27 C
Phnom Penh

គ.ជ.ប. ប្រកាសលទ្ធផលចាប់ឆ្នោតលេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ.ជ.ប. ប្រកាសលទ្ធផលចាប់ឆ្នោតលេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោត លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដាខាងមុខ បានចេញជាផ្លូវការហើយ បន្ទាប់ពីសម្តេចព្រះសង្ឃរាជទាំង២ គណៈ បានចាប់ឆ្នោតកំណត់លេខរៀងគណបក្សនយោបាយកាលពីម្សិលមិញ។

គណបក្សដែលទទួលបានលេខរៀងទី ១ នៅលើសន្លឹកឆ្នោតនោះ គឺគណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិចរបស់ទ្រង់រណឫទ្ធិ ទទួលបានលេខរៀងទី ១៣ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូ ទទួលបានលេខរៀង ៦ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់លោក ខឹម វាសនា ដែលជាអ្នកនយោបាយនិយាយឥតសំចៃមាត់វិញ ទទួលបានលេខរៀងទី ១០ ហើយគណបក្សប្រជាជនកម្ពុជាទទួលបានលេខរៀងទី២០គឺជាលេខរៀងចុងក្រោយគេបង្អស់។

ប្រធានគណបក្សប្រជាជនកម្ពុជាលោកហ៊ុន សែន បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា លេខរៀងទី២០គឺជាលេខរៀងល្អសម្រាប់គណបក្សរបស់លោក ព្រោះពលរដ្ឋងាយស្រួលចាំ ហើយលោកជឿជាក់ថា ពលរដ្ឋនឹងបន្តបោះឆ្នោតឱ្យគណបក្សលោកតទៅទៀត។

ប្រធាន គ.ជ.ប. លោក ស៊ិក ប៊ុនហុក អះអាងថា លំដាប់លេខរៀងនេះ នឹងជួយឱ្យគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតងាយស្រួលក្នុងការឃោសនារកសំឡេងឆ្នោត និងជួយឱ្យអ្នកបោះឆ្នោតសម្គាល់បាននូវគណបក្សដែលខ្លួនពេញចិត្ត ប៉ុន្តែលោកមិនបាននិយាយដល់អវត្តមានបក្សសង្គ្រោះជាតិដែលពលរដ្ឋធ្លាប់បោះឆ្នោតគាំទ្រជិត៣លាននាក់នោះទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស