28.4 C
Phnom Penh

ក្រសួងដែនដីនគររូបនីយកម្ម និងសំណង់បញ្ជាឲ្យក្រុមហ៊ុនរបស់ លោកលីយ៉ុងផាត់ផ្តល់ដីឲ្យពលរដ្ឋវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ឲ្យដឹងថាក្រុមហ៊ុនរបស់លោកលីយ៉ុងផាត់ ត្រូវតែរ៉ាប់រងផ្ដល់ដី និងផ្ដល់លុយឲ្យពលរដ្ឋដែលមានជម្លោះដីធ្លីនៅក្នុងខេត្តកោះកុង ដោយសារក្រុមហ៊ុនបានយល់ព្រមកាត់ដីឲ្យរដ្ឋទំហំ៨២៥ហិកតារ នៅឃុំជីខលើស្រុកស្រែអំបិល ដើម្បីឲ្យរដ្ឋអាចមានលទ្ធភាពក្នុងការធ្វើកម្មសិទ្ធជូនប្រជាពលរដ្ឋវិញ។

រដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់លោក ជា សុផារ៉ា ប្រកាសថាក្រុមហ៊ុនស្ករអំពៅរបស់ឧកញ្ញ៉ាលី យ៉ុងផាត់ ក្នុងខេត្តកោះកុងកាលពីពេលថ្មីៗនេះបានយល់ព្រម សងដីទៅឲ្យពលរដ្ឋនៅស្រុកបុទុមសាគរចំនួនជាង៣០០គ្រួសារ វិញ ក្រោយពេលដែលពលរដ្ឋទាំងនោះតវ៉ាលើបញ្ហាជម្លោះដីធ្លីដ៍រ៉ាំរ៉ៃមួយនេះ អស់រយៈពេលជាង១០ឆ្នាំ។

ពលរដ្ឋដែលមានជម្លោះដីធ្លីនៅខេត្តកោះកុងជាង១០ឆ្នាំមកនេះ អះអាងថាដើម្បីទាមទារដីមកវិញពួកគាត់បានប្រើប្រាស់ ការតវ៉ាគ្រប់វិធីសាស្ត្រដោយប្រឈមនឹងការប្រើហិង្សាសំណាក់អាជ្ញាធរ ក្រុមហ៊ុននិងការចោទប្រកាន់តាមផ្លូវតុលាការជាដើម។

ក្រុមប្រជាពលរដ្ឋដែលទទួលបានដីទាំងនោះ ត្រូវចែកជាពីរក្រុម គឺ ក្រុមទី១មានពលរដ្ឋ១៧៥គ្រួសារទទួលបានដី៣ហិកតារ និងលុយចំនួន២ពាន់៥រយដុល្លារក្នុងមួយគ្រួសារហើយក្រុមទី២ គឺពលរដ្ឋចំនួន២រយគ្រួសារទៀតទទួលបានដី១ហិកតារកន្លះ។

ក្រុមប្រជាពលរដ្ឋទាំងនេះអះអាងថាពួកគាត់យល់ព្រមទទួលយកដំណោះស្រាយ។

ពួកគេអំពាវនាវឲ្យលោកជាសុផារ៉ាដោះស្រាយសំណង ឲ្យបានគ្រប់ៗគ្នាបើទោះជាពលរដ្ឋរងគ្រោះខ្លះបានទទួលសំណង បន្ដិចបន្តួចពីក្រុមហ៊ុនក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស