38.8 C
Phnom Penh

ព្រឹទ្ធសភាអនុម័តទាំងស្រុងច្បាប់ស្តីពីសញ្ជាតិ ដោយសម្លេង៥៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រឹទ្ធសភាអនុម័តទាំងស្រុងច្បាប់ស្តីពីសញ្ជាតិ ដោយសម្លេង៥៩ ព្រឹទ្ធសភាកម្ពុជាបានអនុម័តទាំងស្រុងនូវសេចក្តីព្រាងច្បាប់ថ្មីស្តីពីសញ្ជាតិ។

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការបន្តសម័យប្រជុំលើកទី១របស់ព្រឹទ្ធសភា កាលពីថ្ងៃទី១១ខែមិថុនានេះឲ្យដឹងថា ព្រឹទ្ធសភាបានយល់ទាំងស្រុងទៅលើ ខ្លឹមសារច្បាប់ស្តីពីសញ្ជាតិ ដោយសំឡេង៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាសរុបចំនួន៦២រូប។

ក្រោយពីអនុម័តរួច ព្រឹទ្ធសភានឹងបញ្ជូនច្បាប់ថ្មីស្តីពីសញ្ជាតិនេះទៅឲ្យក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យមើលអំពីធម្មនុញ្ញភាពនៃច្បាប់នេះមុននឹងដាក់ថ្វាយព្រះមហាក្សត្រឡាយព្រះហស្ថលេខាចូលជាធរមាន។

ក្រុមមន្រ្តីរបស់រដ្ឋាភិបាលឲ្យដឹងថា ច្បាប់ថ្មីស្តីពីសញ្ជាតិនេះ ធ្វើឡើងដោយមានការយកចិត្តទុកដាក់ពិភាក្សាល្អិតល្អន់ និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីធានាដល់ឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

ច្បាប់ស្ដីពីសញ្ជាតិថ្មីនេះមាន១០ជំពូក និង៣៨មាត្រា។

ច្បាប់នេះមានគោលបំណងកំណត់នូវសិទ្ធិទទួលបាន និងសិទ្ធិលះបង់សញ្ជាតិខ្មែរ។

ច្បាប់នេះបានរងការរិះគន់យ៉ាងខ្លាំងថាអាចនឹងនាំឲ្យមានវិបត្តិធ្ងន់ធ្ងរបន្ថែមទៀតដល់កម្ពុជានាពេល អនាគត ដោយសារច្បាប់នេះធ្វើឡើងដោយគ្មានការពិគ្រោះយោបល់ពីគ្រប់ភាគីពាក់ព័ន្ធនោះឡើយ។

ក្រុមអ្នកវិភាគនិយាយថា ច្បាប់ស្ដីពីសញ្ជាតថ្មីនេះមានលក្ខណៈធូររលុង និងកំពុងអនុញ្ញាតឲ្យជនអន្តោប្រវេសន៍ដែលកំពុងរស់នៅខុសច្បាប់ក្នុងប្រទេសកម្ពុជា ក្លាយជាពលរដ្ឋខ្មែរស្របច្បាប់ហើយអាចឲ្យរបបលោក ហ៊ុន សែន ផ្តល់សញ្ជាតិ ឲ្យដល់ជនបរទេសតាមទំនើងចិត្ត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស