28.4 C
Phnom Penh

អង្គការវេទិកាអាស៊ីថ្កោលទោសចំពោះការបន្តឃុំខ្លួនអតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការវេទិកាអាស៊ីសម្រាប់ការអភិវឌ្ឍន៍និងសិទ្ធិមនុស្សកាលពីថ្ងៃព្រហស្បតិ៍បានថ្កោលទោសជាខ្លាំងចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍ក្នុងការបន្តឃុំខ្លួនអតីតអ្នករាយការណ៍ព័ត៌មានរបស់វិទ្យុអាស៊ីសេរីពីរនាក់គឺលោក អ៊ួន ឈិននិងលោកយាង សុធារិន។

សេចក្តីថ្លែងការណ៍របស់អង្គការវេទិកាអាស៊ីអះអាងថារាល់បទចោទទាំងឡាយប្រឆាំងនឹងអតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរីទាំងពីរនាក់គឺជាការចោទប្រកាន់ដោយបំពាននិងជាផ្នែកមួយនៃយុទ្ធនាការធ្វើទុក្ខបុកម្នេញសេរីភាពសារព័ត៌មាននៅកម្ពុជា។

អង្គការអន្តរជាតិដែលមានមូលដ្ឋានក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស មួយនេះបានទាមទារអោយរដ្ឋាភិបាលលោកហ៊ុន សែន ត្រូវតែដោះលែងអតីតអ្នកយកព័ត៌មានអោយវិទ្យុអាស៊ីសេរីទាំងពីររូបនេះជាបន្ទាន់និងដោយឥតលក្ខខណ្ឌ។

លោក អ៊ួន ឈិននិងលោកយាង សុធារិនត្រូវបានតុលាការចោទប្រកាន់ពីបទលួចផលិតព័ត៌មានបញ្ជូនឱ្យរដ្ឋបរទេសដែលអាចបណ្តាលឱ្យអន្តរាយដល់កិច្ចការពារជាតិហើយអ្នកទាំងពីរអាច នឹងត្រូវជាប់ពន្ធនាគារពី ៧ដល់១៥ឆ្នាំ។

អង្គការវេទិកាអាស៊ី ព្រមានថារដ្ឋាភិបាលលោកហ៊ុន សែនគួរតែធានាអោយមានការជំនុំជម្រះករណីអ្នកទាំងពីរឱ្យមានភាពយុត្តិធម៌និងតម្លាភាព៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស