42.2 C
Phnom Penh

បេសកជនពិសេសរបស់​អសបអះអាងថាក្រសួង យុត្តិធម៌បានព្រមព្រៀងលើអ្វីដែលភាគីទាំងពីរបានជជែកកាលពីពេលមុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាអ្នកស្រីរ៉ូណាស្មីត បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោកអង្គវង្សវឌ្ឍានា កាលពីម្សិលម៉ិញដើម្បីពិភាក្សាអំពីការលើកកម្ពស់ដល់ការកែលំអរប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។

អ្នកស្រី រ៉ូណាស្មីតបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ភាគីទាំងពីរបានជជែកអំពីការស្វែងរកលទ្ធភាពក្នុងការកែលំអប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។

នៅក្នុងជំនួបនោះអ្នកស្រីបានបង្ហាញពីក្តីបារម្ភនៃវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញដែលធ្វើឡើងកាលពីពេលថ្មីៗនេះ។

អ្នកស្រីបន្តថា ការកែប្រែរដ្ឋធម្មនុញ្ញឬក៏ច្បាប់ផ្សេងៗទៀតនោះ គួរតែមានការវិភាគយ៉ាងប្រយុងប្រយ័ត្ននិងមានការពិគ្រោះយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ។

ជាងនេះទៅទៀតអ្នកស្រីរ៉ូណាស្មីត បានសម្តែងក្តីបារម្ភជាខ្លាំងអំពីវិបត្តិស្ថានការណ៍នយោបាយនៅកម្ពុជាខណៈការបោះឆ្នោតជាតិដ៏ធំមួយ កំពុងខិតជិតចូលមកដល់។

ចំណែកអ្នកនាំពាក្យក្រសួងយុត្តិធម៌លោកជិនម៉ាលីន បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយកិច្ច ប្រជុំបិទទ្វារអស់ជាច្រើនម៉ោងនៅក្រសួងយុត្តិធម៌ថាជំនួបលើកនេះមានភាពវិជ្ជមានច្រើន និងបានពិនិត្យមើលឡើងវិញនៅអ្វីដែលបានព្រមព្រៀងកាលពីកិចុ្ចប្រជុំលើកទី៤នៅថ្ងៃទី១០ខែសីហាឆ្នាំ២០១៧ ក្នុងនោះមានដូចជាការរៀបចំច្បាប់ស្ដីពីការពពោះជំនួសជំនួយផ្នែកច្បាប់ ការអនុវត្តយុត្តិធម៌និងបញ្ហាច្បាប់។

ដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃដែលបានចាប់ផ្តើមពីថ្ងៃទី៥ ដល់ថ្ងៃទី ១៤ខែមីនាឆ្នាំ២០១៨របស់អ្នកស្រី រ៉ូណាស្មីតលើកនេះ អ្នកស្រីក៏បានស្នើទៅក្រសួងមហាផ្ទៃដើម្បីសុំចូលជួបនឹងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិនៅពន្ធនាគារត្រពាំងផ្លុងផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស