26 C
Phnom Penh

សមាជិកសភាអាស៊ានឲ្យលោកហ៊ុន សែនយកគំរូតាមម៉ាឡេស៊ី បញ្ឈប់ការធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិកសភាអាស៊ានឲ្យលោកហ៊ុន សែនយកគំរូតាមម៉ាឡេស៊ី បញ្ឈប់ការធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សទាមទារឲ្យរដ្ឋាភិបាល កម្ពុជាបញ្ចប់ការធ្វើទុក្ខទោសដល់ក្រុមអ្នកដែលមាននិន្នាការផ្ទុយ ពីរដ្ឋាភិបាល ហើយយកគំរូនយោបាយ និងការដឹកនាំតាមប្រទេសម៉ាឡេស៊ី។

សមាជិកសភាហ្វីលីពីន លោកTeddy Baguilatបានថ្លែងតាមរយៈសេចក្តីប្រកាសព័ត៌មានដែលចុះផ្សាយកាលពីម្សិលមិញថា លោក ហ៊ុន សែនមិនត្រូវបន្តឃុំឃាំងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិទៀតនោះទេ ដោយសារការចាប់ខ្លួននេះធ្វើឡើងក្នុងហេតុផលនយោបាយប៉ុណ្ណោះ។

លោកបន្តថា លោក ហ៊ុន សែន គួរយកប្រទេសម៉ាឡេស៊ីធ្វើជាឧទាហរណ៍នៃការដឹកនាំ។

លោកថ្លែងថា ក្រោយពេលគណបក្សប្រឆាំងនៃប្រទេសម៉ាឡេស៊ី ឈ្នះការបោះឆ្នោតកាលពីពេលថ្មីៗនេះ រដ្ឋាភិបាលនៃប្រទេសមួយនេះបានដោះលែងអតីតមេដឹកនាំគណបក្សប្រឆាំងគឺលោកAnwar Ibrahim។

លោក Teddy Baguilatអះអាងថា ការដោះលែងលោក Anwar Ibrahim គឺជាការរំឭកមួយដល់បណ្តារដ្ឋាភិបាលទាំងអស់នៅក្នុងតំបន់អាស៊ានឲ្យធ្វើការពង្រឹង និងលើកកម្ពស់សិទ្ធិជាមូលដ្ឋាន និងនីតិរដ្ឋនៅក្នុងប្រទេសរបស់ពួកគេឡើងវិញ ប្រសិនបើក្រុមមេដឹកនាំនៃប្រទេសទាំងនោះ ពិតជាមានឆន្ទៈនយោបាយពិតប្រាកដក្នុងការផ្សះផ្សាជាតិ និងធ្វើឲ្យប្រទេសជាតិរីកចំរើនមែននោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស