38.8 C
Phnom Penh

រដ្ឋាភិបាលអនុញ្ញាតឲ្យកម្មករទាំងអស់សំរាក៤ថ្ងៃដើម្បអបអរពីធីបុណ្យចូលឆ្នាំនៅពាក់កណ្តាលខែមេសាខាងមុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជូនដំណឹងឱ្យកម្មករនិយោជិកទាំងអស់ឈប់សម្រាកចំនួន៤ថ្ងៃក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។

លិខិតជូនដំណឹងរបស់រដ្ឋមន្ត្រីក្រសួងការងារលោក អ៊ិត សំហេង កាលពីថ្ងៃទី១៩ខែមីនាបានប្រកាសថាថៅកែឬម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ការងារត្រូវអនុញ្ញាតឱ្យកម្មករនិយោជិកទាំងអស់ឈប់សម្រាកដោយមានប្រាក់ឈ្នួលគឺចាប់ពីថ្ងៃទី១៤រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨។

ប៉ុន្តែក្នុងករណីចាំបាច់បំផុតដែលសហគ្រាស និងគ្រឹះស្ថានទាំងឡាយដែលត្រូវការកម្មករធ្វើការក្នុងអំឡុងពេលឈប់សម្រាកនេះ និយោជកត្រូវសម្របសម្រួលជាមួយកម្មករទៅតាមការស្ម័គ្រចិត្ត ព្រមទាំងបែងចែកពេលវេលាឱ្យបានសមស្រប។

លោក អ៊ិតសំហេងបន្តថាកម្មករទាំងឡាយណាដែលធ្វើការក្នុងថ្ងៃ បុណ្យចូលឆ្នាំខ្មែរនឹងទទួលបានប្រាក់បំណាច់បន្ថែម ដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។

ជាងនេះទៅទៀតក្រសួងការងារក៏ស្នើឱ្យម្ចាស់រោងចក្រសហគ្រាស និងគ្រឹះស្ថានទាំងអស់ គួរចាត់តាំងឱ្យមានការលេងល្បែងកំសាន្តប្រពៃណីខ្មែរដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស