30 C
Phnom Penh

ខេត្ត​​​ក្រចេះ​​​បញ្ចុះបញ្ចូល​​​​​ក្រសួង​​​វប្បធម៌​​​អនុញ្ញា​​​ត​​​ឱ្យ​​​ខ្លួន​​​រក្សា​​​ទុក​​​រូប​​​ចម្លាក់ព្រះ​​​វិស្ណុ​​​​​​អាយុកាល​​​១.៥០០ឆ្នាំ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីម្នាក់បាននិយាយកាលពីម្សិលមិញថា ការប្រជែងដណ្ដើមរូបចម្លាក់ព្រះវិស្ណុអាយុកាល១.៥០០ឆ្នាំដែលកម្មករធ្វើផ្លូវប្រើត្រាក់ទ័រឈូសឆាយឃើញកាលពីដើមឆ្នាំនេះបានបញ្ចប់ហើយ ដោយខេត្តក្រចេះជាអ្នកទទួលបានសិទ្ធិដាក់តាំងបង្ហាញរូបចម្លាក់ធ្វើពីថ្មភក់តាំងពីសម័យចេនឡានេះ។

លោក ទេព វាសនា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបានមានប្រសាសន៍ថា អ្នកជំនាញមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលបានពិនិត្យរូបចម្លាក់នេះអះអាងថា វាជារូបចម្លាក់បុរាណពិតៗ បើទោះជានៅរង់ចាំរបាយការណ៍ផ្លូវការក៏ដោយ។

cam-photo-statue-800x533លោក ថៃ នរសត្យា អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានប្រសាសន៍ថា វត្ថុបុរាណបែបនេះគួរតែយកទៅរក្សាទុកនៅសារមន្ទីរជាតិក្នុងរាជធានីភ្នំពេញ ប៉ុន្តែក្រសួងបានសម្រេចថា អាចរក្សាទុកនៅក្នុងខេត្តបាន ឱ្យតែមន្ត្រីវប្បធម៌មូលដ្ឋានអាចរក្សាទុកដោយសុវត្ថិភាព។

បើទោះជាបច្ចុប្បន្ននេះ សារមន្ទីរខេត្តកំពុងធ្វើការជួសជុលក្ដី ក៏មានភ្ញៀវមួយចំនួនបានមកមើលរូបចម្លាក់ព្រះវិស្ណុដែលជាទេវៈដ៏សំខាន់នៃហិណ្ឌូសាសនា ជាសាសនាមួយក្នុងចំណោមសាសនាផ្លូវការរបស់កម្ពុជាដែលបានកើតមុនពុទ្ធសាសនានេះរួចមកហើយ។

លោក ទេព វាសនា បានមានប្រសាស៍ថា ភ្ញៀវប្រហែល១០នាក់ ដែលភាគច្រើនជាជនបរទេសបានមកមើលរូបចម្លាក់នេះ ដែលបានបាក់ដៃម្ខាងខណៈពេលធ្វើកំណាយកាលពីខែមករា៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស