32.5 C
Phnom Penh

តុលាការកំពូលបើកសវនាការជំនុំជម្រះក្ដីលោក សម រង្ស៊ី ករណីបន្លំឯកសារព្រំដែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការកំពូលកាលពីថ្ងៃពុធម្សិលមិញបានបើកសវនាការជំនុំជម្រះក្ដី លោក សម រង្ស៊ីក្នុងសំណុំរឿងសមគំនិតក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម ដោយមិនមានវត្តមាន មេធាវីការពារក្តីអោយលោក សម រង្ស៊ី។

លោកហ៊ុន សែនបានចោទលោក សម រង្ស៊ី ពីបទសមគំនិតក្នុងអំពើបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលប្រព្រឹត្តដែលប្រព្រឹត្តឡើងក្នុងទីក្រុងភ្នំពេញ កាលពីខែសីហាឆ្នាំ២០១៥។

សាលាដំបូងរាធានីភ្នំពេញបានផ្ដន្ទាទោសលោកសម រង្ស៊ីឲ្យជាប់ពន្ធនាគារ៥ឆ្នាំ។

កាលពីសប្ដាហ៍មុនលោក សៀង សុខ ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញបានកោះហៅលោក សម រង្ស៊ីអោយចូលខ្លួននៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបំភ្លឺអំពីករណីការចុះកិច្ចព្រមព្រៀងជាមួយ ឈ្មោះកុក ស មេដឹកនាំជនជាតិដេហ្កា កាលពីថ្ងៃទី១៤ខែមេសាឆ្នាំ២០១៣ ដែលលោក ហ៊ុន សែន បានចោទលោក សម រង្ស៊ីថា បានកាត់ដីចំនួន៤ខេត្ត ទៅឲ្យជនជាតិដើមភាគតិច ម៉ុងតាញ៉ា។

រហូតមកទល់ពេលនេះរដ្ឋាភិបាលកម្ពុជាបានប្ដឹងប្រឆាំងលោក សម រង្ស៊ីចំនួនប្រហែល១០បណ្ដឹងហើយ។

ក្នុងចំណោមបណ្ដឹងទាំងនោះ តុលាការក្រុងភ្នំពេញបានផ្ដន្ទាទោស និងពិន័យជាប្រាក់ថែមទៀត ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស