាត់សារភាពថា ពិតជាបានបង្ហោះសារចំនួនពីរតាមហ្វេសប៊ុកដែលព្រះរាជអាជ្ញាលើកឡើងថា ស្មើនឹងការចោទប្រកាន់បទព្រហ្មទណ្ឌទាក់ទិនការគំរាមសម្លាប់ និងការញុះញង់ឱ្យមានការរើសអើង។

WP-LastImage-34-800x533ក្នុងវីដេអូឃ្លីបមួួយ វ៉ែន សុភាព បានសរសេរថា ” ហ៊ុន សែន អើយ ថ្ងៃនេះជាថ្ងៃអន្សារបស់អ្នកហើយ”។ នៅក្នុងការលើកឡើងក្នុងវីដេអូឃ្លីបមួយទៀតស្តីពីលោក ហ៊ុន សែន ចុះទៅតាមបណ្តាខេត្តនោះ គាត់បានសរសេរថា “កាត់ក្បាលយួនគឺជាកិច្ចការរបស់កូនខ្មែរគ្រប់រូប” ជាការប្រើប្រាស់ពាក្យប្រមាថដល់ជនជាតិវៀតណាម។

វ៉ែន សុភាព ដែលបានស្នើការអត់ឱនពីតុលាការដោយលើកឡើងថា ខ្លួនទើបតែបានដឹងបន្ទាប់ពីការពិតថា សារក្នុងហ្វេសប៊ុករបស់ខ្លួនប្រហែលជាខុសច្បាប់នោះបាននិយាយបន្ទាប់ពីសម្រេចសាលក្រមថា លោកនឹងមិនជំទាស់ការផ្តន្ទាទោសនេះទេ ពីព្រោះវាអាចយូរជាងនេះទៅទៀត។ រូមបញ្ចូលគ្នា ការចោទប្រកាន់ទាំងនេះអាចជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ។

គាត់បាននិយយាថា “សម្រាប់ខ្ញុំ វាមិនអីទេ”។ទោះយ៉ាងណា គាត់បានបន្ថែមថា គាត់ចង់សម្តែងពីអារម្មណ៍របស់ខ្លួនផ្ទាល់”។

កាលពីឆ្នាំមុនបុរសម្នាក់ដែលបានគំរាមសម្លាប់បណ្ឌិត សុខ ទូច ក្នុងការបង្ហោះសារតាមហ្វេសបុ៊កនោះ ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៦ខែបន្ទាប់ពីរដ្ឋាភិបាលបានឱ្យលោក សុខ ទូច ទទួលបន្ទុកការងារដ៏សំខាន់ពាក់ព័ន្ធការវាយតម្លៃពីកំណត់បង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម។

ផង់ សីហា អាយុ២៧ឆ្នាំបានិយាយថា គាត់នឹង “បាញ់ក្បាលលោក សុខ ទូច” នៅក្នុងការបង្ហោះសារតាមហ្វេសប៊ុកកាលពីឆ្នាំ២០១៥ ហើយត្រូវបានចាប់ខ្លួនប៉ុន្មានថ្ងៃក្រោយមកក្នុងប្រទេសថៃ កន្លែងដែលបុរសរូបនេះបានស្នាក់នៅធ្វើការក្នុងនាមជាពលករចំណាកស្រុក។

គាត់ត្រូវបានយកមកប្រគល់ឱ្យអាជ្ញាធរកម្ពុជានៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតហើយត្រូវបានផ្តន្ទាទោសនៅសាលាដំបូងរាជធានីភ្នំពេញកាលពីខែកុម្ភៈ ឆ្នាំមុន៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស